✨ម្ចាស់បេះដូង🤍/ រដូវកាលទី3

By ParkKyuwin

55.7K 1.8K 22

មិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនម... More

ភាគទី1
ភាគទី2
ភាគទី3
ភាគទី4
ភាគទី5
ភាគទី6
ភាគទី7
ភាគទី8
ភាគទី9
ភាគទី10
ភាគទី11
ភាគទី12
ភាគទី13
ភាគតី14
ភាគទី15
ភាគទី16
ភាគទី17
ភាគទី18
ភាគទី19
ភាគទី20
ភាគទី21
ភាគទី22
ភាគទី23
ភាគទី24
ភាគទី25
ភាគទី26
ភាគទី27
ភាគទី28
ភាគទី29
ភាគទី31
ភាគទី32
ភាគទី33
ភាគទី34
ភាគទី35
ភាគទី36
ភាគទី37
ភាគទី38
ភាគទី39
ភាគទី40
Ending part ✨🤍

Part30

1.3K 51 0
By ParkKyuwin

ពេលមកដល់កន្លែងញ៉ំាអាហារថ្ងៃត្រង់ហើយពួកគេក៏អង្គុយញ៉ំាបាយជាមួយគ្នា រហូតដល់រួចរាល់ទើបត្រឡប់ទៅរកកន្លែងធ្វើការវិញ។

«អូនចូលបន្ទប់ទឹកមួយភ្លែត បងទៅធ្វើការងារបន្តរចុះ»ស៊ូឈីនបំបែកផ្លូវគេត្រឹមនេះសឹមដើរចូលទៅក្នុងបន្ទប់ទឹកព្រោះចង់ឆ្លុះមើលមុខខ្លួនឯងបន្តិច តែចៃដន្យអីក៏ជួបនិងហ្វាងលីល្មមតែនាងក៏ធ្វើជាមិនខ្វល់ ព្រោះមិនចង់រករឿងឈ្លោះច្រើន។

«យ៉ាងមិចហើយ ជាមួយនិងដុកទ័រជីន?»ហ្វាងលីចាប់ផ្ដើមបើកការសន្ទនា ព្រោះមានបំណងចង់ឌឺដងអោយនាងតូចក្ដៅចិត្តតិចតួច។

«ជាមួយដុកទ័រជីនយ៉ាងមិច?»ស៊ូឈីនឈរមុខកញ្ចក់លាបក្រេមបណ្ដើរក៏សួរបកទៅអ្នកក្បែរដៃបណ្ដើរ ព្រោះនាងមិនបានជ្រាបនិងពាក្យប៉ុណ្ណឹងៗនោះទេ។

«នាងគ្មានគូរប្រជែងដណ្ដើមទៀតទេ ទៅយកគាត់ចុះព្រោះមើលទៅអ្នកទាំងពីរសមគ្នាខ្លាំងណាស់ ខ្ញុំអាចនៅសម្លឹងអ្វីដែរខ្ពស់ៗជាងនេះ ប្រហែលយើងអស់សត្រូវស្នេហានិងគ្នាត្រឹមនេះហើយណា»

«សម្លឹងអោយខ្ពស់ទៅ ប្រយ័ត្នឈោងមិនដល់ ព្រោះខ្ញុំប្រហែលមិនបាច់ងើយអោយខ្ពស់ពេកនាំតែឈឺករនោះទេ ។ ត្រូវចាំណាមនុស្សយើងពេលខ្លះបើល្អគ្រប់គ្រាន់របស់ខ្ពស់និងបន្ទាបខ្លួនចុះមករកឯងតែម្ដង។សំណាងល្អណា»ស៊ូឈីនបិទគម្របក្រេមហើយក៏និយាយឌឺដងអោយទៅអ្នកម្ខាងទៀតវិញឡើងគ្មានពាក្យអ្វីយកមកតបទៅហើយ ទើបនាងដើរចេញមកវិញជាមួយស្នាមញញឹមដែរឌឺដងបំផុត។

ម៉ោង5ល្ងាច......

ម៉ោងសម្រាករបស់ពួកគេក៏មកដល់ រសៀលល្ងាចថ្ងៃរៀបលិចណាស់ទៅហើយ ទើបកម្លោះក្រមុំទាំងពីរនេះជិះឡានត្រឡប់មកខនដូរជាមួយគ្នាវិញ។

«កុំទាន់ចុះ ចាំមួយភ្លែត» ជីនងាកមករករាងស្ដើងដែរអង្គុយនៅក្បែរដៃ កាលបើបើកឡានមកដល់ចំណតរបស់ខនដូរទៅហើយ ទើបងាកក្រោយស្រវ៉ារកអីមិនដឹង ហើយក៏ងាកមកអង្គុយអោយត្រឹមត្រូវវិញជាមួយបាច់ផ្កាកុលាបយ៉ាងធំនៅក្នុងដៃ។

«រីករាយបុណ្យនៃក្ដីស្រឡាញ់» ជីនញញឹមជាមួយនិងដៃដែរហុចបាច់ផ្កាអោយទៅនាង ហើយនាងក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ព្រោះនៅសុខៗគេមកsurprise បែបនេះ។មិនដឹងអីបន្តិចតែម្ដង។

«បើតាមអូនចាំ ថ្ងៃស្អែកទើបដល់មែនទេ?»ស៊ូឈីន

«បែបនិងហើយទើបអោយមុន ព្រោះស្អែកយើងក៏ត្រូវទៅធ្វើការ បងក៏ជាប់វះកាត់គ្មានពេលយកបាច់ផ្កាមកអោយអូននោះទេ»ជីន

«អរគុណខ្លាំងណាស់ សឺតតត»ស៊ូឈីនតបទាំងសើចចេញធ្មេញមកជាមួយយ៉ាងគួរអោយស្រឡាញ់ ហើយក៏អរគុណគេជាមួយស្នាមថើបមួយខ្សឺតលើថ្ពាល់ ព្រោះកាលឆ្នាំៗមុនដែរស្គាល់គ្នាគេគ្រាន់តែអោយសូកូឡាឬស្ករគ្រាប់នាងធម្មតាៗដូចមនុស្សស្គាល់គ្នាទូទៅតែប៉ុណ្ណោះ។

«ម៉ោះ ឆាប់ចុះទៅបងមានរបស់ផ្សេងអោយក្រៅពីនេះណា»ជីនថាហើយក៏ចុះពីលើឡានដើរវាងទៅបើកទ្វារឡានអោយនាងចុះ សឹមបណ្ដើរគ្នាឡើងទៅរកបន្ទប់ស្នាក់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម។

[បន្ទប់]

ក្រាកកក~~~~

ទ្វាររបស់បន្ទប់បើកឡើងហើយ ម្នាក់ៗក៏នាំគ្នាស្រវាទស្រវៀសផ្លាស់សម្លៀកបំពាក់និងសម្អាតខ្លួននិងរៀបចំអាហារអោយហើយរៀងខ្លួន ឯស៊ូឈីនដែររួចហើយមុនក៏មិនភ្លេចថតរូបបាច់ផ្កាយកទៅផុសនៅក្នុងអាខោនInstagram ព្រោះបើមានគូរស្នេហ៍ផ្អែមល្ហែមយ៉ាងនេះទៅហើយមិចនិងអាចលាក់ទុកតែម្នាក់ឯងកើតទៅ។

«ថ្ងៃស្អែកទៅញ៉ំាអីនៅខាងក្រៅល្អដែរទេ?»ជីនដើរចេញពីបន្ទប់ទឹកភ្លាមក៏សម្ដៅមករកអ្នកដែរអង្គុយលើពូកជាមួយបាច់ផ្កា ព្រោះឃើញអង្គុយចុចទូរស័ព្ទញញឹមម្នាក់ឯង ទើបដើរមកក្រសោបពីក្រោយបបួលចេញទៅញ៉ំាអាហារនៅខាងក្រៅម្ដង កាលបើស្អែកជាថ្ងៃដែរគូរស្នេហ៍គេចេញដើរលេងទៅហើយ។

«ល្អណាស់ ព្រោះអូនខានចេញទៅញ៉ំាdinner ជាមួយបងយូរណាស់ហើយ»ស៊ូឈីន

«ហឹមម សម្រេចបែបនិងហើយ។តោះចេញទៅរកអីញ៉ំានៅខាងក្រៅទៅ»ជីននាំនាងដើរចេញពីបន្ទប់ដើម្បីរកអ្វីយកមកញ៉ំា ព្រោះទើបចម្អិនហើយពេលមុនមូជទឹកនេះឯង។

«បងមានណាត់វះកាត់ស្អែកឬអត់?»ស៊ូឈីន

«មានតែមួយព្រឹកទេ ចុះអូន?»ជីន

«គ្មានទេ ក៏ពិនិត្យអ្នកជម្ងឺធម្មតា»ស៊ូឈីន

ពួកគេនិយាយហើយក៏ចាប់ផ្ដើមញ៉ំាអាហារជាមួយគ្នារហូតដល់រួចទើបចូលបន្ទប់គេងដើម្បីសម្រាក។ក្រោយអស់អ្វីធ្វើហើយជីនក៏ដើរមកអង្គុយលើពូកពីក្រោយរាងតូច សឹមដកខ្សែរករពេជ្យដែរមានរូបបេះដូងតូចច្រមិចមួយយកមកពាក់អោយនាង ពេលនាងកំពុងឈ្ងោកមុខលេងទូរស័ព្ទ ទើបគ្រាន់តែដឹងដល់ខ្សែរដែរបំពាក់លើរង្វង់ករ របស់ខ្លួនភ្លាមនាងក៏រហ័សងាកមករកអ្នកដែរពាក់អោយភ្លែត។

«ខ្សែរករ??»

«មែនហើយ នេះបងកម្មង់ទិញជាពិសេសណា ពាក់អោយជាប់លើទេ?»ជីនអង្គុយនិយាយជាមួយនាង ហើយក៏ទទួលបានចម្លើយមកយ៉ាងពេញចិត្តតែម្ដង។

«អូននិងពាក់អោយជាប់ អោយដូចដែរបងយកបេះដូងមកទុកនៅនិងអូនយ៉ាងអញ្ចឹង»ស៊ូឈីនញញឹមនិងបន្លឺប្រយោគនេះឡើង សឹមលូកដៃទៅឱបចង្កេះមាំដើម្បីផ្ដេកក្បាលលើដើមទ្រូងរបស់គេយ៉ាងកក់ក្ដៅ។

«ធ្វើការងារអោយហើយ បងចង់ត្រឡប់ទៅកូរ៉េវិញឆាប់ៗ និងបានបង្កើតកូនតូចៗជាមួយគ្នានៅទីនោះ»ជីន

«បង្កើតកូន? តែយើងមិនទាន់បានរៀបការទេ។បងគិតដល់ណាឆ្ងាយម្ល៉េះ»ស៊ូឈីនហាក់អរភើតពេលនិយាយដល់រឿងកូន ព្រោះនាងនៅមិនទាន់បានត្រៀមខ្លួនធ្វើជាម្ដាយគេនៅឡើយទេ។តែដែរនៅសុខៗគេលើងប្រធានបទនេះមកនិយាយ នាងក៏អត់គិតថាវាលឿនពេកមិនបាន។

«ក៏បែបនិងហើយទើបបងចង់ប្រញ៉ាប់ទៅកូរ៉េវិញ ។គិតទៅមើលយើងគួរយកកូនប្រុសឬកូនស្រីមុន?»ជីន

«បងនិយាយដូចកំណត់ភេទកូនបានយ៉ាងអញ្ចឹង»ស៊ូឈីនហាក់សំណើចនិងសំណួររបស់គេតែពេលគេឆ្លើយតបទើបនឹកឃើញឡើងមកតែម្ដងថាវាមិនមែនជារឿងពិបាកសម្រាប់គេនោះទេ។

«បងជាដុកទ័របញ្ចប់ការសិក្សារពីLondon អូនគិតថាពិបាកទេដែរបងមិនដឹងពីវិធីកំណត់ពេទ្យកូន?»ជីន

«មែនហើយ អូនភ្លេចគិតអោយឆឹងទៅ។»ស៊ូឈីនតបទៅគេវិញបែបមិនសូវសម ព្រោះគេនិយាយត្រូវ មកពីនាងខ្លួនឯងដែរគិតមិនដល់រឿងនេះ

«មកបង្កើតឥឡូវល្អដែរទេ?»ជីនចាប់ផ្ដើមរុញនាងអោយគេងទៅលើពូក ពេលឃើញទឹកមុខអេះអុញរបស់នាង ធ្វើអោយនាងអៀនស្ទើរស្លាប់ទៅហើយមកនិយាយអីត្រង់ៗបែបនេះ។

«អត់ទេ បងបង្ខំទៅណា?»ស៊ូឈីន

«ទៅណាក៏បាន អោយតែអូនមានកូនអោយបង» ជីនថាក៏ឱនទៅថើបមាត់របស់នាង ហើយគេធ្វើអ្វីបន្តរក៏មិនដឹង......។🌚

To be continued 🌷

Continue Reading

You'll Also Like

217K 6.3K 75
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
101K 4.3K 30
Jeon Jungkook ❤️ Kim Jinnie ស្នេហាមួយកើតឡើងចេញពីការស្អប់...រវាងអ្នកប្រុសនឹងស្រីតូចដែលគ្រួសារគេយកមកចិញ្ចឹម...តើស្នេហាពួកគេវាចាប់ផ្ដើមដោយរបៀបណាបើខាងប្...
9.6K 278 64
ដំបូងគេជាសុភាពបុរសជិះសេះសបន្ទាប់មកគេក៏ប្រែក្លាយជាស្តេចបិសាចដ៏កាចសាហាវបំផុតសម្រាប់នាង គេដោះរបាំងមុខសុភាពបុរសរបស់គេចេញនៅពេលទទួលបានគ្រប់យ៉ាងតាមចិត្តប៉ងប...
7.3K 168 18
ធ្លាប់ងប់ងល់ជាមួយខ្ញុំងេីបក្បាលមិនរួចដូចជានាងខ្ញុំមិនជឿថាអាចស្រឡាញ់ប្រុសផ្សេងងាយៗបានឡេីយ។