ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី37:កញ្ច្រោងកន្ទុយ9

1.7K 144 1
By HATAKE_QING

បន្ទាប់ពីចាត់ចែងអាហារពេលល្ងាចរួចមក haoxuanក៏នាំពួកគេទៅបន្ទប់ដែលមានរូបសំណាក់របស់ryukរួចyiboប្រើត្បូងគ្រីស្តាល់ពណ៌ខៀវដើម្បីបើកផ្លូវទៅកាន់ពិភពបីសាច

ពន្លឺនៃវេទមន្តបានជះពេញផ្ទៃបន្ទប់គ្របដណ្ដប់ទៅដោយពណ៌ខៀរធ្វើឲ្យអ្នកមិនដែលធ្លាប់ឃើញពីមុនមកចំហរមាត់ធ្លុងភ្លឺភ្នែកចូលចិត្តទិដ្ឋភាពមួយនោះមួយរំពេច

តែផ្នែកខាងក្នុងនៃពិភពបីសាចគឺមិនបានស្រស់ស្អាតដូចពន្លឺវេទមន្តដែលចេញពីត្បូងគ្រីស្ដាល់នោះទេ គ្រប់យ៉ាងត្រូវបានគ្របដណ្ដប់ដោយពណ៌ខ្មៅនិងពណ៌ក្រហមដែលជាឈាមរបស់បីសាចនិងមនុស្សដែលបានស្លាប់នៅទីនោះយ៉ាងអាណោចអាធម៌

រាងក្រាស់ប្រើវេទមន្តបិតបាំងចំហាយមនុស្សរបស់រាងស្ដើងទាំង2ខ្លាចក្រែងត្រូវបីសាចទាំងនោះចាប់បានគឺយ៉ាប់ជាក់ជាមិនខាន

Yiboក្ដាប់ដៃរបស់xiao zhanជាប់ ឯhaoxuanក៏ដូចគ្នា ពួកគេបោះជំហ៊ានជើងចូលទៅក្នុងទីនោះរួមគ្នា គ្រាន់តែពួកគេចូលទៅភ្លាមត្បូងគ្រីស្ដាល់ក៏លែងមានពន្លឺរួចធ្លាក់ទៅលើដីក្លាយជាត្បូងគ្រីស្ដាល់ធម្មតាបាត់

_____________

"អូរព្រះអើយ....."ហេតុអីក៏ខុសពីការមើលឃើញនៅពេលដែលមិនទាន់ចូលមកដល់បែបនេះ?

ពេលមិនទាន់ចូលមកបើមើលទៅខាងក្នុងរង្វង់វេទមន្តគឺឃើញពិភពមួយនេះគឺគួរឲ្យខ្លាចខ្លាំងណាស់ តែពេលដែលចូលមកដល់គ្រប់យ៉ាងគឺប្រែប្រួលទាំងស្រុង

វាមិនមែនពណ៌ខ្មៅនិងពណ៌ក្រហមនោះទេ គឺមានគ្រប់ពណ៌ចម្រុះដូចទៅនឹងពិភពរបស់ទេវតា...

តែ...ក្រែងryukជាបីសាចហី?មិចក៏គេអាចមកនៅពិភពដ៏ស្រស់ស្អាតដូចឋានទេវតាបែបនេះទៅវិញ?សំណួរនេះគឺគ្មានចម្លើយនោះទេ....

"ស្អាតទេ??"haoxuanដឹកដៃរបស់jiyangទៅមើលផ្កាដែលនៅក្បែរនោះ

"ស្អាត...ខ្ញុំចូលចិត្ត..."រាងតូចងក់ក្បាលរួចឱនទៅស្រង់ក្លិនពីផ្ការទាំងនោះទាំងអារម្មណ៍ស្រស់ស្រាយ

"អូនចង់ទៅមើលកន្លែងនោះ!"រាងស្ដើងចង្អុលទៅក្នុងភូមិដែលមានបីសាចដើរចល័តពេញទីនោះ តែពួកគេគឺមានរូបរាងស្អាតៗដូចមនុស្សមិនសមជាបីសាចនោះទេ គ្រាន់តែស្បែកពួកគេរៀងស្លេកបន្តិចប៉ុណ្ណោះហើយមានច្រើនទៀតគឺមានស្រោមមុខប្លែកៗបំពាក់លើមុខរបស់ពួកគេ

"ហ្ហឹម...!!"yiboងក់ក្បាលយល់ព្រមឲ្យរាងស្ដើងដឹកដៃខ្លួនទៅក្នុងភូមិមួយនោះឯhaoxuanក៏ដូចគ្នាព្រោះអត់ហ៊ានដើរបែកគ្នាខ្លាចមានគ្រោះថ្នាក់

"អូនកុំនិយាយអីផ្ដេសផ្ដាសដឹងទេ?"yibo

"ហេតុអី?"xiao zhan

"ពួកគេគ្រោះថ្នាក់ណាស់!អូនដឹងតែប៉ុណ្ណឹងបានហើយ!"រាងសង្ហារខ្សឹបក្បែរស្លឹកត្រចៀករបស់រាងស្ដើងរួចដើរបន្តទៅមុខទៀត

ផឹប~~

"អ្ហឺស...ដើរមិនចេះមើលទេឬ???"jiyangដែលដើរជាមួយhaoxuanក្រោយគូyizhanក៏ស្រាប់តែទង្គិចទៅនឹងបីសាចម្នាក់ធ្វើឲ្យគេស្រែកឡើងទាំងភ្លេចខ្លួន

"...."បីសាចនោះមិនមាត់ក៏ឱនក្បាលសុំទោសបន្តិចជាហេតុធ្វើឲ្យបីសាចផ្សេងទៀតដៀងភ្នែកមើលទៅពួកគេទាំង2នាក់

"ពួកគេកើតអី?"jiyangងាកទៅសួររាងក្រាស់ដែលនៅក្បែរខ្លួន

"បិតមាត់ហើយដើរតទៅ!!!!"រាងសង្ហារយកដៃខ្ទប់ភ្នែករាងតូចរួចនាំគេចាកចេញទៅតាមគូyizhanយ៉ាងលឿនខ្ចិលនៅបន្ត

បន្តដំណើរបានបន្តិចក៏ស្រាប់តែប្រទះនឹងហ្វូងបីសាចកំពុងតែផ្ដុំគ្នាមើលការសម្ដែងរបស់បីសាចកញ្រ្ចោងដ៏ស្រស់ស្អាតមួយនោះ

សម្លេងនៃការច្រៀងដ៏ពិរោះរណ្ដំបូកឡំនឹងចង្វាក់ភ្លេងដ៏ស្រទន់សែនល្អឯកនៃពិនមួយនោះបានធ្វើឲ្យគ្រប់គ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍បីសាចកញ្រ្ចោងមួយនោះមួយរំពេច

រាងសង្ហារហាក់ភ្លឹកនឹងសម្រស់របស់កញ្រ្ចោងនោះរហូតដល់ភ្លេចខ្លួនជ្រុលព្រលែងដៃរាងតូចធ្វើឲ្យគេចម្លែកចិត្តនឹងនាយមិនស្ទើរ

"ច្រៀងពិរោះហើយស្អាតទៀត...!!"xiao zhanលាន់មាត់សរសើរកញ្រ្ចោងមួយនោះទាំងស្នាមញញឹមជាប់មាត់

"សម្លេងដូចក្របី....កុំមើល!!!"ភ្លាមៗក្នុងខ្លួនរបស់yiboហាក់ដូចជាមានកូនចិត្តមួយលួចអន់ចិត្តនឹងរាងតូចដែលសរសើរអ្នកដទៃនៅនឹងមុខខ្លួនបែបនេះមួយរំពេច

ខណៈពេលនោះដៃមាំក្រាស់បានស្រវ៉ាយកទៅខ្ទប់ភ្នែករបស់រាងស្ដើងដើម្បីកុំឲ្យគេមើលតទៅទៀត

"អូនចង់មើល..ហេសប្រុសស្អាត!!!!ខ្ញុំចូលចិត្តអ្នក!!!"មិនបាច់ប្រាប់ក៏ដឹងថារាងក្រាស់កំពុងតែប្រច័ណ្ឌទៅហើយទើបxiao zhanបញ្ឆេះភ្លើងប្រចណ្ឌរបស់នាយថែមដោយស្រែកសារភាពដាក់កញ្រ្ចោងនោះ

"ចោរម្សៀត..."កូនកញ្ច្រោងកន្ទុយ9ដ៏ស្រស់ស្អាតមួយនោះដៀងភ្នែកសម្លក់ទៅកាន់xiao zhanរួចពោលឡើងតិចៗល្មមឮតែម្នាក់ឯង ភ្លាមនោះក៏ក្រលែកភ្នែកប៉ះទៅនឹងវត្តមានរបស់មនុស្សប្រុសម្នាក់ធ្វើឲ្យគេលោចស្នាមញញឹមស្រទន់ទៅកាន់នាយទោះជាដឹងថាគ្មានស្នាមញញឹមត្រឡប់មកវិញក៏ដោយ

"មែននឹង!!!សម្លេងដូចគោ!!!!"jiyangប្រឹងចាប់ទាញhaoxuanចេញតែនាយមិនព្រមចេញជាហេតុធ្វើឲ្យគេផ្ទុះកំហឹងលើសដើម

(អញចាប់បោចរោមខ្ទេចឡូវហើយ!!!!!!!)រាងស្ដើងសម្លក់ទៅកាន់កញ្ច្រោងកន្ទុយ9នោះដោយមិនភ្លេចក្ដាប់ដៃយ៉ាងណែន ចាំមើលចុះអាប្រុសព្រាននិងអាប្រុសហាច់ យកគ្នាទៅព្រោះវាសមគ្នា!!!!

"អូច......"Jiyangព្រលែងដៃលែងឃាត់រាងក្រាស់រួចជាន់ជើងនាយមួយទំហឹងធ្វើឲ្យនាយលេចសម្លេងស្រែកចេញមករួចគេក៏ចាប់អូសដៃរបស់xiao zhanនិងyiboចាកចេញពីទីនោះបាត់ទៅ

"អ..អេ!!!!!!"haoxuanដឹងស្មារតីឡើងវិញក៏រហ័សរត់ទៅតាមរាងតូចខ្លាចលរគេខឹងខ្លាំងជាងនេះ ទិដ្ឋភាពរបស់ពួកគេទាំង4មិនបានគេចផុតពីក្រសែភ្នែកកញ្ច្រោងកន្ទុយ9តូចមួយនោះនោះទេ

_______________

"បងគ្រាន់តែមើលតាស៎!!!បងមានបានចង់បានគេយកមកធ្វើជាគូអនាគតឯណា...អូនកុំខឹងបងមើស៎!!!"ជាងកន្លះម៉ោងហើយដែលនាយតាមលួងjiyangតែគេបែរជាមិនស្ដាប់នឹងការបកស្រាយរបស់នាយទាល់តែសោះ

"ទៅងាប់ទៅ!!!!!!"jiyang

"ស្រោមមុខនេះស្អាតណាស់...!បើអូនពាក់ស្អាតទេ?"xiao zhanកាន់ស្រោមមុខរូបទន្សាយហើយយកមកពាក់បង្ហាញដល់រាងក្រាស់ដែលនៅក្បែរខ្លួន

"???"អរ...គេវិសនឹងភ្លេចពីសភាពរបស់នាយនាពេលនេះទៅហើយ...ចំមែន...ហេតុអីក៏ភ្លេចគិតបែបនេះ?

ដៃស្រឡូនដូចមនុស្សស្រីបានលើកមកបម្រុងនឹងដោះរបាំងមុខដែលខ្លួនពាក់អំបិញមិញនេះចេញតែក៏មានដៃមាំក្រាស់មកចាប់ដៃរបស់គេជាប់បំណងឃាត់សកម្មភាពដែលគេកំពុងតែធ្វើ

"អូនពាក់អីក៏ស្អាតដែរ.."សម្លេងគ្រលរធំបន្លឺឡើងទៅកាន់រាងស្ដើងយ៉ាងស្រទន់ក៏ព្រោះតែនាយមានអារម្មណ៍ថាគេកំពុងតែស្រពោននៅក្នុងចិត្តនាពេលនោះ ឯអ្នកដែលបានស្ដាប់ឮក៏ក្រហមមុខមួយរំពេច

"អ..អ្ហឹម...បើបងចូលចិត្តអូននឹងទិញវា..."កម្លោះតូចពោលឡើងវិញដោយទឹកមុខស្រស់បស់ឡើងវិញរួចបែរទៅរកអ្នកលក់

"បាទ!ចាំខ្ញុំបញ្ចុះតម្លៃឲ្យ!"បីសាចឆ្កែដែលជាអ្នកលក់ក៏ខ្ចប់ស្រោមមុខឲ្យxiao zhanទាំងមានស្នាមញញឹមរាក់ទាក់ទៅកាន់អ្នកដែលមាននាមជាភ្ញៀវ

"អូនគិតយ៉ាងណាចំពោះអ្នកចម្រៀងអំបិញមិញ?"yibo

"អូនគ្មានគិតអីនោះទេ..គេគ្រាន់តែច្រៀងពិរោះតែប៉ុណ្ណោះ!ហើយកាលដែលអូនសារភាពថាចូលចិត្តគេគឺអូននិយាយលេងទេ!អូនពិតជាមិនបានគិតអីផ្ដេសផ្ដាសពិតមែន!!អូនហ៊ានស្បថ!!!"រាងល្អិតពោលឡើងយ៉ាងញ៉ាប់រួចលើកដៃស្បថដាក់រាងក្រាស់ខ្លាចនាយមិនជឿខ្លួន

"ហ្ហឺសៗ...ក្មេងល្ងង់!បងមិចនឹងអាចខឹងទៅ?"yibo

"តែអូនចង់ឃើញបងប្រច័ណ្ឌអូនឲ្យបានច្រើន...."xiao zhan

"បងមិនមែនក្មេងទេណា!"yibo

"តែមិញនឹងបងឯងប្រចណ្ឌខ្ញុំសោះនឹងហា.."xiao zhan

"បានហើយៗ!!!បងអស់កម្លាំង!ទៅសម្រាកកន្លែងណាមួយបន្តិចសិនទៅ!"ជ្រើសរើសគេចវេសពីសំណួរមួយនេះគឺជាជម្រើសដ៏ល្អបំផុតរបស់រាងសង្ហារនាពេលនេះ

"បាទៗទានម្ចាស់!!"xiao zhanលូកដៃទៅកាន់ដៃរបស់រាងក្រាស់រួចដើរទៅរកហាងដោយមិនខ្វល់ពីមួយគូទៀតដែលប្រកែកគ្នាចង់ផ្អើលផ្សារ

"សួស្ដី!"ភ្លាមៗក៏មានសម្លេងស្រទន់បន្លឺឡើងធ្វើឲ្យអាក់ដំណើររបស់អ្នកទាំង2ឲ្យងាកទៅតាមប្រភពសម្លេងមួយនោះ

"គឺលោក..."ព្រះអើយ!!មើលកាន់តែជិតកាន់តែស្អាត គេមានអារម្មណ៍ថាច្រណែនសម្រស់កញ្ច្រោងតូចមួយនេះហើយ

"បាទគឺខ្ញុំ..អ្ហឹម...លោកសុខសប្បាយទេ?"កញ្ច្រោងកន្ទុយ9ប្ដូរចំណាប់អារម្មណ៍ទៅចាប់អារម្មណ៍នឹងរាងក្រាស់វិញម្ដង

"ធម្មតា..."yibo

"ត្រូវហើយ!លោកមកទីនេះធ្វើអីដែរ?"xiao zhan

"មករកស្នេហារបស់ខ្ញុំ!"កូនកញ្ច្រោងតូចបន្លឺឡើងយ៉ាងគួរឲ្យស្រឡាញ់មានស្នាមញញឹមស្រស់ដូចផ្កាកំពុងតែរីក តែគេមិនដឹងទេថាពាក្យសម្ដីរបស់គេធ្វើឲ្យxiao zhanស្លុងស្មារតីមិនស្ទើរ

ស្នេហា??????

សូមរង់ចាំភាគបន្ត....

Continue Reading

You'll Also Like

3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.6K 118 20
ខ្ញុំមិនដែលស្គាល់ឡើយពាក្យថាភាពកក់ក្តៅនៅក្នុងមួយជីវិតនេះ
618K 64.3K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
7K 709 25
wonwooគឺជាក្មេងប្រុសក្នុងត្រកូលម៉ាហ្វៀមួយរូប គាត់មានអាយុ18ឆ្នាំ មានមុខតូចស្អាត ដៃជើងស្អាតបាតព្រោះគាត់ស្ថានក្នុងត្រកូលអ្នកមាន។ លោកjeonនឹងអ្នកស្រីjeonគ...