꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៦១

2.8K 191 0
By Axnnie_Jjang

- ៣ថ្ងៃកន្លងផុតទៅ

« Tae!! រួចហើយឬនៅ? » សម្លេងរបស់រាងក្រាស បន្លឺហៅអ្នកជាប្រពន្ធដែលធ្វើខ្លួនអស់ជាងកន្លះថ្ងៃដើម្បីទៅកម្មវិធីជប់លៀងនៅក្រុមហ៊ុនរបស់Yoongi នាល្ងាចនេះ ។

« រួចហើយៗ » Tae ស្រែកតបវិញស្របពេលដើរចេញពីបន្ទប់តែងខ្លួនក្នុងឈុតពណ៌ក្រហមបូករួមជាមួយក្រវិលខ្សែវែងល្មមហើយបន្ថែមនូវសក់ពណ៌ទង់ដែងរបស់គេមើលទៅស្រស់ស្អាតជាពិសេសធ្វើឲ្យអ្នកជាប្ដីឃើញហើយមិនចង់នាំចេញទៅក្រៅឲ្យជួបគេឯងសោះ ចង់តែឃុំនៅក្នុងបន្ទប់នេះដើម្បីសម្ងំមើលម្នាក់ឯងតែម្ដង ។

« អ្នកណាឲ្យអូនធ្វើខ្លួនស្អាតបែបនេះ? ចុះបើមនុស្សក្នុងកម្មវិធីឃើញសម្រស់អូនហើយលង់ស្នេហ៍អូននោះ ឲ្យបងគិតយ៉ាងម៉េច? » Jungkook ដើរមកអោបចង្កេះអង្ក្រងពីក្រោយខណៈរាងតូចកំពុងឈរបាញ់ទឹកអប់ទល់មុខកញ្ចក់ គ្រាន់តែឃើញនាយធ្វើ មុខមាត់ហួងហែងដូចក្មេងហើយ Tae ក៏អស់សំណើចមុននឹងដាក់ដបទឹកអប់ចុះលើតុរួចងាកមកលើកដៃតោងកនាយយ៉ាងស្និទ្ធស្នាល ។

« មានប្រពន្ធស្អាតដូចអូន បងគួរតែសប្បាយចិត្តមិនមែនធ្វើមុខដូចអូនរត់ចោលចឹងទេ » Tae

« បងសប្បាយចិត្តក៏បានតែប្រាប់ឲ្យហើយ ពេលទៅ ដល់ទីនោះអូនត្រូវនៅជាមួយបងគ្រប់ពេល មិនឲ្យរត់លេងពេញកម្មវិធីគេនោះទេ » Jungkook

« ដឹងហើយៗ បងនេះរអ៊ូច្រើនជាងប៉ាអូនទៅទៀត» រាងតូចថាហើយក៏ទាញដៃគេចុះទៅឡាន ខ្លាចថាបើ នៅយូរតទៀតនឹងត្រូវលោកប្ដីឃាត់ឃាំងជាប់នៅ លើគ្រែមិនឲ្យទៅបាន ។
________

< តុកតុក >

« ចូលមក ទ្វារអត់ចាក់សោរទេ » ស្រីស្រស់ SooE ដែលកំពុងលាបក្រែមតុបតែងខ្លួននៅក្នុងបន្ទប់នោះអនុញ្ញាតទើបរាងសង្ហារដែលជាប្អូនប្រុសបើកទ្វារចូលមក ។

« រួចហើយនៅបងស្រី? » Sooho ញញឹមសួរទៅកាន់នាងមុននឹងដើរទៅអង្គុយលើចុងគ្រែមើលទៅ បងស្រីស្រស់ស្អាតក្នុងរ៉ូបរលុងពណ៌ក្រហមវាលខ្នងបញ្ចេញសាច់សខ្ចីរបស់នាង ព្រោះប៉ាម៉ាក់រវល់ទើបបងប្អូនពួកគេត្រូវទៅចូលរួមកម្មវិធីជប់លៀងរបស់ Yoongi ជំនួសពួកគាត់ ។

« ជិតរួចហើយចាំបន្តិចសិនទៅ » SooE ប្រាប់ដូច្នេះទើប Sooho ញញឹមមើលនេះមើលនោះក្នុងបន្ទប់បងស្រីហើយក៏បានប្រទះឃើញស្រោមសំបុត្រពណ៌គគីរមួយដែលមានអក្សរលើនោះបញ្ជាក់ថាជា ឯកសារនៃការពិនិត្យផ្ទៃពោះ តែថាវាជារបស់អ្នកណា? បើបងស្រីគេនៅមិនទាន់រៀបការមានកូនផង នោះ?

« បងស្រី!! នោះជាស្អី? » នាយសួរឡើងធ្វើឲ្យ SooE ងាកទៅក៏ឃើញក្រដាសនោះនៅលើតុទើប នាងរហ័សទាញមកទុកក្នុងថតតុហើយចាក់សោរ យ៉ាងលឿនទៀតផង ។

« គ្មានស្អីនោះទេ បងរួចហើយអ៊ីចឹងពួកយើងប្រញាប់ទៅៗ » នាងថាហើយក៏ទាញកាបូបដើរទៅ មុនដោយឡែក Sooho នាយក៏នៅតែសង្ស័យដដែលតែក៏បោសវាសចម្ងល់ចេញពីខួរក្បាលមុននឹង ដើរទៅតាមក្រោយបងស្រី ។

< ង៉ឺត!! > ឡានទំនើបបើកមកឈប់នៅចំពីមុខកម្មវិធី មុននឹងរាងសង្ហារមាឌធំមាំទាំដើរចុះមកហើយរហ័សទៅបើកទ្វារម្ខាងទៀតដើម្បីអញ្ជើញសំណព្វចិត្តរបស់ខ្លួនឯងចុះមក ។

« អរគុណ » Tae ញញឹមផ្អែមល្ហែមដាក់នាយហើយក៏កាន់ដៃគ្នាដើរចូលក្នុងកម្មវិធីក្លាយជាទីចាប់អារម្មណ៍ ឲ្យអ្នកកាន់កាមេរ៉ានាំគ្នាថតផ្ដិតរូបគូស្នេហ៍មួយគូនេះជាច្រើនសន្លឹក ។

« Jung!! » Yoongi ដែលជាម្ចាស់កម្មវិធីស្រដី ហៅទៅមិត្តជិតស្និទ្ធមុននឹងបណ្ដើរ Jimin ជាដៃគូ មករកពួកគេទាំងពីរ ។

« អឺ!! នេះកម្មវិធីឯងមនុស្សចូលរួមច្រើនមែន » Jungkook

« តែគូឯងជាមួយ Tae ក៏ក្លាយជាអ្នកដែលគ្រប់គ្នាចាប់អារម្មណ៍ឲ្យទាល់តែបាន » Yoongi

« មកពីប្រពន្ធយើងស្អាតនោះអី » Jungkook សរសើរឲ្យរាងតូចអៀនទាល់តែបាន ។

« ឆ្កួត!! ចេះតែថាហើយ បងមើលចុះ Jimin របស់ពួកយើងថ្ងៃនេះក៏ស្អាតណាស់ដែរ អូនមិនដែលឃើញគេតែងខ្លួនបែបហ្នឹងទេ » Tae

« គឺ Yoon ជាអ្នកចាត់ការឲ្យទេតើស » Jimin អោនមុខចុះញញឹមទាំងអៀនប្រៀនព្រោះតែនាយជាអ្នកប្រើភាពជាសុភាពបុរសទៅសុំលោកប៉ាដើម្បីនាំគេមកដោយខ្លួនឯងហើយក៏ឲ្យអ្នកតែងខ្លួនអាជីពរៀបចំគេក្លាយជាស្រស់ស្អាតបែបនេះតែម្ដង ។

« តោះ បើចឹងពួកយើងនាំគ្នាទៅរកអីញ៊ាំសិនទៅ » Yoongi នាំពួកគេចូលទៅខាងក្នុងតែក៏ត្រូវងាកក្រោយវិញពេលលឺសម្លេងចេចចាចនៅខាងមុខច្រកចូលកម្មវិធី ។

« ស្អាតណាស់ៗអ្នកនាង SooE » ពួកអ្នកថតរូបសរសើរផងថតរូបនាងផងយ៉ាងច្រើនមិនខុសពី Tae និង Jungkook មុននេះឡើយ ។ យ៉ាងណាមិញ វត្តមានរបស់នាងបានធ្វើឲ្យរាងក្រាស់មិនសូវជាស្រួលក្នុងចិត្តប៉ុន្មាន ទោះបីជាដោះស្រាយហើយក៏ដោយតែគេនៅតែមានអារម្មណ៍ថារឿងអាក្រក់នឹងចូលមកដល់ឆាប់ៗនេះហើយក៏ទាក់ទងនឹង Tae ប្រាកដណាស់ ។

« ជាតារាឬយ៉ាងម៉េចហ្នឹង បានជាកាច់រាងស្អីក៏សម្បើមម្ល៉េះ? » រាងតូចបន្លឺឡើងទាំងសែនជ្រក់ជ្រេញលើនាង SooE ព្រមទាំងមិត្តនាងម្នាក់ទៀត Diana នាំគ្នាកាច់រឹកកាច់រាងដាក់កាមេរ៉ា ធ្វើមើលតែនេះជាកម្មវិធីរបស់ពួកនាងទៅហើយ ។

« តាមតែពួកគេចុះ ពួកយើងចូលខាងក្នុងវិញទៅ » Jungkook បន្លប់រាងតូចហើយអោបស្មារគេដើរចូលទៅព្រោះមិនចង់ឲ្យពាក់ព័ន្ធគ្នាស្រាប់តែ Sooho ដើរចូលមករាក់ទាក់ឃាត់ដំណើរពួកគេភ្លាម ។

« Tae!! Jimin!! នេះនាំគ្នាមកកម្មវិធីដែរហ្អេ៎? » នាយកម្លោះញញឹមបិទមាត់មិនជិតធ្វើឲ្យ Jungkook និង Yoongi សម្លឹងគេដោយខ្សែភ្នែកហួងហែងប្រពន្ធនិងសង្សារព្រមគ្នា ។

« បាទចុះសិស្សច្បងមកកម្មវិធីនេះដែរមែនទេ? » Jimin

« មែនហើយ បងមកជាមួយបងស្រី » Sooho

« បងស្រី? គាត់នៅឯណា? » Tae

« គឺនោះ » Sooho ចោលភ្នែកទៅខាងក្រោយក៏ឲ្យ Tae ឃើញ SooE និង Diana ដើរកាច់រាងសំដៅមករកពួកខ្លួន រាងតូចក៏មិនយល់ពីខ្លួនឯង មានអារម្មណ៍ថាមិនចូលចិត្តមុខពួកនាងទាល់តែសោះជាពិសេសគឺម្នាក់ស្រី SooE នោះតែម្ដង ។

« បងស្រី!! នេះគឺ Tae និង Jimin ជាសិស្សប្អូនហើយក៏សិស្សរបស់ខ្ញុំដែរ » Sooho

« សួស្ដីក្មេងៗ » SooE ញញឹមស្រស់ដាក់ពួកគេ រាងតូចទាំងពីរគ្រាន់តែឃើញក៏ដឹងថាជាស្នាមញញឹមក្លែងក្លាយដែរ ។

« បាទសួស្ដី » Jimin

« ហើយនេះគឺជា... » Sooho រកនឹងណែនាំតែ SooE ក៏លើកដៃឃាត់ភ្លាម ។

« មិនបាច់ទេបងស្គាល់ហើយ » នាងញញឹមមើលទៅរាងក្រាសដែលឈរនៅទីនេះ មុននឹងឈានជើងមកក្បែរហើយអោបគេភ្លាមៗចំពោះមុខ Tae ធ្វើឲ្យក្មេងតូចនិង Jungkook គាំងនឹងសកម្មភាពរបស់នាងតែម្ដង ។

« ខានជួបគ្នាយូរហើយ Jungkook ខ្ញុំនឹកលោកខ្លាំងណាស់ » SooE អោបរឹតកាន់តែស្និទ្ធស្នាលថែមទាំងខ្សឹបខ្សៀវក្បែរត្រចៀក Jungkook យ៉ាងស៊ិចស៊ីទាំងដែលនាយក៏មិនធ្វើអ្វីបណ្ដោយឲ្យនាងអោបរឹតខ្លួន ។ Tae កាលបើឃើញរូបភាពនេះហើយក៏ប្រឡេះដៃចេញពីអ្នកជាប្ដីដើរចេញទៅទាំងទ្រាំមិនបាន បង្កជាភាពរីករាយដល់ស្រីស្រស់ដែលអាចបញ្ឈឺគេបែបនេះ ។

« Tae!! Tae!! » ពេលឃើញរាងតូចចេញទៅហើយ Jungkook ក៏រុញ SooE ចេញពីខ្លួនហើយប្រញាប់ទៅតាមគេភ្លាមៗ ។

« អូនក៏ដូចគ្នាដែរបងYoon » Diana បម្រុងចូលមកអោបតែនាយ Yoongi ក៏អោបស្មារ Jimin មកកៀកកើយឲ្យនាងទច់ដំណើរមិនហ៊ានចូលក្បែរ ។

« ភ្លេចណែនាំឲ្យស្គាល់ នេះជា Jimin សង្សារខ្ញុំ » នាយនិយាយច្បាស់ៗមិនបង្វែរច្រើនធ្វើឲ្យរាងល្អិតមើលគេភ្លឹះៗមុននឹងងាកមករកស្រីស្រស់វិញ ។

« សួស្ដី » Jimin

« នេះបងយកក្មេងប្រុសធ្វើជាសង្សារ? មិនខ្មាសអ្នកដទៃទេហ្អេ៎? » Diana ស្ដីថាឲ្យនាយព្រមទាំងសម្លក់រាងតូចស្លូតបូតទៅវិញ ។

« តែក៏ប្រសើរជាងយកមនុស្សស្រីដែលមានចិត្តក្បត់ខ្លះដែរ តោះJimin!! ពួកយើងទៅរកអីញ៊ាំវិញ» Yoongi មិននិយាយច្រើននាំរាងតូចដើរចេញទៅបណ្ដោយឲ្យនាងក្រមុំឈរកើតទុក្ខមិនសុខចិត្តមុននឹងងាកមកទូពិត SooE ជាមិត្ត ។

« នេះ...នេះឯងមើលចុះ បងYoon បែរជាទៅស្រឡាញ់មនុស្សប្រុសដូចគ្នាទៅវិញ ចង់តែឆ្កួតស្លាប់ទេនៀក!! » Diana

« បើចឹងក៏ស្លាប់ឲ្យហើយទៅ » នាង SooE ឆ្លើយយ៉ាងឈាមត្រជាក់ហើយក៏ដើរចេញទៅ ។

« បងស្រី!! ទៅធ្វើបែបនោះជាមួយគេធ្វើអី? » Sooho សួរឡើងភ្លាមស្របពេល SooE ក៏គិតតែពីដើរមើលម៉ូតឡានហាក់ដូចជាមិនខ្វល់ពីសំណួររបស់គេ ។

« បងបានទៅធ្វើអី? » SooE

« មិនមែនបងមិនដឹងថាប្រុសម្នាក់នោះជាប្ដីរបស់Tae ឯណា? ហេតុអីក៏អោបគេនៅចំពោះមុខ Tae ទៅវិញ? » Sooho

« ទោះបីបងប្រាប់ក៏ឯងមិនយល់ដែរ ឈប់សួរទៀត ទៅ » ថាហើយ នាងក៏ដើរហួសទៅកន្លែងផ្សេងព្រោះមិនចង់បកស្រាយច្រើននាំឲ្យខូចផែនការរបស់ខ្លួនឯង ។

« Yoon!! » Jimin កេះហៅនាយពេលកំពុងឈរនិយាយជាមួយភ្ញៀវ ។

« ហ្ហឹម? » Yoongi

« អូនសុំទៅខាងនោះមួយភ្លែតសិនបានទេ? » Jimin ចង្អុលទៅ Tae ដែលអង្គុយធ្វើមុខស្ងួតតែម្នាក់ឯងនៅជ្រុងម្ខាង Jungkook វិញចង់ទៅដោះស្រាយជាមួយគេណាស់តែពេលនេះពួកអ្នកជំនួញចាស់ៗឃាត់គេឲ្យនៅនិយាយមួយកន្លែងរើខ្លួនមិនបានឡើយ ។

« អូខេ » Yoongi អនុញ្ញាតទើប Jimin រហ័សដើរ មករករាងតូចភ្លាម ។

« អេ៎!! អង្គុយតែម្នាក់ឯងធ្វើអី? » Jimin

« យើងមិនចូលចិត្តកន្លែងនេះទេ សុទ្ធតែពួកមនុស្សគួរឲ្យស្អប់ » Tae និយាយតែមាត់តែភ្នែកក៏សម្លក់ទៅប្ដីគេនិង SooE ដែលឈរក្បែរៗនោះចង់ជ្រុះគ្រាប់ភ្នែកធ្លាក់ដល់ដីហើយ ។

« មិនមែនចង់ថាឲ្យប្ដីឯងទេដឹង? » Jimin

« ប្រាកដហើយ!! នៅមានស្រីនោះទៀត មុននេះអោបប្ដីយើងនៅចំពោះមុខយើងគ្មានចេះក្រែងចិត្តសោះ បើសិនពេលនេះគ្មានមនុស្សទេណា៎ យើងនឹង ចាប់បោចសក់ហើយទះឲ្យហើមមុខបន្ទាប់មកកាច់ដៃកាច់ជើងរបស់នាងឲ្យបាក់ កុំឲ្យពូកែដើរអោបប្ដីរបស់គេទៀត » គ្រាន់តែស្ដាប់គេនិយាយចប់ Jimin ក៏ព្រឺខ្នងតែម្ដង ។

« នែ៎ៗ គ្រាន់តែគិតក៏បាបដែរ ឈប់និយាយទៅ ចាំយើងទៅរកអីឲ្យឯងញ៊ាំ » Jimin

« យើងទៅបន្ទប់ទឹកសិនចឹង ឯងចាប់របស់ញ៊ាំឲ្យយើងឲ្យច្រើនៗមកលឺហ្អេ៎? » Tae

« ព្រះពរព្រះអង្គ ទូលបង្គំដឹងហើយ » និយាយគ្នាហើយពួកគេក៏បែកផ្លូវគ្នាដោយរាងតូចសំដៅទៅបន្ទប់ទឹក SooE ឃើញដូច្នេះក៏រហ័សដើរទៅតាមគេភ្លាម ។

_ ពេល Tae ចូលបន្ទប់ទឹកហើយចេញមកវិញដើម្បីលាងដៃក៏ស្រាប់តែលឺសម្លេងរបស់មនុស្សស្រីនិយាយទូរស័ព្ទប្លែកៗ គេក៏ផ្ទៀងត្រចៀកចាំស្ដាប់ ។

" ថាម៉េច? មានផ្ទៃពោះ? មិននឹងអាចនោះ?
ឯងច្រឡំហើយ " សម្លេងរបស់ SooE និយាយច្បាស់ៗដើម្បីឲ្យ Tae ស្ដាប់លឺពេញត្រចៀកហើយក៏ជ្រួញចិញ្ចើម នេះនាងមានផ្ទៃពោះចឹងឬ? អ្នកណាទៅឆ្កួតមានកូនជាមួយស្រីដើរអោបប្ដីគេដូចនាងនោះ?

" អឺ...យើងធ្លាប់បានគេងជាមួយគេម្នាក់ដែរនៅក្លឹបកាលពីជាងមួយសប្ដាហ៍មុនគឺថ្ងៃដែលមានភ្លៀងធ្លាក់នោះណា៎ គេជាសង្សារចាស់យើងឈ្មោះ Jungkook " កាលបើលឺថាជាឈ្មោះរបស់ប្ដីខ្លួនហើយ រាងតូចស្រាប់តែទ្រឹងស្ងៀមមួយកន្លែងគិតអ្វីមិនចេញ ដឹងត្រឹមថាថ្ងៃនោះ Jungkook ប្រាប់ថាទៅក្លឹបហើយក៏មានភ្លៀងធ្លាក់ព្រមថ្ងៃតែមួយដែលនាងនិយាយ បានន័យថាអ្នកធ្វើឲ្យនាងមានផ្ទៃពោះគឺជា Jungkook ប្ដីរបស់គេ?

" យើងក៏មិនចង់ដែរតែថ្ងៃនោះ Jungkookគេស្រវឹងហើយយើងក៏ស្រវឹង បន្ទាប់មកពួកយើងក៏មានស្អីៗនឹងគ្នាដោយគ្មានរបស់ការពារ ប្រហែលជាយើងមានកូនជាមួយគេពិតមែនហើយ យើងគួរធ្វើយ៉ាងម៉េចទៅ? " SooE កាន់តែនិយាយ Tae កាន់តែធ្វើចិត្តមិនបានទើបរហ័សចាកចេញពីទីនេះដើម្បីទៅឃ្លាជាមួយអ្នកបង្ករឿងហេតុ ។

« ងាយស្រួលបោកមែនក្មេងល្អិត!! » ក្រោយគេចេញទៅនាង SooE ក៏ញញឹមចុងមាត់ដើរចេញតាមក្រោយហើយប្រញាប់ទៅតាមដើម្បីមើលរឿងល្អភ្លាម ។

« Jimin!! មានឃើញ Tae ឬអត់? » ក្រោយបញ្ចប់ការសន្ទនាជាមួយពួកជំនួញអស់នោះហើយ Jungkook ក៏ដើររកប្រពន្ធខ្លួនតែរកមិនឃើញ មិនដឹងជាគេទៅណាឡើយ ។

« Tae ថាទៅបន្ទប់ទឹក អ៎នោះ!! មកវិញហើយតើស » Jimin សំដៅលើរាងតូចដែលដើរមកទាំងទឹកមុខមិនល្អខុសប្លែកជាងមុនឯ Jungkook ក៏រហ័សដើរមករកគេភ្លាម ។

« Tae បងរកអូនយូរហើយណា៎ ពួកយើងគួរតែ.. » នាយនិយាយមិនទាន់អស់តែ Tae ក៏ទាញកែវស្រាពីអ្នកបម្រើក្បែរនោះមុននឹងជះវាទៅលើផ្ទៃមុខ Jungkook ឲ្យសើមប្រឡាក់មុខនិងខោអាវតែម្ដង ។

« Tae!! » Jimin ស្រែកឡើងបែបភ្ញាក់ផ្អើល ។ រាងក្រាស់វិញក៏ជ្រួញចិញ្ចើមដែលសុខៗ រាងតូចក៏ធ្វើបែបនេះដាក់ខ្លួន ។

« អូនកើតអី? » Jungkook

« ថ្ងៃដែលពួកយើងឈ្លោះគ្នា យប់នោះបងប្រាប់ថាទៅក្លឹបហើយផឹកស្រា បងមានស្រវឹងដែរទេ? » Tae ចោទសួរជាមួយទឹកមុខរាបស្មើស្របពេលទឹកភ្នែកក៏វិះនឹងស្រក់ចុះដូចគ្នា ។

« ហេតុអីក៏អូន... » Jungkook

« ឆ្លើយ!! » Tae

« មែនហើយ បងស្រវឹងតែបង... » Jungkook

« បន្ទាប់ពីស្រវឹងហើយបងមានធ្វើរឿងស្មោគគ្រោកជាមួយស្រីណាដែរឬអត់? » Tae

« ម៉េចក៏សុខៗសួរបែបនេះ? » Jungkook សួរត្រឡប់ហាក់មិនយល់ថា Tae ទៅដឹងរឿងនេះមកពីណា ពេលនោះ SooE ក៏ដើរឆ្លងកាត់ឲ្យរាងតូចឃើញនាងហើយក៏ស្ទុះទៅទាញដៃនាងមកឈរនៅចំពោះមុខ Jungkook គ្រប់គ្នានៅក្នុងកម្មវិធីក៏ចាំមើលមកគ្រប់គ្នា ។

« នាងប្រាប់ Jungkook ទៅថានាងមានកូនក្នុងពោះជាកូនរបស់គេ នាងនិយាយភ្លាមទៅ!! » រាងតូចនិយាយប្រាប់នាងសម្រួលទាំងដែលក្នុងចិត្តឈឺវិះនឹងដួលពេលនេះទៅហើយ ។

« Tae... » Jungkook

« ខ្ញុំ...ខ្ញុំ... » SooE ធ្វើជាញ័រមាត់ខ្លបខ្លាចមិនហ៊ាននិយាយធ្វើឲ្យ Tae រឹតតែខឹងក្រោធច្របាច់ដៃនាងមួយទំហឹងសឹងបាក់ឆ្អឹង ។

« ខ្ញុំឲ្យនាងនិយាយ!! »

« នាងនិយាយទៅថាវាមិនមែនជាការពិតទេ SooE!! » Jungkook បន្លឺឡើងបែបនេះព្រោះគេមិនធ្លាប់គិតចង់ឲ្យនាងមានកូនរបស់គេឡើយ ។

« ខ្ញុំ...ខ្ញុំពិតជាមានកូនពិតមែន Jungkook ខ្ញុំសុំទោស » និយាយហើយ SooE ក៏អោនមុខចុះគួរឲ្យអាណិតធ្វើឲ្យ Jungkook គាំងធ្វើអ្វីមិនចេញ មិនខុសពី Tae ដែលលឺបែបនេះ ដៃដែលចាប់នាងក៏ទន់កម្លាំងព្រលែងចេញភ្លាម ទឹកភ្នែកក៏ស្រក់ហូរពេញថ្ពាល់សោកស្ដាយដែលលង់ស្រឡាញ់មនុស្សខុស ។

« មិនពិតទេ នាងកុហក!! » Jungkook ប្រកែកទើបភ្លាមនោះ SooE បញ្ចេញទឹកភ្នែកក្លែងក្លាយឲ្យគ្រប់គ្នាអាណិត ។

« ហ្ហឹកៗ ខ្ញុំទៅកុហកលោករឿងកូនធ្វើអីទៅបើខ្ញុំមានកូនរបស់លោកពិតមែននោះ ហ្ហឹកៗ »

« លោកគិតចង់ធ្វើឲ្យបងស្រីខ្ញុំមានកូនហើយមិនទទួលខុសត្រូវបែបនេះ មិនយល់ថាអាក្រក់ពេកទេហ្អេ៎? » Sooho ចូលមកការពារបងស្រីចោទនាយជាមនុស្សអាក្រក់ទើប Jungkook ស្ទុះទៅចាប់ដៃ Tae អង្វរកភ្លាម ។

« តែវាមិនមែនជាការពិត Tae!! អូនកុំជឿអី បងស្បថបានថាកូនក្នុងផ្ទៃរបស់នាងមិនមែនជាកូនរបស់បងទេ កាលនោះបងភ្លាត់ស្នៀតប៉ុណ្ណោះ វាម៉េចនឹងអាច... »

< ផាច់!! > អត់ទ្រាំមិនបាន ដៃតូចក៏វ័ទទះលើថ្ពាល់នាយជាប្ដីមួយទំហឹងធ្វើឲ្យផ្ទៃមុខនាយបែរទៅម្ខាងភ្លាមៗ បង្ករឿងហើយមិនទទួលខុសត្រូវជាប្រភេទមនុស្សដែល Tae ស្អប់ខ្លាំងបំផុតឬមួយនាយមិនដឹងទេ?

« មនុស្សកុហក!! មនុស្សអាត្មានិយម!! អូនមិនគួរណាស្រឡាញ់មនុស្សដូចបងនោះទេ » រាងតូចស្រែកដាក់នាយអស់មួយសម្លេងទាំងក្ដីឈឺចាប់មុននឹងរត់ចេញពីកម្មវិធី Jungkook ក៏ស្ទុះតាមគេភ្លាម ។

« Tae!! ស្ដាប់បងសិនបានទេ Tae!! បងសុំទោស!! »

< ទីតៗ... >

« អ្ហាយ៎..!!! » ស្របពេលរាងតូចរត់ចេញមកក៏មានឡានមួយបើកសំដៅយ៉ាងលឿនធ្វើឲ្យ Tae ស្លន់ស្លោរធ្វើអ្វីមិនចេញបានត្រឹមឈរស្រែកនៅត្រង់នោះទើប Jungkook ឃើញហើយរហ័សចូលទៅច្រានរាងតូចទៅម្ខាងផ្លូវធ្វើឲ្យឡាននោះបុកប៉ះរាងកាយនាយឲ្យហោះបុកនឹងកញ្ចក់ឡានមួយទំហឹងមុននឹងត្រូវធ្លាក់ទៅលើថ្នល់ហើយក្រឡាប់ជាច្រើនដងជាមួយឈាមពណ៌ក្រហមស្រស់ដាបពេញខ្លួនគួរឲ្យអាសូរ ។

« Jung... Jungkook!!! »

To be continued.....🌸🌸

Continue Reading

You'll Also Like

193K 14.8K 59
ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមនុស្សសណ្ដានដូចពួកអ្នកកំពុងតែបានសុខទៅវិញ ប...
73K 4.8K 41
"ពួកអ្នកនិងត្រូវសងខ្ញុំវិញគ្រប់យ៉ាង!!"ថេហ្យុង "បងនិងធ្វើអោយអូនមានស្នាមញញឹមនិងត្រឡប់មកស្រលាញ់បងដូចពីមុនវិញ"ជុងហ្គុក ការសម្ដែងបោកប្រាស់និងយកស្នេហាក្មេង...
100K 7.1K 39
ជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ...