꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៥៧

2.7K 217 0
By Axnnie_Jjang

< ង៉ឺត!! > សម្លេងជាន់ហ្វ្រាំងមួយទំហឹងជើងរបស់ នាយកម្លោះលឺសូរយ៉ាងខ្លាំងស្របពេលដែលមនុស្ស ទាំងពីរនៅក្នុងឡាននៅតែបន្តសភាពស្ងៀមស្ងាត់តាំងតែពីទាស់សម្ដីគ្នាមុននេះម្ល៉េះ ។ ជំហានជើងតូច លើកចុះពីក្នុងឡានហើយដើរចូលទៅក្នុងផ្ទះយ៉ាងលឿនធ្វើឲ្យ Jungkook បានត្រឹមប្រើដៃវាយចង្កូតឡានបញ្ចេញកំហឹងមុននឹងចុះពីឡានតាមក្រោយ ។

« បងប្រុស!! » Donghae បន្លឺហៅទៅរាងតូចជា បងទើប Tae ធ្វើពុតជាញញឹមដាក់គេ ។

« ហ្ហឹម? » Tae

« ខ្ញុំសុំបងទៅរៀនជាមួយមិត្តភក្តិបានទេ? » Donghae

« ទៅរៀនឯណា? ហើយពេលណាទើបមកវិញ? » Tae

« នៅផ្ទះគេប្រហែលជាល្ងាចខ្ញុំមកវិញហើយ » Donghae

« អ្ហឹម ទៅក៏ទៅចុះតែត្រូវទូរស័ព្ទមកប្រាប់បងផង » Tae

« បាទ » រាងតូចលើកដៃអង្អែលក្បាលប្អូនប្រុស តិចៗទើប Donghae ញញឹមមុននឹងដើរទៅតែក៏ជួបជាមួយ Jungkook ដែលចូលមកល្មម ។

« បងថ្លៃ!! » រាងក្រាសញញឹមតបទើបអាល្អិតចាក ចេញពីផ្ទះ ភ្លាមនោះរាងតូចក៏ងាកមកសម្លក់មុខនាយជាប្ដីពូកែប្រចណ្ឌទាំងក្ដីខឹងដែលគេសម្លុតឲ្យខ្លួនមុន នេះ ។

« ឈប់សិន Tae!! » ទោះបីនាយខំហៅយ៉ាងណាក៏រាងតូចមិនបកក្រោយ ឈានជើងដើរទៅបន្ទប់យ៉ាងរហ័សធ្វើឲ្យ Jungkook ជាមនុស្សមិនចូលចិត្តចាញ់នោះប្រញាប់ទៅតាមភ្លាមៗ ។

« Tae និយាយគ្នាឲ្យដឹងរឿងសិន » ចូលមកដល់បន្ទប់ នាយក៏ចូលទៅចាប់ដៃរាងតូចជាប្រពន្ធឃាត់ឃាំងព្រោះ Tae ដូចជាព្យាយាមគេចមុខពីគេរហូត ។

« មានអីត្រូវនិយាយទៀតក៏និយាយមក អូនហត់ » ស្របនឹងសម្ដី រាងតូចក៏បែរមុខចេញពីនាយព្រោះកាន់តែឃើញ ទឹកភ្នែកក៏ចេះតែចង់ហូរមករហូត ។

« ហេតុអីទៅណាត់គ្នាជាមួយគេ? » Jungkook នៅតែបន្តសំណួរជីកកកាយធ្វើឲ្យរាងតូចមើលមុខគេ ដោយខ្សែភ្នែកអន់ចិត្ត ។

« ពួកអូនមិនបានណាត់!! » Tae

« ចុះការដែលបងឃើញនោះជាស្អី? » Jungkook

« បងគ្រាន់តែឃើញតែមិនបានលឺថាពួកអូននិយាយគ្នាពីអីខ្លះនោះទេ កុំចេះតែស្មានពេក » សម្ដីខ្លាំងៗតបទៅនាយវិញព្រោះគេហត់ ហត់នឹងមកបកស្រាយរឿងអត់ប្រយោជន៍បែបនេះខ្លាំងណាស់ ។

« អ៎...នេះអូនតំឡើងសម្លេងដាក់បងព្រោះតែគេ មែនទេ? » Jungkook

« Jung កុំមករករឿងឈ្លោះជាមួយអូន អូនមិនចូលចិត្ត » Tae

« ទាល់តែដៃដល់ សម្ដីផ្អែមដូចអាម្នាក់នោះទេដឹងទើបអូនពេញចិត្ត... »

< ផាច់!! > បាតដៃតូចលើកទះទៅលើថ្ពាល់របស់នាយ Jungkook ភ្លាមៗដោយទ្រាំមិនបាន យូរទៅគេកាន់តែបានចិត្តកាន់តែនិយាយមើលងាយដាក់អ្នក ដែលគេហៅថាប្រពន្ធពេញមាត់ហើយ ។

« អ្ហឹកៗ បងឆ្កួតហើយ!! » សម្រែកលាយឡំជាមួយនឹងទឹកភ្នែកស្រក់ហូរពេញថ្ពាល់របស់រាងតូចគួរឲ្យ អាណិត គេមិនធ្លាប់គិតទេថាប្រុសដែលធ្លាប់តែល្អកន្លងមកបែរជានិយាយមើលងាយគេថ្នាក់នេះទៅវិញ នេះគេគិតខុសឬមួយត្រូវទៅដែលសម្រេចិត្តមានសម្ព័ន្ធភាពស្នេហាជាមួយគេ?

« នេះអូន... » Jungkook ទាញមុខដែលបែរទៅ ម្ខាងតាមកម្លាំងដៃប្រពន្ធមុននេះងាកមករករាងតូចដែលឈរបង្ហូរទឹកភ្នែកដាក់ខ្លួន កំហឹងក៏ឡើងក្ដៅងំ ពេញប្រអប់ទ្រូងគេដូចគ្នា ។

« ចេញឲ្យបាត់ពីមុខអូនទៅ ចេញឲ្យឆ្ងាយទៅ!! » Tae ស្រែកខ្លាំងៗបណ្ដេញនាយទាំងគ្មានស្រណោះធ្វើឲ្យរាងក្រាសឃើញហើយងក់ក្បាលតិចៗ ។

« ល្អ...បើវាល្អណាស់ក៏ទៅយកវាធ្វើប្ដីអូនវិញទៅ» និយាយរួច ជំហានជើងធំៗក៏លើកបោះចាកចេញពី បន្ទប់តាមបំណងរបស់រាងតូចភ្លាមៗ បើមិនចង់ឲ្យគេ នៅគេក៏មិននៅដូចគ្នា ចាំមើលមើល៍ថាអាចបែកគ្នាបានយូរប៉ុណ្ណា ។

« ទៅៗ!! ទៅឲ្យបាត់ទៅ Jeon Jungkook មនុស្សចង្រៃ អ្ហឹកៗ...មនុស្សឆ្កួត!! ឆ្កួតបំផុត!! » Tae ស្រែកបន្ទរដេញ Jungkook ទាំងយំសោកស្ទើរខ្សោះកម្លាំងស្របពេលដែលរាងក្រាសក៏មិនខ្ចីងាក ក្រោយដូចគ្នា ពេលនេះមនុស្សទាំងពីរសុទ្ធតែចិត្ត ខ្លាំងរៀងខ្លួន គ្មាននរណាម្នាក់ព្រមធ្វើជាទឹកពន្លត់កំហឹងឡើយ ។

« អ្ហឹកៗ អូនមិនគួរណាស្រឡាញ់មនុស្សដូចបងទេ Jeon Jungkook មនុស្សគ្មានហេតុផល អ្ហឹក...អ្ហឺ... » ក្រោយគេចាកចេញទៅផុត រាងតូចស្រាលក៏ ទម្លាក់ខ្លួនយំនៅលើពូកទាំងចិត្តខឹងទាំងចិត្តស្អប់ ស្អប់មនុស្សប្រុសដែលមានឈ្មោះថា Jeon Jungkook ខ្លាំងបំផុត ។

_ ក្រោយចាកចេញពីផ្ទះហើយ Jungkook ក៏បើកឡានចេញទៅជាយក្រុងដើម្បីរំងាប់អារម្មណ៍ឲ្យ ត្រជាក់ឡើងវិញ តែគេនៅតែមិនទាន់ភ្លេចពីរឿងទាំងអស់ដែលបានឈ្លោះជាមួយរាងតូចនោះឡើយ។ លុះពេលយប់ឡើងទើបនាយត្រឡប់មកសេអ៊ូលវិញតែក៏មិនសំដៅទៅផ្ទះបែរជាតម្រង់ទៅក្លឹបហើយថែម ទាំងខលឲ្យ Yoongi ទៅកំដរនាយទៀតផង ។

« ស្រារបស់ពួកលោក » បុគ្គលិកលើកស្រាដាក់លើតុហើយក៏ចេញទៅវិញទើប Jungkook លើកស្រានោះផឹកដាច់តែម្ដង ។

« យើងថាឯងធ្វើចឹងមិនត្រូវទេ ឆាប់ត្រឡប់ទៅសុំទោស Tae វិញទៅមុននឹងគ្រប់យ៉ាងរញ៉េរញ៉ៃជាង នេះ » Yoongi និយាយឡើងក្រោយស្ដាប់រាងក្រាសនិយាយប្រាប់មុននេះ គេក៏គិតថានាយធ្វើមិនត្រឹមត្រូវដែរ ។

« មិនត្រូវយ៉ាងម៉េច? នេះយើងជាប្ដីតែ Tae បែរជា ស្រែកឲ្យយើងហើយថែមទាំងទះកំផ្លៀងទៀតផងក៏ព្រោះតែចង់ការពារអាម្នាក់នោះ ឯងដឹងទេ? យើងឃើញវាចង់ចាប់ដៃប្រពន្ធយើងច្បាស់ណាស់ » Jungkook និយាយទាំងស្រវឹងតិចៗតែក៏ចាំនូវរឿងទាំងអស់បានច្បាស់លាស់ ។

« បើឃើញថាគេនោះខុសឯងក៏ទៅនិយាយជាមួយគេទៅ ហេតុអីចាំបាច់រករឿងប្រពន្ធឯង? ប្រពន្ធឯង មានបានធ្វើអីខុស? » Yoongi

« តែយើងថាវានោះច្បាស់ជាស្រឡាញ់ប្រពន្ធយើងមិនខាន ឃើញតែភ្នែកក៏យើងដឹងដែរ » Jungkook

« និយាយចឹងឯងជឿលើ Tae ថាគេស្រឡាញ់ឯង ស្មោះឬក៏អត់? » Yoongi

« ប្រាកដហើយ » Jungkook ឆ្លើយភ្លាមមិនស្ទាក់ ស្ទើរ ។

« បើចឹងឯងហេតុអីឯងមិនជឿសម្ដីគេ? បើ Tae ថា គ្រាន់តែនិយាយធម្មតា វាក៏ធម្មតាពិតមែនហើយ ឯងចាំបាច់រករឿងឈ្លោះគ្នាធ្វើអីទៅ? » សម្ដីរបស់មិត្តក៏ធ្វើឲ្យរាងក្រាសល្មមអាចយកទៅគិតបាន ក្រែងគេដឹងហើយថារាងតូចស្រឡាញ់ ព្រមក្លាយជារបស់គេរួចហើយ មានអ្នកណាអាចមកបំបែកបាននោះ?

« ឆាប់ទៅលួង Tae ឲ្យលឿនទៅមុននឹងទំនាក់ទំនងពួកឯងត្រូវកាត់ផ្ដាច់ពីគ្នា » Yoongi ទះស្មារគេតិចៗ Jungkook ក៏ស្ងៀមមិនមាត់ក ព្រោះគេកំពុង ពិចារណាលើទង្វើនិងបេះដូងរបស់ខ្លួនឯងពេលនេះ។

_ ងាកមករាងតូចវិញ តាំងតែឈ្លោះគ្នាជាមួយ Jungkook មកគេក៏គិតតែពីសម្ងំក្នុងបន្ទប់មិនធ្វើអ្វីសោះ ម្យ៉ាង Donghae ខលមកប្រាប់ថាមិនអាចមក បានព្រោះភ្លៀងធ្លាក់ខ្លាំងពេកទើបត្រូវគេងនៅផ្ទះមិត្ត ដូច្នេះ Tae ក៏សម្រេចចិត្តមិនញ៊ាំបាយពេញមួយថ្ងៃតែម្ដង ។

_ នៅពេលនេះ ខាងក្រៅមានភ្លៀងធ្លាក់ខ្លាំង ភ្លើងក្នុងផ្ទះក៏ដាច់ប្រហែលមកពីបញ្ហាអគ្គិសនីធ្វើឲ្យ Tae ដែលនៅផ្ទះតែម្នាក់ឯងនោះចាប់ផ្ដើមភ័យខ្លាចមិនរឹងមាំដូចពីមុនឡើយ ។

« គាត់ទៅណាអញ្ចេះ? ថ្មើរនេះហើយម៉េចមិនមកផ្ទះចឹង? » រាងតូចដើរចុះដើរឡើងក្នុងបន្ទប់ទាំងក្នុងដៃកាន់ទូរស័ព្ទខលទៅរក Jungkook ជាប់ជានិច្ច ព្រោះបារម្ភពីសុវត្ថិភាពនាយ ណាមួយគេនៅផ្ទះតែម្នាក់ឯងក្នុងសភាពងងឹត គេខ្លាច គេភ័យខ្លាំងណាស់ តែខលយ៉ាងណាក៏មិនចូលដែរមិនដឹងថា Jungkook កំពុងធ្វើអ្វីទេ។

< គ្រាំង!! > សម្លេងអ្វីម្យ៉ាងធ្លាក់នៅខាងក្រោមបន្ទប់ទទួលភ្ញៀវបង្កជាភាពភ័យខ្លាចឲ្យរាងតូចស្លើរភ្នែក ខ្លាចថាជាចោរចូលក្នុងផ្ទះ តែដាច់ខាតគេក៏ត្រូវកាន់ទូរស័ព្ទដើរចុះមកមើលឲ្យទាល់តែបាន ។

« អ្នកណាគេនៅខាងក្រោម? Donghae មែនទេ? » Tae ស្រែកសួរពីបង្កាន់ដៃខាងលើមកខ្លាចក្រែង ប្អូនប្រុសមកមិនប្រាប់តែគ្មានសម្លេងអ្វីតបតនោះឡើយធ្វើឲ្យរាងតូចកាន់តែភ័យលើសដើម ។

« ឬមួយជាបង Jung? បងមែនឬអត់? » គេស្រែក សួរបន្ថែមនៅតែគ្មានអ្នកណាតប ខ្លួនក៏ចាប់ផ្ដើមព្រឺ សម្បុរភ័យខ្លាចជាងមុនទើប Tae ទាញដំបងវាយ Baseball ក្បែរបន្ទប់ហើយដើរចុះមកយឺតៗតាមកាំជណ្ដើរ ភ្នែកក៏រេមើលអ្វីៗទាំងងងឹតឈឹង ។ ពេលចុះមកដល់សាឡុង គេក៏បង្វិលខ្លួនសម្លឹងមើលជុំវិញខ្លួនក្រែងលោមានអ្វីខុសប្រក្រតីទាំងក្នុងចិត្តគេខ្លាចស្ទើរតែគាំងបេះដូងទៅហើយ ។

< ក្រាក > នៅសុខៗ ទ្វារផ្ទះខាងក្រោយខ្នងរាងតូចស្រាប់តែបើកឡើងធ្វើឲ្យ Tae ដកដង្ហើមញាប់ៗភ័យខ្លាចមុននឹងបែរខ្លួនយឺតៗមករកវាក៏ស្រាប់តែបាន ឃើញមនុស្សមាឌធំឈរនៅទីនោះដោយមិនអាច មើលដឹងថាជានរណាឡើយជាហេតុធ្វើឲ្យរាងតូចស្រែកមួយទំហឹងសង្គ្រប់ខ្លួនចុះទៅនឹងឥដ្ឋញ័រខ្លួនដូចកូនឆ្មារលង់ទឹក យំយកៗភ្លាម ។

« កុំធ្វើបាបខ្ញុំអី ខ្ញុំខ្លាចហើយ ហ្ហឹកៗ... Jung នៅឯណាជួយអូនផង ហ្ហឹកៗ អូនខ្លាច!!! ហ្ហឹកៗ » សម្រែកស្រែកយំជាមួយភាពភ័យខ្លាចរបស់រាងតូចដែលហៅ រកជំនួយពីអ្នកជាប្ដីទាំងមិនដឹងថាអ្នកដែលឈរនៅ មាត់ទ្វារគឺជាអ្នកដែលគេស្រែកហៅនោះហើយ ។

« Tae គឺបងទេ!! កុំខ្លាចអី បងនៅទីនេះហើយ » Jungkook ចូលមកអង្គុយទល់មុខរាងតូចទាំងចិត្ត អាណិតគេពន់ពេក មិនគួរណានាយដើរចោលផ្ទះទុក ឲ្យប្រពន្ធទ្រាំភ័យខ្លាចតែម្នាក់ឯងបែបនេះនោះទេ ។ Tae កាលបើលឺដូច្នោះក៏ងើយមុខដែលដាមដោយទឹកភ្នែកជោគជាំឡើងហើយក៏បានឃើញជំនួយរបស់ខ្លួនកំពុងនៅចំពោះមុខធ្វើឲ្យគេស្ទុះទៅអោបនាយ ភ្លាមៗ បានគេនៅជាមួយ Tae ក៏កក់ក្ដៅណាស់ទៅ ហើយ ។

« ហ្ហឹកៗ Jung...អូនខ្លាចណាស់ កុំទៅណាចោលអូនទៀតអី » គេយំអង្វរដោយនឹកស្ដាយរាល់ការ ស្រែកដេញរាងក្រាសកាលពីថ្ងៃមិញនេះឯ Jungkook ក៏អង្អែលក្បាលគេវិញដើម្បីលួងលោម។

« ដឹងហើយៗ បងមិនទៅណាទៀតទេ បងនឹងនៅជាមួយអូនរហូត » និយាយហើយ នាយក៏ថើបសក់រាងតូចមួយដង្ហើមពោរពេញដោយក្ដីស្រឡាញ់រាប់មិនអស់ នាយស្បថថាចាប់ពីថ្ងៃនេះទៅ ទោះបី Tae ដេញគេយ៉ាងណាក៏គេមិនទៅដែរ គេនឹងទីនេះរហូត ទាល់តែគ្រប់យ៉ាងល្អប្រសើរឡើងវិញ ។

To be continued......🌺✨❤️

Continue Reading

You'll Also Like

1K 122 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
206K 12.5K 60
ខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ...
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...