꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

Axnnie_Jjang द्वारा

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... अधिक

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៦៦

2.6K 181 0
Axnnie_Jjang द्वारा

_ ព្រះអាទិត្យនៃវេលាថ្ងៃថ្មីរះឡើងក៏ជាថ្ងៃដែល Tae ត្រូវនាំរាងក្រាសចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញដែរ ពេលមកដល់គេដាក់នាយឲ្យអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដែល Jungkook ក៏នៅបន្តធ្វើជាកូនក្មេង Kookoo ដដែលស្ដាប់សម្ដីបានល្អទៀតផង ។

« អង្គុយចុះទៅចាំ TaeTae យកអីវ៉ាន់ដាក់បន្ទប់សិន » រាងតូចនិយាយហើយក៏យួរវ៉ាលីខោអាវដែលគេង នៅមន្ទីរពេទ្យនោះឡើងទៅខាងលើទុកឲ្យនាយអង្គុយម្នាក់ឯង ស្រាប់តែពេលនោះ Donghae ដែលចេញពីបន្ទប់ក៏ជួបគ្នាជាមួយ Tae ល្មម ។

« បងប្រុសមកវិញហើយហ្អ៎ ខ្ញុំជួយ » គេនិយាយហើយក៏ជួយលើករបស់អស់នោះដាក់ចូលបន្ទប់បង ប្រុស ។

« នេះធ្វើខ្លួនស្អាតគិតចង់ទៅណា? » Tae

« គឺ...គឺខ្ញុំមានណាត់ជាមួយ... » អាល្អិតធ្វើអឹម អៀននិយាយមិនចេញ រាងតូចក៏មើលដឹងបំណងគេ បាត់ទៅហើយ ។

« សង្សារមែនទេ? » Tae និយាយចំៗធ្វើឲ្យ Donghae ភ្ញាក់ព្រើតព្រោះគេណាត់ជាមួយមិត្តជា មនុស្សស្រីម្នាក់ដែលគេលួចស្រឡាញ់ហើយនាងក៏ ស្រឡាញ់គេដូចគ្នាគ្រាន់តែមិនហ៊ានសារភាពប្រាប់គ្នាហ្នឹងឯង ។

« មិន...មិនមែនទេបងប្រុស គ្រាន់តែជាមិត្តធម្មតាតើស » Donghae

« ឆើស!! មិនប្រាប់ការពិតក៏បាន ចង់ទៅក៏ទៅចុះ » និយាយហើយ Tae ក៏អោបស្មារប្អូនប្រុសល្អិតដើរចុះមកក្រោមដែល Jungkook កំពុងអង្គុយបត់ជើងនៅ លើសាឡុងធ្វើដូចជាក្មេងអាយុ៥ឆ្នាំមិនខុសនោះទេ។

« បងថ្លៃ!! បងថ្លៃមកវិញហើយ » Donghae ហៅ នាយទាំងត្រេកអរព្រមទាំងចូលទៅបំណងចង់អោបតែ Jungkook ក៏ស្ទុះមកឈរពួនក្រោយខ្នងរាងតូច បែបភ័យខ្លាចទៅវិញ ។

« TaeTae គេជាអ្នកណាហ្នឹង? » នាយអោបចង្កេះ Tae ហើយផ្អឹបមុខនឹងស្មាររាងតូចសួរឡើងធ្វើឲ្យអាល្អិត Donghae នឹកឆ្ងល់ជាខ្លាំង ។

« អឺគឺ...Donghae ជាប្អូនរបស់ TaeTae ណា៎កុំខ្លាចអី » Tae

« តែ Kookoo ខ្លាច... » គេញក់ញីមុខនឹងស្មាររាងតូចទៅមកបែបងក់ងរទើប Tae ប្រញាប់និយាយទៅកាន់ប្អូនប្រុស ។

« Donghae ក្រែងចង់ទៅក្រៅនោះអី ឆាប់ទៅៗ » Tae

« អ៊ីចឹងខ្ញុំទៅហើយ » Donghae ក៏ចាកចេញទៅ ទាំងមិនអស់ចិត្ត ពេលគេទៅផុតទើបរាងតូចងាកមក និយាយជាមួយ Jungkook វិញ ។

« ម៉ោះ Kookoo ឡើងទៅបន្ទប់ » Tae

« បន្ទប់ Kookoo ជាមួយ TaeTae មែនហ្អេ៎? » Jungkook

« មែនហើយម៉ោះ » Tae

« ហិហិបានគេងអោប TaeTae ទៀតហ្អៃ » នាយលោតកញ្ឆេងតិចៗដូចជាសប្បាយចិត្តខ្លាំងណាស់មុននឹងរាងតូចកាន់ដៃនាយមាឌធំឡើងទៅបន្ទប់ដែលរៀបចំបានស្អាតព្រោះប៉ុន្មានថ្ងៃនេះ Tae បានជួលអ្នកបោសសំអាតមកមើលថែផ្ទះគេមួយព្រឹកៗដែរ ។

« ចូលមក » រាងតូចហៅ Jungkook ដែលធ្វើភ្នែកម៉ក់ៗរួចកាន់ដៃនាយឲ្យអង្គុយនៅលើគ្រែសឹមដាក់ ខ្លួនអង្គុយក្បែរហើយអង្អែលដៃនាយថ្នមៗកុំឲ្យភ័យខ្លាចកន្លែងដែលគេប្រហែលជាមិនចងចាំទេ ។

« Kookoo នៅចាំថានេះជាបន្ទប់អ្នកណាទេ? » Tae សួរព្រមទាំងញញឹមយ៉ាងស្រទន់ក្រែងលោប្ដីខ្លួនអាចចងចាំអ្វីបានខ្លះទើបរាងក្រាសធ្វើជាច្រឹមភ្នែក សម្លឹងមើលជុំវិញបន្ទប់នេះ រឿងអីគេចាំមិនបានថាគ្រែដែលកំពុងអង្គុយនេះជាកន្លែងដែលគេនិងរាងតូចធ្វើរឿងផ្អែមល្ហែមជាមួយគ្នាយ៉ាងច្រើន កញ្ចក់ ទូសម្អាងដែលធ្លាប់មានអនុស្សាវរីយ៍ សុទ្ធតែគេចង ចាំបានទាំងអស់តែថាពេលនេះនាយកំពុងតែសម្ដែងធ្វើជាកូនក្មេងបាត់បង់ការចងចាំ មានដែលឬថាអាច និយាយការពិតចេញមកនោះ?

« ជាបន្ទប់ TaeTae » Jungkook ស្ញេញធ្មេញដាក់គេផ្ដល់ចម្លើយដែលធ្វើឲ្យរាងតូចត្រេកអរស្មានថាគេ ចងចាំបានវិញហើយ ។

« ម៉េចក៏ដឹង? » Tae

« គឺអូនឃើញរូបថត TaeTae នៅត្រង់នួក៎ » នាយចរិតក្មេងចង្អុលរូបថតតូចមួយនៅលើតុសម្អាងធ្វើឲ្យ ស្នាមញញឹម Tae មុននេះប្រែទៅជាទឹកមុខរាបស្មើវិញភ្លាមតែគេមិនអស់សង្ឃឹមដើរទៅយករូបថតមួយទៀតមកឲ្យ Jungkook មើល ។

« ប៉ុន្តែក៏មានរូបថត Kookoo ដែរតើសមើលនេះចុះ Kookoo និង TaeTae ថតជាមួយគ្នាពេលពួកយើងទៅអាមេរិកមើលជំងឺលោកប៉ានោះអី Kookoo សាករកនឹកល៎មើល៍ក្រែងលោចាំបានវិញ » រាងតូច នៅតែញញឹមលើកទឹកចិត្តធ្វើឲ្យ Jungkook យល់បានថា Tae ចង់ឲ្យគេចាំគ្រប់យ៉ាងវិញទើបនាយធ្វើជាសម្លឹងរូបថតនោះតែមិនបានប៉ុន្មានក៏ស្រាប់តែមានអារម្មណ៍ឈឺក្បាលលើកដៃទាំងគូទប់ក្បាលរបស់ខ្លួនឯង ។

« អួយ៎!! ឈឺក្បាលណាស់ TaeTae » នាយធ្វើមុខ ចង់យំទើបរាងតូចយករូបថតទៅទុកវិញហើយបែរ មកអោបលួងលោមគេវិញ ។

« Kookoo មិនបាច់រកនឹកក៏បានដែរ សម្រួលអារម្មណ៍ទៅណា៎អត់មានអីទេ TaeTae នៅជាមួយហើយ » ដៃតូចស្រឡូនលើកអង្អែលខ្នងក្រាសរបស់ នាយទៅមកខណៈ Jungkook ក៏អោបគេយ៉ាងណែនវិញដូចគ្នា ទោះបីយ៉ាងណាក៏នាយទទួលអារម្មណ៍ដឹងថា Tae កំពុងតែយំ យំព្រោះអាណិត នាយដែលមិនចងចាំអ្វីព្រោះតែគ្រោះថ្នាក់ចរាចរណ៍ មួយនោះ Tae បន្ទោសខ្លួនឯងដែលជួយអ្វីនាយមិន បានមករហូត នេះគេកំពុងតែលេងសើចនឹងទឹកភ្នែករបស់ប្រពន្ធហើយមែនទេ?

« TaeTae យំមែនទេ? » Jungkook សួរក្រោយឃ្លាតចេញពីការអោបព្រោះភ្នែករាងតូចមាន សំណើមហើយឡើងក្រហម ពេលលឺដូច្នោះ Tae ក៏ងាកចេញជូតទឹកភ្នែកហើយទើបងាកមកវិញទាំងខំញញឹមឲ្យគេឃើញទៀតផង ។

« អ្នកណាថា? TaeTae រឹងមាំសឹងអីអត់ចេះយំទេ Kookoo មើលៗ » Tae នៅតែញញឹមសម្លឹងភ្នែករបស់រាងក្រាសដែលនៅនឹងថ្កល់ធ្វើឲ្យខ្សែភ្នែកទាំងពីរប៉ះគ្នាភ្លាមៗទើបរាងតូចប្រញាប់ក្រោកឈរគេច វេសពីអារម្មណ៍មួយនេះ ។

« អ៊ីចឹង Kookoo គេងទៅណា៎ TaeTae ទៅខាងក្រោមមួយភ្លែតសិន » ថាហើយរាងតូចក៏ប្រញាប់បើកទ្វារចេញទៅព្រមទាំងបិទទ្វារឲ្យជិតល្អទៀតផង មុននឹងសម្ងំហូរទឹកភ្នែកម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ គេរកនឹកមិនឃើញវិធីថាត្រូវនាំ Jungkook ចេញពី ស្ថានការណ៍លំបាកមួយនេះដោយរបៀបណានោះទេ ក្នុងខួរក្បាលពេលនេះគឺទទេរស្អាត រឿងមួយដែលគេអាចធ្វើបានគឺបានត្រឹមតែជួយមើលថែនាយឲ្យបានល្អប៉ុណ្ណោះ ។

Skip៚

< Ding Dong !!! > សម្លេងកណ្ដឹងផ្ទះបន្លឺឡើងធ្វើឲ្យរាងតូចដែលកំពុងរៀនធ្វើម្ហូបតាមយូធូបនោះ ប្រញាប់ចេញមកបើកទ្វារភ្លាម ។

« អា៎វ Jimin ពូYoon!! ចូលមក » Tae អនុញ្ញាត ទើបគូស្នេហ៍ទាំងពីរដើរចូលមកតាមការអញ្ជើញ ។

« ថ្ងៃនេះ Jimin អត់ទៅសាលាទេហ្អេ៎? » Tae

« អត់ទេ យើងបារម្ភពីឯងច្រើនជាងទើបសុំច្បាប់មក លេងជាមួយបងYoonទៅ នេះណា៎យើងទិញម្ហូបមកផ្ញើរឯងទៀតផង » Jimin

« ល្អណាស់ចឹង យើងកំពុងតែអត់ចេះធ្វើម្ហូបផងបានឯងមកជួយល្អហើយ » Tae

« Tae ចុះឯណា Jung? » Yoongi

« អ៎ Jung ហ្អ៎? នៅខាងនោះ » គ្រប់គ្នាក៏ក្រឡេក មើលរាងសង្ហារដែលពេលនេះកំពុងតែអង្គុយផាត់ ពណ៌រូបនៅលើសាឡុងបន្ទប់ទទួលភ្ញៀវម្នាក់ឯង
មិនតែប៉ុណ្ណោះនៅពាក់អៀមជាមួយខោខ្លីហើយពាក់វ៉ែនតាកញ្ចក់ធំៗដូចក្មេងគ្មានខុសនោះទេ ។

« អ៊ីចឹងនាំគ្នាធ្វើម្ហូបចុះ ខ្ញុំសុំនៅមើលគេសិន » រាងតូចទាំងពីរក៏នាំគ្នាទៅផ្ទះបាយឯ Yoongi ក៏ចូលមក រកនាយ ។

« ហេ៎!! អាល្អិតធ្វើស្អីហ្នឹង? » នាយចូលមកអង្គុយកៀកស្មារ Jungkook ចាត់ទុកគេជាកូនក្មេងម្នាក់ ទើបឆ្លៀតពេលដែលគ្មានអ្នកណាឃើញ Jungkook ក៏ញញឹមហើយចាប់ទាញដៃ Yoongi មួលចូលគ្នាដូចកន្ទេះឡង់យ៉ាងចឹង ។

« ហ៊ឺយអាឆ្កួត!! ឈឺណាស់វ៉ើយ!! » Yoongi សង្គ្រឺតធ្មេញជេរមិត្ត អ្នកណាមិនឈឺបើដៃ Jungkook ធំៗជាងនាយហើយកម្លាំងខ្លាំងជាងដល់ទៅពីរដងទៅហើយ ។

« គិតថាយើងជាកូនក្មេងអាយុ៦ឆ្នាំឲ្យឯងលេងសើចហ្អេ៎? » Jungkook សម្លក់ហើយក៏ងាកមកផាត់រូបខ្លួនឯងវិញ ។

« ឆើស!! ត្រង់យើងលេងសើចមិនបានទេ បើប្រពន្ធវាវិញចង់អង្អែលក្បាលលេងទៀតក៏បានដែរ
អាសំគីស!! » Yoongi

« ហ្នឹងជាប្រពន្ធយើងហើយយ៉ាងម៉េច? កុំប្រាប់ណាថាឯងចង់ធ្វើជាប្រពន្ធយើងដែរឲ្យសោះ » Jungkook

« ខ្ពើម!! » Yoongi ធ្វើមុខជ្រេញដាក់មិត្តមុននឹង ដកឯកសារខ្លះចេញពីក្នុងហោប៉ៅអាវរបស់ខ្លួនហើយហុចឲ្យទៅ Jungkook ។

« ណេះ!! » Yoongi

« ជាស្អី? » Jungkook

« គឺកិច្ចសន្យាដែលឯងទិញឡានប្រាំគ្រឿងពីក្រុម ហ៊ុនយើងនោះអី » គេនៅតែមិនភ្លេចសន្យាខំតាមឲ្យ Jungkook ស៊ីញ៉េទាល់តែបានបែបខ្លាចនាយ ភ្លេចធ្វើឲ្យខាតការរកស៊ីរបស់ខ្លួនហើយមើលទៅ ។

« ចាំបន្តិចទៀតសិនទៅ ឯងចង់ឲ្យ Tae សង្ស័យលើ យើងហ្អេ៎? » Jungkook ទាញនាយមកខ្សឹបតិចៗខ្លាចអ្នកនៅផ្ទះបាយបានលឺ ។

« កុំដោះសារច្រើន ឆាប់ស៊ីញ៉េទៅ » Yoongi នៅតែមិនខ្វល់ទាមទាររាងក្រាសស៊ីញ៉េទាល់បាន ។

« ណេះ!! ហាមប្រាប់រឿងនេះឲ្យប្រពន្ធយើងដឹងឲ្យសោះ ត្រូវលាក់ជាការសម្ងាត់យល់ហើយនៅ? » Jungkook

« យល់ហើយអាកូនក្មេង Kookoo » Yoongi ឌឺដងឲ្យរាងក្រាសមួរម៉ៅប្រុងនឹងចាប់មួលដៃម្ដង ទៀតតែភ្លាមនោះ Tae ក៏ដើរចូលមកល្មមទើប Yoongi ប្រញាប់ទុកឯកសារនោះក្នុងហោប៉ៅវិញ ។

« Kookoo ផាត់ពណ៌រូបហើយនៅ? » Tae

« អូនផាត់ហើយហ្អៃ » Jungkook ប្ដូរទៅជាកូន ក្មេងគួរឲ្យស្រឡាញ់ធ្វើឲ្យ Yoongi លួចអស់ សំណើចម្នាក់ឯង គេមិនគួរណាមកមានមិត្តចរិតខូច បែបនេះសោះ ។

« ស្អាតណាស់អ៊ីចឹងល្ងាចនេះ TaeTae នាំ Kookoo ទៅដើរលេងចាត់ទុកថាជារង្វាន់ទៅចុះអូខេ? » Tae

« អូខេ!! » Jungkook ស្ញេញដាក់រាងតូចក៏ជារូប ភាពមួយដែលធ្វើឲ្យ Tae សប្បាយចិត្តបានដែរ ។

« គ្រប់គ្នាមកញ៊ាំបាយ!! » Jimin ស្រែកពីផ្ទះបាយ មកទើប Yoongi ដើរទៅឯរាងតូចក៏ចូលទៅនាំ Jungkook ។

« តោះអួយ៎!! » រាងក្រាសស្រាប់តែធ្វើជាឈរមិនជាប់ខ្លួនទាញរាងកាយតូចល្វត់ល្វន់ឲ្យដួលលើគេនៅ លើសាឡុងដោយមិនភ្លេចបន្លំថើបស្រង់ក្លិនក្រអូបនៃ សក់របស់ Tae ដូចគ្នា ។

« Kookoo មិនស្រួលខ្លួនមែនទេទើបឈរមិននឹងបែបនេះ? បើឈឺត្រង់ណាប្រាប់ TaeTae ណា៎ » រាងតូចសួរទាំងបារម្ភទាំងដែលមាឌរាងក្រាសធំជាងគេឆ្ងាយណាស់ ។

« Kookoo ធ្វើលេងតើសអត់មានកើតអីផងហិហិ » នាយសើចស្ញេញទើប Tae មិនខឹងបែរជាអស់សំណើចតាមមុននឹងងើបឡើងហើយទាញនាយទៅ ញ៊ាំបាយជាមួយគ្នា បន្ទាប់មកក៏នាំ Jungkook លេង នេះលេងនោះរួចទើបងូតទឹកដើម្បីទៅដើរលេងនា ពេលល្ងាចវិញ ។

To be continued.....🌿💝✨

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

148K 12.3K 58
ស្នេហាកើតចេញពីការបោកប្រាស់...
4.9K 437 6
តើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top T...
1K 122 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។