꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ២៣

3.2K 273 0
By Axnnie_Jjang

« បងប្រុសកើតអីហ្នឹង? » Donghae សួរទាំងឆ្ងល់ដែលនៅសុខៗ Tae ក៏ធ្លាក់ទូរស័ព្ទពីដៃបែបនេះ ។

« គ្មានស្អីទេ Donghae កុំនិយាយច្រើនពេកអង្គុយឲ្យស្រួលទៅ » រាងតូចប្រាប់ប្អូនហើយក៏រើសទូរស័ព្ទ មកចុចវិញ នៅខាងក្រៅដូចគ្មានរឿងអីតែខាងក្នុងវិញកំពុងក្ដៅឆេវ មួរម៉ៅយ៉ាងខ្លាំងធ្វើឲ្យមាត់គេប្រែទៅជាស្រួច ថ្ពាល់ទាំងគូឡើងស៊ីជម្ពូ មិនដឹងទេឬថា មានអ្នកខ្លះកំពុងតែបើកឡានតែបែរជាលួចញញឹមពេញចិត្ត មើលក៏ដឹងថា Tae កំពុងតែប្រចណ្ឌគេ ច្បាស់ណាស់ធ្វើជាខ្លួនឯងខ្លាំងទៅកើត ។

< ង៉ឺត!! >

« Donghae ទៅថ្នាក់មុនទៅ ពូមានរឿងចង់ និយាយជាមួយ Tae សិន » Jungkook និយាយឡើងពេលចតឡានក្នុងសាលារួចរាល់ ឯរាងតូចលឺ ហើយក៏មើលមុខគេភ្លឹះតែក៏ងាកចេញវិញ មិនចង់ឃើញមុខមនុស្សសាវ៉ា ដំបូងញ៉ែគេសុខៗសោះ
បែរជាទៅមានសង្សារបាត់ គួរឲ្យស្អប់!

« បាទអ៊ីចឹងខ្ញុំទៅហើយ » អាល្អិត Donghae ចុះពីឡានមុនស្រាប់តែភ្លាមៗ Tae ចង់ចុះពីឡានដែរតែ ចៃដន្យត្រូវ Jungkook Lock សោរជាប់មិនអនុញ្ញាតឲ្យគេចុះឡើយ ។

« លោកគ្រូបើកសោរ ខ្ញុំចង់ចុះ!! » រាងតូចរញ៊ាំរញ៉ូវដាក់នាយ Jungkook បែរជាញញឹមឌឺបកវិញ ។

« មិនឲ្យចុះទេ ពួកយើងត្រូវនិយាយគ្នាឲ្យច្បាស់សិន » Jungkook

« តែខ្ញុំគ្មានទេ ម្សិលមិញនេះក៏ដូចជាឃ្លាគ្នារួចហើយដែរ លោកគ្រូឈប់រញ៉េរញ៉ៃជាមួយខ្ញុំទៀតទៅ » Tae ប្រកែកតែមិនទាន់បានអីផងក៏ត្រូវរាងក្រាស
ត្រសុលខ្លួនមកកៀករហូតខ្នងតូចប៉ះនឹងកញ្ចក់ឡាន ដៃរាងក្រាសក៏លើកដាក់នៅចន្លោះក្បាលរបស់ Tae ធ្វើឲ្យរាងល្អិតស្រាប់តែមុខឡើងក្រហមព្រោះកែវ ភ្នែកដែល Jungkook មើលមកគេពេលនេះអាច ប្រាប់បានថាគួរឲ្យយល់ចិត្តខ្លាំងណាស់ ។

« Tae ស្អប់ខ្ញុំណាស់មែនទេ? » Jungkook បន្ទន់សម្លេងសួរត្រង់ៗធ្វើឲ្យរាងតូចប្រិចត្របកភ្នែកស្អាត ញាប់ឆ្មេរ ។

« ម៉េច...ម៉េចក៏សួរបែបនេះ? » Tae

« ឆ្លើយមក Tae ស្អប់ខ្ញុំ មិនពេញចិត្តខ្ញុំត្រង់ណា? » Jungkook

« មិនដឹងទេ » រាងល្អិតបែរមុខចេញតែក៏ត្រូវរាងក្រាសលើកដៃទាញចង្ការគេឲ្យងាកមកវិញ ។

« Tae ចាំស្ដាប់ឲ្យច្បាស់ណា៎ ពីថ្ងៃនេះទៅខ្ញុំនឹងតាមញ៉ែ Tae រហូតមិនថា Tae គិតអីក៏ដោយក៏ខ្ញុំនៅតែតាមញ៉ែរហូតទាល់តែពួកយើងចូលរោងការជាមួយគ្នាបានសម្រេច » Jungkook

« ស្រម៉ៃពេកទេដឹងលោក...? » មិនឲ្យប្រកែក ទាន់ នាយកម្លោះក៏អោនដាក់បបូរមាត់និងច្រមុះស្រួចលើថ្ពាល់ប៉ោងរបស់ Tae ស្រង់ក្លិនក្រអូបប្រហើរខណៈពេលដែលម្ចាស់ថ្ពាល់គាំងវាចារនិយាយមិន ចេញតែក៏គួរឲ្យចម្លែកដែរណា៎ គេបែរជាស្ងៀមសំកុកឲ្យ Jungkook ថើបតាមចិត្តរហូតទាល់តែ នាយដកមាត់ចេញដោយខ្លួនឯង ។

« ឃ្យូតណាស់ » មនុស្សឆ្លៀតឱកាស!! ថើបគេ ហើយនៅឆ្លៀតច្បិចថ្ពាល់គេលេងសរសើរថាឃ្យូត ទៀត Tae កាលបើបែបនេះក៏ភ្ញាក់ខ្លួនស្រវ៉េស្រវ៉ាទាញកាតាបទូរស័ព្ទពេញហ្នឹង នឹកខ្មាសគេមិនស្ទើរទេដែលបដិសេធហើយក៏សំងំឲ្យគេលូកលាន់ថ្នាក់ នេះ ។

« បើកសោរលោកគ្រូ!!! » រាងតូចបើកទ្វារតែបើក មិនចេញបែរជាស្រែកសម្លុតពេបមាត់ដូចក្មេងទើប Jungkook ខ្ចិលធ្វើបាបចុច Unlock សោរឲ្យទើប Tae ប្រញាប់បើកហើយដើរយ៉ាងលឿនទៅថ្នាក់ ខ្មាសគេក៏ខ្មាស អៀនក៏មិនស្ទើរដែរទុកឲ្យរាងក្រាសអង្គុយអស់សំណើចរូបរាងគេម្នាក់ឯង ហេតុអីពេលបាននៅក្បែរក្មេងនេះម្ដងណា៎ក៏មានតែក្ដីសុខមានតែ ស្នាមញញឹមបែបនេះទាំងដែលមិនធ្លាប់រំពឹងទុកសោះព្រោះដំបូងឡើយមិនត្រូវគ្នាដូចឆ្កែឆ្មារតែមើលពេល នេះចុះបានទាំងអោបបានទាំងថើប ហីយ៉ា!! សុភមង្គលពេញបឹបតែម្ដង ។

« នែ៎ ពួកឯងឃើញដូចយើងដែរទេ? » ខណៈពេលនេះក៏មានក្រុមរបស់ Karen ដែលបានឃើញរឿង ទាំងអស់តាំងតែពី Jungkook ថើប Tae ម្ល៉េះ ។

« ឃើញ!! ឃើញពេញភ្នែកទៀតផង យើងឆ្ងល់យូរ ហើយថាហេតុអីបានជាលោកគ្រូកាន់ជើងវានោះខ្លាំងម្ល៉េះ តាមពិតយកខ្លួនទៅប្ដូរចឹងសោះ » មិត្តភក្តិនាងម្នាក់អោបដៃនិយាយឡើងបែបពេបជ្រាយដល់ Tae ។

« ឯងថា...បើពួកយើងយករឿងនេះទៅបកអាក្រាត យ៉ាងម៉េចដែរ? » Karen ញាក់ចិញ្ចើមសួរហាក់ដូចជារកឃើញល្បិចសងសឹក Tae ។

« ច្បាស់ជាមានរឿងល្អមើលមិនខានទេ » ពួកនាង និយាយហើយនាំគ្នាសើចគឹល មិនយូរទេនឹងធ្វើឲ្យ Tae អាម៉ាសមុខហើយរៀននៅសាលានេះលែងបានជាមិនខាន ។

_ ដល់ម៉ោងចូលរៀន Jungkook បង្រៀនសិស្សតាមធម្មតាតែគេយកចិត្តទុកដាក់នឹងរាងតូចជាពិសេស តាមក្រវ៉ែលគេរហូតនៅឆ្លៀតប៉ះដៃ Tae ទៀតផងធ្វើឲ្យក្រុម Karen តាមសម្លឹងឥតឈប់ ។

< គ្រឺង!!! > ដល់ម៉ោងចេញលេង សិស្សៗនាំគ្នាចេញទៅញ៊ាំអីអស់នៅសល់តែ Jimin និង Tae អង្គុយក្នុងថ្នាក់ពីរនាក់ ។

« នែ៎យើងទៅបន្ទប់ទឹកសិន ផ្ញើរកាតាបផងណា៎ » Jimin

« អឺៗទៅៗ ប្រយ័ត្នលេចដាក់ខោ » Tae ទទួលទាំងភ្នែកផ្ដោតលើទូរស័ព្ទទើប Jimin ចេញទៅ Jungkook ក៏ដើរមកពីណាមិនដឹងដោយមាន ភេសជ្ជៈនៅជាប់ដៃទៀតផង ។

« ណេះ ញ៊ាំទៅ » Tae សម្លឹងមើលរបស់ដែលរាងក្រាសហុចឲ្យ ជាស្ត្រប៊េរីក្រឡុកជាមួយទឹកដោះគោ ហើយមានគ្រីមពីលើអីបែបនោះ ជារបស់ដែលគេ ចូលចិត្តញ៊ាំតែមានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលដឹង រួចចុះ Jungkook ទៅដឹងមកពីណា?

« ឲ្យធ្វើអី? » រាងតូចសួរទាំងមិនយល់ទើបរាងក្រាសទាញកៅអីមួយមកអង្គុយក្បែរ Tae ។

« ប្រាប់ហើយថាតាមញ៉ែ ហើយបែបនេះគេហៅថា យកចិត្តនោះអី? ឆាប់ញ៊ាំទៅតែរលាយអស់លែងឆ្ងាញ់ហើយ » ដោយទ្រាំមិនបាន រាងតូចក៏ទទួលមកផឹកភ្លាម របស់សំណព្វចិត្តផងរំលងមិនបានទេ ។

« សឺត...ក្រអូបណាស់ » Jungkook លោរមកថើបថ្ពាល់ដែលប៉ោងដោយសារការបឺតទឹកស្ត្រប៊េរី មួយនោះទាំងក្នាញ់អើយសែនក្នាញ់ធ្វើឲ្យ Tae ជ្រួញច្រមុះដាក់គេ គួរឲ្យមួរម៉ៅមែន!! ក្រែងថាគ្រាន់តែតាមញ៉ែនោះអីចាំបាច់អីថើបដែរ? ចង់បន្លំគេច្បាស់ណាស់ ។

To be continued.....💕🍰

Continue Reading

You'll Also Like

439K 23K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
391K 24.1K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...
15.2K 912 7
ខ្ញុំកំពុងតែឈមើលដំណើរមនុស្សខ្ញុំស្រលាញ់តែខ្ញុំបានបោះបង់គេពេលនេះគេកំពុងតែឈានជើងទៅរកអានាគត់របស់គេហើយ ខ្ញុំញញឹមសម្លឹងមើលគេទាំងទឹកភ្នែករបស់ខ្ញុំដកនៅជាប់ក...
125K 17.5K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ