꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៦៥

2.8K 195 0
By Axnnie_Jjang

_ ដោយមិនចង់ឲ្យបែកការណ៍ រាងក្រាស Jungkook ក៏បញ្ឈប់សកម្មភាពត្រឹមនេះមុននឹងបិទភ្នែកហើយបន្តច្របាច់ទ្រូងរាងតូចមិនព្រលែងដៃធ្វើឲ្យ Tae គិតថានាយគេងលក់ហើយក៏ដកដង្ហើមធំខ្សាកបែបធូរទ្រូង មិនចឹងនឹងបានត្រូវប្ដីចរិតក្មេងមួយនេះខាំសុះសាច់គេតែម្ដង ។

« ហ្ហឹម...បងនឹងបែបនេះយូរប៉ុណ្ណាទៀតទៅ Jung? » ម្រាមដៃស្រឡូនអង្អែលសក់ក្បាលនាយជាប្ដីថ្នមៗព្រមទាំងអោនសម្លឹងមើលទៅពេលដែល នាយគេងលក់ហើយអោបគេមិនលែងដៃ គួរឲ្យគិត ដែរថា Jungkook ស្រឡាញ់គេខ្លាំងដល់ថ្នាក់បាត់ បង់ការចងចាំហើយនៅតែតាមគេស្អិតបែបនេះទៀតតែគេក៏មិនបានធុញទ្រាន់អ្វីដែរគ្រាន់តែចម្លែកចិត្ត    ប៉ុណ្ណោះ ។ បន្ទាប់ពីគិតខ្វល់មួយសន្ទុះ Tae ក៏លូកដៃ ទាញភួយមកដណ្ដប់ឲ្យរាងក្រាសនិងគេហើយ សម្រូតខ្លួនខិតឡើងលើបន្តិចដើម្បីអោបស្មារនាយផ្ដល់ភាពកក់ក្ដៅឲ្យគេដោយមិនទាញដៃ Jungkook ចេញពីទ្រូងខ្លួនឯងឡើយ ។

Skip៚

« អ្ហឹម... » កន្លងទៅជាងពីរម៉ោង គូស្នេហ៍ដែលគេងឱបគ្នាស្អិតរមួតនោះក៏ភ្ញាក់ឡើងមុននឹងរាងតូចទៅជ្រលក់កន្សែងនឹងទឹកហើយយកវាមកជូតមុខ Jungkook ឲ្យស្វាង ។

« TaeTae!! » នៅសុខៗនាយក៏ហៅឡើងធ្វើឲ្យ Tae អោនមើលមុខគេបន្តិចទើបគ្រហឹមឆ្លើយ ។

« ហ្ហឹម? » Tae

« Kookoo ឃ្លានបាយ » គេពេបមាត់អង្អែលពោះខ្លួនឯងដូចកូនក្មេងបេះដាក់ឲ្យរាងតូចឃើញហើយក៏ នឹកអាណិតណាស់ដែរ ។

« ចឹងហ្អេ៎? អ្ហឹម...បើចឹង Kookoo ងូតទឹកប្ដូរខោ អាវទៅចាំ TaeTae នាំទៅញ៊ាំនៅហាងក្បែរនេះ » Tae

« ល្អណាស់ហិហិ » Jungkook សើចកខឹកទះដៃ លោតពេញពូកស្ទើរតែបាក់គ្រែមុននឹងហក់ចុះពីលើគ្រែហើយដោះអាវខ្លួនឯងបម្រុងនឹងទាញខោទម្លាក់ចុះថែមទៀតទើប Tae បើកភ្នែកធំៗស្ទុះទៅចាប់ដៃឃាត់បានមុន ព្រះអ្ហើយ!! នេះប្ដីគេក្លាយជាក្មេងរោគ ចិត្តសម្រាតខោអាវខ្លួនឯងទាំងដែលមនុស្សខាងក្រៅដើរកាត់បន្ទប់រហូតចឹងមែនទេ? ចង់តែឆ្កួតស្លាប់ទេ នៀក!!><

« Kookoo ធ្វើអីហ្នឹង? » Tae

« អា៎វ!! គឺ Kookoo ស្រាតខោអាវឲ្យ TaeTae ងូតទឹកឲ្យអូនហ្អ៎ » នាយបួញមាត់ធ្វើភ្នែកភ្លឹះៗដាក់រាងតូចហើយបម្រុងទាញខោទម្លាក់បន្តទៀតតែរាងតូច ក៏ចាប់ដៃធំៗរបស់នាយមកក្ដោបកាន់ឡើងលើភ្លាម មិនចឹងគេអាចនឹងបែកផ្សែងក៏ថាបាន ។

« មិនអាចស្រាតនៅទីនេះបានទេ ចូលបន្ទប់ទឹកវិញទៅ ភ្លាម!! » កែវភ្នែកដែលធ្លាប់តែគួរឲ្យស្រឡាញ់ ពេលនេះក៏បើកធំៗសម្លុតគម្រាមដាក់លោកប្ដីចរិតក្មេងយ៉ាងគួរឲ្យខ្លាច នាំឲ្យរាងសង្ហារលួចក្នក់ក្នាញ់ក្នុងចិត្តតែក៏មិនតវ៉ាបែរជាបញ្ចេញទឹកភ្នែកតួកម្សត់មក ទៅវិញ ។

« TaeTae សម្លុតអូន TaeTae តាច(កាច) ហ្អា៎ Kookoo ខ្លាច... » Jungkook ពេបមាត់ធ្វើជាយំ ញាក់ស្មារទទ្រើតឲ្យ Tae បាត់ខឹងអស់ ជំនួសមកវិញ នូវក្ដីអាណិត មិនគួរណាគេមកស្រែកដាក់អ្នកជំងឺបែប នេះនោះទេ ។

« ក៏បាន TaeTaeខុស TaeTaeសុំទោស ម៉ោះ!! TaeTae នាំទៅងូតទឹក » ថាហើយរាងតូចក៏ទាញ កន្សែងមករុំចង្កេះឲ្យរាងក្រាសរួចដឹកដៃចូលទៅក្នុងបន្ទប់ទឹកមុននឹងចេញមកយកខោអាវដើម្បីទុកផ្លាស់ ប្ដូរឲ្យទាំងរបស់ Jungkook និងខ្លួនឯង ។ ពេលរួចហើយ Tae ក៏លាយទឹកក្ដៅឧណ្ហៗក្នុងអាងសម្រាប់លោកប្ដីស្របពេលដែលនាយឈរតាមមើលពី ក្រោយដោយស្នាមញញឹមនៃក្ដីស្រឡាញ់ជ្រាល ជ្រៅបំផុត បែបនេះហើយទើបគេហៅថាប្រពន្ធពិត ប្រាកដ ជាប្រពន្ធដែលនៅក្បែរនិងមើលថែពេលដែលប្ដីមិនស្រួលខ្លួន Tae សុខចិត្តទ្រាំលំបាកខ្លួនឯង ដើម្បីថែទាំប្ដីវិកលចរិតដូចជាគេពេលនេះ នាយគិត ហើយថារាងតូចពិតជាសាកសមទទួលបានក្ដី ស្រឡាញ់ពីគេយ៉ាងប្រាកដណាស់ ។

« TaeTae លាយទឹករួចហើយ Kookoo ឆាប់ងូត ទឹកហើយស្លៀកខោអាវនេះទៅ អូខេ? » រាងតូច ងាកមករៀបរាប់ប្រាប់នាយមុននឹងដើរចេញទៅតែ Jungkook ក៏ស្ទុះអោបដៃគេភ្លាម ។

« អូនអត់ចេះងូតតែឯងហ្អេ៎ TaeTae ងូតពីរនាក់អូនទៅណា៎ TaeTae ណា៎ » Jungkook ធ្វើភ្នែកម៉ក់ៗអង្វរគេ ។

« យីស!! មិនបានទេ Kookoo ធំហើយត្រូវងូតទឹក ដោយខ្លួនឯងចាំពេលងូតហើយហៅ TaeTae ក៏បាន ដែរ » រាងតូចរកលេសគេចវេសភ្លាម បើឲ្យងូតទឹកជាមួយគ្នា គេខ្លាចកើតមានអារម្មណ៍ធ្វើអីផ្ដេសផ្ដាសដាក់នាយក្នុងស្ថានភាពពេលនេះណាស់ ចង់ថាគេ រោគចិត្តក៏បានតែអ្នកណាប្រើឲ្យរាង Jungkook សង្ហារមាំទាំគួរឲ្យស៊ីបែបហ្នឹងធ្វើអី?

« អូនមានធំណា៎ អូននៅតូចញិចប៉ុនកូនដៃហ្នឹង TaeTae មើលនៀក » ថាហើយ គេក៏ដោះឆ្នុកកន្សែងបង្ហាញខ្លួនប្រាណសាច់ដុំនិងកូនប្រុសដែលសម្ងំលាក់ខ្លួនឲ្យរាងតូចឃើញពេញៗទើប Tae រហ័សបែរខ្នងភ្លាម ។

« ក្មេងឆ្កួតអ្ហើយ!!! » ស្របពេលដែលរាងតូចខ្មាសអៀន Jungkook បែរជាលួចញញឹមក្នាញ់ឬកពារប្រពន្ធទៅវិញ ។

« មេ៎!! ធ្វើជាឯងអៀន កាលពីមុនសុំបងញ៊ាំការ៉េម រហូតសោះ » រាងក្រាសពោលក្នុងចិត្តមុននឹងប្ដូរទៅជាចរិតកូនក្មេងចូលមកអោបដៃ Tae យកចិត្ត ។

« ណា៎...ងូតពីរនាក់អូនហូវ ចាំអូនឲ្យម៉ាក់ៗទិញស្ករគ្រាប់ឲ្យ TaeTae ងាញ់(ឆ្ងាញ់) ហា៎ណា៎ អូនផាប់ (ប្រាប់) ហូវ » រាងតូចលឺហើយមិនមាត់តែបែរជា ស្ញេញដាក់នាយ មិនមែនព្រោះស្ករគ្រាប់ទេតែបើគេ មិនព្រមងូតជាមួយ Jungkook ច្បាស់ជារករឿងគេ មិនបានទៅញ៊ាំបាយជាមិនខាន ។

« អូខេៗ » Tae តបហើយក៏ចាប់ផ្ដើមដោះអាវចេញ បញ្ចេញសាច់ខ្នងសខ្ចីនិងចង្កេះតូចស្ដើងស៊ិចស៊ីមួយនោះឲ្យរាងក្រាសឃើញហើយស្ទើរតែទ្រាំមិនបាន រួចក៏បន្តដោះខោចេញយឺតៗតែពេលដោះខោខ្លីគេបែរជាទាញកន្សែងមករុំហើយទើបសម្រាតចេញទៅវិញ ។

« យើងងូតទឹកទៅ » Tae

« ងាប់!! » Jungkook លាន់មាត់ឡើង ។

« យ៉ាងម៉េច? » Tae

« ណាគេងូតទឹកពាក់អាហ្នឹងហ្អេ៎ TaeTae ដោះ ចេញឲ្យលឿនហូវ » នាយតវ៉ាដែលរាងតូចមកធ្វើជាស្រីគ្រប់លក្ខណ៍ គេនឹកកាយស្រស់ស្អាតសឹងស្លាប់តែ Tae បែរជាបិទបាំងឲ្យជិតឈឹងតែម្ដង ។

« Jung!! ក្លាយជាក្មេងហើយម៉េចក៏រឿងច្រើនម្ល៉េះ ឆាប់ងូតទឹកភ្លាមទៅ » Tae សម្លក់នាយតែរាងក្រាសក៏បួញមាត់អោបដៃដូចក្មេងមួរម៉ៅមកកាន់គេវិញ ។

« អូនអត់ងូតហ្អេ៎បើ TaeTae អត់ដោះចេញ ចាំមើលអូនគុយ(អង្គុយ) ក្នុងហ្នឹងឲ្យអាងារងាប់ហ្មង ហ្ហឹស!!»

« រឿងច្រើនណាស់!! ប៉ុណ្ណឹងបានហើយនៅ? » ខ្ចិលប្រកែកច្រើន រាងតូចចិត្តខ្លាំងក៏ដោះកន្សែងបោះចោលទៅលើឥដ្ឋបង្ហាញគ្រប់យ៉ាងឲ្យនាយឃើញពេញភ្នែក ។

« ហិហិ ម៉ោ TaeTae ដោះអែល(ក្អែល)ឲ្យ Kookoo » នាយសង្ហារកាលបើបែបនេះក៏ទះដៃ សើចកក្អឹកទាញដៃរាងតូចឲ្យចូលទៅក្នុងអាងទឹកជាមួយគេ Tae ក៏ធ្វើតាមគ្រប់អ្វីដែលនាយសុំទាំងដោះក្អែល ទាំងកក់សក់ Jungkook វិញក៏មិនធម្មតា បន្លំស្ទាបអោបចង្កេះរាងតូចមិនឈប់ ថ្ងៃនេះសុំតិចៗ ប៉ុណ្ណោះចាំពេលមានឱកាសចាំសរុបតែម្ដង ។

_ បន្ទាប់ពីទៅញ៊ាំបាយហើយ ពួកគេក៏ត្រឡប់មកវិញដោយ Tae ដាក់ឲ្យនាយដេកតែម្ដងព្រោះថ្មើរនេះក៏ចូលក្បាលព្រលប់ល្មម ។

« Kookoo គេងទៅណា៎ » រាងតូចទាញភួយ
ដណ្ដប់ត្រឹមចុងទ្រូងនាយនិយាយឲ្យគេគេង ។

« ចុះ TaeTae អត់គេងទេហ្អ៎? » Jungkook ធ្វើភ្នែកម៉ក់ៗសួរទៅគេ ។

« TaeTae ចង់ទៅនិយាយទូរស័ព្ទជាមួយប៉ា TaeTae សិនចាំមកគេងជាមួយ Kookoo តាមក្រោយ » Tae ញញឹមអង្អែលក្បាលនាយថ្នមៗ មុននឹងអោនថើបថ្ងាសមួយខ្សឺតហើយប្ដូរភ្លើងបន្ទប់ទៅជាភ្លឺតិចៗរួចហើយទាញទូរស័ព្ទទៅខាងក្រៅបន្ទប់ ។

_ ងាកមកអ្នកនៅប៉ែកអឺរ៉ុបវិញ ដោយសារពេលនេះពេលវេលាទីនោះដើរបញ្ច្រាសនឹងកូរ៉េទើបលោក ម្ចាស់ Kim ពេលនេះកំពុងអង្គុយលេងនៅសួនច្បារ អាការៈជំងឺក្រោយការវះកាត់ក៏បានល្អប្រសើរជាងមុនឆ្ងាយធ្វើឲ្យមានកម្លាំងហើយទឹកមុខក៏ប្រែទៅជា ស្រស់បស់ល្អដូចមនុស្សគ្មានជំងឺដែរ ។

« លោកបង ពិសារផ្លែឈើទៅ » អ្នកស្រី Mori ជាភរិយាស្រដីឡើងស្របពេលលើកសមដែលចាក់ផ្លែក្រូចរួចរាល់ហុចឲ្យគាត់ដោយស្នាមញញឹម  អាចនិយាយបានថាគាត់បានកែប្រែខ្លួនទៅជាមនុស្សថ្មីដែលចេះធ្វើការងារផ្ទះមើលថែលោកម្ចាស់បាន យ៉ាងល្អព្រោះតែក្ដីមេត្តារបស់គាត់ដែលមិនប្រកាន់ដេញដោលរឿងកន្លងមកហើយមីងYung ក៏បានជួយបង្រៀនការងារគ្រប់សព្វឲ្យគាត់ថែមទៀត ។

« អរគុណអូនច្រើនហើយដែលនៅមើលថែអ្នកជំងឺ ដូចបង » លោកម្ចាស់ញញឹមអរគុណ តាមដែលគាត់ មើលឃើញគឺអ្នកស្រីMori ផ្លាស់ប្ដូរច្រើនណាស់ សឹងមិនគួរឲ្យជឿឡើយ ។

« គួរតែជាអូនវិញទេត្រូវអរគុណដែលបងមិនប្រកាន់ទោសមនុស្សមិនល្អដូចអូន » និយាយដល់ត្រឹមនេះ លោកKim ក៏លូកមកចាប់ដៃគាត់ផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្ត ។

< Ring!!! >

« ទូរស័ព្ទលោកបង » អ្នកស្រីMori ហុចទូរស័ព្ទទៅ ឲ្យរាងចំណាស់ដែលកូនប្រុសបណ្ដូលចិត្តខលជាវីដេអូមកទើបប្រញាប់ចុចទទួល ។

« លោកប៉ា!! សុខសប្បាយដែរទេ? សុខភាពប៉ា យ៉ាងម៉េចហើយ? » Tae សួរទាំងបារម្ភទាំងរលឹកធ្វើឲ្យលោកម្ចាស់ញញឹមឲ្យគេបានឃើញ ។

" ប៉ាមិនអីទេ សុខភាពល្អប្រសើរជាងមុនហើយ     គ្រូពេទ្យប្រាប់ថាខែក្រោយនេះប៉ាអាចទៅកូរ៉េវិញ បានហើយណា៎ Tae " Mr Kim

« ពិតមែនហ្អេ៎? ល្អខ្លាំងណាស់ ខ្ញុំគិតថាជិះយន្តហោះទៅមើលប៉ាដល់ទីនោះហើយតើស » Tae

" មិនបាច់ទេតែប៉ុន្មានថ្ងៃទៀតប៉ាក៏ទៅវិញហើយ
រួចចុះកូននិង Jung មិនអីទេមែនទេ? " សំណួរនេះធ្វើឲ្យរាងតូចទម្លាក់ទឹកមុខចុះបន្តិចភ្លាម ។

« Jung ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានថ្ងៃមុន ពេលនេះកំពុងតែសម្រាកនៅមន្ទីរពេទ្យណា៎លោកប៉ា » Tae

" ថាម៉េច? រួចចុះពេលនេះយ៉ាងម៉េចហើយកូន? " Mr Kim

« ក៏ប្រសើរជាងមុនហើយលោកប៉ាគ្រាន់តែមិនមួយរយភាគរយ ថ្ងៃស្អែកនេះអាចត្រឡប់ទៅផ្ទះវិញបាន ហើយ » Tae

" ហ្ហឹមល្អណាស់ បានលឺចឹងប៉ាធូរចិត្តហើយតែយ៉ាងណាក៏ដោយ Tae ត្រូវយកចិត្តទុកដាក់មើលថែប្ដីរបស់កូនឲ្យបានល្អ ជាប្ដីប្រពន្ធនឹងគ្នាមិនត្រូវបោះបង់គ្នាចោលឡើយ កូនយល់សម្ដីប៉ាទេ? " Mr Kim និយាយគ្រប់ម៉ាត់គ្រប់ពាក្យឲ្យកូនប្រុសស្ដាប់ទើបរាងតូចញញឹមដោយយល់គ្រប់យ៉ាង ។

« បាទលោកប៉ា » Tae

" លោកបង!! ដល់ម៉ោងពិសារថ្នាំហើយ " សម្លេងរបស់ស្ត្រីជាម្ដាយចុងបន្លឺឡើងស្របពេលហុចថ្នាំនិងទឹកឲ្យលោកម្ចាស់ហើយក៏បានឃើញ Tae តាមវីដេអូខលតែម្ដង ។

" សួស្ដី Tae " អ្នកស្រី Mori ញញឹមសួស្ដីយ៉ាងរីក រាយខុសឆ្ងាយពីមុនទើបរាងតូចបានឃើញហើយក៏ ស្រស់បស់ជាងមុនដែរ ។

« សួស្ដីអ្នកមីង!! សុខសប្បាយទេ? នៅទីនោះមើលថែប៉ាខ្ញុំទម្លាប់ឬអត់ បើអត់ទេត្រឡប់មកកូរ៉េវិញឥឡូវក៏បានចាំឲ្យមីងYung នៅមើលលោកប៉ាចុះ » Tae

" មិនបានទេ លោកប៉ាឯងកំពុងតែព្យាបាលណាមួយ Yung មានការងារផ្សេងទៀតដែលត្រូវធ្វើ ឲ្យខ្ញុំទៅ រំខានគេយ៉ាងម៉េចកើត? " Mrs Mori

« មីងមិនធុញប៉ាខ្ញុំទេហ្អ៎? » Tae ចោទជាសំណួរ ដែលធ្វើឲ្យស្ត្រីចំណាស់ងាកមកញញឹមដាក់ប្ដីរបស់ខ្លួនមុននឹងស្រដីឡើង ។

" ធុញតើស ធុញដែលត្រូវលោកប៉ារបស់ Tae លើក លែងទោសឲ្យខ្ញុំរហូត ដល់ថ្នាក់ធ្វើឲ្យខ្ញុំយល់ថាការដែលបំផ្លាញនរណាម្នាក់វាមិនល្អឡើយ ផ្ទុយទៅវិញមានតែនាំទុក្ខដល់ខ្លួនឯងប៉ុណ្ណោះហើយពេលនេះខ្ញុំក៏យល់ច្បាស់ថាលោកបងផ្ដល់ក្ដីមេត្តានិងក្ដីស្រឡាញ់ឲ្យខ្ញុំយ៉ាងពិតប្រាកដ បែបនេះតើខ្ញុំអាចធុញនឹងមនុស្សដែលស្រឡាញ់ខ្ញុំបានដោយរបៀបណាទៅ? " Mrs Mori និយាយចប់ លោកម្ចាស់ក៏ បន្តប្រយោគ ។

" Tae មានដឹងទេថាពេលនេះ Mori ជាអ្នកមើលថែ ប៉ាបានដិតដល់បំផុត ទាំងបញ្ចុកអាហារ ទាំងងូតទឹក ស្លៀកពាក់ឲ្យ ទាំងផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹមគ្រប់បែបយ៉ាង ទាំងនេះហើយជាអ្វីដែលអ្នកជាស្វាមីគ្រប់គ្នាចង់បាន សូម្បីតែ Jung ក៏ដូចគ្នាដែរ " គ្រាន់តែលឺសំដៅដល់នាយហើយ Tae ក៏ប្រែទឹកមុខហាក់ បីយល់ច្បាស់ពីបំណងរបស់រាងក្រាសដោយមិនដឹងថា Jungkook កំពុងលួចស្ដាប់ពីចន្លោះទ្វារបន្ទប់ឡើយ ។

" ស្រឡាញ់ហើយមើលថែ Jung ឲ្យអស់ពីចិត្តរបស់កូនណា៎ កូនពូកែរបស់ប៉ា " Mr Kim

« បាទលោកប៉ា អ៊ីចឹងប៉ុណ្ណឹងសិនចុះណា៎កូនស្រឡាញ់ប៉ា » Tae

" ប៉ាក៏ស្រឡាញ់កូនដែរ " Mr Kim

« អ្នកមីង!! ខ្ញុំផ្ញើរលោកប៉ាផង » Tae

" ចាសដឹងហើយ " បន្ទាប់ពីលាគ្នារួចរាល់ រាងតូចក៏ ដកដង្ហើមធំមួយខ្យល់យ៉ាងស្ងៀមស្ងាត់ឯរាងក្រាស មើលឃើញដូច្នេះក៏មានអារម្មណ៍អាក់អន់ចិត្តមុននឹង បិទទ្វារហើយឡើងទៅគេងនៅលើគ្រែវិញ ។

« ប្រហែលជាបងក្លាយជាបន្ទុកធ្ងន់សម្រាប់អូនហើយ Tae » នាយបន្លឺក្នុងចិត្ត ព្យាយាមបិទភ្នែកគេងបែរខ្នងដាក់រាងតូចដែលបើកទ្វារដើរចូលមក ព្រមទាំងឈរមើលខ្នងអ្នកកំពុងគេងមួយសន្ទុះរួចទុក ទូរស័ព្ទលើតុមុននឹងឡើងមកលើគ្រែតាមក្រោយ ។

« Kookoo...គេងហើយនៅ? » សម្លេងតូចស្រដី សួរតិចៗតែគ្មានការឆ្លើយតបទើបរាងតូចទម្លាក់ខ្លួនគេង តែអារម្មណ៍មិនស្ងប់ពេលត្រូវនាយគេងបែរខ្នងបែបនេះ ដៃតូចស្រឡូនក៏ទាញខ្លួននាយឲ្យបែរមករកខ្លួនរួចបង្ខិតកាយចូលទៅក្បែររាងក្រាសហើយលើក ដៃអោបនាយយ៉ាងណែនតាមដែលអាចធ្វើបានដូចជាសំដីលោកប៉ា ពេលនេះ Jungkook ត្រូវការគេ ឲ្យនៅក្បែរបំផុតដើម្បីជាកម្លាំងចិត្តជួយឲ្យនាយឆ្លង ផុតដំណាក់កាលមួយនេះឲ្យបាន ។

To be continued......🍬🍬💙

Continue Reading

You'll Also Like

137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
351K 23.7K 69
ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin ...
38.9K 2.3K 25
" ខ្ញុំជឿថាភាពវ័យឆ្លាតរបស់ខ្ញុំ វាអាចនឹងធ្វើអោយលោកធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្ញុំដោយមិនដឹងខ្លួន ចាំតែមើលទៅ " " ជឿជាក់ជ្រុល !!" 😑
125K 17.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ