꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ២៦

3.2K 258 0
By Axnnie_Jjang

_ ត្របកភ្នែកជ្រីវជ្រួញចាប់ផ្ដើមកម្រើកតិចៗឯចង្អុលដៃរបស់គាត់ក៏មានចលនាដូចគ្នាធ្វើឲ្យ Tae ដែលឃើញហើយស្ទុះក្រោកទាំងញញឹមឡើងភ្លាម ។

« ប៉ា!! ប៉ាដឹងខ្លួនហើយហ្អេ៎? ប៉ាមានឈឺត្រង់ណា ទេ? បើប៉ាឈឺប្រាប់កូនមកចាំកូនទៅហៅគ្រូពេទ្យឲ្យណា៎ » រាងតូចសួរនូវសំណួរជាច្រើនព្រមទាំងស្ទាបដៃ ស្មារ និងថ្ងាសលោកប៉ាដើម្បីឲ្យប្រាកដចិត្តថាគាត់មិនបានកើតអី ការយកចិត្តទុកដាក់របស់គេ បែរជាធ្វើឲ្យលោកម្ចាស់ញញឹមមុននឹងចាប់ដៃកូន សម្លាញ់មកច្របាច់តិចៗបញ្ជាក់ថាគាត់មិនមានកើតអ្វីនោះទេ ។

« ប៉ាមិនអីទេ សុំទោសណា៎ដែលមិនបានទៅទទួលកូនចេញពីសាលាតែបែរជាឲ្យកូនមកមើលមនុស្ស ចាស់ដល់មន្ទីរពេទ្យទៅវិញ កូនខឹងប៉ាដែរទេTae?» សំណួរដែលខ្វល់ពីអារម្មណ៍កូនជាងសុខភាពខ្លួនឯង ហាក់ដូចជាដាស់អារម្មណ៍ Tae ឲ្យអាណិតគាត់រឹតតែខ្លាំងទើបនាយតូចអង្គុយចុះមុននឹងសម្លក់ទៅរាងចំណាស់ហើយពេបមាត់តិចៗទៀតផង ។

« ត្រូវហើយ កូនខឹង!! ខឹងខ្លាំងណាស់ ខឹងដែលប៉ា លាក់បាំងពីរឿងជំងឺ នេះប៉ាត្រូវឈឺរងទុក្ខតែម្នាក់ឯង យូរប៉ុណ្ណាហើយ? ប៉ាគិតចង់លាក់បាំងកូនដល់ណា ទៀត? នេះប៉ាគិតថាកូននឹងសប្បាយចិត្តដែលមិនដឹងអ្វីសោះតើមែនដែរទេ? » ជាមួយនឹងការចោទសួរ សំណើមថ្លាៗក៏ហូរចេញពីកែវភ្នែកថ្លាឆ្វង់ទាំងគូ គេអន់ចិត្ត មានអារម្មណ៍ថាខ្លួនឯងជាកូនគ្មានបានការ អ្វីក៏មិនដឹង នៅធ្លាប់ស្អប់លោកប៉ាបណ្ដោយឲ្យមនុស្សចាស់ម្នាក់ត្រូវទទួលរងសម្ពាធជាច្រើនថែម ទៀត គេខឹង គេស្អប់ខ្លួនឯងពេលនេះខ្លាំងណាស់ ។

« មកពីប៉ាមិនចង់ឲ្យកូនមិនសប្បាយចិត្តហ្នឹងណា៎ ឈប់ខឹងប៉ាហើយឈប់យំបានហើយប្រយ័ត្នលែងស្អាត ម៉ោះប៉ាសុំអោបមួយមក » លោកKim លា ត្រដាងដៃទើបរាងតូចដែលយំអណ្ដឺតអណ្ដក់នោះលើកខ្នងដៃជូតទឹកភ្នែកខ្លួនឯងមុននឹងឡើងទៅអោបលោកប៉ានៅលើគ្រែ ។

« ពេលនេះប៉ាមានខ្ញុំ មិនថាមានរឿងអីក៏ដោយខ្ញុំនឹងមើលថែប៉ាដោយខ្លួនឯង សន្យាណា៎ថាប៉ាត្រូវតែវះកាត់ដុំសាច់នោះចេញ » Tae និយាយព្រមទាំងអង្អែលខ្នងគាត់ថ្នមៗ គេចង់បំពេញកិច្ចក្នុងនាមជាកូនប្រុសរបស់គាត់ ។

« បើ Tae ចង់ឲ្យប៉ាវះកាត់ Tae ក៏ត្រូវសន្យាថាធ្វើរឿងមួយឲ្យប៉ាឲ្យបានដែរ » លឺដូចនោះ រាងតូចក៏ឃ្លាពីការអោបសម្លឹងមុខគាត់ភ្លឹះៗវិញ ។

« រឿងអីទៅប៉ា? »

« គឺ Tae ត្រូវតែរៀបការជាមួយនឹង... »

< តុកតុក > មិនទាន់ទទួលបានចម្លើយផង ស្រាប់តែ មានអ្នកមកគោះទ្វារបន្ទប់មុននឹងវត្តមានកម្លោះសង្ហារ Jungkook ចូលមកដោយមានរបស់របរពេញដៃ ទៀតផង ពេលនាយងាកទៅឃើញរាងតូចសម្លក់គេ ភ្លាមព្រោះតែមកកាត់សង្វាក់មនុស្សនិយាយគ្នានោះអី ។

« នេះខ្ញុំចូលមករំខានទេដឹង? » Jungkook

« ដឹងដែរឬថារំខាន? »Tae

« Tae ម៉េចក៏និយាយដាក់ Jung ចឹងកូន? » លោក ម្ចាស់បន្ទន់សម្លេងថាឲ្យកូនប្រុសភ្លាមពេលគេមិនចេះប្រើសម្ដីបែបនេះ ។

« ព្រោះគេមករំខានកូននិងប៉ាមែននោះអី? » Tae

« Jung មកមើលអ៊ំមែនទេ? » Mr Kim

« បាទខ្ញុំជូន Tae មកហើយក៏ចេញទៅទិញរបស់ខ្លះក្រែងលោលោកអ៊ំត្រូវការ នេះខ្ញុំទិញបបរមកទៀត ផង » Jungkook បង្ហាញរបស់ឲ្យគាត់មើលទាំងញញឹម សម្ដីរបស់រាងតូចអំបាញ់មិញនៅស្រាលណាស់ចំពោះគេបើប្រៀបនឹងរាល់ដង ។

« អ្នកជំងឺចាស ដល់ម៉ោងពិសារថ្នាំហើយ » គិលា នុបដ្ឋាយិកាដើរចូលមកប្រាប់ជាមួយកូនថាសដែលទ្រនូវថ្នាំនិងទឹកទើបលោកម្ចាស់ឲ្យនាងជួយបញ្ចុកបបរដែលរាងក្រាសទិញឲ្យដើម្បីអាចឲ្យកូនប្រុសគាត់និង Jungkook មានឱកាសនិយាយគ្នា ។

« Tae គិតយ៉ាងម៉េច? » នាយសង្ហារសួរបន្ទាប់ពី ដើរចេញមកដល់ខាងក្រៅដោយមានរាងតូចជូនមក ព្រោះលោកប៉ាបង្ខំឲ្យមកនោះអី ។

« គិតអី? » Tae ជ្រួញចិញ្ចើមមិនយល់ ។

« អា៎វ គឺរឿងសម្ដីរបស់គ្រូពេទ្យនោះអី » លឺបែប នេះធ្វើឲ្យរាងតូចនឹកឃើញអ្វីដែលគ្រូពេទ្យនិយាយភ្លាមហើយក៏ដឹងថាបំណងរបស់លោកប៉ាជាអ្វីព្រោះមុននេះគ្រាន់តែនិយាយពីរឿងរៀបការ គេក៏អាច យល់បានទាំងអស់ដែរ ។

« មិនដឹងទេ » Tae ញាក់ស្មារឆ្លើយកំបុត នេះណា៎កំពុងធ្វើឲ្យ Jungkook ក្នាញ់លើសដើមហើយ ។ មិនគិតយូរគ្រាន់តែបើកទ្វារឡានភ្លាម នាយក៏ចាប់ចង្កេះរាងតូចឲ្យអង្គុយលើភ្លៅមាំខ្លួនឯងខណៈដែលចំណតឡានក៏ស្ងាត់ជ្រៀបគ្មានមនុស្សសូម្បីម្នាក់ ។

« លោកគ្រូធ្វើអី? លែងណា៎!! » រាងតូចប្រឹងរើ ចេញពីការអោបតែរាងក្រាសអោបរឹតគេណែនខ្លាំងតែម្ដង ។

« និយាយថាមិនដឹងបានយ៉ាងម៉េច? នេះវាទាក់ទង នឹងជីវិតលោកអ៊ំណា៎ Tae... សាកគិតមើល បើ Tae មិនព្រមរៀបការជាមួយខ្ញុំ លោកអ៊ំក៏មិនចង់វះកាត់ ព្រោះបារម្ភខ្លាចគ្មានអ្នកណាមើលថែ Tae បាននោះអី Tae មិនបារម្ភពីប៉ាទេហ្អេ៎? » Jungkook ពន្យល់តាមសម្រួលធ្វើឲ្យរាងតូចលឺហើយស្ងៀមចាប់ផ្ដើមគិតពីអ្វីដែលគេនិយាយ ។

« តែយើងអាចបញ្ចុះបញ្ចូលគាត់តាមវិធីផ្សេងបាន ដែរតើស » Tae

« បើមានអ្នកអាចបញ្ចុះបញ្ចូលបាន ប្រហែលគាត់វះកាត់តាំងតែពី២ឆ្នាំមុនបាត់ហើយ មិនមែនទុកមកដល់សព្វថ្ងៃនេះទេ » Jungkook

« តែខ្ញុំមិនចង់រៀបការទេ » Tae

« មិនរៀបការក៏អាចចុះអេតាស៊ីវិលជាមួយគ្នាបាន ដែរ » Jungkook លើកសំណើរដែលសឹងតែ ប្រហាក់ប្រហែលគ្នាទៅនឹងការរៀបការធំដុំមួយទៅ ហើយតែបានធ្វើឲ្យក្មេងទើបតែមានអាយុ១៧ឆ្នាំ ដូចជា Tae ធ្វើមុខស្លើហាក់មិនយល់ន័យរបស់គេ អេតាស៊ីវិលជាអ្វី? គេមិនទាន់ស្គាល់វាទេ ។

« វាដូចគ្នាមែនទេ? » Tae ប្រិចភ្នែកស្មឿកៗឲ្យរាងក្រាសញញឹមតិចៗពេញចិត្តទឹកមុខមិនដឹងខ្យល់អ្វីរបស់ក្មេងអូមេហ្ការូបស្អាតម្នាក់នេះ ។

« អឹមមែនហើយ » Jungkook ឆ្លើយរួចបន្តឹងដៃអោបកាន់តែណែនដៃខណៈរាងតូចសញ្ជឹងគិតមួយ សន្ទុះ ។

« បើចុះអេតាស៊ីវិលមែន ប៉ានឹងព្រមវះកាត់មែនទេ? » Tae

« ប្រហែលហើយ » Jungkook

« បើចឹង...ខ្ញុំសុំគិតមើលសិន » លឺចម្លើយ Tae ធ្វើឲ្យនាយកម្លោះញញឹមរីកមុខរីកមាត់មានសង្ឃឹមឡើងមកភ្លាម ។

« ក៏បាន ខ្ញុំរង់ចាំតែកុំយូរពេកអីបារម្ភពីប៉ាណា៎ » Jungkook

« ចាំស្អែកចាំឲ្យចម្លើយ តែលោកល្មមដកដៃចេញពីខ្លួនខ្ញុំបានហើយប្រយ័ត្នខ្ញុំប្ដឹងបំពានក្មេងមិនគ្រប់អាយុទៅ » ឃើញទេ? ជិតក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយនៅសម្ដីថ្លោសចង់ប្ដឹងទៀត សមថាគួរឲ្យចាប់ក្រញិចទេនៀក?

« អា៎ៗដឹងហើយ អនាគតទៅគង់តែប្ដីជាសោះក៏កំណាញ់ដែរ » Jungkook រអ៊ូមុននឹងដកដៃចេញទើបរាងល្អិតស្ទុះក្រោកចេញមកឈរខាងក្រៅឡាន វិញ ។

« ប្រញាប់ទៅផ្ទះទៅ បើកឡានស្រួលបួលផង » Tae

« នែ៎ៗ នេះចេះបារម្ភអនាគតប្ដីដែរហ្អ៎? » Jungkook ញ៉ោះព្រោះមិនដែលលឺរាងតូចនិយាយបែបហ្នឹងនោះអី ។

« ឆ្កួត!! ខ្ញុំខ្លាចអ៊ំប្រុសនិងអ៊ំស្រីបារម្ភទៅវិញទេ » Tae ប្រកែកទាំងធ្វើមុខស្លើ មុននេះជ្រុលមាត់ច្រឡំនិយាយចេញមកឲ្យអ្នកខ្លះលួចមានសង្ឃឹមទៅកើត ។

« បារម្ភទាំងអនាគតប៉ាម៉ាក់ក្មេកទៀត ល្អយ៉ាងហ្នឹង រៀបការថ្ងៃនេះតែម្ដងទៅល្អទេ? » Jungkook

« ឡប់សតិ!! ឈប់និយាយជាមួយហើយទៅណាក៏ ទៅៗ » រាងតូចធ្វើមុខក្រញ៉េក្រញ៉ូវដាក់នាយមុននឹង បែរខ្នងដើរលឿនៗគ្រវីត្រគៀកទៅមកធ្វើឲ្យ Jungkook ដែលតាមមើលពីក្រោយក្នាញ់យកតែ មែនទែន បើបានក្លាយជាប្រពន្ធពេញសិទ្ធិពេលណា សន្យាថានឹងទះគូទរាងល្អិតឲ្យរៀង ឈប់គ្រវីឲ្យអ្នកណាឃើញបែបនេះទៀត ដឹងឬអត់ថាវាគួរឲ្យក្នាញ់ខ្លាំងៗ!!?

To be continued.....🌈🌿❤️

Continue Reading

You'll Also Like

100K 7.1K 39
ជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ...
125K 17.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
154K 7.3K 40
ដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Tae...