꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

Od Axnnie_Jjang

260K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... Více

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៦៨

2.6K 189 0
Od Axnnie_Jjang

_ ងាកមក Karen ដែលកំពុងលេងជាមួយសង្សារ នាងនោះស្រាប់តែក្រឡេកឃើញ Tae អង្គុយនៅកន្លែងតែមួយ នាងក៏ញញឹមចុងមាត់ដើរមកគេភ្លាមតែម្ដង ។

« អេ៎...នេះពួកក្មេងរៀនសូត្រក៏ចេះចូលលេងប៊ូលនឹងគេដែរហ្អ៎? ស្មានថាជាខ្ទើយចេកៗចេះតែបបួលគ្នាមើលសៀវភៅហើយទេតើស » នាងអោបដៃឈរចំអកយ៉ាងសប្បាយមាត់ធ្វើឲ្យ Tae លឺហើយ សម្លក់នាងដោយភាពខឹងក្រោធដែលនាងហ៊ានចូល មកប្រមាថគេនិងមិត្តដូច្នោះ ។

« យើងក៏ជាមនុស្សមានលុយចង់លេងនៅឯណាក៏ បានដូចជាមិនទើសក្បាលពួកមីសត្វណាផងមែនទេ Jimin? » រាងតូចងើបឈរឌឺដងញញឹមចុងមាត់ឲ្យនាងវិញ គិតថាគេខ្លាចសម្បត្តិត្រឹមក្មេងធ្លាប់ត្រូវសាលាដេញចេញហ្នឹងមែនទេ?

« នេះឯងថាអ្នកណាសត្វ? » Karen បើកភ្នែកធំៗ សម្លុតសួរតែ Tae ក៏សម្លឹងមើលនាងពីក្បាលដល់ចុងជើងហើយសម្លឹងមុខនាងម្ដងទៀតដោយកែវភ្នែកចំអកឡកឡើយ ។

« ថាឲ្យមីរមាស់មាត់ខ្លះទេដឹង? ខ្លួនឯងមិនល្អផងក៏ ហ៊ានហារមាត់ដៀលគេទៅរួច ចំជាខួរបង្កងស្អុយតម្លៃថោកពិតមែន!! » Tae

« នេះឯង... » សម្ដីចាក់ចំៗរបស់រាងតូចធ្វើឲ្យនាងខឹងជាខ្លាំងមុននឹងលើកដៃប្រុងទះលើមាត់គេប្រដៅតែភ្លាមនោះ Jimin ក៏ស្ទុះមកឃាត់នាង ។

« កុំធ្វើអី Tae ណា៎!! »

« ភ្លេចឲ្យឈឹងទៅថាជាខ្ទើយដូចគ្នា វាដើរជាមួយគ្នាត្រូវអ៊ីចឹងហើយ » Karen ទម្លាក់ដៃចុះហើយនៅតែ និយាយឌឺដងលឺៗបំណងឲ្យគេទាំងពីរត្រូវខ្មាសគេ Yoongi និង Jungkook បានលឺដូច្នោះក៏នាំគ្នាផ្អាកលេងប៊ូលដើរមកមើល រីឯសង្សារស្រីល្អនិងគ្នាគេក៏ ចូលមកដូចគ្នា ។

« មានអីមែនទេ? » Yoongi

« អត់មានទេ ពួកយើងត្រឡប់ទៅវិញទៅតោះ » Jimin ញញឹមបន្លប់ហើយក៏កាន់ដៃ Tae ដើរចេញពីទីនោះមិនចឹងរាងតូចអាចនឹងទប់កំហឹងលែងបានមានរឿងជាមួយពួកអស់នោះជាមិនខានទេ ។

« មើលស្អីវ៉ី?! » សង្សារ Karen សួរយ៉ាងឈ្លើយដាក់ Yoongi និង Jungkook ដែលមើលមកពួកគេ ដោយខ្សែភ្នែកមុតស្រួចមុននឹងរាងសង្ហារទាំងពីរចេញទៅដោយមិននិយាយអ្វីឡើយ ។

« ឌឺៗបែបនេះចាត់ការម្ដងទៅល្អទេលោកបង? » កូនចៅវាម្នាក់និយាយឡើង ។

« ល្អតើសហាស កំពុងតែអផ្សុកស្រាប់ផង » អាម្នាក់ នោះញញឹមចុងមាត់កាច់ដៃបែបត្រៀមខ្លួនចាត់ការរាងក្រាសទាំងពីរ មិនខុសពីពួកគេ Karen ក៏ចង់ចាត់ការ Tae ដើម្បីសងសឹកដែលធ្វើឲ្យនាងត្រូវនាយក សាលាដេញចេញកាលពីលើកមុនដែរ ។

« មែនហើយJimin ពួកអំបាញ់មិញនេះជាអ្នកណា? មើលទៅដូចជាពួកក្មេងស្ទាវមិនល្អសោះ » Yoongi សួរឡើងស្របពេលបើកឡានជូន Tae និង Jungkook ទៅផ្ទះ ។

« ពួកអស់ហ្នឹងអូនមិនស្គាល់ទេតែម្នាក់ស្រីឈ្មោះ Karen នោះបងនៅចាំទេដែលពួកយើងទៅក្លឹបហើយ Tae លួចថតរូបនាងបង្ហោះឲ្យសាលា បណ្ដេញនាងចេញនោះអី? » អ្វីដែល Jimin និយាយធ្វើឲ្យ Jungkook នឹកឃើញដល់យប់ដែលរាងតូចស្លៀកពាក់ខុសប្លែកហើយមានក្លិនស្រាបារីជាប់ខ្លួន នៅថ្ងៃនោះនាយថែមទាំងនិយាយមើល ងាយយល់ច្រឡំលើ Tae ទៀតផងទាំងដែលការពិត Tae បានព្យាយាមសងសឹកឲ្យនាយសោះ នឹកឃើញហើយគួរឲ្យខឹងខ្លួនឯងពិតមែន ។

« បងចាំបាន ថ្ងៃនោះបងត្រូវឲ្យលុយសន្តិសុខច្រើនណាស់ទម្រាំតែ Tae បានថតរូប » Yoongi នាយនិយាយហើយធ្វើឲ្យរាងតូចទាំងពីរសើចកខឹក ស្របពេលនោះ Tae ក៏ងាកមកឃើញ Jungkook សម្លឹងមុខគេម៉ក់ៗទៅវិញទើបដៃតូចស្រឡូនលូកទៅក្ដោបថ្ពាល់គេទាំងគូទាំងក្នក់ក្នាញ់ ប្ដីគេអាយុច្រើនតែមុខ ដូចកូនទន្សាយគួរឲ្យស្រឡាញ់ទៅវិញ ។

« Kookoo សម្លឹងមុខ TaeTae បែបនេះចង់សួរអ្វីមែនឬអត់? » Tae ញញឹមសួរ រាងក្រាសក៏ចង់សួរគេថាហេតុអីថ្ងៃនោះមិនប្រាប់ការពិតបណ្ដោយឲ្យនាយគិតឆ្កួតៗមើលងាយប្រពន្ធខ្លួនឯងបែបនោះតែ Jungkook សម្រេចចិត្តមិនសួរវិញមុននឹងលោរទៅអោបរាងតូចយ៉ាងណែន ។

« Kookoo ស្រឡាញ់ TaeTae ណា៎ » លឺ Jungkook និយាយដូច្នេះ Tae ក៏ភាំងបន្តិចដែរតែក៏ លើកដៃអោបគេវិញដូចគ្នា ។

« TaeTae ក៏ស្រឡាញ់ Kookoo ដែរ » ភាពកក់ ក្ដៅដែលពួកគេផ្ដល់ឲ្យគ្នាធ្វើឲ្យអ្នកនៅបាំងខាងមុខឃើញហើយអត់នឹងមិនញញឹមមិនបានតែភ្លាមនោះពេលបើកដល់ផ្លូវលំស្ងាត់មួយស្រាប់តែឡានមកពីណាមិនដឹងដល់ទៅពីរគ្រឿងមកវ៉ាឈប់ចំពីមុខឡានធ្វើឲ្យ Yoongi ជាន់ហ្វ្រាំងស្ទើរតែមិនទាន់ទៅហើយ ។

« នេះមានរឿងអីហ្នឹង? » Tae សួរឡើងដោយភ្ញាក់ផ្អើលសុខៗឡានក៏ឈប់បែបនេះ ស្របពេលនោះមនុស្សក្នុងឡានទាំងពីរក៏ក៏នាំគ្នាចេញមកដោយមាន ដំបងគ្រប់ដៃជាមួយនឹង Karen ជាស្រីតែម្នាក់ឯងកាន់ដំបង Baseball ដូចជារង់ចាំឲ្យរាងតូចទៅសាក ល្បងជាមួយគ្នាហើយ ។

« មីឆ្កួតហ្នឹងទៀតហើយហ្អេ៎? » Tae សង្គ្រឺតធ្មេញពេលឃើញនាងហើយបម្រុងបើកទ្វារចុះ គ្រប់គ្នាក៏ឃាត់ភ្លាម ។

« TaeTae ចង់ទៅណា? » Jungkook

« TaeTae ទៅចាត់ការពួកមនុស្សអាក្រក់ចេញ Kookoo នៅចាំក្នុងឡាននេះសិនហើយ » Tae

« ប៉ុន្តែ Tae!! គ្នាវាច្រើនណាស់ណា៎ ប្ដឹងប៉ូលីសវិញ ល្អជាង » Yoongi

« ទម្រាំតែប៉ូលីសមកដល់ Jung មុខជាភ័យស្លាប់មិនខានទេ ទុកឲ្យខ្ញុំទៅដោះស្រាយខ្លួនឯងវិញ » ថាហើយ Tae ក៏បើកទ្វារឡានចុះមក ទោះខំហាម យ៉ាងណាក៏មិនស្ដាប់ដែរ ។

« Jimin អូនឆាប់ទូរស័ព្ទប្រាប់ប៉ូលីសឲ្យមកទីនេះភ្លាមអូខេ? » Yoongi ងាកប្រាប់ហើយក៏ចេញទៅតាមទើបរាងតូចប្រញាប់ធ្វើតាមសម្ដីនាយឯ Jungkook កំពុងតែវិលវល់មិនដឹងថាគួរឈប់លាក់ ចរិតដើមពេលនេះឬក៏អត់ទេ ។

« ហីយ៉ា!! នេះក្មេងតូចមុខស្អាតហើយក្លាហានទៀត ន៎ តែយើងមិនចង់ធ្វើបាបក្មេងទេ ឆាប់ហៅអាមាឌធំក្នុងឡាននោះចុះភ្លាមម៉ោទាន់យើងនៅនិយាយ ស្រួលជាមួយ » សង្សារ Karen និយាយឡើងមុន គេឯរាងតូចលឺហើយក៏សើចឌឺគេទៅវិញ ។

« ចុះបើយើងមិនចង់ហៅឯងហ៊ានធ្វើស្អីយើង អាអត់ ប្រយោជន៍!! » Tae ពោលបែបនេះធ្វើឲ្យពួកវាប្រែទឹកមុខខឹងភ្លាមៗ ។

« ហ៊ានជេរផង? ពួកឯងចូលទៅ » វាហៅកូនចៅ ម្នាក់ចូលទៅ អាម្នាក់នោះចូលមកភ្លាមក៏លើកដៃចង់ទះកំផ្លៀងរាងតូចតែភ្លាមនោះ Tae ក៏អោនក្បាលចុះបន្តិចហើយលើកជើងធាក់កូនប្រុសពីរគ្រាប់របស់វា មួយទំហឹងឲ្យអាម្នាក់នោះហ៊ួលដេកក្ដោបឈឺចាប់តែម្ដង ។

« ជុកៗ!! មានអាមួយណាខ្លាំងជាងហ្នឹងអត់ហាស ខ្ចិលវាយពួកអាអន់ចឹងណាស់ដូចកូនឆ្កែ » រាងតូចគ្រវីក្បាលជញ្ជក់មាត់ហើយធាក់អាម្នាក់ហ្នឹងរមៀលទៅ រកមេរបស់វាវិញ Jungkook ក៏លួចញញឹមពីក្នុងឡានមក ប្រពន្ធគេចេះដល់ទៅតៃក្វាន់ដូទៅហើយ ពួកអស់នោះម៉េចនឹងអាចយកឈ្នះនោះ?

« អាចង្រៃអន់មែនចេញទៅ » សង្សាររបស់Karen ដេញវាចេញទៅទាំងអាម៉ាស ។

« យើងមិនជឿថាក្មេងល្អិតដូចឯងឈ្នះរហូតទេ
ពួកឯងចូលទៅ!! » ម្ដងនេះ វាបញ្ជាកូនចៅពាក់
កណ្ដាលចូលទៅ Yoongi ក៏ចូលរួមជាមួយ Tae វាយពួកវាជាមួយគ្នារាបដល់ដីស្ទើរទាំងអស់ទើបភ្លាម នោះ Karen នាងឲ្យពួកដែលនៅសល់ទៅចាត់ការ មនុស្សក្នុងឡាន ។

« ពួកអាចោលម្សៀត!! » Jungkook ខំខាំមាត់ទប់អារម្មណ៍ថាមិនចង់បង្ហាញធាតុពិតពេលនេះប៉ុន្តែ Yoongi កំពុងជាប់ដៃវាយពួកអស់នោះហើយទើប នាយត្រូវបង្ខំចិត្តចុះពីឡានមកចាត់ការពួកវាដោយខ្លួនឯងដើម្បីជួយ Jimin ដែលកំពុងភ័យខ្លាច យ៉ាងណា មិញសកម្មភាពរបស់នាយក៏ត្រូវ Tae ក្រលៀសភ្នែកមើលឃើញដែរ ។

« Jung? » រាងតូចលាន់មាត់ហាក់ភាំងស្មារតីធ្វើអ្វីលែងត្រូវនៅឈរស្ងៀមមើលមកនាយដែលបោស ដៃយ៉ាងឡូយក្រោយវាយមនុស្សជាងដប់នាក់ឲ្យដេកដួលទៅលើដី ជាឱកាសល្អឲ្យនាង Karen ឃើញហើយកាន់ដំបង Baseball បំណងវាយក្បាល រាងតូចពីក្រោយ ។

« Tae ប្រយ័ត្ន!!! » Yoongi ស្រែកឡើងធ្វើឲ្យរាងតូចភ្ញាក់ព្រើតងាកមកក្រោយចំពេលដែល Karen វិះនឹងវាយមុខគេឲ្យបែកទៅហើយតែសំណាងល្អ Jungkook ស្ទុះមកច្រាន Karen ចេញឲ្យដួលទៅ បុកនឹងឡានមួយទំហឹង នាងក៏សន្លប់ភ្លាមៗតែម្ដង ។

« Tae អូនមិនអីទេហ្អេ៎? មានត្រូវត្រង់ណាដែរទេ? » រាងក្រាសអោបប្រពន្ធទាំងព្រួយបារម្ភហើយចាប់បង្វែរខ្លួនគេមើលក្រែងថ្លោះធ្លោយត្រង់ណាមួយទាំងដែល Tae ភាន់ភាំងអស់ហើយ នេះជាប្ដីគេឬក៏ជា Kookoo កូនក្មេងអាយុ៥ឆ្នាំទៅ?

« Jung...ជាបងមែនឬអត់? » Tae

« មែនហើយគឺបង Jung ប្ដីរបស់អូននោះអី? » នាយញញឹមស្រស់ឆ្លើយតបបង្កជាភាពហួសចិត្តឲ្យរាងតូច ។

« បានន័យថាកន្លងមកបងកុហកអូន បងអត់មានបាត់ បង់ការចងចាំអីទាំងអស់!! » Tae

« Tae... » Jungkook បម្រុងបកស្រាយតែក៏ត្រូវបញ្ឈប់ក្រោយរាងតូចស្រែកឲ្យគេ ។

« បិទមាត់បងទៅ!! បងចង់ដោះសារថាមិនមែនការ ពិតទាំងដែលអូនសង្កេតដឹងទង្វើបងមកយូរហើយគ្រាន់តែអូនមិននិយាយប៉ុណ្ណោះ បងជាមនុស្សអាត្មានិយមបំផុត Jeon Jungkook!! » សម្រែកជាមួយទឹកភ្នែកលាយឡំនឹងភាពអស់សង្ឃឹមរបស់ក្មេងតូច ម្នាក់នេះបង្ហាញឲ្យរាងក្រាសមានវិប្បដិសារីជាខ្លាំង វាជាកំហុសរបស់នាយដែលលាក់បាំងទាំងដែលដឹងហើយថា Tae ស្អប់ការកុហកប៉ុណ្ណាតែនាយនៅតែ បំពានម្ដងហើយម្ដងទៀតដូចជាពេលនេះ គេកំពុងតែគិតថាតើអាចស្រោចស្រង់អារម្មណ៍ល្អៗជាមួយគ្នាមកវិញបានឬក៏អត់?

« Tae បងសុំទោស ការពិតទៅបង... »

« អាJung ក្រោយខ្នង!! » Yoongi ស្រែកឲ្យដំណឹងពេលសង្សារ Karen លើកដំបងប្រុងនឹងវាយក្បាលនាយមួយទំហឹងតែភ្លាមនោះ....

< ផាំង!! > គ្រាប់កាំភ្លើងមួយគ្រាប់ត្រូវបានបាញ់ចំ ដៃរបស់វាឲ្យដំបងធ្លាក់ចុះពីដៃដោយស្នាដៃក្រុម ប៉ូលីសទើបតែមកដល់ មុននឹងចាត់ការចាប់ពួកស្ទាវអស់នោះព្រមជាមួយ Karen ឡើងឡានទ្រុងទៅ ប៉ុស្តិប៉ូលីដើម្បីចាត់ការតាមផ្លូវច្បាប់ព្រោះពួកគេជាជនបង្កហេតុអ្នករករឿងក្រុម Tae មុនប៉ុណ្ណោះ ។

« បាទអរគុណ » ក្រោយធ្វើកំណត់ហេតុឲ្យប៉ូលីស រួចហើយ Jungkook ក៏លាមុននឹងដើរមករាងតូចដែលឈរខាងក្រៅឡានទាំងទឹកមុខស្ងៀមស្ងាត់ ។

« អូនសម្លាញ់ ពួកយើងគួរតែ... »

< ផាច់!! ផាច់!! > មិនឲ្យនាយនិយាយចប់ Tae ក៏លើកដៃទះកំផ្លៀងនាយដល់ទៅពីរដៃធ្វើឲ្យថ្ពាល់ទាំងគូរបស់នាយមានស្នាមក្រហមទើបបើកទ្វារឡានខាងក្រោយចូលទៅអង្គុយហើយក៏បិទទ្វារយ៉ាងខ្លាំងព្រោះគេនៅខឹងនៅឡើយ Jungkook ក៏យល់ច្បាស់ទើបអោនមុខដើរទៅទ្វារឡានម្ខាងទៀត ហើយចូលទៅអង្គុយ រឹតតែឈឺចាប់ពេលរាងតូចបង្ខិតខ្លួនឲ្យឃ្លាតឆ្ងាយពីគេថែមទៀត ធ្វើឲ្យ Yoongi និង Jimin បានត្រឹមតែសម្លឹងមុខគ្នាទាំងតឹងទ្រូងជំនួសគេទាំងពីរតែនេះគឺមកពី Jungkook ខ្លួនឯងជាអ្នក សាងកំហុសឡើងតែប៉ុណ្ណោះ នាយក៏ត្រូវតេរកច្រកចេញដោយខ្លួនឯងដូចគ្នា ។

To be continued......🦋🍃🥀

Pokračovat ve čtení

Mohlo by se ti líbit

138K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
353K 23.7K 69
ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin ...
639K 60.5K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
394K 24.3K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...