꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

257K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៣៥

3.2K 256 0
By Axnnie_Jjang

@New day

_ ថ្ងៃនេះក៏មិនខុសពីម្សិលមិញ Jungkook នៅតែ ភ្ញាក់ពីគេងបានមុនរាងតូចជាប្រពន្ធដដែលតែថាដែល ភ្ញាក់លឿនបែបនេះក៏ព្រោះតែនាយត្រូវរៀបចំខ្លួនទៅសាលាព្រោះតែមានការប្រជុំបូកសរុបពិន្ទុឆមាស ប្រចាំឆ្នាំរបស់សិស្សហើយក៏ត្រូវវិនិច្ឆ័យវិញ្ញាសារ ប្រឡងដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។

« សឺត...ឆាប់ភ្ញាក់ឡើងប្រពន្ធសម្លាញ់ » រាងសង្ហារអោនថើបថ្ងាសរាងតូចមួយខ្សឺតដោយមិនភ្លេចដាក់ ម៉ោងរោទិ៍លើនាឡិកាលើតុឲ្យគេ ដឹងច្បាស់ណាស់ថាបើគ្មានគេដាស់ទេប្រហែលនៅគេងទាល់តែ សាលាបិទទ្វារចោលមិនខាន ។

< រ៉ឺងៗ >

_ ក្រោយពេលគេចេញទៅបាត់១០នាទីក្រោយមក នាឡិកាក៏រោទិ៍សម្លេងដាស់ឲ្យ Tae រមួលខ្លួនភ្ញាក់ឡើងដោយសារសម្លេងរំខានរបស់វាទើបគេរហ័សក្រោកតែក៏ជ្រួញចិញ្ចើមព្រោះមិនឃើញប្ដីនៅទីនេះដែរ ។

« ទៅណាហើយអញ្ចេះ? » រាងតូចបន្លឺប្រយោគមុន នឹងហារមាត់ចង្គ្រោងស្ងាបទាំងមិនទាន់អស់ងងុយ ភ្លាមនោះទូរស័ព្ទក៏បញ្ចេញសម្លេងទឺង!! បញ្ជាក់ថា មានអ្នកផ្ញើរសារមកទើប Tae ទាញមកកាន់ភ្លាម ។

" សុំទោសណា៎ដែលត្រូវដាក់ម៉ោងរោទិ៍រំខានអូនគេងតែបងត្រូវប្រញាប់មកសាលាមុនទើបមិនបាន នៅដាស់ផ្ទាល់ អ៊ីចឹងអូនឆាប់ទៅងូតទឹកស្លៀកពាក់ហើយចុះមកញ៊ាំអាហារពេលព្រឹកឲ្យឆ្អែតចាំមក សាលា ចាំជួបគ្នាណា៎ប្រពន្ធសម្លាញ់ ♡ "

« ដូចឆ្កួត!! » ក្រោយអានសារចប់ ស្នាមញញឹមរំភើបក៏លេចឡើងលើផ្ទៃមុខតូចស្រស់ស្អាត គេមិនធ្លាប់ត្រូវអ្នកណានិយាយផ្អែមល្ហែមហើយយកចិត្តទុក ដាក់ដល់ថ្នាក់នេះទេគឺ Jungkook នេះហើយជា មនុស្សដំបូងបំផុត ។

Skip៚

_ Tae ដើរចុះមកខាងក្រោមជាមួយទឹកមុខស្រស់ស្រាយខុសធម្មតាធ្វើឲ្យគ្រប់គ្នាជាពិសេសអ្នកស្រី Mori នឹកឆ្ងល់មិនស្ទើរទេ ។

« អរុណសួស្ដីលោកប៉ា » រាងតូចចូលមកថើបថ្ពាល់ រាងចំណាស់មួយខ្សឺតជាការរាក់ទាក់សម្រាប់ថ្ងៃថ្មីទើបអង្គុយចុះ ។

« ថ្ងៃនេះ Tae ដូចជាសប្បាយចិត្តណាស់ មានរឿងអីល្អឬអត់កូន? » លោកKim សួរទាំងរីករាយពេលឃើញកូនគាត់បែបនេះ ។

« គ្មានទេ កូនគ្រាន់តែចង់ញញឹមឲ្យប៉ាឃើញនឹង អាលប៉ាមានកម្លាំងចិត្តឆាប់វះកាត់នោះអី » Tae និយាយហើយស្ញេញដាក់គាត់ កុំថាឡើយលោក ម្ចាស់សូម្បីតែមីងYung ជាមេផ្ទះនិង Donghae ក៏ អត់នឹងមិនញញឹមជាមួយភាពគួរឲ្យក្នាញ់របស់គេដែរ ។

« អា៎...បើចឹងប៉ាវះកាត់ស្អែកនេះតែម្ដងល្អទេ? » Mr Kim

« ល្អណាស់!! » Tae រហ័សងក់ក្បាល បើបានបែប នោះពិតមែនប្រាកដជាប្រសើរ ។

« ឆាប់ញ៊ាំបបរទៅកូននឹងអាលទៅរៀន » Mr Kim

« បាទប៉ា » Tae

« Donghae ញ៊ាំបបរទៅ » Mr Kim

« បាទ » Donghae

< ង៉ឺត > ឡានទំនើបបើកមកឈប់នៅពីមុខសាលា មុននឹង Tae និង Donghae ដើរចូលទៅតែបែរជា មានអារម្មណ៍ថាចម្លែកព្រោះសិស្សក្នុងសាលានាំគ្នាសម្លឹងមើលមករាងតូចថែមទាំងនិយាយខ្សឹបខ្សៀវដោយក្នុងដៃមានទូរស័ព្ទម្នាក់មួយហាក់បីដូចជា Tae កំពុងក្លាយជាប្រធានបទដែលពួកគេកំពុងជជែកគ្នាយ៉ាងចឹង ។

« បងប្រុស!! ហេតុអីក៏គ្រប់គ្នាមើលមកបងចឹង? » Donghae ងាកសួរទាំងមិនដឹងអ្វីរីឯរាងតូចដែលកំពុងឆ្ងល់នោះក៏ប្រឹងធ្វើដូចធម្មតាហើយញញឹមបន្លប់ប្អូនវិញ ។

« បងក៏មិនដឹងដែរតែប្រហែលជាគ្មានអីទេ Donghae ទៅថ្នាក់ទៅ » Tae

« អ៊ីចឹងខ្ញុំទៅហើយបងប្រុស » Donghae

« ចាំជួបគ្នាណា៎ Bye Bye » Tae គ្រវីដៃលា ពេលអាល្អិតទៅបាត់ទើបគេងាកមើលគ្រប់គ្នាដែលកំពុងខ្សឹបខ្សៀវគ្នាមិនសំចៃមាត់ ស្របពេលនោះ Jimin ស្រាប់តែរត់ត្រហេបត្រហបមករកគេទាំងក្នុងដៃមានទូរស័ព្ទផងដែរ ។

« Tae!! Tae!! មានរឿង...មានរឿងធំហើយ » Jimin ដកដង្ហើមសឹងមិនដល់គ្នាធ្វើឲ្យរាងតូចជ្រួញចិញ្ចើមមិនយល់ ។

« មានរឿងស្អីនិយាយឲ្យច្បាស់ទៅមើល » Tae

« គឺ... » Jimin លើកទូរស័ព្ទឲ្យទើបរាងតូចកញ្ឆក់ វាទៅមើលក៏បានឃើញវីដេអូដែលជនអនាមិកម្នាក់ផុសវាលើបណ្ដាញសង្គម ជាវីដេអូដែលមានស្ទើរតែគ្រប់សកម្មភាពដែល Jungkook ស្និទ្ធស្នាលជាមួយ Tae ទាំងអោបទាំងថើបនៅក្នុងថ្នាក់រៀន ក្នុងបណ្ណាល័យក្រោយអគារសាលានិងជាច្រើនទៀតដែល ល្មមឲ្យមនុស្សយកទៅនិយាយដើមបំផើមឲ្យកេរ្តិ៍ឈ្មោះអ្នកទាំងពីរត្រូវខូចខាតបានយ៉ាងសប្បាយ ។

« នេះឯងទៅមានរឿងជាមួយអ្នកណាបានជាគេមាន វីដេអូអស់ហ្នឹងហាស Tae? » Jimin សួរតែរាងល្អិតពេលនេះគេមិនអាចនិយាយអ្វីបានត្រឹមក្ដាប់ទូរស័ព្ទជាប់ហើយសម្លក់ទៅគ្រប់គ្នាដែលនិយាយដើមគេធ្វើឲ្យពួកគេអោនមុខចុះបំបែកផ្លូវគ្នាភ្លាម ។

« ឯងចង់ទៅណា Tae? Tae?! » Jimin រហ័សសួរពេល Tae ហុចទូរស័ព្ទឲ្យគេរួចក៏ដើរទៅណាក៏ មិនដឹងយ៉ាងលឿន អ្វីដែលគេបារម្ភគឺខ្លាចតែរាងតូច បង្ករឿងផ្ដេសផ្ដាសប៉ុណ្ណោះ ។

_ នៅក្នុងបន្ទប់ប្រជុំដែលមានសុទ្ធតែគ្រូៗនិងនាយក សាលា ដំបូងឡើយគិតថាប្រជុំពីរឿងពិន្ទុសិស្ស
ប៉ុណ្ណោះតែដោយសារវីដេអូស្និទ្ធស្នាលមួយនោះទើប Jungkook ត្រូវពួកគេស្ដីបន្ទោសនិងបង្ហាញពី ភាពអាម៉ាសដែលក្នុងសាលាមានរឿងបែបនេះ បើលេចលឺដល់ខាងក្រៅច្បាស់ជាខូចឈ្មោះសាលា ប្រាកដណាស់ ។

« លោកគ្រូJeon!! ខ្ញុំមិននឹកស្មានទេថាលោកជាគ្រូម្នាក់ដែលមានតួនាទីបង្រៀនសិស្សឲ្យធ្វើអំពើល្អតែ លោកខ្លួនឯងបែរជាជាន់ឈ្លីលើការអប់រំបែបជាគ្រូទៅវិញ ខ្ញុំខកចិត្តនឹងលោកខ្លាំងណាស់ » លោកនាយកនិយាយជាមួយទឹកមុខខកចិត្តធ្វើឲ្យរាងក្រាសក្រោកឈរទាំងដឹងខុស ។

« ឲ្យខ្ញុំសុំទោសផងលោកនាយក » នាយអោនក្បាលជាការសុំទោសមិនដឹងជាលើកទីប៉ុន្មានហើយទេធ្វើឲ្យរាងតូចដែលឈរមើលពីខាងក្រៅក្ដាប់ដៃ ទាំងខឹងនិងអាណិត Jungkook នេះគេត្រូវមកសុំទោសលើរឿងដែលមិនសមជារឿងចឹងមែនទេ?

« ហ៊ើយ...មានរឿងដល់ថ្នាក់នេះហើយលោកគិត ចង់ធ្វើយ៉ាងម៉េចតទៀតលោកគ្រូJeon? » លោក នាយកដកដង្ហើមធំសួរឯរាងក្រាសក៏ទម្លាក់ទឹកមុខ គេដឹងថាធ្វើបែបនោះពិតជាខុសពីវិន័យរបស់ក្រមសីលធម៌និងវិជ្ជាជីវៈរបស់គ្រូពិតមែន គេខ្លួនឯងសម តែទទួលកំហុសហើយ ។

« មុនដំបូងខ្ញុំអរគុណដែលលោកនាយកយល់ព្រមឲ្យខ្ញុំបានបង្រៀននៅទីនេះ ខ្ញុំសប្បាយចិត្តណាស់ដែលបានចែករំលែកចំណេះដឹងឲ្យទៅក្មេងៗតែខ្ញុំដឹងថាកំហុសរបស់ខ្ញុំម្ដងនេះវាមិនសមឲ្យខ្ញុំធ្វើជាគ្រូបន្តទៀតទេបើអ៊ីចឹងខ្ញុំសុំលាឈប់ទៅចុះ សង្ឃឹមថារឿងទាំងអស់នឹងបានចប់ត្រឹមនេះ » Jungkook

< ក្រាក >

« អ្នកណាប្រាប់ឲ្យលោកឈប់??! » សម្លេងតូចស្រែកគំហកឲ្យនាយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹង
វត្តមានរបស់គេជាពិសេសគឺ Jungkook តែម្ដង ។

« Kim Taehyung!! ប្អូនមិនគួរសម្រុកចូលបន្ទប់ នេះដោយគ្មានការអនុញ្ញាតទេ » អ្នកគ្រូម្នាក់ថាឲ្យគេភ្លាម ។

« ហេតុអីក៏ថាគ្មានសិទ្ធិបើរឿងដែលគ្រប់គ្នាកំពុងនិយាយក៏ទាក់ទងនឹងខ្ញុំដែរនោះ? » Tae

« Tae...ចេញសិនទៅ » រាងក្រាសប្រាប់ឲ្យចាក ចេញពីបន្ទប់តែរាងល្អិតបែរជារឹងទទឹងដដែល ។

« ខ្ញុំមិនចេញដាច់ខាតបើលោកគ្រូលាឈប់ » Tae

« Tae... » Jungkook

« ល្អ រឿងនេះក៏ទាក់ទងនឹងប្អូនដែរបើអ៊ីចឹងប្អូនថា ទៅមើល តើពួកយើងគួរចាត់ការយ៉ាងម៉េចជាមួយគ្រូដែលមិនគោរពតួនាទីខ្លួនឯងនិងសិស្សដែលលួចធ្វើរឿងមិនសមរម្យបែបនេះ? » លោកនាយកចោទជា សំណួរឡើងធ្វើឲ្យ Tae ហាក់បីដូចជាភាំងរកនឹកអ្វីឆ្លើយលែងចេញបើអ្វីដែលគាត់សួរមកសុទ្ធតែចាក់ ដោត ។

« ខ្ញុំ... » Tae ឈរស្ងៀមរកចម្លើយមិនបានមិនរអិលមាត់ដូចមុននេះសោះ ។

« សុំទោសផងអ្នកទាំងអស់គ្នា » ឃើញគេក្នុងសភាពបែបនោះ Jungkook ក៏អោនខ្នងជាការសុំ មុននឹងដើរមកទាញដៃរាងតូចចេញពីបន្ទប់ប្រជុំដើម្បីនិយាយគ្នាឲ្យដឹងរឿងនៅខាងក្រៅ ។

« ចូលទៅក្នុងនោះធ្វើអី? អូនជាសិស្សកំពុងតែជិត ប្រឡងចុះបើលោកនាយកខឹងមិនឲ្យប្រឡងនោះអូនគិតយ៉ាងម៉េចហាស Tae? » រាងក្រាសស្ដីឲ្យខ្លាំងៗធ្វើឲ្យរាងល្អិតអោនមុខចុះ ស្មារចាប់ផ្ដើមញ័រទទ្រើកអាចឲ្យ Jungkook ដឹងបានថាគេកំពុងយំ នេះគេ ប្រើសម្ដីជ្រុលខ្លាំងពេកទេដឹង?

« នេះអូនយំមែនទេ? សុំទោសណា៎ដែលបង និយាយខ្លាំងៗដាក់អូន សុំទោស... » នាយបន្ទន់ជង្គង់អោនមើលភ្នែកដែលកំពុងយំឡើងក្រហមព្រមទាំងលើកដៃជូតទឹកភ្នែកឲ្យ Tae ថ្នមៗផងដែរ ។

« ហុឹក...ខ្ញុំគ្រាន់តែមិនចង់ឲ្យលោកលាឈប់ដោយ សារតែខ្ញុំមិនចង់ឲ្យលោកចេញពីទីនេះប៉ុណ្ណោះ ហ៊ឹកៗ...ហេតុអីចាំបាច់ស្ដីឲ្យខ្ញុំ? អាមនុស្សអាក្រក់!! ហ៊ឹកៗ... » រាងតូចជេរវិញទាំងយំសសឹក ដឹងទេថា មុននេះគេខ្លាចប៉ុណ្ណាពេលលឺ Jungkook សុំឈប់ពីការងារដែលគេស្រឡាញ់ព្រោះតែស្និទ្ធស្នាលជាមួយគេ ថែមទាំងគិតថាគ្រប់យ៉ាងជាកំហុសរបស់គេថែមទៀត ។

« តែបងគ្មានជម្រើសពិតមែន បើបងមិនសុំឈប់រឿងពិតជាមិនចប់ហើយអាចប៉ះពាល់ដល់ការប្រឡង របស់អូនថែមទៀត Tae កុំខឹងអីណា៎ » Jungkook ចាប់ដៃទាំងគូរបស់រាងតូចមកកាន់ពន្យល់គេតាមសម្រួល មិនមែនគេចង់ឈប់ទេ គេស្រឡាញ់ការ បង្រៀនខ្លាំងណាស់ តែបើនៅបន្តទៀតមុខជារឿងមិនអាចស្ងាត់ គ្រប់គ្នានៅតែបន្តនិយាយដើម Tae ហើយអាចលឺដល់គ្រូៗនិងនាយកសាលា ការប្រឡង នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មិនអាចឲ្យរឿងតូចមួយបំផ្លាញអនាគតរបស់ Tae នោះឡើយទើបគេត្រូវតែសម្រេចចិត្តដាច់ខាតបែបនេះ ។

« ពិតជាគ្មានជម្រើសផ្សេងមែនហ្អេ៎? លោកមិនលាឈប់បានទេ? » រាងតូចពេបមាត់ទាំងទឹកភ្នែកធ្វើឲ្យរាងក្រាសលោរទៅថើបថ្ងាសគេមួយខ្សឺតឯ Tae ក៏បិទភ្នែកទទួលស្នាមថើបដ៏ទន់ភ្លន់មួយនោះដែរ ។

« បងធ្វើវាក៏ដើម្បីឲ្យអូនល្អដែរណា៎ » នាយនិយាយក្រោយដកបបូរមាត់ចេញ ។

« តែខ្ញុំ... » Tae

« ត្រូវខំរៀនប្រឡងឲ្យជាប់ទៅ ដល់ពេលនោះបងច្បាស់ជាត្រេកអរជាមួយអូនមិនខានលឺទេ? » Jungkook ញញឹមសួរដោយទន់ភ្លន់ជាហេតុធ្វើឲ្យរាងតូចស្របតាមគេឲ្យទាល់តែបាន ។

« អ្ហឹម!! » Tae គ្រហឹមងក់ក្បាលតបទើបរាងក្រាសញញឹមលូកយកកូនកន្សែងពីក្នុងហោប៉ៅមកជូតវាស ទឹកភ្នែកចេញពីមុខតូចស្អាតថ្នមៗខណៈពេលដែលរាងតូចនៅតែអណ្ដឺតអណ្ដក់ដូចកូនក្មេងដដែល ។

« ស្អាតហើយ!! ទៅថ្នាក់មុនបងចុះចាំបងទៅតាម ក្រោយ ស្ដាប់សម្ដីណា៎ក្មេងឆ្លាត » Jungkook អង្អែលក្បាលរាងតូចបន្តិចទើបដើរចូលទៅបញ្ចប់បញ្ហានៅក្នុងបន្ទប់វិញតែស្មានឬថា Tae នឹងទៅថ្នាក់ វិញដោយងាយនោះ? ច្បាស់ណាស់ថាគេនឹងវែកមុខ រកអ្នកដែលផុសវីដេអូមួយនោះហើយមិនធ្វើឲ្យវា រៀននៅក្នុងសាលានេះបានទៀតឡើយ ។

To be continued.....💜⭐️🌈

Continue Reading

You'll Also Like

136K 6.8K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
114K 16.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
389K 24.1K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...
38.8K 2.3K 25
" ខ្ញុំជឿថាភាពវ័យឆ្លាតរបស់ខ្ញុំ វាអាចនឹងធ្វើអោយលោកធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្ញុំដោយមិនដឹងខ្លួន ចាំតែមើលទៅ " " ជឿជាក់ជ្រុល !!" 😑