꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៣៨

3.3K 242 1
By Axnnie_Jjang

« អ្ហឹម... » បបូរមាត់ទាំងពីរផ្អឹបជាប់គ្នាយ៉ាងស្និទ្ធ ស្នាលខណៈដៃស្រឡូនស្អាតក្ដោបខ្ញាំអាវរបស់អ្នកជា ស្វាមីជាប់ គេមិនធ្លាប់ថើបអ្នកណាហើយក៏មិនដែល មានអ្នកធ្វើទង្វើនេះដាក់គេដែរមានតែ Jungkook  ប៉ុណ្ណោះដែលធ្លាប់អោបនិងថើបជាច្រើនដងរាប់មិនអស់តែវេលានៃការថើបពេលនេះបានផ្ដល់ឲ្យគេនូវអារម្មណ៍ថ្មីផ្សេងមួយទៀតដូចជាភាពឈឺចាប់ត្រូវបានរសាយ ជំនួសមកវិញនូវភាពកក់ក្ដៅតាមរយៈ បបូរមាត់ក្រាសមួយនោះទៅវិញ ។ មិនចាំឲ្យយូរ បាតដៃធំៗរបស់ Jungkook ក៏លូកក្រសោបទ្រក្បាលខាងក្រោយរបស់ Tae ហាក់បីដូចជាមិនចង់បញ្ចប់ការថើបមួយនេះសោះឡើយ ។

« អ្ហឹស... » សម្លេងតូចថ្ងូររហ៊ឹសឡើងក្នុងបំពង់ក ពេលរាងក្រាសទម្លាក់ខ្លួនចុះបន្តិចអាចឲ្យគេដឹងពីអ្វី មួយដែលមិនប្រក្រតីកំពុងប៉ះគល់ភ្លៅក្នុងខោរឹបរបស់គេ ច្បាស់ណាស់ថា Jungkook កំពុងកើតអារម្មណ៍ ពិសេសទើប Tae បើកភ្នែកភ្ញាក់ពីស្នាមថើបហើយដកមាត់បែរមុខចេញគេចពីនាយភ្លាមៗ ដែលចម្លែកនោះភ្នែកក៏ក្រឡេបក្រឡាប់ ដកដង្ហើមមិនស្មើចង្វាក់ ជើងទាំងគូក៏ខ្ជឹបចូលគ្នាហើយបង្ខិតខ្លួនឡើងទៅលើ បន្តិចដើម្បីកុំឲ្យអ្វីនោះរបស់រាងក្រាសប៉ះគេបានទៀត ។

« លោ...លោកចង់...ចង់ធ្វើស្អីហ្នឹង? » Tae សួរដោយមិនហ៊ានសម្លឹងមុខនាយចំខុសប្លែកពី Jungkook ដែលប្រើខ្សែភ្នែកឆក់បេះដូងសម្លឹងមើលប្រពន្ធស្រស់ស្អាតនៅពីក្រោមទ្រូង មុននេះគេដូចជាទប់អារម្មណ៍ខ្លួនឯងមិនបានវិះតែធ្វើឲ្យខុសកិច្ចសន្យាមួយចំណុចទៅហើយតែអ្នកណាទៅទ្រាំបាន បើបបូរមាត់ប្រពន្ធក្មេងម្នាក់នេះផ្អែមជក់មាត់យ៉ាងហ្នឹងនោះ?

« ចុះអូនគិតថាបងចង់ធ្វើអី? » នាយសួរបកវិញទាំងមិនព្រមក្រោកចេញ ។

« មិនដឹងទេ » Tae

« បើចឹងសាកល្បងម្ដងទៀតទៅក្រែងលោដឹងថា បងចង់ធ្វើអីអូនឬមួយក៏...យកជាការតែម្ដងក៏បាន » ស្របសម្ដី គេងើយតាមរាងតូចមុននឹងអោនមុខចង់ថើបទៅហើយតែ Tae ក៏ប្រញាប់ក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែហើយខ្នើយឱបមកកាន់នឹងដៃទាំងមុខភ័យៗកាន់តែធ្វើឲ្យ Jungkook ចង់ញ៉ោះគេកាន់តែខ្លាំងហើយ តែថាក៏ចម្លែកដែរណា៎ មុននេះម្នាក់ខឹងម្នាក់យំសោះតែមួយភ្លែតក៏ប្ដូរស្ថានការណ៍ទៅហើយ ពិតជាប្ដីប្រពន្ធខុសគេមែន ។

« កុំធ្វើអីខ្ញុំឲ្យសោះមិនចឹងខ្ញុំនឹងវាយលោកឲ្យស្លាប់ ចង់សាកមើលទេ? » រាងតូចគម្រាមមុខមាំត្រៀមរួចជាស្រេចជាមួយខ្នើយអោបក្នុងដៃទើបនាយសង្ហារ បានត្រឹមតែញញឹមរំកិលខ្លួនចុះពីលើគ្រែវិញ ។

« យប់ណាស់ហើយ អូនឆាប់ងូតទឹកចូលគេងទៅ » និយាយរួចគេក៏ទាញភួយនិងខ្នើយលើពូកទៅគេង នៅលើសាឡុងដូចយប់ម្សិល ព្រោះមិនចង់ឲ្យរាងតូចខឹងគេជាងនេះឡើយ ។

< ឌុកដាក់...ឌុកដាក់... >

« ម៉េចក៏លោតញាប់បែបនេះ? កើតអី? » Tae ចោទជាសំណួរ បាតដៃក៏លើកស្ទាបប្រអប់ទ្រូងដែល បេះដូងនៅខាងក្នុងលោតញាប់ខុសពីធម្មតាគ្រាន់តែ Jungkook ថើបបន្តិចសោះតែថាការថើបលើកនេះវាពុះកញ្ច្រោលសម្រាប់ក្មេងដូចគេពេកហើយ ។

ព្រឹកថ្ងៃថ្មី៚

« ថ្ងៃនេះលោកទៅសាលាដែរទេ? » រាងល្អិតសួរទៅកាន់អ្នកជាប្ដីស្របពេលគេកំពុងសិតសក់នៅមុខកញ្ចក់ឯ Jungkook ក៏ពាក់ក្រវ៉ាត់ករបស់គេប៉ុន្តែមើលទៅថ្ងៃនេះដូចជាតែងខ្លួនចាស់ទុំជាងសព្វដងឆ្ងាយណាស់ ។

« អត់ទេ » នាយងាកឆ្លើយទាំងញញឹមធ្វើឲ្យ Tae លឺហើយចងចិញ្ចើមភ្លាម ។

« ហេតុអី? នេះលោកគិតប្រុងឈប់បង្រៀនពិតមែនហ្អេ៎? » Tae

« ប្រហែលហើយ » Jungkook ឆ្លើយហីៗ ភ្លាមនោះរាងតូចក៏ស្ទុះមកឈរនៅចំពោះមុខគេភ្លាម ។

« មិនឲ្យលាឈប់ទេ!! បើលោកហ៊ានតែឈប់បង្រៀនណា៎ ខ្ញុំនេះហើយជាអ្នកអូសកលោកទៅសាលាដោយខ្លួនឯង » Tae គម្រាមម៉ាត់ៗធ្វើជាឯងខ្លាំងតែមើលចុះ កម្ពស់មិនបានត្រឹមចង្ការរាងក្រាស់ផង ។ Jungkook ការបើឃើញរាងតូចធ្វើខ្លួនបែបនេះស្រាប់តែញញឹមបន្ទន់ជង្គង់ឲ្យស្មើនឹង Tae ។

« ចង់ឲ្យទៅសាលាថ្នាក់នេះមិនមែនព្រោះនឹកមុខប្ដីពេកទេដឹងអូនសម្លាញ់? » នាយចម្អន់ដោយក្ដីសុខធ្វើឲ្យ Tae ប្រិចភ្នែកញាប់ស្អេកក៏នឹកឆ្ងល់ដែរ ហេតុអ្វីខ្លួនឯងចង់ឲ្យគេទៅសាលាវិញទាំងដែលធ្លាប់ស្អប់មុខសឹងស្លាប់ ឬមួយព្រោះតែគេកំពុងដូចដែលរាងក្រាស់និយាយពិតមែន?

« ឡប់...ឡប់សតិ អ្នកណាទៅនឹកមុខអាក្រក់ដូចលោកនោះ? ខ្ញុំគ្រាន់តែខ្លាចបើប៉ាដឹងថាលោកឈប់បង្រៀនដោយសារតែខ្ញុំ គាត់នឹងស្ដីឲ្យខ្ញុំប៉ុណ្ណោះ » រាងតូចឆ្លើយធ្វើដូចគ្រាន់បើណាស់ តែវាជាទម្លាប់គេទៅហើយ Jungkook ក៏មិនដេញដោលអីនោះដែរ។

« មែន? » Jungkook

« មែនហើយ » Tae ងក់ក្បាលនៅខ្មាសមិនបាត់ ព្រោះរាងក្រាសប្រើភ្នែកស្រទន់សម្លឹងមុខគេរហូត ។

« ចៀសផ្លូវ!! ខ្ញុំត្រូវទៅសាលាហើយ » ដៃតូចៗលើករុញទ្រូង Jungkook ឲ្យចៀសមុននឹងទាញ កាតាបចេញពីបន្ទប់ដើម្បីគេចពីនាយសង្ហារតែមិនដឹងជាគេចពីនាយឬគេចពីអារម្មណ៍ខ្លួនឯងដែលជាប់ជំពាក់មន្តស្នេហ៍របស់គេឲ្យប្រាកដនោះឡើយ ។

_ នៅក្នុងវិទ្យាល័យថ្ងៃនេះក៏មិនខុសពីម្សិលមិញ គ្រប់គ្នាកាន់ទូរស័ព្ទហើយនិយាយខ្សឹបខ្សៀវគ្នាយ៉ាងអ៊ូអរពេញបរិវេណសាលាហាក់បីដូចជាមានរឿងគួរឲ្យពិភាក្សាទៀតហើយ ។

_ ស្រីស្អាតរូបស្រស់ Karen ដើរចូលសាលាជាមួយដំណើរកាច់រឹកកាច់រាងមិនប្រែប្រួលតែអ្វីដែលប្រែ ប្រួលនោះគឺទឹកមុខនាងមិនសូវជាល្អប៉ុន្មានទេព្រោះតាំងតែពីនាងដើរចូលមកទីនេះ គ្រប់គ្នាចោលភ្នែក មើលមកនាងរហូតធ្វើមើលតែនាងជាប្រធានបទ សម្រាប់ពួកគេយ៉ាងចឹងដែរ ។

« Karen!! Karen!! » សម្លេងស្រែកហៅរបស់គ្នីគ្នានាងកំពុងរត់ចូលមកទាំងត្រហេបត្រហបធ្វើឲ្យនាងក្រមុំជ្រួញចិញ្ចើមភ្លាម ។

« កើតស្អីពួកនាងហ្នឹង? ធ្វើមើលតែឃើញខ្មោច » Karen

« តែវាក៏គួរឲ្យខ្លាចជាងខ្មោចទៅទៀតណា៎ឯង »

« ស្អីគេ? » Karen

« មើលនេះទៅ » Karen សម្លឹងមុខពួកនាងទាំងងឿងឆ្ងល់មុននឹងទទួលយកទូរស័ព្ទពីមិត្តមកមើល ស្រាប់តែភ្នែកនាងបើកធំក្រឡោតតែម្ដងពេលឃើញសុទ្ធតែជាវីដេអូដែលនាងធ្វើរឿងផ្ដេសផ្ដាលកាលពី យប់មិញត្រូវបានគេបង្ហោះចែកចាយពេញវែបសាយ អ៊ីចឹងតើសបានជាគ្រប់គ្នាខ្សឹបខ្សៀវនាងពេញទីនេះ ។

« Karen! ស្រីក្នុងវីដេអូនោះជាឯងមែនទេ? »

« មើលចុះ មានទាំងចូលក្លឹបផឹកស្រាហើយនៅថើបគ្នាជាមួយ... »

« អាយ៎!!! » ដោយក្ដីខឹងដែលគ្នីគ្នាដៀលមកលើរូបខ្លួន Karen ក៏បោកទូរស័ព្ទនោះទៅលើដីឲ្យបែកខ្ចាយអស់គ្មានសល់ថែមទាំងសម្លក់ពួកនាងទៀតផង ។

« ឈប់ភ្លាម!! ពួកនាងឯងគ្មានសិទ្ធិមកដៀលក្បាល យើងចឹងទេ!! » Karen

« ចុះឯងមានសិទ្ធិអីបោកទូរស័ព្ទយើងនោះមីស្រី ខូច!! » ម្ចាស់ទូរស័ព្ទដែលធ្លាប់តែអែបអប Karen ក៏ប្រែជាតបតដោយមិនខ្លាចធ្វើឲ្យស្រីស្រស់ខឹងឡើងក្រហមមុខ ។

« ឯង... » Karen ស្ទុះចូលទៅចាប់បោចសក់នាងទើបនាងលើកដៃបោចសក់ Karen ដូចគ្នាឯមិត្តដទៃក៏ជួយឃាត់តែត្រូវ Karen ទះកំផ្លៀងម្នាក់មួយធ្វើឲ្យកើតចិត្តខឹងហើយព្រួតដៃវាយនាងតែម្នាក់ឯងស្ទើរ ស្លាប់ទៅហើយ ភ្លាមនោះនាយកនិងគ្រូៗក៏នាំគ្នាឃាត់សកម្មភាពទះតប់របស់ពួកនាងដើម្បីហៅប៉ាម៉ាក់មកអប់រំជាមួយគ្នាតែម្ដង ។

_ ជាលទ្ធផល ព្រោះតែទង្វើមិនសមគួររបស់ Karen ជាច្រើននៅក្នុងវីដេអូ នាយកសាលាក៏បានដកសិទ្ធិប្រឡងនិងបណ្ដេញនាងចេញពីសាលានេះហើយ មិនទទួលឲ្យចូលរៀនវិញនោះឡើយ ដោយឡែកឈ្មោះនិងរូបថតរបស់នាងក៏ត្រូវបានសាលាធ្វើការផុសប្រកាសពីការបណ្ដេញចេញតាម social media និងបិទជាក្រដាសនៅក្នុងសាលាផងដែរដើម្បីឲ្យរឿងស្ងប់ស្ងាត់ទៅវិញ ។

« សមចិត្តឯងហើយហ្អេ៎? » Jimin សួរឡើងខណៈ ដើរមកតាម Tae ដែលកំពុងឈរមើលរូប Karen ត្រូវបានបណ្ដេញចេញទាំងទឹកមុខញញឹមសប្បាយចិត្តតែម្ដង ។

« ប្រាកដហើយ យើងពេលនេះមានអារម្មណ៍ថា ស្រាលខ្លួនល្អណាស់ព្រោះចាប់ពីពេលនេះទៅយើងមិនបាច់ជួបមុខនាង toxic ម្នាក់ហ្នឹងទៀតទេ » Tae ឆ្លើយជាមួយស្នាមញញឹម គេខានធូរទ្រូងបែបនេះយូរណាស់ហើយ ។

« បើអ៊ីចឹងយើងថាឯងគួរតែងាកមកចាប់អារម្មណ៍អ្នកនៅក្បែរខ្លួនខ្លះហើយណា៎ Tae » Jimin និយាយបែបនេះធ្វើឲ្យរាងតូចងាកមើលគេម៉ក់ៗបែប មិនយល់ន័យ ។

« ចង់និយាយពីអ្នកណាគេ? » Tae

« មានអ្នកណាទៀតក្រៅតែពីប្ដីឯង លោកគ្រូនោះអី » Jimin

« យើងមិនទាន់ដឹងថាគួរចាប់អារម្មណ៍លើគេឬអត់ ទេ Jimin យើងវិលវល់អស់ហើយ » Tae

« យើងមើលដឹងថាលោកគ្រូស្រឡាញ់ឯងណាស់ ឯងវិញក៏ដូចគ្នា ល្មមបើកឱកាសឲ្យខ្លួនឯងទទួលយក មនុស្សល្អដូចគាត់ហើយ » Jimin ណែនាំតែរាងតូច បែរជាស៊កឲ្យគេទៅវិញ ។

« ឆើស!! ថាឲ្យតែយើងរួចចុះឯងវិញហ្អ៎? » Tae

« យើងយ៉ាងម៉េច? » Jimin

« អា៎វ!!! ក្រែងលោកពូYoon មិត្តប្ដីយើងទំនងចាប់អារម្មណ៍ឯងដូចគ្នា ម៉េចៗឯងញ៉ែគាត់មកធ្វើជារបស់ខ្លួនឯងឲ្យហើយក៏បាន យើងគាំទ្រណាមិត្ត » Tae គោះស្មា Jimin វាយចិញ្ចើមទ្រឺតៗធ្វើឲ្យរាងល្អិតចាប់ផ្ដើមឡើងកម្ដៅមុខទៀតហើយ ។

« ឆ្កួត!! និយាយស្អីស្ដាប់មិនយល់ទេ » Jimin

« មុខក្រហម អៀនហ្អេ៎? » Tae

« មិនបានអៀនអួយស្អីទេ » Jimin

« កុហក!! » Tae

« តាប៉ែណាស់ ទៅរៀនវិញ » Jimin ថាហើយដើរទៅឯរាងតូចក៏តាមញ៉ោះគេទៀត ។

« អេ៎ Crush ពូ Yoon!! » Tae

« ប្រពន្ធលោកគ្រូឆ្កួតហើយ!! » Jimin

« ឯងថាអ្នកណាឆ្កួតហ្អាស? ឈប់ភ្លាម!!! » រាងតូចទាំងពីរដេញវាយប្រឡែងគ្នាយ៉ាងសប្បាយបន្ទាប់ពី បញ្ហាបានកន្លងផុតទៅតែមិនដឹងឡើយថា Karen បានលួចស្ដាប់អ្វីដែលពួកគេនិយាយគ្នាទាំងអារម្មណ៍ខឹងយ៉ាងខ្លាំង ព្រោះតែ Tae ទើបនាងត្រូវគេដេញពីសាលាហើយខ្មាសមនុស្សទូទាំងប្រទេសថែម ទៀត ជីវិតនាងត្រូវ Kim Taehyung បំផ្លាញអស់ហើយ... ។

« ថ្ងៃណាមួយឯងត្រូវតែសងយើងវិញ Kim Taehyung... »

To be continued.....🍭🍿

Continue Reading

You'll Also Like

4.9K 437 6
តើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top T...
154K 7.3K 40
ដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Tae...
73.1K 4.8K 41
"ពួកអ្នកនិងត្រូវសងខ្ញុំវិញគ្រប់យ៉ាង!!"ថេហ្យុង "បងនិងធ្វើអោយអូនមានស្នាមញញឹមនិងត្រឡប់មកស្រលាញ់បងដូចពីមុនវិញ"ជុងហ្គុក ការសម្ដែងបោកប្រាស់និងយកស្នេហាក្មេង...
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.