លាក់បាំងស្នេហា (Completed)

Door Axnnie_Jjang

106K 7.9K 257

គេរស់នៅកន្លែងភ្លឺ ខ្ញុំរស់នៅកន្លែងងឹត ទើបគេព្យាយាមលាក់បាំងខ្ញុំពីគ្រប់គ្នា... Meer

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33

Episode 23

2.9K 222 4
Door Axnnie_Jjang

លាក់បាំងស្នេហា ♡
Episode 23 : ស៊ាំ...

ពេលយប់ឡើង បន្ទាប់ពីងូតទឹករួច Jimin ក៏ទាញឡេបថប់មករំលឹកការងារដែលត្រូវធ្វើនៅថ្ងៃស្អែក ព្រោះទោះបីត្រឹមតែជាបុគ្គលិកហាត់ការក៏ពិតមែនក៏គេមិនអាចធ្វើហីៗបណ្ដោយឲ្យពេលវេលាកន្លងហួសទៅទទេរៗនាំឲ្យ Yoongi អស់សង្ឃឹមមកលើគេបានដែរ ។
< Ring... > កំពុងអង្គុយសុខៗទូរស័ព្ទគេស្រាប់តែរោទិ៍ទើបទាញមកមើលឃើញថាជាលេខរាងក្រាសមុននឹងចុចទទួល ។
« អាឡូ » Jimin
" Min កំពុងធ្វើអីហ្នឹង? " នាយសួរខណៈអង្គុយក្នុងឡានដោយមាន Jen ជាអ្នកបើកបរឲ្យ ។
« គឺធ្វើការ បងមានការអីមែនទេ? » Jimin
" បន្តិចទៀតបងទៅដល់អាផាតមិនអូនហើយបើមានអ្នកណាចម្លែកទៅចុចកណ្ដឹងក្រៅពីបង កុំបើកទ្វារឲ្យសោះយល់ដែរទេ? " Yoongi ហាមជាមុនដើម្បីសុវត្ថិភាពគេបែរជាកាន់តែធ្វើឲ្យរាងតូចឆ្ងល់លើសដើមព្រោះនាយធ្វើខ្លួនដូចជាមានរឿងមិនល្អនឹងកើតឡើងលើគេយ៉ាងចឹង ។
« បងនិយាយបែបនះបានន័យថាម៉េច? » Jimin
" កុំសួរអី ធ្វើតាមតែបងប្រាប់ទៅ បន្តិចទៀតបងទៅដល់ហើយ ប៉ុណ្ណឹងសិនចុះ " និយាយត្រឹមនេះគេក៏បិទទូរស័ព្ទទុកឲ្យរាងតូចជ្រួញចិញ្ចើម ។
« ថ្ងៃនេះដូចជាប្លែកៗយ៉ាងម៉េចចឹង? »
< Ding Dong > Jimin លាន់មាត់មិនបានប៉ុន្មានផង កណ្ដឹងបន្ទប់ក៏លាន់លឺសម្លេងឲ្យគេចុះពីលើគ្រែដើរទៅយ៉ាងរហ័សមុននឹងមើលតាមវីដេអូ cctv នៅក្នុងបន្ទប់ដែលអាចមើលឃើញដល់ខាងក្រៅតែដែលចម្លែក មុននេះលឺសម្លេងចុចកណ្ដឹងតែឥឡូវបែរជាមិនឃើញមនុស្សសូម្បីម្នាក់ឈរត្រង់នោះទៅវិញ ។ រាងតូចមិនអស់ចិត្តក៏ទាញទ្វារបើកយឺតៗក៏មិនឃើញមនុស្ស ឃើញត្រឹមប្រអប់ធំល្មមមួយនៅខាងមុខបន្ទប់ប៉ុណ្ណោះ ។
« ប្រអប់ស្អីគេអញ្ចេះ? » Jimin លាន់មាត់មុននឹងបម្រុងលើកវាមកមើលក៏ស្រាប់តែសន្តិសុខប្រចាំទីនេះដើរមកភ្លាម ។
« លោក!! ប្រអប់នោះមានអ្នកជញ្ជូនឥវ៉ាន់យកមកច្រឡំបន្ទប់ទេ សុំទោសណា៎ » គេនិយាយហើយក៏រើសប្រអប់នោះទៅដាក់នៅខាងមុខបន្ទប់ក្បែរនោះទើបរាងតូចដកដង្ហើមធំដើរចូលបន្ទប់វិញមុននឹងនឹកឃើញដល់ Yoongi ។
« យើងគួរធ្វើអាហារទុកឲ្យគាត់ឬអត់ន៎? » ព្រោះគេខ្លាចថានាយមិនទាន់បានញ៊ាំអ្វីក៏ទៅធ្វើស្ប៉ាហ្គេតទីមួយចានទុកឲ្យ ពេលធ្វើហើយរាងក្រាសក៏មកដល់ល្មម ។
< Ding Dong!! >
« ទៅហើយៗ ចាំមួយភ្លែត » រាងតូចស្រែកប្រាប់រួចរត់ទៅឃើញរាងក្រាសតាមរយៈ cctv កំពុងឈរមុខបន្ទប់ទើបខ្លួនរហ័សបើកទ្វារឲ្យ ។
« Yoon... » បើកទ្វារភ្លាម គេក៏ហៅទៅនាយភ្លាមទើប Yoongi ងាកឆ្វេងស្ដាំហើយដើរចូលទៅរួច Jimin ក៏បិទទ្វារចូលទៅតាមក្រោយ ។
« មុននេះមានអ្នកណាមកចុចកណ្ដឹងបន្ទប់ឬអត់? » Yoongi
« គឺមាន » Jimin
« អ្នកណា? គេមានធ្វើអីអូនដែរទេ? » នាយស្រាប់តែសួរដូចជាបារម្ភខ្លាំងណាស់ ។
« គឺអ្នកជញ្ជូនឥវ៉ាន់មកចុចកណ្ដឹងហើយដាក់របស់ខុសបន្ទប់ហ្នឹងណា៎គ្មានអីទេ ប៉ុន្តែម៉េចក៏បងមើលទៅដូចជាភ័យម្ល៉េះ? » Jimin អត់មិនឆ្ងល់មិនបាននឹងឬកពាររបស់គេទើបសួរឡើង រាងក្រាសកាលបើដូច្នេះនាយក៏យល់ថាខ្លួនឯងដូចជាបារម្ភហួសហេតុពេកហើយ តែព្រោះគេខា្លចថា HyeIn ប្រើមនុស្សឲ្យមករករឿង Jimin ប៉ុណ្ណោះទើបខំការពារសព្វបែបយ៉ាង ។
« គ្មានស្អីទេ » នាយគេចមុខហើយដោះអាវក្រៅទើបរាងតូចចូលមកជួយដោះឲ្យ ។
« បងញ៊ាំអីហើយឬនៅ? អូនធ្វើស្ប៉ាហ្គេតទីទុកឲ្យបងរួចហើយ បើឃ្លានទៅញ៊ាំទៅណា៎ » Jimin
« ចុះបើបងចង់ញ៊ាំអូនវិញបានទេ? » រាងក្រាសបែរមកដាក់ដៃអោបចង្កេះតូចរបស់ Jimin ពោលឡើងនូវប្រយោគដែលធ្វើឲ្យរាងតូចលឺហើយគាំងអោនមុខចុះតែម្ដង ។
« តាមចិត្តបង » នេះហើយជាចម្លើយដែលគេអាចឲ្យនាយបានព្រោះគេគ្មានសិទ្ធិបដិសេធស្រាប់ហើយទើប Yoongi ឃើញបែបនេះក៏ញញឹមមុននឹងលោរទៅអោបរាងតូច កាយវិការនេះធ្វើឲ្យ Jimin គាំងម្ដងទៀតនិយាយលែងចេញស្របពេលដៃស្រឡូនក៏សន្សឹមៗអោបនាយវិញដើម្បីទទួលយកភាពកក់ក្ដៅដែលនាយមាន ទោះបីមិនមែនសម្រាប់គេក៏យល់ថាគ្រប់គ្រាន់ដែរ ។

Skip៚

« អូនធ្វើអីហ្នឹង? » ក្រោយងូតទឹករួចរាល់ រាងក្រាសក៏ដើរចេញមកបានឃើញ Jimin អង្គុយលើគ្រែទើបចូលមកសួរ ។
« គឺធ្វើរបាយការណ៍លើកដំបូងឲ្យប្រធានផ្នែក » Jimin
« ឲ្យបងមើលតិចមើល៍ » Yoongi អង្គុយចុះក្បែររាងតូចហើយទាញឡេបថប់គេមកមើល ។
« អូនធ្វើបែបនេះមិនត្រឹមត្រូវទេណា៎ Min » Yoongi
« អ៊ីចឹងហ្អេ៎? បងជួយបង្រៀនអូនផងបានទេ? » Jimin
« ឲ្យបងបង្រៀន មានអ្វីឲ្យបងវិញឬអត់? » នាយសួរទាំងទឹកមុខរាបស្មើតែរាងតូចអាចយល់ពីអ្វីដែលគេចង់បានច្បាស់ណាស់ទើបខាំមាត់អោនមុខចុះ បើគេឆ្លើយថាគ្មាន គិតមែនទេថា Yoongi ដោះលែងគេនោះ? រាងក្រាសកាលបើឃើញគេអឹមអៀនបែបនេះក៏លួចញញឹមក្នុងចិត្តមុននឹងអង្គុយផ្នែកខ្នងលើក្បាលគ្រែ ។
« មកនេះ » Jimin ងាកមើលតាមការហៅរបស់នាយមុននឹងឡើងអង្គុយនៅចន្លោះភ្លៅរបស់គេរួចទើបរាងក្រាសទាញឡេបថប់មកដាក់នៅខាងមុខហើយបង្រៀនរបៀបធ្វើរបាយការណ៍ម្ដងមួយៗឯរាងល្អិតក៏តាមមើលគេជានិច្ចមិនហ៊ានប្រិចភ្នែកទេ ។
« គេធ្វើរបាយការណ៍បែបនេះ យល់ហើយមែនទេ? » ក្រោយធ្វើរួចរាល់ Yoongi ក៏សួរឡើង ។
« អ្ហឹមយល់ហើយ » រាងតូចងក់ក្បាលតែអារម្មណ៍នៅផ្ដោតលើរបាយការណ៍នៅឡើយ ។
« Yoon... » សុខៗគេក៏ចាប់ភ្លឹកដល់ដៃមឹករបស់រាងសង្ហារកំពុងលូកអង្អែលសាច់ចង្កេះគេតិចៗរួចក៏លូកចុះក្រោមច្របាច់ត្រគៀករបស់គេធ្វើឲ្យក្មេងតូចស្រើបស្រៀវបិទភ្នែកទទួលយកការបបោសអង្អែលរបស់នាយ ។ ឃើញ Jimin ទន់ខ្លួនតាមដូច្នេះ Yoongi ក៏ទាញឡេបថប់ពីដៃគេទុកនៅលើតុហើយបង្វិលរាងតូចឲ្យបែរមកខ្លួនធ្វើឲ្យ Jimin យល់ពីតម្រូវការគេទើបលូកដៃទាញខោរាងក្រាសចេញរួចចាប់ផ្ដើមប្រើប្រអប់មាត់បំពេញក្ដីសុខឲ្យគេ បន្ទាប់ពីនោះក៏ត្រូវបន្តរឿងក្ដៅសាច់ដែលតែងតែធ្វើជាមួយគ្នាញឹកញាប់ដល់ថ្នាក់រាងតូចយល់ថាគេស៊ាំនឹងចំណង់គ្មានព្រំដែនរបស់នាយទៅហើយ ។

To be continued.......
_______

អរគុណសម្រាប់ការអាន ✨🍑

Ga verder met lezen

Dit interesseert je vast

2.5K 282 17
ភាគបន្តពីរអាខោន @Teakook602 Yoonmin Novel កំហុសដែលបានប្រព្រឹត្តខុសក្នុងជាតិមុន នៅមុនពេលស្លាប់នាយក៏បានប៉ងប្រថ្នាកើតក្នុងជាតិក្រោយផ្សងគូរជាមួយប្រពន្ធនា...
3.6M 232K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.1M 28.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
5.1K 566 31
បងដឹងថាអូនមិនចង់រៀបការ បងដឹងថាអូនស្អប់ខ្ពើមបងតែបងចង់ដឹងថារូបរាងខាងក្រៅវាពិតជាសំខាន់មែនទេ?