ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់

1.3K 117 5
By HATAKE_QING

"ឆាប់នាំគេទៅ!"ច្រកចេញចូលទៅពិភពបីសាចក៏ត្រូវបានបិត

Yiboស្រែកមួយអស់សម្លេងទើបhaoxuanរត់ចូលមកខាងក្នុងដើម្បីគ្រាអ្នកដែលសន្លប់ចាកចេញទៅ

"បងប្រុស..ហ្ហឹកហ្ហឹក..បងlanមិនទាន់មកវិញទេ!"កូនបីសាចតូចៗដើរទៅអង្រួនជើងxiao zhanតិចៗទាំងទឹកភ្នែក

"ទុកចិត្តចុះ!បងប្រុសឯងនឹងមិនអី!yiboប្រាកដជាអាចនាំគេមកវិញបាន!"xiao zhanព្យាយាមនិយាយលួងលោមទៅកូនបីសាចទាំង5

Yiboស្ងាត់លែងនិយាយបន្ត នាយមិនអាចមើលដឹងពីរឿងរ៉ាវទាក់ទងនឹងlanជាមួយនឹងsasaki មិនថាពេលនេះក៏ដោយ គ្រប់យ៉ាងគឺខ្មៅងងឹតទាំងអស់

ទោះជាមើលពីខាងក្រៅនាយមិនសូវខ្វាយខ្វល់ តែការពិតនាយបារម្ភពីគេសឹងនឹងឆ្កួតទៅហើយ ពេលនេះនាយមិនខុសគ្នាឡើយ!អារម្មណ៍មិនស្រួលដែលបារម្ភពីlanកំពុងតែកើតឡើងថ្វេរដង

__________________

ពាក់កណ្ដាលអាទ្រាធ*

"អ្ហឺស...ហ្ហឺស....ហ្ហឺស....!!!!!"កាយមាំក្រាស់ត្រូវបានកន្រ្តាក់មួយទំហឹងទៅតាមកម្លាំងរបស់ខ្លួនដោយដង្ហក់ខ្យល់បែកញើសជោគថ្ងាស់

ព្រះអើយ!!!!ហេតុអីក៏សុបិន្តឃើញរឿងឥតបានការទាំងនោះ??ហេតុអីក៏ទិដ្ឋភាពរបស់lanដែលត្រូវបានព្យួរនៅលើឈើឆ្កាងនិងត្រូវបានដុតបំផ្លាញរំលេចឡើងនៅក្នុងសុបិន្តរបស់នាយ

ដៃមាំក្រាស់ស្រវ៉ារាវរករបាំងមុខយកមកពាក់រួចងើបចេញពីលើគ្រែដោយទុកឲ្យរាងស្ដើងគេងនៅទីនោះម្នាក់ឯង

_________________

បន្ទប់ឃុំខ្លួន*

"ខឹកៗ"អ្នកដែលត្រូវបានគេដាក់ច្រវាក់ត្រូវបានដឹងខ្លួនឡើងបន្ទាប់ពីត្រូវបានអ្វីម៉្យាងព្រូសលើនាងធ្វើឲ្យនាយសើមជោគខ្លួន

"សួស្ដី!នឹកយើងទេ?"yiboដាក់ខ្លួនអង្គុយនៅទល់មុខមេធ្មប់

"ស..សូមដោះលែងខ្ញុំទៅ!"

"ដោះលែង??ក្រែងនាងថានឹងកម្ចាស់លែងឲ្យមានត្រកូលwangនៅលើលោកនេះហី?"yibo

"ខ្ញុំគ្មានសម្ថភាព..."សម្លេងខ្សាវៗបន្លឺឡើងដោយសម្លឹងចុះក្រោម នាងគ្មានសូម្បីតែកម្លាំងអាចងើយសម្លឹងទៅមើលyibo

"គ្មានសម្ថភាព?ខ្ញុំទុកឱកាសឲ្យនាងច្រើនដងហើយ!នាងនៅតែមិនអាចវិវត្តខ្លួនឲ្យខ្លាំងជាងខ្ញុំបាន?ដឹងថាខ្ញុំអន់ចិត្តប៉ុណ្ណាដែរទេ?ពេលដែលខ្ញុំចុះកម្លាំង ខ្សោយនោះមិចក៏នាងមិនឈ្លៀតឱកាសចូលមកសម្លាប់ខ្ញុំតែម្ដងទៅ?"yibo

"......"

"មិចក៏ស្ងាត់????ល្អ!ខ្ញុំនឹងសម្លាប់នាង!!!"រាងសង្ហារទាញកាំបិតទឹកកកចេញមក

"ខ្ញុំមិនខ្លាចទេ!លោកក៏ដឹងថាខ្ញុំជាមេធ្មប់!កម្លាំងចុងក្រោយរបស់ខ្ញុំដែលសេះសល់ខ្ញុំនឹងប្រើក្នុងការដាក់បណ្ដាសារ!អ្នកទាំង2នឹងគ្មានថ្ងៃរស់នៅបានសុខឡើយ!លោកនឹងត្រូវស្លាប់គ្មានការចាប់ជាតិ ឯគេនឹងស្លាប់ដោយក្លាយជាធ្មប់ដ៏អាក្រក់គួរឲ្យខ្ពើមនៅក្នុងព្រៃដ៏ជ្រៅ"សម្លេងដ៏ត្រជាក់របស់មេធ្មប់ធ្វើឲ្យyiboប្រតិកម្មមួយរំពេច

ផឹប*

"អ្ហឺស....."ស្រាប់តែដៃរបស់នាយត្រូវបានស្ពឹកអស់ ឥទ្ធិពលនៃទឹកកកបានកកបាតដៃខាងស្ដាំរបស់នាយមួយរំពេច

"ល...លោក????"មេធ្មប់ហើយសម្លឹងទៅនាយទាំងចម្ងល់ នាងកំពុងតែត្រៀមទទួលនូវសេចក្ដីស្លាប់ដែលខិតជិតមកដល់ ហេតុអីក៏មនុស្សម្នាក់នេះបញ្ឈប់សកម្មភាពបែបនេះ

(ភ្លេចគិតទៅហើយ!ថាយើងមិនអាចកាន់អាវុធបាន!)រាងសង្ហារបន្លឺឡើងក្នុងចិត្តមិនអាចឲ្យនរណាឮបានឡើយ(សុំកាត់បន្តិច!អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយ បើកាន់អាវុធមិនបានមិចក៏ពេលទៅខ្ចីកាំបិតទឹកកកពីryukនឹងធ្វើយ៉ាងមិច?គឺពេលនឹងគេប្រើវេទមន្តបង្រួមកាំបិតឲ្យទៅជាតូចរួចបញ្ជាវាដាក់ក្នុងប្រអប់រួចយកទុក)

"អូស...ហាហា....តាមពិតគឺមិនអាចកាន់អាវុធបានសោះ!យ៉ាងមិច?រស់នៅដោយមានគុជតែមួយក្នុងខ្លួនវេទនាអត់???ខ្វាក់ មិនអាចប្រើប្រាស់អាវុធ ទៅណាត្រូវមានអ្នកដឹកដៃ ហ្ហាសហ្ហាស!!!កម្សត់ណាស់!!!!"សម្រែកនៃការសើចចំអករបស់មេធ្មប់បន្លឺឡើងទៅកាន់សត្រូវរបស់ខ្លួនយ៉ាងកំណាច

"គិតថាយើងគ្មានវិធីផ្សេងសម្លាប់នាង?"yibo

"អេលោកប្រុសwang!កុំភ្លេចឲ្យសោះណាថាមានតែកាំបិតទឹកកកប៉ុណ្ណោះដែលអាចរំលាយប្រលឹងខ្ញុំបាន!ទោះសម្លាប់ខ្ញុំក៏សម្លាប់បានតែរាងកាយដែរ ខ្ញុំនឹងប្រើប្រាស់ខ្លួនអ្នកផ្សេងមកសម្លាប់លោក"

"តែមិនមែនបានន័យថាយើងមិនអាចធ្វើទារុណកម្មនាងឯណា!ឲ្យនាងរស់នៅវេទនាក៏ល្អ!ត្រូវដឹងថាត្រកូលwangគ្មានថ្ងៃអាចឲ្យនាងមករំលាយស្រួលៗឡើយ!"yibo

ប្រាវ*

អំឡុងពេលនោះបែរជាមានសម្លេងមួយបន្លឺឡើងយ៉ាងខ្លាំងធ្វើឲ្យyiboរហ័សបំបាំងខ្លួនទៅតាមប្រភពសម្លេងនោះ(បញ្ជាក់!ទោះមិនអាចមើលឃើញ តែគេអាចមើលឃើញពីកាយវិការប្រលឹងរបស់បីសាចនិងទេវតាតែប៉ុណ្ណោះ សូម្បីតែមុខមាត់ក៏មើលមិនឃើញដែរ)

"Lan....lan"សម្លេងគ្រលរធំគួរឲ្យខ្លាចបន្លឺឡើងដោយបោករបស់របរនៅក្នុងបន្ទប់ចោលខ្ទេចគ្មានសល់

Yiboភាំងយ៉ាងខ្លាំងពេលបានដឹងពីទិដ្ឋភាពនេះ

"បងប្រុស!!!"haoxuanក៏មកដល់ទីនោះដូចគ្នា នាយត្រូវគាំងស្ញេញ ហេតុអីក៏ប្រែជាបែបនេះ

"ពួកឯង.....ធ្វើបាបlan!!!"កែវភ្នែកដ៏កំណាចសម្លឹងទៅកាន់ពួកគេទាំង2នាក់ដោយកាច់ក្បាលទៅមួយចំហៀងដូចទៅនឹងតុក្កតាដែលខូចក្បាលរបស់វា

កន្ទុយទាំង5ដុះចេញមករួចវាយប្រហារទៅកាន់រាងក្រាស់ទាំង2 តែនាយក៏គេចពីវាទាន់

ផាំង*
ឆ្វាច់*

"អ្ហឺស..."កន្ទុយ1របស់sasakiដែលមានពិសក៏បានក្រវាសត្រូវដើមដៃរបស់yiboបណ្ដាលឲ្យនាយស្ពឹកមួយរំពេច

"ចង្រៃយ៎...."yiboប្រើដៃមួយចំហៀងទៀតវាយប្រហារទៅលើsasaki

Haoxuanឈ្លៀតពេលដែលsasakiភ្លេចខ្លួនក៏នាំyiboរត់គេចចេញទុកឲ្យsasakiវាយគ្នាជាមួយនឹងកម្លាំងវេទមន្តរបស់yiboនៅក្នុងបន្ទប់

"ហេតុអីត្រូវរត់?"yibo

"Xiao zhan jiyangនិងកូនបីសាចកំពុងនៅទីនេះ!ពួកយើងនាំគេទៅរកកន្លែងមានសុវត្ថិភាពសិនទៅចាំចាត់ការsasaki"haoxuan

អ្នកទាំង2ទៅដល់បន្ទប់រៀងខ្លួន yiboបីxiao zhan ឯhaoxuanបង្រួនកូនបីសាចឲ្យតូចៗប៉ុនមេដៃរួចដាក់ពួកគេក្នុងហោប៉ាវនិងបីjiyangចេញដូចគ្នា

រាងក្រាស់នាំរាងស្ដើងទៅក្នុងបន្ទប់ដែលមានរូបសំណាក់របស់ryukរួចប្រើវេទមន្តដាក់របាំងឃាំងកុំឲ្យមានអ្វីមកវាយប្រហារលើពួកគេបាន

ផាំង*
ឌឹប*

"អ្ហឺស...."កាយមាំក្រាស់ត្រូវបានខ្ទាតទៅទៅតាមការវាយប្រហាររបស់sasaki

"ដោះលែងlanទៅ!!!!!!!!!!"sasakiស្រែកមួយទំហឹងស្របពេលតំណក់ទឹកពណ៌ក្រហមហូរចេញពីកែវភ្នែករបស់នាយ បបូរមាត់របស់នាយត្រូវបានរហែកជិតដល់គុម្ពត្រចៀក

"មិនមែនពួកយើងទេ!ពួកយើងជាមិត្តរបស់lan!!!!"haoxuan

"កុហក!!!!គ្មានអ្នកណាស្មោះត្រង់នឹងគេទេ(ប្រាវ)"កន្ទុយរបស់sasakiក្រវាសយ៉ាងខ្លាំងធ្វើឲ្យខ្ទេចជញ្ជាំងបង្ហាញនូវផ្ទៃខាងក្នុងដែលមានស្រីម្នាក់កំពុងតែជាប់ច្រវាក់

"Sasaki!!!!!"រាងក្រាស់ទាំង2ដែលហោះលើអាកាសក៏ប្រញាប់ហោះទៅតាមsasakiដែលចូលទៅក្នុងបន្ទប់នោះ

"នាងក៏ដូចគ្នា!នាងក៏ធ្វើបាបបងlanដែរ!!!"sasakiក្រលែកមើលទៅឃើញកាំបិតមួយនៅលើដីក៏រើសវាឡើង

ផាំង*

រន្ទះបាញ់ទៅរកsasakiតែនាយគេចទាន់រួចដណ្ដើមបានកាំបិតមួយនោះមក

"ឯងជានរណា?(ច្រូច)អ្ហាយ!!!!!!!!!"មេធ្មប់ងើយទៅសួរនាយបែរជាត្រូវsasakiចាក់កាំបិតទម្លុះក្បាលរបស់នាងបុកមួយទំហឹងធ្វើឲ្យធ្លាយខួរចេញមកក្រៅរំលេចឡើងនូវទឹកកកស្រួចចេញមកចាក់ទម្លុះរាងកាយរបស់នាងបណ្ដាលឲ្យធ្លាយគ្រឿងក្នុងចេញមកដូចគ្នា

"ហ្ហឺសៗ..."សម្លេងសើចរបស់sasakiបន្លឺឡើងម្ដងទៀតដោយជាន់លើគ្រឿងក្នុងរបស់នាងរួចប្រើកន្ទុយចាក់សម្លាប់នាងយ៉ាងតំណំ

"អ្ហាក៎!!!!!"ព្រលឹងរបស់មេធ្មប់ត្រូវបានហោះឡើងលើអាកាសតែរូបរាងនាងគឺត្រូវបានខ្ទេចទៅតាមការវាយប្រហាររបស់sasaki

"ហេតុអីក៏វាអាចកើតឡើងបែបនេះ???"ពីមុនមកនាងធ្លាប់ស្លាប់ច្រើនដង តែវិញ្ញាណនាងនៅរក្សារូបរាងដើម មិចក៏លើកនេះខ្ទេចខ្ទីហើយឈឺចាប់ពេញខ្លួនវេទនាខ្លាំងបែបនេះ

"មេធ្មប់ត្រូវsasakiចាត់ការហើយ!"haoxuan

"ពួកឯង....ពួកឯង!!!!!!"មិនយូរប៉ុន្មានសម្រែករបស់នាងក៏ត្រូវបានបញ្ឈប់ ព្រលឹងរបស់នាងត្រូវរលាយទៅតាមទឹកកកអស់គ្មានសេសសល់អ្វីឡើយ សល់ត្រឹមរាងកាយពីខាងក្រៅប៉ុណ្ណោះ

"នាងរលាយព្រលឹងហើយ!នាងគ្មាននៅលើលោកនេះទៀតទេ!"haoxuan

"ហ្ហឺស...ហ្ហឺស...."sasakiបែរទៅរកyibo n haoxuanម្ដងទៀតដោយសភាពមានឈាមប្រឡាក់ពេញមុខ

"បងប្រុស!!!!!!"

ផាំង*

Haoxuanរុញyiboទៅម្ខាងតែនាយគេចមិនទាន់ក៏ត្រូវកន្ទុយរបស់sasakiចាក់ចំរាងកាយរបស់នាយ

ឆ្វាច់*

ខ្សែរមួយបានហោះមកកាត់ផ្ដាច់កន្ទុយដែលចាក់ចំhaoxuanនោះធ្វើឲ្យhaoxuanធ្លាក់ទៅលើដីព្រមជាមួយនឹងកន្ទុយ ឯsasakiស្រែកឡើងដោយក្ដីឈឺចាប់បន្ទាប់ពីបាត់បង់កន្ទុយអស់1

"ដឹងខ្លួនឡើងsasaki!"yiboផ្ដាច់ខ្សែរវេទមន្តពីដៃខ្លួនឯងរួចនិយាយឡើងទៅកាន់sasaki

"Lan...lan...."sasakiត្រដរដង្ហើយរកឈ្មោះlanតិចៗដោយឈឺចាប់ត្រង់ចំណុចទ្រូងខាងឆ្វេងជាខ្លាំង

"អ្ហាយ!!!!"ភ្លាមៗនាយក៏ឆ្កួតសា្មរតីកាន់តែខ្លាំងហើយរហ័សរត់ចេញទៅខាងក្រៅយ៉ាងលឿន

"Haoxuan.."yiboទម្លាក់ខ្លួនលើដីហើយព្យាបាលមុខរបួសឲ្យhaoxuan

"ប...បងប្រុសហា...អ្នកដែលបងត្រូវព្យាបាលនៅទីនេះទេ!មិចក៏បងទៅព្យាបាលរបួសឲ្យសាកសពទៅវិញ???"អ្នកជាប្អូនបន្លឺឡើងទាំងគ្មានកម្លាំងក៏ព្រោះតែស្ពឹកមួយតួខ្លួនទៅហើយ ជាពិសេសនៅពេលនេះyiboបែរជាទៅព្យាបាលរបួសឲ្យសាកសពមេធ្មប់ទៅវិញ

"ស..សុំទោស!!!"yiboក៏ក្រោកហើយរាវរកhaoxuanទើបចាប់ផ្ដើមប្រើវេទមន្តជួយទប់ស្កាត់របួសរបស់នាយ

តែរឿងដែលពិបាកបំផុតគឺនាយអាចប្រើបានតែដៃម្ខាងតែប៉ុណ្ណោះ ឯម្ខាងទៀតគឺត្រូវពិសរបស់sasaki

Haoxuanមិនបានត្រូវពិសឡើងក៏ព្រោះតែកន្ទុយដែលចាក់នាយនោះគឺគ្រាន់តែជាកន្ទុយធម្មតា

"តោះ!"ក្រោយពីធូរស្រាលហើយពួកគេក៏រហ័សចាកចេញទៅតាមរកsasaki

ផាំងៗ*
ប្រាវ*

រាងក្រាស់ប្រើកន្ទុយរបស់ខ្លួនវាយបំបែករបាំងការពាររបស់yiboរួចដើរទៅរករាងតូចទាំង2ដែលកំពុងលង់លក់នោះលើកកាំបិតទឹកកកឡើងដើម្បីសម្លាប់ពួកគេ

ផឹប*

អំឡុងពេលនោះក៏ជាន់ត្បូងគ្រីស្ដាល់ពណ៌ខៀវធ្វើឲ្យវាបើច្រកចូលភពបីសាចវិញហើយរាងកាយរបស់នាយត្រូវបានធ្លាក់ចូលទៅក្នុងនោះ

រាងសង្ហារទាំង2ក៏ហោះចូលទៅក្នុងនោះតាមsasaki

_________________

ពិភពបីសាច*

ឌឹបៗ*
ច្រូច*

នៅខាងមុខរបស់ពួកគេគឺជាទិដ្ឋភាពដែលsasakiកំពុងប្រយុទ្ធជាមួយបីសាចជាង1ពាន់ក្បាលដែលនៅក្នុងភូមិ

ក្នុងនោះក៏មានryukដែរ

"វីវរហើយ!!!!"yibo

"Ryukនៅទីនោះ?"haoxuan

"គេប្រាកដជាសម្លាប់sasaki!!!"yibo

"ឆាប់ឡើង!!!!"haoxuan

ឆ្វាច់*

Sasakiយកកាំបិតទឹកកកចាក់សម្លាប់បីសាចដែលវាយប្រហារលើគេធ្វើឲ្យប្រលឹងបីសាចជាច្រើនរយក្បាលត្រូវបានរលាយ

"ខ្លាំងណាស់អាល្អិត!ហ៊ានបំផ្លាញភូមិរបស់យើង!ឲ្យកន្លែងស្នាក់នៅតែបែរជារមិលគុណ!"ryukសុីផ្លែប៉ោមបណ្ដើរស្រដីបណ្ដើរ

នាយដាស់បីសាចអស់ទាំងនោះឲ្យក្រោកឡើងកាន់តែធ្វើឲ្យពួកគេកាចសាហាវលើសដើម

ផឹប*
ច្រូច*

បីសាចទាំងនោះហក់ទៅសង្កត់លើsasakiចាប់ដកកន្ទុយរបស់នាយរួចសុីសាច់របស់នាយ ឯryukគឺឈរមើលធ្វើព្រងើយ

ឆ្វាច់*

កម្លាំងវេទមន្តហោះទៅរកryukតែនាយក៏គេចទាន់

"ដោះលែងគេទៅ!"haoxuan

"អូរ...នេះពួកឯងហ៊ានក្បត់យើងដើម្បីការពារសត្វអត់ប្រយោជន៍មួយក្បាលនេះ?"ryuk

"Lanនៅឯណា?"yibo

"គេឬ?មិនអាចចាប់ជាតិរលាយប្រលឹងខ្ទេចហើយ!"ryuk

"ហេតុអីលោកមិនជួយគេ?"yiboដែលឮហើយទន់ខ្លួនវិសនឹងធ្លាក់ពីលើអាកាសជាសំណាងបានអ្នកជាប្អូនទ្រទាន់

ពាក្យសម្ដីដែលចេញពីមាត់របស់ryukគឺគ្មានថ្ងៃក្លែងក្លាយឡើយ

"ហេតុអីត្រូវជួយ?គេពាក់ព័ន្ធអីនឹងយើង?បានយើងជួយឲ្យពួកឯងឃើញពន្លឺថ្លៃល្អណាស់ហើយ កុំមកហ៊ាបញ្ជាឲ្យម្ចាស់ពួកឯងទៅជួយរបស់កខ្វក់!"ryuk

"លោក!!!!!"haoxuan

"ចង់ក្បត់យើងមែនទេ?ឯងគួរតែដឹងលទ្ធផលដែលហ៊ានក្បត់យើង!"ryuk

"អត់ទោសឲ្យខ្ញុំផងលោកម្ចាស់"ពាក្យថាមិត្តភាពលែងមានទៀតហើយ កន្លងមករវាងនាយនិងryukគឺសល់ត្រឹមតែម្ចាស់និងទាសករតែប៉ុណ្ណោះ

កន្លងមកyiboចាត់ទុកryukជាមិត្តភក្តិហើយជួយគ្នាទៅវិញទៅមក មិនមានពាក្យថាម្ចាស់និងទាសករឡើយ តែryukគឺនៅតែមានគំនិតចាត់ទុកថាyiboគ្មានតម្លៃអ្វីនោះទេ គឺគ្រាន់តែរកអាហារឲ្យនាយដើម្បីបង្កើនថាមពល សល់ពេលមិនយូរទេនាយនឹងអាចរស់នៅពិភពមនុស្សវិញមិនពិបាកមានតែថ្ងៃ15រោចទើបអាចទៅពិភពមនុស្សលោកបានឡើយ

ពេលនោះនាយក៏អាចកម្ទេចមនុស្សលោកហើយកម្ទេចឋានទេវតាចោលដូចគ្នា

"ឯងពិតជាក្បត់មែនឬ?ក្រពើរមិលគុណពិតមែន!"ryuk

"លោកម្ចាស់ជាអ្នកបង្ខំខ្ញុំ!"yiboខាំបបូរមាត់ទប់ភាពឈឺចាប់ហើយប្រឹងប្រើវេទមន្តរត់ទៅវាយប្រហារលើryuk

ការប្រកួតគ្នារបស់អ្នកទាំង2ក៏កើតមានឡើង haoxuanពិបាកភ្នែកនឹងឃើញyiboត្រូវryukវាយឡើងទ្រោមខ្លួនពេកក៏រត់ទៅជួយyibo

ប្រាវ*

Sasakiប្រើថាមពលធ្វើឲ្យបីសាចទាំងនោះខ្ទាតចេញពីខ្លួនរបស់នាយ នាយប្រឹងក្រោកឈរដោយសភាពឈាមស្រោបពេញខ្លួនរបស់នាយ

ឯបីសាចជាច្រើនរយក្បាលត្រូវបានពិសរបស់sasakiវាយប្រហារលើគេរឹតតែខ្លាំងឡើងៗធ្វើឲ្យពួកគេដេកដួលទៅលើដី

"Lan!!!!!"រាងសង្ហារជាន់លើបីសាចទាំងនោះដោយសភាពកន្ទុយសល់ត្រឹមតែ2ប៉ុណ្ណោះ មួយមានពិស មួយទៀតគឺធម្មតា

នាយប្រឹងដើររករាងស្ដើងនិងស្រែកហៅឈ្មោះរបស់គេជាច្រើនសារ

"Lan!!!!!!!sasakiមកហើយ!!!!"

"Lan!!!បងនៅក្នុងនេះមែនទេ??ឈ..ឈប់ខ្លាចទៅ!s..sasakiនឹង..ក..ការពារlan!បងចេញមក!!!"រាងក្រាស់ដើរដល់កន្លែងមួយដែលមានឈើឆ្កាងនិងមានកម្ទេចអូសនៅទីនោះ

នាយក្រលែកទៅឃើញសម្លៀកបំពាក់ដែលសេះសល់នៅទីនោះក៏រត់ទៅយ៉ាងលឿន

"Lan!!!!ខ្ញុំមកហើយបង!!!បងនៅទីនេះមែនទេ??sasakiរកlanមិនឃើញទេ!កុំពួនអី!!!"នាយកកាយរកមើលរហូតដល់ខ្ទេចខ្ទី មានតែសម្លៀកបំពាក់តែប៉ុណ្ណោះ

"បងហា...ម...មិនសប្បាយទេ!ចេញមក!ខ្ញុំរកសម្លៀកបំពាក់បងឃើញហើយ!នៅឡើយតែរាងកាយបងប៉ុណ្ណោះ!"នាយកាន់សម្លៀកបំពាក់ដែលសេះសល់បន្តិចនោះឱបយ៉ាងណែន

"បងlan!!!!!!ឆ្លើយតបនឹងខ្ញុំមក!!!!!!!!"តំណក់ទឹកពណ៌ក្រហមរំលេចចេញមកពីរង្វង់ភ្នែកពីពណ៌នោះហូរកាត់ផែនថ្ពាល់ធ្លាក់មកប្រឡាក់លើសម្លៀកបំពាក់ដែលនៅក្នុងដៃរបស់នាយ

ភ្លាមៗរឿងដែលlanត្រូវបានស្លាប់ក្រោមអណ្ដាតភ្លើងក៏បានរំលេចឡើងក្នុងខួរក្បាលរបស់នាយ

"ទេ!!!!!!!ចេញទៅ!!!!!!!!"នាយព្យាយាមក្រវាសរឿងទាំងអស់នោះចេញពីខួរក្បាលរបស់នាយធ្វើឲ្យរាងកាយត្រូវបានដួលទៅលើដីឮសូរតែឌឹប

"បងមិនបានកើតអីទេ!!!!វាជារឿងឆ្កួតប៉ុណ្ណោះ!ឬបងខឹងនឹងខ្ញុំមែនទេ??ខ្ញុំលែងហ៊ានដណ្ដើមបងមកក្បែរខ្ញុំទៀតហើយ!បងស្រឡាញ់haoxuanមែនទេ??ខ្ញុំ...អ្ហឹក...ខ្ញុំនឹងរុញបងឲ្យគេ!!!!!"តំណក់ពណ៌ក្រហមនោះនៅតែបន្តហូរស្រក់ចុះមកឥតឈប់ឈរ

ហេតុអីក៏នាយមិនអាចបញ្ចេញទឹកភ្នែកមកដូចមិនបាន?ហេតុអីចេញតែឈាមបែបនេះ????

"មកមើលថែក្មេងម្នាក់នេះវិញមកណា...ខ្ញុំមិនទាន់រៀនចប់នោះទេ!"sasakiសម្លឹងមើលទៅលើមេឃឃើញការប្រយុទ្ធគ្នារវាងមនុស្ស1នាក់វៃនឹងម្នាក់

"សម្លាប់ពួកគេចោលទៅ!ពួកគេជាអ្នកធ្វើឲ្យlanស្លាប់!"សម្លេងរបស់បីសាចក្នុងខ្លួនបន្លឺឡើងធ្វើឲ្យនាយចាប់ផ្ដើមក្រោកឈរសារជាថ្មី

"ទេ!ពួកគេជាមិត្ត!ម្នាក់នោះទើបជាសត្រូវ!កុំជឿសម្ដីរបស់វា!ឯងមិនអាចសម្លាប់2នាក់នោះបានឡើយ!"សម្លេងមួយទៀតក៏បន្លឺឡើងមកដូចគ្នា

ស្មារតីរបស់នាយចាប់ផ្ដើមត្រឡប់មកវិញបន្តិចម្ដងៗ នាយក៏ហោះទៅរកពួកគេ

"Sasaki!"haoxuanខ្ទាតធ្លាក់ទៅលើដីជាសំណាងបានកន្ទុយរបស់sasakiទ្រទាន់

"ខ្ញុំជួយ!"sasakiក៏ហក់ចូលទៅវាយប្រហារលើryuk

"ពឹងលើកម្លាំងស្រមោចរបស់3ក្បាលឯងឬ??"ryukញញឹមចុងមាត់

"ខ្ញុំមានវិធី!"haoxuanប្រើវេទមន្តរំលេចឡើងសុទ្ធតែស្រីស្អាតនៅពីមុខryukក៏ព្រោះតែនាយដឹងថាryukជាមនុស្សល្មោបកាម

"!!!!!!!"ryukត្រូវភ្លឹកមួយកន្លែង

Sasakiឈ្លៀតពេលryukភ្លេចខ្លួនក៏យកកន្ទុយទៅរំុដៃរំុជើងryukហើយបោះកាំបិតទឹកកកឲ្យzhongjie

"អ្ហឹក!!!"នាយមិនអាចកាន់វាបានឡើយ ដៃរបស់នាយក៏ត្រូវបានស្ពឹកអស់ម្ខាងទៀត

"Wang yibo!!!!!!ចាក់ទៅ!!!!បើឯងចាក់គេពួកយើងនឹងឈ្នះ បើពួកយើងឈ្នះពួកយើងនឹងរស់!!តែបើយើងចាញ់ពួកយើងនឹងស្លាប់!!!!"sasakiស្រែកដើម្បីជួយផ្ដល់ស្មារតីដល់នាយ

"អ្ហឹក...."ដៃរបស់yiboដែលចាប់កាន់កាំបិតទឹកកកចាប់ផ្ដើមត្រូវរលាយដូចទឹកកកម្ដងបន្តិចៗ

"ត្រូវហើយ!!!ចាក់ទៅបង!!!!តែមួយភ្លែតប៉ុណ្ណោះ!!!បងកុំខ្លាចអី!!!!!ប្រើអាវុធគឺមិនគួរឲ្យគ្រោះថ្នាក់ឡើយ តែបើបងខ្លាចវា វានឹងធ្វើឲ្យកាន់តែគ្រោះថ្នាក់កាន់តែខ្លាំងដល់បង!"haoxuan

Sasakiប្រឹងទប់ទល់នឹងកម្លាំងរបស់ryukស្ទើរតែឆ្កួតទៅហើយក៏ព្រោះតែមិនយូរទេកន្ទុយទាំងគូរបស់នាយនឹងត្រូវដាច់ដោយសារryukរើសបម្រះឲ្យតែហ៊ាននៅយូរជាងនេះ

"អ្ហឹក!!!!!!"yiboប្រើកម្លាំងដែលសេះសល់ហក់ទៅចាក់ទម្លុះក្បាលរបស់ryukធ្វើឲ្យនាយស្រែកឡើងយ៉ាងខ្លាំង

"អ្ហាក៎!!!!!"sasakiព្រលែងryukឲ្យធ្លាក់ទៅលើដីទាំងអស់កម្លាំង

"អ្ហាយ!!!!"របាំងមុខរបស់yiboត្រូវបានធ្លាក់ចុះ នាយស្រែកឡើងដោយក្ដីឈឺផ្សារជាខ្លាំង

ព្រូស*

រាងកាយទាំង3ដួលទៅលើដីព្រមគ្នា haoxuanហោះទៅក្រោមដើម្បីជួយទ្រsasakiនិងyibo

ប្រាវ*
ឌឹប*

ភពបីសាចត្រូវបានរង្គើរក្រោយពីការស្លាប់របស់ryuk ទើបhaoxuanយកត្បូងគ្រីស្ដាល់ពណ៌ខ្មៅដែលនាយដាក់ក្នុងហោប៉ាវបោកទៅលើដីមួយទំហឹងរួចអៀន2នាក់នោះចូលទៅក្នុងនោះបាត់

មិនយូរប៉ុន្មានពួកគេក៏ទៅដល់ឋានមនុស្សវិញហើយត្បូងគ្រីស្ដាល់ពណ៌ខ្មៅនិងពណ៌ខៀវក៏រលាយបាត់ពីលើលោក

វិមានទាំងមូលត្រូវបានដួលរលំបាក់ជញ្ជាំងស្រុតចុះមកក្រោម ឯរូបសំណាក់របស់ryukក៏ដូចគ្នា

ដោយសារតែសម្លេងបាក់បែកនិងថ្មធ្លាក់ពីលើទើបxiao zhan n jiyangភ្ញាក់ដឹងខ្លួនឡើង

"ពួកយើងឆាប់រត់ចេញទៅ!!!"haoxuan

"មានរឿងអី???"xiao zhan

"ថារត់សិនមក!!!រឿងវែងឆ្ងាយណាស់!!!!"

សូមរង់ចាំភាគបន្ត...

Continue Reading

You'll Also Like

1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
17.1K 461 31
as the title suggests. Males from Star Wars Who'll be covered? Kylo Ren Luke Skywalker Anakin Skywalker Han Solo Finn Poe Dameron General Hux Obi-Wa...
1.3K 84 9
Did you heard a love with hate? Is that possible Is it love ❤ Or Hate Here is a love story of sumellika Love Or hate ❤ new sumellika love story #...
7.9K 461 15
នៅពេលដែលមិនមានវត្តមានរបស់គេទេីបខ្ញុំដឹងថាគេមានសារៈសំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំ ។ ពេលនេះមនុស្សរំខានម្នាក់នោះ គេលែងខ្វល់ខ្វាយពីខ្ញុំទៀតហេីយ...! ខ្ញុំពិតជា...