꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

Par Axnnie_Jjang

264K 18.7K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... Plus

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៥៥

3K 200 1
Par Axnnie_Jjang

- ព្រឹកថ្ងៃថ្មី

_ ថ្ងៃនេះជាថ្ងៃដែល Tae និង Donghae ត្រូវចូលរៀនវិញដោយមាន Jungkook ជាអ្នកបើកឡានជូនមកផ្ទាល់តែម្ដង ។

< ង៉ឺត!! >

« Donghae!! ចូលសាលាមុនសិនទៅ ពួកបងមាន រឿងនិយាយគ្នាណា៎ » រាងក្រាសពោលឡើង ក្រោយមកឈប់នៅពីមុខសាលាធ្វើឲ្យអាល្អិតនឹកឆ្ងល់ខ្លះៗតែក៏យល់ព្រមដូចគ្នា ។

« អ៊ីចឹងខ្ញុំចូលសាលាហើយបាទ » ថារួចទើប Donghae បើកទ្វារចុះទៅមុន ភ្លាមនោះ Jungkook ក៏ចុច lock សោរទ្វារឡានតែម្ដង ។

« បងមានអីចង់និយាយ? » Tae សួរដោយងឿងឆ្ងល់តែរាងក្រាសបែរជាស្ទុះលោរមុខមកកៀកនឹងមុខគេកៀកគ្នាតែម្ដង ។

« យប់មិញនេះអូនធាក់បងហើយដេញបងចេញពី បន្ទប់ទៀត មិនគិតនិយាយអីខ្លះទេហ្អេ៎? » Jungkook

« មកពីបងធ្វើឲ្យអូនខឹងធ្វើអី? » Tae បួញមាត់ឆ្លើយដាក់រាងក្រាសដែលសម្លឹងមើលមកគេដូចជាចង់ដាក់ ទោសលើខ្លួនយ៉ាងចឹង ។

« បងគ្រាន់តែចង់ថើបអូនសោះ ខឹងដែរ? » Jungkook

« ចុះក្បាលអូនបុកគ្រែឡើងពកនេះ សមថាគួរឲ្យខឹងទេ? ហ៊ឹស!! » យប់មិញក្បាលគេបុកឡើងឈឺដល់ថ្នាក់យំហើយនៅមិនទាន់បានតវ៉ាផងបែរជារាងក្រាសហ៊ានមករកខុសត្រូវមុនទៀត គួរឲ្យស្អប់!
គួរឲ្យខឹងមែនទែន! ។ Tae ងាកមុខចេញធ្វើជាអន់ចិត្តធ្វើឲ្យ Jungkook ដែលដំបូងចង់ឲ្យគេលួងសោះ ពេលនេះក៏បែរជាខ្លួនឯងជាអ្នកលួងទៅវិញ គិតៗទៅ នាយនេះជាអ្នកខាតរហូតតែម្ដង ។

« សុំទោស ថ្ងៃក្រោយបងឈប់ធ្វើចឹងទៀតហើយ កុំខឹងប្ដីទៀតអីណា៎ ចាំបងនាំអូនទៅញ៊ាំការ៉េមឆ្ងាញ់ៗ អូខេណា៎? » គេលួងដោយប្រើវិធីសាស្ត្រល្អណាស់ ចាប់ដៃរាងតូចមកប៉ះស្ទាបលើកូនការ៉េមក្នុងខោរបស់គេពេញៗធ្វើឲ្យថ្ពាល់រាងតូចសងខាងឡើងក្រហម ក៏បានន័យថាគេលួងបានសម្រេចហើយដែរ ។

« ឆើស!! មិនខឹងក៏បានដែរ » Tae ញញឹមខ្ជឹបនាំឲ្យ Jungkook បញ្ចេញស្នាមសើចត្រេកអរមកតាម ក្រោយ ។

« អូនចូលសាលាហើយ » Tae និយាយហើយក៏ បើកទ្វារចេញទៅរីឯអ្នកជាស្វាមីក៏ស្ទុះកាន់កាតាបមក ឲ្យប្រពន្ធនៅខាងក្រៅឡាន ។

« ខំប្រឹងរៀនណា៎ ហាមមើលប្រុសណាផ្សេងក្រៅពីបងឲ្យសោះលឺទេ? » នាយដាក់គំនាបខណៈអោនមុខមកជិតផ្ទៃមុខស្រស់ស្អាតរបស់រាងតូចជាមួយទឹក មុខបញ្ជាដូចប៉ារបស់ Tae យ៉ាងចឹង ។

« មិនលឺ មិនដឹង មិនធ្វើតាម!! » រាងតូចងើយមុខឌឺ ដងដាក់នាយបំណងញ៉ោះ Jungkook ច្បាស់ណាស់ ។

« ហ៊ានមិនស្ដាប់សម្ដីបងផងមែនទេ? » ថាហើយនាយក៏ទម្លាក់ថ្ងាសញីញក់ជាមួយថ្ងាស Tae ខ្លាំងៗ បង្កជាសំណើចយ៉ាងកក្អឹករួមជាមួយនឹងសុភមង្គលដូចគ្នាតែអ្វីៗស្រាប់តែដាច់ទៅយ៉ាងរហ័សក្រោយមាននរណាម្នាក់មិនដឹងបន្លឺសម្លេងហៅឈ្មោះរបស់ភាគីម្ខាង ។

« Jungkook!! » ការហៅឈ្មោះមួយនេះធ្វើឲ្យរាងសង្ហារបានលឺហើយក៏បញ្ឈប់សកម្មភាពប្រឡែងជាមួយរាងតូចមុននឹងងាកមកតាមទិសដៅសម្លេងហើយក៏បានឃើញអ្នកដែលហៅឈ្មោះរបស់នាយគឺជាមនុស្សស្រីស្រស់ស្អាតម្នាក់ មនុស្សស្រីដែល នាយធ្លាប់ដាក់ចិត្តស្រឡាញ់ជាខ្លាំងស្ទើរតែបានរៀបការជាមួយគ្នាហើយនាងក៏ជាស្នេហាដំបូងរបស់នាយដូចគ្នា

« SooE? » Jungkook ហើបមាត់បន្លឺឈ្មោះអ្នក ម្ខាងទៀតភ្លាមៗព្រមទាំងទឹកមុខដែលផ្លាស់ប្ដូរទៅជា មានមន្ទិលហើយក៏ងឿងឆ្ងល់ បេះដូងលោតញាប់ខុសចង្វាក់មួយរំពេច ហេតុអីក៏នាងលេចឡើងនៅ ក្នុងពេលដែលនាយកំពុងតែមានសុភមង្គលជាមួយប្រពន្ធរបស់គេទៅវិញ?

« អ្នកណាហ្នឹង? » Tae សួរឡើងទាំងមានចម្ងល់ដូចគ្នាព្រោះនាយនិងស្រីម្នាក់នោះសម្លឹងមើលគ្នាមិន ដាក់ភ្នែកនៅចំពោះមុខគេ រឹតតែប្លែកគឺរាងក្រាសថយគម្លាតចេញពីគេដែលជាប្រពន្ធយ៉ាងរហ័ស ហេតុអីក៏ នាយក្លាយទៅជាបែបនេះ?

« ហេតុអីក៏បង...អ៎មិនមែនទេ គឺលោក!! ហេតុអីក៏ លោកនៅទីនេះ? » SooE ក្រឡាស់សព្វនាមហៅ នាយដោយស្នាមញញឹមមិនសូវជាសមប៉ុន្មានព្រោះ Jungkook មិនមែនជាសង្សាររបស់នាងតាំងតែពី 4ឆ្នាំមុនម្ល៉េះ ប៉ុន្តែក្រែងជានាងមិនចឹងដែលបោះបង់ Jungkook ដើម្បីទៅរកសង្សារថ្មីនោះ?

« ខ្ញុំ...ខ្ញុំជូន Tae មកសាលារួចចុះនាង? » រាងក្រាសខំប្រឹងសម្រួលអារម្មណ៍ឆ្លើយតបយ៉ាងល្អបំផុតតាមដែលអាចធ្វើបានតែមានដឹងទេថាអ្នកដែលឈរ នៅក្បែរកំពុងឆ្ងល់នឹងទង្វើរបស់នាយខ្លាំងណាស់ ។

« អ៎...នេះកុំប្រាប់ណាថាជាក្មួយប្រុសលោក? » SooE ចង្អុលរាងតូចរួមជាមួយសំណួរដែលធ្វើឲ្យ Tae លឺហើយជ្រួញចិញ្ចើមភ្លាម ។

« សុំទោស ខ្ញុំមិនមែនជា... »

" Tae!! " ស្របពេលដែលរាងតូចបម្រុងនឹងបក ស្រាយប្រាប់នាងក៏ស្រាប់តែមាននរណាម្នាក់ហៅឈ្មោះគេធ្វើឲ្យ Tae ងាកទៅក៏ឃើញ Sooho ដើរ សំដៅមករកគេយ៉ាងលឿនទៅវិញ ។

« សិស្សច្បង!? » រាងតូចលាន់មាត់ ឯរាងក្រាសក៏ជ្រួញចិញ្ចើមឆ្ងល់ឡើងភ្លាម មើលទៅម្នាក់នោះដូចជាស្គាល់ប្រពន្ធគេស្និទ្ធស្នាលណាស់ ។ Sooho ដើរមកដល់ភ្លាមក៏ទាញរាងតូចទៅអោបភ្លែតនៅ ចំពោះមុខJungkookនាំឲ្យនាយបើកភ្នែកធំៗតែម្ដង។

« បងត្រេកអរខ្លាំងណាស់ដែលបានជួប Tae មានដឹងឬអត់ថាបងនឹក Tae នឹកខ្លាំងបំផុតហើយក៏ចង់ជួប មុខ Tae ជាងគេដែរចុះ Tae វិញមាននឹកបងទេ? » Sooho អោបរឹតរាងតូចយ៉ាងណែន Jungkook ឃើញហើយទ្រាំលែងបានក៏ស្ទុះចូលទៅបំបែកហើយនាំរាងតូចមកឈរក្បែរភ្លាម ។

« ឯងជាអ្នកណា? មានសិទ្ធិស្អីមកអោប Tae របស់យើងនោះ? » Jungkook សួរដោយសម្លេងរឹងក្នុងនាមជាអ្នកហួងហែងមិនខុសពី Sooho នោះទេ ។

« ចុះលោកជាអ្នកណា? មានសិទ្ធិស្អីមកហួងហែង Tae ដែរ? » Sooho

« យើងជាប្ដីរបស់ Tae !! » Jungkook

« ប្ដី? » Sooho និង SooE ស្រែកឡើងព្រមគ្នាទាំងទឹកមុខហាក់មិនចង់ជឿទាល់តែសោះ ។

« នេះបានន័យថាម៉េចហ្នឹង Tae? » Sooho នាយ សួរបញ្ជាក់ម្ដងទៀត ព្រោះនាយមិនជឿថា Crush របស់ខ្លួនឯងមានប្ដីរួចទៅហើយដែលមិនមែនជាគេ នោះទេ ។

« គឺខ្ញុំ... »

< គ្រឺង!!!! > Tae បម្រុងបកស្រាយទៅហើយតែ កណ្ដឹងសាលារោទិ៍សម្លេងមុនទើប Jungkook សម្លក់អ្នកដែលអោបប្រពន្ធគេមុននេះរួចលើកដៃ បោសវាសអាវរាងតូចតិចៗឲ្យជ្រុះស្នាមដៃរបស់ Sooho ឌឺដងឲ្យគេមុននឹងលើកកាតាបស្ពាយឲ្យរាងតូច ។

« ដល់ម៉ោងចូលរៀនហើយ អូនឆាប់ចូលទៅ » Jungkook ថាហើយលោរទៅថើបថ្ងាសរាងតូចមួយខ្សឺត អាចថាជាការឌឺដងឲ្យ Sooho តែក៏ធ្វើឲ្យ SooE ស្រង៉ាកចិត្តមិនស្ទើរដែរ ។

« អ្ហឹម!! » Tae គ្រហឹមរួចទើបងាកសម្លឹងមុខ SooE ដែលតាមមើលគេរហូតហាក់បីដូចជាច្រណែនគេខ្លាំងណាស់មុននឹងនាំខ្លួនឯងចូលទៅសាលាតែម្ដង ។

« Sooho!! ក្រែងដល់ម៉ោងបង្រៀនហ្អេ៎ ឆាប់ទៅៗ » SooE នាងនិយាយឡើងទៅកាន់នាយដែលជា ប្អូនប្រុសក៏ធ្វើឲ្យ Jungkook ងឿងឆ្ងល់ដូចគ្នា ។

« បាទបងស្រី » ថារួចនាយកម្លោះក៏ដើរចូលទៅ ព្រោះថ្ងៃនេះជាថ្ងៃទីមួយដែលនាយត្រឡប់មក សាលានេះវិញតែក្នុងនាមជាគ្រូបង្រៀនសិស្សថ្នាក់ ទី១២វិញម្ដង អាចនិយាយបានថានាយបញ្ចប់ការ សិក្សាពេល Tae រៀននៅថ្នាក់ទី8នៅឡើយហើយនាយក៏បន្តរៀនជំនាញគ្រូដើម្បីត្រឡប់មកវិញ មកជួបមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់គឺជា Tae នោះហើយ ។

_ ក្រោយពេលនាយចេញទៅ Jungkook ក៏តាមសម្លឹងមើលមិនដាក់ភ្នែកមុននឹងបែរមកស្រីដែលធ្លាប់ជាគូស្នេហ៍វិញ ។

« នេះគេជាប្អូនប្រុសនាងមែនទេ? » Jungkook

« មែនហើយ Sooho ទើបតែមកបង្រៀនថ្ងៃទីមួយ ខ្ញុំក៏ជូនគេមកតែចៃដន្យមែនទែនដែលបានមកជួបលោកនៅទីនេះជាមួយ...ជាមួយស្អីគេអញ្ចេះ? ប្រពន្ធមែនទេ? » SooE និយាយហើយក៏ញញឹមចេញមកតែវាជាស្នាមញញឹមពេបជ្រាយទៅវិញទេ មិនស្មានសោះថាអតីតសង្សារនាងបែរជាមក ស្រឡាញ់ក្មេងប្រុសទៅវិញ ។

« ខ្ញុំមានការងារត្រូវធ្វើទៀត សុំទៅមុនហើយ » ដោយមិនចង់ជំពាក់ជំពិនជាមួយនាង Jungkook ក៏រហ័សបែរខ្នងបម្រុងឡើងឡានតែ SooE ក៏ ប្រញាប់ស្ទាក់គេមុនភ្លាម ។

« ឈប់សិន Jungkook!! ពួកយើងខានជួបគ្នាយូរ ហើយគួរតែរកកន្លែងមួយនិយាយគ្នាបន្តិចល្អទេ? » នាងក្រមុំលើកសំណើរឡើងព្រោះនាងដឹងថា Jungkook ជាសុភាពបុរស ណាមួយកាលពីមុនគេ ស្រឡាញ់នាងខ្លាំងណាស់ដល់ថ្នាក់យំសោកពេលដែលនាងសុំចែកផ្លូវទៀតផង នាយច្បាស់ជាមិនអាច បដិសេធនាងបានជាដាច់ខាត ។

« តែខ្ញុំថា...ដូចជាមិនល្អទេ » ស្នាមញញឹមជឿជាក់ របស់ SooE ក៏រលុបអស់ក្រោយលឺប្រយោគបដិសេធចេញពីមាត់ Jungkook ដែលញញឹមជះ ភាពគួរឲ្យអស់សំណើចមកកាន់នាង ។ នាយសង្ហារ ញាក់ស្មារដាក់នាងបន្តិចមុននឹងឡើងឡានស្ព័រទំនើបរបស់ខ្លួនបើកចេញទៅទុកឲ្យនាងក្រមុំឈរក្ដាប់ដៃគ្រឺតក្នាញ់អាម៉ាសតែម្នាក់ឯងតែមានតែម្ដងនេះ
ប៉ុណ្ណោះ នាងមិនជឿថាលើកក្រោយ Jungkook នឹងហារមាត់ប្រកែកជាមួយនាងបានទៀតនោះឡើយ ។

To be continued......🍏🍒✨

Continuer la Lecture

Vous Aimerez Aussi

199K 15K 59
ការឈឺចាប់គ្រប់យ៉ាងដែលអ្នកព្រួតគ្នាធ្វើបាបខ្ញុំវាដល់ពេលត្រូវសងវិញហើយ គេថាមនុស្សអាក្រក់ទេវតានឹងបរាមុខតែពេលនេះមនុស្សសណ្ដានដូចពួកអ្នកកំពុងតែបានសុខទៅវិញ ប...
401K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
199K 15K 46
ការស្រលាញ់ អាត្មានិយម យល់តែចិត្តខ្លួនឯង មនោសញ្ចេតនាស្នេហាតែម្ខាង ការឈឺចាប់បកទៅបកមក
1.1M 61.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...