꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ២១

3.3K 279 0
By Axnnie_Jjang

< ងុឺត!! > រថយន្តទំនើបបើកមកឈប់នៅចំពោះ មុខសាលាមុននឹងរាងតូចនាំប្អូនប្រុសចុះមកដោយមិនភ្លេចលាលោកប៉ាជាទីស្រឡាញ់ដែរ ។

« ខំរៀនណា៎កូន » Mr Kim

« Bye Bye ប៉ា » ទាំងពីរនាក់ស្ញេញដាក់រួចឡានលោកម្ចាស់បរចេញទៅទើប Tae និង Donghae នាំគ្នាចូលទៅក្នុងសាលា ដើរមិនបានប៉ុន្មានជំហានផង Jungkook ដែលទើបតែចតឡានឃើញ Tae ក៏រហ័សប្រញាប់មករកគេភ្លាម ។

« អរុណសួស្ដីក្មេងៗ » នាយញញឹមសួស្ដីតែរាងតូច បែរជាធ្វើមុខស្ងួតដាក់គេតាមទម្លាប់ ។

« អរុណសួស្ដីពូJung!! » Donghae

« បាទ ថ្ងៃនេះបណ្ដើរគ្នាចូលសាលាផងន៎? មានអី ពិសេសដែរឬអត់នៀក? » Jungkook

« Donghae ទៅថ្នាក់ចុះ ចាំចេញពីរៀនចាំជួបគ្នា » Tae ងាកមកនិយាយជាមួយប្អូន បើឲ្យនិយាយជាមួយរាងក្រាសយូរខ្លាចតែខូចតាមនោះទេ ប្អូនគេ កំពុងតែល្អផង ។

« បាទអ៊ីចឹងខ្ញុំទៅថ្នាក់ហើយបងប្រុស ពូJung!! ខ្ញុំទៅសិនហើយ » Donghae អោនខ្នងលារួចដើរ ចេញទៅឯរាងតូចក៏ប្រុងនឹងដើរទៅថ្នាក់ដែរតែ Jungkook ស្ទុះមកឈរពាំងផ្លូវទៅវិញ ។

« ប្រញាប់ទៅណា? នៅមិនទាន់បាននិយាយគ្នាទេ » Jungkook

« ខ្ញុំដូចជាគ្មានអីត្រូវនិយាយជាមួយលោកគ្រូទេ » Tae

« ប៉ុន្តែខ្ញុំមាន » Jungkook និយាយដោយចង់ឃាត់ រាងល្អិតដែលគិតតែពីចង់គេចមុខគេរហូតទាំងដែល ម្សិលមិញនេះទើបតែថើបគ្នាហើយនៅនិយាយទូរស័ព្ទជាមួយគេទៀត ប៉ុន្តែនៅខាងក្រៅវិញ Tae ធ្វើដូចជាគ្មានអារម្មណ៍អ្វីមកលើគេសោះ ពេលខ្លះគេតឹងទ្រូងនឹងរឿងមួយនេះណាស់សឹងតែប្រេះទ្រូងទៅហើយ ការដែលស្រឡាញ់ហើយតាមយកចិត្តអ្នកម្ខាងទៀតមិនមែនជារឿងងាយសម្រាប់គេនោះឡើយ ជួបជាមួយស្នេហាមិនសមប្រកបម្ដងគេរៀងចាលហើយមិនចង់ជួបវាម្ដងទៀតក្នុងនាមអ្នកដែលតាមស្រឡាញ់ Tae នោះឡើយ ។

« ហេតុអីខ្ញុំមានអារម្មណ៍ថាលោកគ្រូកំពុងតែតាមញ៉ែខ្ញុំចឹង? នេះលោកគ្រូកុំប្រាប់ឲ្យសោះណា៎ថា លោកស្រឡាញ់ខ្ញុំមែនទែន? » Tae ចងចិញ្ចើមចោទជាសំណួរឡើងមក គេអាចមើលដឹងរាល់ទង្វើរបស់រាងក្រាសតែគេមិនធ្លាប់ប្រាកដចិត្តថាគេនឹងធ្វើវាច្បាស់លាស់នោះឡើយ ។

« គឺខ្ញុំ... » Jungkook រៀបនឹងសារភាពការពិតតែ ភ្លាមនោះម្រាមដៃចង្អុលរបស់ Tae ក៏លើកប៉ះបបូរ មាត់នាយជាសញ្ញាហាមមិនឲ្យនិយាយអ្វីតទៀត ។

« ប៉ុណ្ណឹងបានហើយលោកគ្រូ ខ្ញុំដឹងថាប៉ាម៉ាក់លោក និងប៉ាខ្ញុំចង់ឲ្យពួកយើងទាំងពីររៀបការជាមួយគ្នាតែ មិនមែនបានន័យថាពួកយើងត្រូវធ្វើឲ្យវាកើតឡើងតាមអ្វីដែលពួកគាត់ចង់បាននោះទេ បើលោកមិនចង់ធ្វើទេ គួរកុំធ្វើអីល្អជាង លោកល្អឥតខ្ចោះគ្រប់យ៉ាងច្បាស់ជាមានអ្នកស្រឡាញ់ច្រើនហើយកុំមកខាត ពេលជាមួយខ្ញុំអី ចាត់ទុកថាខ្ញុំសុំទៅចុះបានទេ? » រាល់ពាក្យសម្ដីយ៉ាងត្រជាក់ចេញពីមាត់រាងតូចហាក់បី ដូចជាដុំថ្មធ្លាក់សង្កត់កណ្ដាលក្បាលរបស់នាយឲ្យប្រេះបែកជាពីរយ៉ាងចឹង ពេលនេះរាងកាយនាយ ស្ងៀមទ្រឹងនិយាយអ្វីមិនចេញ ធ្វើអ្វីក៏មិនកើត បេះដូងទាំងមូលប្រៀបដូចជាត្រូវ Tae លូកខ្វេះហើយគ្រវែងវាចោលទៅក្នុងទន្លេឲ្យបាត់បង់អស់នូវក្ដីសង្ឃឹមទាំងប៉ុន្មាន ។

< គ្រឺង!!! > សម្លេងកណ្ដឹងរោទិ៍ហៅឲ្យរាងល្អិតទម្លាក់ដៃចេញពីមាត់ Jungkook មុននឹងបោះជំហាន ដើរហួសរាងក្រាសទុកឲ្យនាយឈរវង្វេងវង្វាន់តែ
ម្នាក់ឯង ទីនេះនៅក្នុងសាលាតែនាយមានអារម្មណ៍ថាខ្លួនឯងកំពុងឈរកណ្ដាលផ្លូវចាំឲ្យឡានបើកមក បំបុកឲ្យដេកសន្លប់មួយជីវិតតែម្ដង ប្រយោគរបស់ Tae មានឥទ្ធិពលចំពោះគេខ្លាំងណាស់ ។

_ រាងតូចដើរចូលមកក្នុងថ្នាក់ជាមួយទឹកមុខស្ងួតៗ គេក៏មិនចង់និយាយបែបនោះដាក់ Jungkook ដែរតែគេខ្លាចថា Jungkook គ្រាន់តែតាមញ៉ែព្រោះចង់សម្រេចបំណងអ្នកមានគុណទាំងសងខាងប៉ុណ្ណោះ ថ្ងៃណាមួយពេលគេរកបានអ្នកថ្មីល្អជាងខ្លួន គេអាច នឹងបោះបង់រាងតូចចោលទើប Tae មិនចង់ឲ្យអ្វីៗចាប់ផ្ដើមមុននឹងស្ដាយក្រោយនោះឡើយ ។

« Tae មកហើយហ្អេ៎? ឯងជាមួយប៉ាឯងយ៉ាងម៉េចហើយ? » Jimin សួរភ្លាមក្រោយរាងតូចអង្គុយចុះ ។

« អឹមមិនអីទេ ល្អជាងមុនច្រើនណាស់ » Tae ញញឹមតិចៗឆ្លើយព្រោះនៅគិតរឿង Jungkook នៅឡើយ ។

« ប្រសើរណាស់ចឹងអបអរម្ដងទៀតណា៎ » រាងតូចញញឹមទទួលពាក្យរបស់ Jimin រួចទើបអង្គុយត្រង់ខ្លួនសម្លឹងមើលទៅរាងក្រាសដែលកំពុងដើរចូលមកក្នុងថ្នាក់ មើលទៅនាយនៅខូចចិត្តនឹងពាក្យរបស់គេ នៅឡើយទេ ។

« សួស្ដីគ្រប់គ្នា!! » Jungkook

« សួស្ដីលោកគ្រូ!! »

« ថ្ងៃនេះពួកយើងមករៀនមេរៀនដើម្បីត្រៀម
ប្រឡងដែលនៅសល់តែមួយសប្ដាហ៍ទៀតទេ ប្រឹងប្រែងយកចិត្តទុកដាក់ឲ្យល្អបើមិនចង់រៀនត្រួតថ្នាក់ ទី១១ទៀត លឺទេ? » Jungkook

« បាទ/ចាស » Jungkook ចាប់ផ្ដើមបង្រៀនទាំងអារម្មណ៍មិនល្អ Tae វិញក៏មិនខុសពីគ្នា ពេលខ្លះលួចសម្លឹងមុខគ្នារហូតប៉ះខ្សែភ្នែកព្រមគ្នាទៀតផងតែក៏ប្រឹងធ្វើដូចធម្មតាទាំងដែលក្នុងចិត្តនៅមានចំណង មិនទាន់ស្រាយចេញនៅឡើយ នេះឬអារម្មណ៍ដែលគេហៅថាមនុស្សលួចមានចិត្តតែមិនហ៊ានសារភាព នោះ??

Skip៚

« ថ្ងៃនេះប៉ុណ្ណឹងសិនចុះចាំស្អែកមកបន្តទៀតតែពេលយប់នេះពួកយើងនឹងរៀនបន្ថែមតាមអនឡាញ
គ្រប់គ្នាកុំភ្លេចចូលរួមផង » Jungkook

« បាទ/ចាស »

« បានហើយទៅផ្ទះចុះ » សិស្សៗនាំគ្នាចេញទៅផ្ទះអស់រលីងនៅសល់តែTae និង Jimin ដែលរៀបចំកាតាបហើយចេញទៅក្រោយគេ ។

« Jimin!! » Jungkookស្រាប់តែហៅធ្វើឲ្យ Jimin ងាកមកតែរាងតូចមិនហ៊ានងាកមកនោះទេ ។

« បាទលោកគ្រូ » Jimin

« ចាំយប់នេះគ្រូផ្ញើរលំហាត់ឧស្សាហ៍ប្រឡងឲ្យរៀនធ្វើ កុំភ្លេចចាំទទួលផង » នាយនិយាយទាំងដែលការ ពិតគឺចង់ប្រាប់ទៅ Tae ទៅវិញទេគ្រាន់តែដឹងថាគេ មិនចង់និយាយជាមួយទើបបានជាប្រើលេសប្រាប់ Jimin ជំនួសទៅវិញ ។

« បាទខ្ញុំដឹងហើយ » Jimin

« អឹមទៅផ្ទះចុះ » Jungkook អនុញ្ញាតទើបរាងតូចទាំងពីរចាកចេញទៅបន្សល់ឲ្យនាយដកដង្ហើមធំម្នាក់ឯង មិនដឹងថាថ្ងៃក្រោយមានឱកាសបាននិយាយជាមួយ Tae ដូចដើមឬអត់ទេ ។

_ ពេលយប់ចូលមកដល់ក៏ជាពេលដែល Jungkook ត្រូវបង្រៀនសិស្សតាមអនឡាញដែរទើបក្រោយ ពេលញ៊ាំបាយហើយ នាយក៏ឡើងមកបន្ទប់ត្រៀមកិច្ចការរួចរាល់មុននឹងបើក Laptop ហើយផ្ញើរលេខ កូដទៅក្នុង Group chat ដើម្បីជូនដំណឹងឲ្យសិស្សចូលរៀន ។

< ទីង!! > សម្លេងសារលោតឡើងស្របពេលដែល Tae ក៏ទើបតែបើក Laptop មកដូចគ្នាទើបរាងតូច រហ័សចុច Link ស្មានថាមានអ្នកឯទៀតចូលរៀនហើយតែមានឯណាពេលចូលទៅដល់ក៏ជួបមុខ Jungkook ដែលសងខាងសុទ្ធតែបើកកាមេរ៉ាស្រាប់ គ្រាន់តែឃើញមុខគ្នាភ្លាម Tae ក៏ប្រែទឹកមុខដូចជា ស្លន់ អៀនៗមិនហ៊ានមើលនាយចំទេតែរាងក្រាស បែរជាសម្លឹងមុខគេចំព្រមទាំងគយគន់សម្រស់រាងតូចដែលនៅចំពោះមុខមិនចេះឆ្អែតឆ្អន់ឡើយ ។

« មិន...មិនទាន់មានអ្នកណាចូលរៀនទៀតហ្អេ៎? » Tae សួរបន្លប់ នៅសុខៗក៏អៀនគ្រាន់តែតទល់មុខគ្នាប៉ុណ្ណឹងសោះ ។

« នៅទេ » Jungkook ឆ្លើយដោយសម្លេងធ្ងន់របស់ខ្លួនធ្វើឲ្យរាងតូចលឺហើយអៀនលើសដើម សំណាងល្អដែលមិនយូរប៉ុន្មានក៏មានអ្នកផ្សេងចូល មកដែរទើបគេមិនចាំបាច់ប្រឈមមុខជាមួយរាងក្រាសតែម្នាក់ឯងទៀត ។

To be continued.....✨♡

Continue Reading

You'll Also Like

1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
100K 7.1K 39
ជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ...
1K 122 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...