ម្ចាស់វិមានរបាំងមុខ [18+](ចប់)

HATAKE_QING tarafından

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ Daha Fazla

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី45:គ្រប់យ៉ាងគឺដូចដើម

1.5K 141 2
HATAKE_QING tarafından

ផឹប*
ព្រូស*
ប្រាវ*

"អ្ហឹក!!!!!!!!!"កាយស្ដើងអំឡុងពេលកំពុងព្យាយាមរត់គេចពីទីនោះបែរជាត្រូវកម្ទេចជញ្ជាំងដ៏ធំធ្លាក់មកសង្កត់លើគេមួយទំហឹងធ្វើឲ្យដួលទៅលើដីបែកក្បាលហូរឈមស្រក់ចុះមកពេញដី

"Xiao zhan!!!!!!!!"jiyangរហ័សរត់ទៅជួយលើកជញ្ជាំងដែលកំពុងតែសង្កត់អ្នកដែលគេងនៅក្នុងថ្លុកឈាម

haoxuanប្រឹងប្រើកម្លាំងសេះសល់បញ្ជាថាមពលឲ្យដកកម្ទេចជញ្ជាំងដ៏ធំនោះទាំងវេទនា

ហេតុអីក៏នាយចុះខ្សោយដល់ថ្នាក់នេះ????

កូនបីសាចទាំង5ហក់ចុះពីក្នុងហោប៉ាវរបស់haoxuanប្រែខ្លួនជាមនុស្សរួចប្រើវេទនមន្តជួយដកជញ្ជាំងពីលើខ្លួនរបស់xiao zhanនិងជួយទប់ស្កាត់កុំឲ្យកម្ទេចកម្ទីនិងភ្លើងដ៏សន្ធោសន្ធៅនោះធ្លាក់ពីលើ

Jiyangប្រឹងអៀវxiao zhanបណ្ដើររត់គេចពីអណ្ដាតភ្លើងនិងការធ្លាក់ចុះរបស់ថ្មដែលនៅក្នុងវិមាននោះបណ្ដើរ គេជាមនុស្សធម្មតាទើបមិនអាចទ្រាំទ្របានយូរឡើយ តែទោះជាយ៉ាងណាក៏ដោយក៏គេមិនលែងxiao zhanចោលដែរ

ទម្រាំមកដល់ខាងក្រៅពួកគេចំណាយកម្លាំងមិនតិចឡើយ*

_______________

3ខែកន្លងផុតទៅ*

3ខែហើយ!3ខែហើយដែលxiao zhan yibo sasakiបានគេងលើគ្រែអ្នកជំងឺឋិតក្នុងការរស់ដោយបញ្ចូលអុកសុីសែនជំនួយដល់ពួកគេក៏ព្រោះតែពួកគេទាំង3គឺឋិតនៅក្នុងសភាពគ្រោះថ្នាក់វិសនឹងបាត់បង់ជីវិត

រឿងរ៉ាវទាំងអស់ដែលកើតមានឡើងjiyangបានប្រាប់ទៅប៉ាម៉ាក់របស់xiao zhan

តែអ្វីដែលទទួលបាន...ពួកគាត់បកមកសួរវិញថាwang yiboជាអ្នកណា?ពួកគាត់មិនដែលឮឈ្មោះនេះពីមុនឡើយ!

សំណួរនេះធ្វើឲ្យjiyang haoxuanគាំងមួយរំពេច

ពួកគេព្យាយាមឆែករកមើលតាមប្រព័ន្ធinternet តែគ្មានអ្វីនិយាយទាក់ទងនឹងរាងក្រាស់ឡើយ!គឺគ្មាននោះទេ!

សណ្ឋាគារដែលធ្លាប់គ្រប់គ្រងពីមុនមកក៏គ្មាននៅលើលោកនេះដែរ ពេលទៅដល់ទីតាំងអ្វីដែលឃើញគឺទីនោះជាមណ្ឌលមន្ទីរពេទ្យវិកលចរឹកតែប៉ុណ្ណោះ!

ហេតុអីក៏ក្លាយជាបែបនេះ?រយៈពេលជាង3ខែហើយចម្ងល់មួយនេះនៅមិនទាន់បានស្រាយនៅឡើយ

គ្មានអ្នកណាដឹងឡើយថាក្រោយពីបញ្ចប់ជីវិតរបស់ryuk ហើយគ្រប់យ៉ាងគឺត្រូវបញ្ចប់ដូចគ្នា yiboអាចនឹងទទួលបានអវៈយវៈគ្រប់គ្រាន់មកវិញ

តែគេក៏ត្រូវបាត់បង់គ្រប់យ៉ាងដូចគ្នា គ្រប់គ្នានឹងលែងមានការចងចាំនៅលើគេ អ្វីដែលធ្លាប់មានកន្លងមក វិមាន សណ្ឋាគារ ឡាននិងរបស់មានតម្លៃដែលមានទាំងប៉ុន្មានក៏ត្រូវរលាយបាត់ពីលើលោកនេះលែងសល់អ្វីក្រៅពីសម្បកខ្លួនឡើយ សូម្បីតែវេទមន្តនិងរាងកាយបីសាចរបស់នាយក៏បាត់បង់ដូចគ្នា

"អ្ហឹម..."ត្របកភ្នែកទាំងគូចាប់បើកឡើងម្ដងបន្តិចៗទាំងក្បាលនីងនោងវិលមុខជាខ្លាំង ទីនេះជាកន្លែងណា?

"W..Wang yibo..."រាងស្ដើងដង្ហើយរកឈ្មោះរបស់រាងក្រាស់មួយរំពេច ព្យាយាមចាប់បណ្ដាច់ខ្សែសេរ៉ូមតែក៏ត្រូវប៉ាម៉ាក់របស់ខ្លួនមកឃាត់គេទាន់

"កូនស្ងប់អារម្មណ៍!ប្រាប់ម៉ាក់មកថាអ្នកណាធ្វើបាបកូនបែបនេះ?"

"Yibo...yiboគេទៅណាហើយម៉ាក់?"សភាពxiao zhanពេលនេះនិយាយអ្វីក៏មិនស្ដាប់ អ្វីដែលគេដឹងគឺមានតែដង្ហើយរករាងក្រាស់តែប៉ុណ្ណោះ

"កូនរកអ្នកណា???yiboជាអ្នកណា?"សំណួររបស់ពួកគាត់ធ្វើឲ្យxiao zhanគាំងស្ញេញ

ពួកគាត់កំពុងសម្ដែងល្ខោនមែនទេ???វាមិនមែនជាពេលត្រូវមកស្ដាប់អ្វីដែលគ្មានប្រយោជន៍ឡើយ

ក្រាក

"Zhan!!!"jiyangនិងhaoxuanក៏មកដល់ជាមួយគ្នា ដោយមានកូនក្មេងតូចៗ5នាក់រូបរាងជាមនុស្សធម្មតាមកដល់ដូចគ្នា

"ឯងមានកូនហើយឬ?"xiao zhan

"ឯងនិយាយពីស្អី????កូនស្អី?ពួកគេជា...អ្ហឹម...ឯងមិនចាំទេមែនទេ?"jiyang

"យើងមិនស្គាល់ពួកគេទេ!"Xiao zhan

"កុំប្រាប់ថាបងភ្លេចបងប្រុសខ្ញុំម្នាក់ទៀតហា!?????"ព្រះអើយ!!haoxuanសឹងនឹងបោកក្បាលឲ្យស្លាប់ទៅហើយ!ហេតុអីក៏គ្មានអ្នកណាចងចាំបងប្រុសរបស់គេក្រៅពីគេនិងjiyangបែបនេះ?

"និយាយពីyibo?មានរឿងអីខ្ញុំត្រូវភ្លេចគេ?គេនៅឯណា??"xiao zhan

"អរគុណម្ចាស់ថ្លៃអើយដែលនៅចងចាំគាត់!គាត់មិនទាន់ដឹងខ្លួនឡើយ!"haoxuanដកដង្ហើមធូរទ្រូងដែលនៅមានxiao zhanនៅចងចាំពីរឿងនេះ

រាងសង្ហារក៏បានប្រាប់រឿងរ៉ាវរបស់ពួកគេដល់xiao zhanនិងយកកញ្ចក់និងសៀវភៅដែលបានបន្សល់ទុកនោះយកទៅឲ្យxiao zhanមើល

មានតែលោកម្ចាស់xiaoនិងអ្នកស្រីxiaoតែប៉ុណ្ណោះដែលស្ដាប់មិនយល់ពីអ្វីដែលពួកគេនិយាយ

ក្ដុក*

បន្ទាប់ពីសង្កេតហេតុការណ៍នៅក្នុងកញ្ចក់មួយនោះរួចមកការចងចាំទាំងអស់ក៏បានហោះចូលទៅក្នុងខួរក្បាលរបស់xiao zhanមួយរំពេច

ព្រះអើយ...ហ..ហេតុអីក៏វារញ៉េរញ៉ៃបែបនេះ????yiboវិសនឹងបាត់បង់ជីវិតដើម្បីឲ្យគេរស់ឡើងវិញ!នាយត្រូវខ្វាក់ភ្នែកដោយសារតែជួយដល់គេតែហេតុអីក៏គេល្ងង់មិនចាំអ្វីសោះ ដល់ពេលនេះទើបចងចាំរឿងរ៉ាវទាំងអស់នេះទៅវិញ?

វា...សឹងនឹងហួសពេលទៅហើយ!

"សុំទោស!"បន្ទាប់ពីប្រើរយៈពេលជាង1ម៉ោងដើម្បីមើលរឿងរ៉ាវរបស់គេនិងyiboរួមជាមួយនឹងប្រវត្តរបស់yiboរួចមកគេបានត្រឹមឱនមុខចុះខាំបបូរមាត់ទប់ទឹកភ្នែកតែប៉ុណ្ណោះ

"កូនzhan!"អ្នកជាម្ដាយទៅអង្អែលស្មារបស់រាងស្ដើងថ្នមៗ ត្បិតគាត់មិនអាចយល់ពីរឿងរបស់ពួកគេបាន តែគាត់មិនចង់ឃើញកូនរបស់គាត់ធ្លាក់ក្នុងសភាពបែបនេះឡើយ

"សុំទោស...."បបូរមាត់របស់គេហាក់ស្អិតជាប់គ្នាពិបាកក្នុងកាហើបនិយាយស្ដីណាស់

"បងសម្រាកសិនទៅ!គ្រប់យ៉ាងគឺរលាយអស់ហើយ!លែងមានវិមានដ៏អាថ៌កំបាំងនិងរឿងចម្លែកអស់ទាំងនោះនៅលើពិភពលោកនេះទៀតហើយ!"haoxuan

(សូម្បីតែkyoក៏ត្រូវក្លាយជាមនុស្សរុក្ខជាតិអស់មួយជីវិតដែរក៏ព្រោះតែពិសរបស់សត្វនឹងការធ្លាក់ថ្មត្រូវពីលើ!ជាសំណាងដែលគ្រួសាររបស់គេមិនអាចរកមូលហេតុបានឡើយព្រោះkyoមិនបានចងចាំyiboនោះទេ)រាងសង្ហារបន្លឺឡើងក្នុងចិត្តទាំងទម្លាក់ទឹកមុខចុះ

________________

យប់ឡើង*

ស្របពេលគ្រប់គ្នាកំពុងលង់លក់នឹងដំណេកគឺបែរជាមានមនុស្សម្នាក់មកយំខ្សឹបខ្សួលក្រាបក្បាលនឹងគ្រែរបស់មនុស្សប្រុសម្នាក់សភាពផ្ទៃមុខស្រោបដោយបង់រុំរបួស រយៈពេលជាង3ខែហើយដែលនាយត្រូវបានរលួយមុខបែបនេះ!

"សុំទោសyibo...បើអូនមិនចូលជីវិតបង..បងក៏នឹងមិនជួបរឿងទាំងនោះដែរ!"ពេលនេះគេអាចធ្វើអ្វីបានក្រៅពីបន្ទោសខ្លួនឯងដែលជាមូលហេតុធ្វើឲ្យyiboធ្លាក់ក្នុងសភាពបែបនេះ?

រាងស្ដើងក្រសោបដៃរបស់រាងក្រាស់យកមកថើបថ្នមៗដោយទឹកភ្នែកប្រដេញគ្នាស្រក់ចុះមកប្រឡាក់លើគ្រែរបស់នាយ

វាហាក់ដូចជាថ្នាំសណ្ដំដែលធ្វើឲ្យគេគេងលក់មួយរំពេចដោយមិនដឹងខ្លួន

ព្រឹកឡើង*

"អ្ហឹម..."ពេលដែលភ្ញាក់ពីគេងបែរជាឃើញខ្លួនឯងនៅលើគ្រែទៅវិញ នេះ...អ្នកណាជាអ្នកនាំគេមក???

"អរុណសួស្ដី!"សម្លេងដែលខ្លួនខានស្ដាប់អស់ជាយូរបានបន្លឺឡើងតិចៗអូសទាញរាងតូចឲ្យងាកទៅតាមប្រភពសម្លេងក៏ឃើញរាងកាយមាំក្រាស់ស្ថិតក្នុងសភាពសម្លៀកបំពាក់អ្នកជំងឺកំពុងឈរនៅខាងមុខបង្អួចងាកមកមើលគេដោយមានស្នាមញញឹមជាប់មាត់

"W..wang...yibo...."xiao zhanរហ័សស្រវេស្រវ៉ាក្រោកពីគ្រែរត់ទៅឱបរាងក្រាស់យ៉ាងណែនដោយមានទឹកភ្នែកនៅជាប់ថ្ពាល់

"ហ្ហឹកហ្ហឹក...y..yibo...មិនមែនសុបិន្តទេមែនទេ??អូន..អូនមិនចង់ភ្ញាក់ពីសុបិន្តឡើយ!"Xiao zhan

"មិនមែនសុបិន្តនោះទេ!"yiboអង្អែលក្បាលរបស់រាងល្អិតថើរៗនិងស្រដីឡើងយ៉ាងស្រទន់

មិនថាព្យាយាមលួងលោមយ៉ាងណាក៏xiao zhanនៅតែស្រែកទ្រហ៊ោយំមិនឈប់ឡើយ!ហ្ហឺយ..ក្មេងពិបាកលួងពិតមែន!

"ភ..ភ្នែកបង????"Xiao zhan

"បងអាចប្រើប្រាស់វាបានវិញហើយ!"ទោះជាមិនទម្លាប់និងមានអារម្មណ៍ថារាងព្រិលៗតែនាយនៅតែអាចមើលឃើញពីផ្ទៃមុខរបស់xiao zhanបាន

គេនៅតែស្អាតមិនផ្លាស់ប្ដូរឡើយ ទាស់តែម៉្យាងគឺស្គមជាងមុនប៉ុណ្ណោះ មិនយូរទេនាយនឹងអាចមើលបានច្បាស់ឡើងវិញដោយស្ដាប់តាមសម្ដីរបស់គ្រូពេទ្យ

"អរគុណដែលមិនភ្លេចបង!"នាយមិននឹកស្មានថាអាចនឹងមានមនុស្សចងចាំនាយឡើយក្រោយពីការបញ្ចប់នៃជីវិតរបស់ryuk នាយអាចនឹងគិតថាបើដឹងខ្លួនឡើងគ្មានអ្នកណាចងចាំនាយនឹងទៅរស់នៅក្នុងព្រៃតែម្នាក់ឯងលែងលូកដៃក្នុងសង្គមនេះទៀតហើយ!

"អ៊ុប..."

"អ្ហឹម..."ភ្លាមៗបែរជាត្រូវxiao zhanជំទើតជើងទាញនាយទៅថើបមាត់មួយរំពេចធ្វើឲ្យអ្នកដែលមិនបានត្រៀមខ្លួនត្រូវភាំងជាខ្លាំង តែនាយក៏មិនប្រកែកព្រមទទួលស្នាមថើបមួយនោះដែលខ្លួនខានប៉ះវាយូរ

"អរគុណ..."សម្លេងខ្សាវៗបន្លឺឡើងដោយដកបបូរមាត់ចេញសម្លឹងទៅកាន់នាយមិនដាក់ភ្នែក

"សម្រាប់អ្វី?"yibo

"រឿងកន្លងមក....អូនដឹងពីប្រវត្តិរបស់បងហើយ!ហើយក៏ដឹងពីរឿងដែលបងបានជួយឲ្យអូនរស់ឡើងវិញដូចគ្នា...អូនមិនដឹងសងគុណបងយ៉ាងមិចឡើយ!"Xiao zhan

"Zhan hah...អូននៅស្រឡាញ់បងទេ???"ស្របនឹងសម្ដីរបស់ខ្លួនក៏បានផ្លាស់ប្ដូរទៅជាស្រងូតស្រងាត់ នាយកាន់ដៃរបស់xiao zhanឲ្យមកស្ទាបលើមុខរបស់នាយថ្នមៗដែលមានបង់រុំជិតពេញមុខនោះបន្សល់ត្រឹមភ្នែក ច្រមុះនិងបបូរមាត់ប៉ុណ្ណោះ

"បងលែងស្អាតហើយ...មុខរបស់បងខ្ទេចអស់ហើយ...បងពេលនេះត្រឹមមនុស្សប្រុសធម្មតា គ្មានវេទមន្ត គ្មានបុណ្យស័ក្តិ មិនអាចផ្ដល់អ្វីដែលអូនត្រូវការឲ្យអូនបានទៀតឡើយ!"yibo

"ប្រុសឆ្កួត!ស្រឡាញ់នរណាម្នាក់ត្រូវខ្វល់ពីរឿងទាំងនោះដែរទេ??សង្ហារ ស្រស់ស្អាត បុណ្យស័ក្តិ វេទមន្តអីទៅអូនមិនត្រូវការទេ!ឲ្យតែមានបងនៅក្នុងរង្វង់ដៃរបស់អូនគឺគ្រប់គ្រាន់ហើយ!បងអាចមកនៅផ្ទះអូនបាន ទុកឲ្យអូនជាអ្នកចិញ្ចឹមបងម្ដង!"Xiao zhanប្ដេជ្ញាហើយថាគេនឹងខំធ្វើការដើម្បីចិញ្ចឹមyibo(កត្តញ្ញូនឹងប្រុសណាស់កូនម្ដាយ*)

"oi oi oi oi...កុំdramaពេក!!!!លោកប្រើរយៈពេលតែកន្លះឆ្នាំគឺអាចព្យាបាលមុខលោកឲ្យដូចដើមវិញហើយឲ្យតែធ្វើតាមការណែនាំរបស់គ្រូពេទ្យ កុំមកទួញសោចធ្វើដូចត្រូវខូចមុខមួយជីវិតនោះ!"គ្រូពេទ្យសង្ហារលើកវែនតាបណ្ដើរសួរដោយទឹកមុខស្មើធេង

"គាត់និយាយជាការពិត?"Xiao zhanសម្លក់មុខyibo

"គឺ...ត្រូវហើយ...មុខបងអាចនឹងប្រែជាដូចដើមវិញ!តែបងគ្មានប្រាក់ដើម្បីព្យាបាលទេ!"yibo

"ប្រុសឆ្កួត!!!កុំភ្លេចឲ្យសោះណាថាអូនជាកូនរបស់ម្ចាស់ក្រុមហ៊ុនដ៏ធំទាំង5ណា...ស្រួលបួលបន្តិចទៅបងសម្លាញ់!!!ត្រឹមប៉ុនៗនឹងមិនស្មើនឹងលុយដែលអូនចំណាយចូលបន្ទប់ទឹកផង!!!"គេទាញស្លឹកត្រចៀកនាយរបៀបក្នក់ខ្នាញ់ដែលនាយកុហកខ្លួន យ៉ាងណាក៏ល្អឲ្យតែគ្រប់យ៉ាងគឺត្រឡប់មកវិញដោយរីករាយ

________________

ផ្នែកម្ខាងទៀត*

ក្នុងបន្ទប់ស្ងប់ស្ងាត់គ្មានមនុស្សចេញចូលទុកឲ្យអ្នកជំងឺដែលឋិតនៅលើគ្រែត្រូវកណ្ដោចកណ្ដែងម្នាក់ឯងក្រោមសភាពចំហរភ្នែកសម្លឹងមើលទៅលើ

ការចងចាំពីរឿងអតីតជាតិបានទទួលមកវិញហើយ ពេលនេះនាយជាអ្នកណា មកពីណាគឺនាយបានដឹងអស់ហើយ តែមានសួរថានាយចង់ដឹងឮពីរឿងទាំងនោះដែរទេ?

ហេតុអីក៏ឲ្យនាយចងចាំឡើងវិញបែបនេះទាំងដែលរឿងទាំងនោះសុទ្ធតែជារឿងសោកសៅ?មិចក៏មិនឲ្យនាយក្លាយជាមនុស្សល្ងង់និងកំសាកដូចមុនទៅ?

ពេលក្រលែកភ្នែកទៅឃើញខ្លុយមួយនៅលើតុក៏រហ័សចាប់កាន់វាផ្ដាច់សេរ៉ូមរួចរត់ទៅបន្ទប់ទឹកយ៉ាងលឿន

"អ្ហឹម..."សម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ដែលមានរាងកាយស្គមស្គាំង ហេតុអីក៏មើលទៅខ្លួនឯងដូចជាគ្មានបានការបែបនេះ?

"ស..សុំទោស..."តំណក់ទឹកពណ៌ក្រហមបានហូរស្រក់ចុះមកពីរង្វង់ភ្នែករបស់រាងសង្ហារជាច្រើនតំណក់ធ្វើឲ្យប្រឡាក់សម្លៀកបំពាក់អ្នកជំងឺមួយនោះជាបន្តបន្ទាប់

ទៀតហើយ!ហេតុអីក៏ប្រែជាក្រហមបែបនេះ??មិនមែនទឹកភ្នែកពណ៌សទេឬ????

ពេលងើយក្បាលសម្លឹងមើលទៅកញ្ចក់ម្ដងទៀតក៏ឃើញរូបរាងបីសាចកន្ទុយ2ដែលស្រោបទៅដោយឈាមកំពុងតែស្ថិតនៅក្នុងកញ្ចក់នោះសម្លឹងមកកាន់នាយ

"ចង់គ្រប់គ្រងរាងកាយខ្ញុំមែនទេ?មិនអីទេ!ធ្វើអីធ្វើទៅឲ្យតែខ្ញុំអាចជួបlanម្ដងទៀតបាន!"ស្នាមញញឹមថើរៗរបស់នាយបង្ហាញទៅបីសាចដែលនៅក្នុងកញ្ចក់នោះ

រំពេចនោះរូបរាងជាបីសាចនោះក៏រលាយបាត់ពីខ្លួនរបស់នាយ!វាគ្រាន់តែជាការស្រមើស្រមៃទេឬ?ហេតុអីមិនមែនជាការពិត?

តទៅមុខឲ្យនាយកំណត់ខ្សែរជីវិតរបស់នាយបែបណាទៅបើគ្មានចំណែកម្ខាងទៀតដើរលើផ្លូវនោះជាមួយនាយផងនោះ?

ជាច្រើនខែកន្លងផុតទៅ*

បន្ទាប់ពីចេញពីមន្ទីរពេទ្យ yiboបាននិយាយពីទំនាក់ទំនងពួកគេប្រាប់ដល់អ្នកស្រីxiaoនិងលោកម្ចាស់xiao

ស្ដាប់ដំបូងពួកគាត់ក៏មិនយល់ព្រមដែរ តែបើជ្រុលជាខូចខ្លួននិងត្រូវxiao zhanអង្វរគម្រាមលួចដុតក្រុមហ៊ុនចោលទៅហើយ ពួកគាត់មានតែយល់ព្រមប៉ុណ្ណោះ

Yiboក៏បានជាដូចដើម ផ្ទៃមុខរបស់នាយប្រែជាស្រស់សង្ហារដូចមុនព្រមទាំងអាចមើលបានច្បាស់ច្រើនជាងមុនទៀតផង

ប៉ាម៉ាក់xiao zhanបានឲ្យពួកគេរស់នៅក្នុងផ្ទះគាតើទៅដើម្បីមានគ្នាកំដរ ព្រោះមានគ្នាច្រើនក៏ល្អដែរកុំឲ្យអប្សុកនិងស្ងាត់បរិយាកាស ឯកូនបីសាចគឺពួកគាត់ដឹងហើយថាពួកគេជាបីសាចតែពួកគាត់នៅតែចាត់ទុកពួកគេដូចកូនៗរបស់ពួកគាត់ថែទាំបានយ៉ាងល្អ

Haoxuanវិញទៅនៅជាមួយនឹងjiyangហើយគ្រួសារខាងjiyangគឺមិនប្រកែកឡើយ ផ្ទុយទៅវិញគាត់ក៏បានពេញចិត្តនឹងនាយថែមទៀតផង បម្រុងថានឹងរៀបការឲ្យពួកគេនៅចុងខែនេះ

តទៅគ្រប់គ្នាសុទ្ធតែមានខ្សែរជីវិតរស់នៅយ៉ាងល្អ

តែចំពោះsasaki...

នាយប្រែជាមនុស្សស្ងប់ស្ងាត់ មិនងាយនិយាយស្ដីនិងសោះកក្រោះមិនចូលចិត្តកន្លែងមានមនុស្សច្រើនហើយចាស់ទុំជាងមុនមិនលេងសើចឬធ្វើចរឹកកូនក្មេងទៀតនោះទេ!

ស្នេហាពិតជាធ្វើឲ្យមនុស្សប្រែប្រួលពិតមែន!ទោះជាវាស្រស់ស្អាតខ្លាំងប៉ុណ្ណាក៏វាបានបង្កប់នូវភាពខ្មៅងងឹតនៅក្នុងនោះបើសិនជាយើងធ្វេសប្រហែសលើរឿងនេះយើងនឹងធ្លាក់ចូលក្នុងភាពងងឹតនោះមិនងាយនឹងអាចរើចេញពីវាបានឡើយ

2ឆ្នាំកន្លងផុតទៅ*

"Yiboហា...ពួកយើងគួរតែរៀបការល្អទេ?អូនឃើញស្រីៗក្នុងក្រុមហ៊ុនមើលបងដូចអត់ឃ្លានណាស់អញ្ចឹង!"រាងតូចដើរមកអង្គុយលើភ្លៅរបស់នាយ

Yiboគឺក្លាយជាបុគ្គលិកក្នុងក្រុមហ៊ុនគេ ឯគេវិញគឺប្រឹងរៀនណាស់ទម្រាំអាចកាន់ដំណែងនាយករងបានព្រោះគេមិនអាចធ្វេសប្រហែសបានឡើយ ទាល់តែធ្វើបែបនេះទើបអាចតាមដានyiboបាន ខ្លាចមានស្រី!

"ហ្ហឺយ...យ៉ាងណាក៏ពួកនាងមិនបានមួយចំណិតអូនដែរ!ចាំបងអាចរកលុយបានច្រើនជាងនេះដណ្ដឹងអូនចាំពួកយើងរៀបការ!បងមិនចង់ឲ្យគេថាបងជាប្រុសរស់ដោយសារប្រពន្ធចិញ្ចឹមមិនធ្វើការអីសោះនោះទេ!"yibo

"គេថាអីថាទៅ....សំខាន់ពួកយើងតាស៎!ខ្វល់ធ្វើអីបើពេលនេះខ្ញុំចិញ្ចឹមបងឯងមែន!"Xiao zhanឆ្លើយតបរបៀបមិនខ្វល់

"អូនឯងនេះក្បាលរឹងណាស់!ទាល់តែប្រដៅខ្លះហើយទើបបាន!"ថារួចក៏ចាប់លើកបីxiao zhanឡើង

"អ្ហាយ!!!អូនឈប់ហើយ!!!!!"

__________________

ថ្ងៃនេះត្រូវពួកកូនបីសាចតូចៗនេះចាប់អូសទាញនាយមកផ្សារទាល់តែបាន

"យេៗ...តោះបេសកកម្មប្រមូលនំញ៉ាំ!"កូនបីសាចតូចៗជិះលើកន្រ្តកដាក់ឥវ៉ាន់ទុកឲ្យsasakiជាអ្នករុញពួកគេ ខុសតែអាប៊ីដែលចុះដើរព្រោះមិនចង់ឲ្យណែនកន្រ្តក

"ចង់បានអីយកទៅ!បងទើបនឹងបើកប្រាក់ខែ!"សម្លេងសោះកក្រោះគ្រលរធំបន្លឺឡើងដោយទឹកមុខស្មើធេង គ្រប់គ្នាសម្លឹងមកនាយយ៉ាងចម្លែកដោយសារតែកែវភ្នែកទាំង2ពណ៌និងពណ៌សក់ទាំង2ពណ៌របស់នាយ

វាធម្មតាទៅហើយក៏ព្រោះតែនេះមិនមែនលើកទី1ដែលនាយបានជួបឯណា

អូរត្រូវហើយ!អ្នកស្រីxiaoក៏បានបើកហាងកាហ្វេមួយឲ្យនាយផងដែរក៏ព្រោះតែមើលទៅដំបូងនាយគឺចូលចិត្តមើលគេឆុងកាហ្វេណាស់

រីងៗ*

សម្លេងទូរស័ព្ទរោទ៍បានធ្វើឲ្យនាយទុកអាល្អិតទាំងនោះចោលដើម្បីដើរបានឆ្ងាយបន្តិចនិយាយទូរសព្ទ

"អាឡូអ៊ំស្រី?"sasaki

"គឺយប់នេះក្មួយរបស់អ៊ំមកលេង!អញ្ចឹងក្មួយទិញឥវ៉ាន់ហើយជួយមកធ្វើម្ហូបផងណា!"

"បាទ!"

ទីតៗ*

ប្រព័ទ្ធទូរសព្ទក៏ត្រូវបានកាត់ផ្ដាច់ តែពេលងាកទៅវិញក៏ឃើញថាបាត់អាល្អិតអស់នោះហើយ

ពួកគេទៅណា???

នាយរហ័សរត់ទៅរកតែបែរជាឃើញពួកគេដួលលើគ្នានិងមាននំក្រពុបពីលើពួកគេទៅវិញ

ហ្ហឺយ...ហត់ណាស់!!!!

___________________

ពេលយប់ក៏បានឈានចូលមកដល់*

Sasakiបានរៀបចំអាហារនិងឆុងកាហ្វេសម្រាប់ភ្ញៀវដាក់លើតុបាយដ៏ធំមហាសាលមួយនោះបានយ៉ាងរៀបរយ

នេះភ្ញៀវមានតែម្នាក់ទេហេតុអីក៏ត្រូវធ្វើច្រើនមុខបែបនេះ?

"អ៊ំស្រីអ៊ំប្រុស!!!"សម្លេងស្រួយស្រេះបានបន្លឺឡើងធ្វើឲ្យនាយភ្ញាក់ផ្អើលជាខ្លាំង

"(សម្លេងនេះ????)sasakiប្រញាប់រត់ចេញទៅយ៉ាងលឿនដោយចង្វាក់បេះដូងកំពុងលោតញ៉ាប់ជាខ្លាំង នាយមិនដែលភ្លេចវាឡើយ!

សូមរង់ចាំភាគបញ្ចប់...

Okumaya devam et

Bunları da Beğeneceksin

608K 63.8K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
7.9K 461 15
នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែងខ្វល់ខ្វាយពីខ្ញុំទៀតហេីយ...! ខ្ញុំពិតជា...
3.2M 187K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
9.9K 400 19
ស្នេហ៍កើតឡើងដោយគុំនុំ បានកើតឡើងក្រោមពាក្យថាម្ចាស់និងកូនបំណុល ស្នេហាដែលមានអ្នកតាមបំបែក តើពេលណា៎បានបញ្ចប់ទៅ 🥵🔞 Wangyibo & Xiao zhan ♥️💚🐢