꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ១៩

3.1K 277 0
By Axnnie_Jjang

_ ពេលវេលាចេញពីរៀនបានមកដល់ Tae ក៏មកឈរចាំលោកប៉ាមកទទួលជាមួយ Donghae តាមអ្វីដែលគាត់ប្រាប់ព្រោះតែរាងតូចបានគិតច្បាស់លាស់ហើយ អ្វីដែល Jimin និយាយពិតជាត្រូវណាស់ លោកប៉ាគេជាមនុស្សស្ងៀមស្ងាត់ម៉ត់ចត់គ្រប់យ៉ាងតែថ្មីៗនេះគាត់បែរងាកមកយកចិត្តទុកដាក់នឹងគេទៅ វិញទើប Tae គិតហើយថាយ៉ាងណាក៏គេចង់សាក ល្បងមើល បើអាចគេក៏ចង់ត្រូវគ្នាជាមួយគាត់វិញដែរ មិនចង់នៅឯការបែបហ្នឹងអស់មួយជីវិតទេ ។

< ងុឺត!! > ទីបំផុតលោកម្ចាស់ក៏ឲ្យ Dun បើកឡានមកទទួលពួកគេពិតមែនធ្វើឲ្យបេះដូងរាងតូចមាន សង្ឃឹមឡើងមក យ៉ាងណាក៏ប៉ាគេមិនក្បត់ពាក្យសន្យាដែរ ។

« សុំទោសផងដែលឲ្យពួកកូនចាំ ឆាប់ឡើងឡានទៅ » រាងចំណាស់ចុះមកបើកទ្វារឡានដោយផ្ទាល់ដៃឲ្យ Tae សម្លឹងមុខគាត់បន្តិចមុននឹងដោះកាតាបហើយកាន់ចូលទៅអង្គុយទើប Donghae ចូលទៅតាមក្រោយឯលោកKim ក៏ញញឹមដែលរាងតូចមិន ប្រកែកព្រមចូលតាមសម្រួលមុននឹងឡើងឡានតាមក្រោយ ។

« ប៉ា!! ពួកយើងទៅណា? » អាល្អិត Donghae សួរឡើងទើបលោកប៉ាអង្អែលក្បាលគេបន្តិច ។

« ពួកយើងទៅញ៊ាំអាហារថ្ងៃត្រង់ ញ៊ាំនំឆ្ងាញ់ៗសិន ចាំទៅលេងសួនផ្កាឈូករ័ត្ននៅឯជាយក្រុងជាមួយគ្នា » Tae ភ្ញាក់ព្រើតពេលលឺសម្ដីរបស់លោកប៉ា ក្រែងសួនផ្កាឈូករ័ត្ននៅក្បែរគ្នានឹងកន្លែងតម្កល់ធាតុរបស់ម៉ាក់គេទេតើស រួចចុះគាត់ចង់នាំពួកគេទៅទីនោះធ្វើអីទៅ?

_ បន្ទាប់ពីចំណាយពេលញ៊ាំអាហារជាមួយគ្នាយ៉ាងឆ្ងាញ់និងមានសុភមង្គលរួចមក ទីបំផុតពួកគេក៏បានមកដល់សួនផ្កាឈូករ័ត្នដុះក្រាលពណ៌លឿងទុំលើផ្ទៃដីដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកបានយ៉ាងងាយ នៅក្បែរនោះក៏មានកន្លែងតម្កល់ធាតុរបស់អ្នកស្លាប់ជាច្រើនដែលក្នុងនោះក៏មានម៉ាក់របស់ Tae និងប៉ា របស់ Donghae ក៏នៅទីនេះដែរ ។

« Donghae មើលទៅមើលថាជាអ្នកណា » លោក Kim នាំអាល្អិតមកឈរនៅចំពោះមុខរូបថតប៉ារបស់គេ ព្រោះតាំងតែពីប៉ាគេស្លាប់ទៅដំណាលគ្នានឹងម៉ាក់របស់ Tae មកអ្នកស្រីMori មិនដែលនាំគេមក លេងគាត់ទេ អាចថាមកពីមិនសូវស្រឡាញ់ប្ដីហើយក៏ចង់ឲ្យ Donghae ចាំទុកថាគេមានប៉ាតែម្នាក់
ប៉ុណ្ណោះគឺជាលោកKim នេះឯង ។

« លោកប៉ា? » Donghae បែរមកសួរទើបរាង ចំណាស់ញញឹមងក់ក្បាលទៅវិញឯ Tae បានលឺ ហើយក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ស្មានថា Donghae ជាកូនលួចលាក់របស់ប៉ាគេនិងម្ដាយចុងមករហូត មិនស្មានថាមានឳពុកផ្សេងគ្នាអ៊ីចឹងទេ ។

« នេះរឿងវាយ៉ាងម៉េចហ្នឹងពូDun? » រាងតូចងាកមកសួរឯ Dun ក៏ញញឹម ។

« លោក Dongho ជាប៉ាបង្កើតរបស់អ្នកប្រុសតូចហើយស្លាប់នៅពេលជាមួយគ្នានឹងម៉ាក់របស់អ្នកប្រុសដែរ ណាមួយលោកម្ចាស់និងគាត់ជាមិត្តនឹងគ្នាយូរណាស់ហើយបានជាលោកម្ចាស់ទទួលអ្នកស្រីនិងអ្នកប្រុសចូលមកនៅក្នុងផ្ទះជាមួយគ្នាហើយឲ្យឈ្មោះថាជាប្រពន្ធនិងកូនក៏ដើម្បីការពារកុំឲ្យពួកគាត់ ទាំងពីរត្រូវគេមើលងាយនិយាយមិនល្អ លោកប្រុសមិនដែលទុកអ្នកស្រីMori សំខាន់ជាងអ្នកស្រីធំទេ អ្នកប្រុស Donghae វិញគាត់ស្រឡាញ់ដូចកូនប្រុស ដូចជាអ្នកប្រុសចឹងដែរ » Dun

« ហេតុអីគ្មានអ្នកណាប្រាប់ខ្ញុំពីរឿងនេះចឹង? » Tae សួរភ្លាមទាំងនឹកស្មានមិនដល់ ។

« កាលនោះអ្នកប្រុសខឹងដែលលោកម្ចាស់នាំអ្នកស្រី Mori និងអ្នកប្រុសតូចចូលមកនៅក្នុងផ្ទះខ្លាំងណាស់ សូម្បីបាយទឹកក៏មិនព្រមញ៊ាំ គ្មានអ្នកណាហ៊ាន និយាយជាមួយអ្នកប្រុសទេ » នាយDun និយាយ មិនហ៊ានសម្លឹងមុខរាងតូចចំនោះទេតែក៏ធ្វើឲ្យរាងតូចដឹងខ្លួនថាកាលនោះ គ្រាន់តែម៉ាក់គេស្លាប់ទៅគេក៏ ពិបាកចិត្តទៅហើយស្រាប់តែប៉ាគេនាំប្រពន្ធថ្មីមក ទៀតធ្វើឲ្យគេខឹងសម្ងំនៅតែក្នុងបន្ទប់ជាងកន្លះខែ អ្នកណាក៏មិនហ៊ាននិយាយជាមួយគេដែរ ។

« ចំមែនហើយ » Tae សម្ដែងភាពដឹងខុសឡើងមកជាមួយ Donghae មិនមែនជាមួយអ្នកស្រីMori ទេ ព្រោះកន្លងមកគាត់តែងតែរករឿងឈ្លោះជាមួយគេ រហូតមានតែ Donghae ទេដែលខ្លាចមិនទាំងហ៊ានសម្លឹងមុខគេចំផង ។

« Tae!! មកនេះមក » លោកKim បក់ដៃហៅទើប រាងតូចដើរយឺតៗទៅរកគាត់ ។

« នេះជាប៉ារបស់ Donghae ហើយក៏ជាមិត្តភក្តិរបស់ប៉ាដែរ » រាងតូចកាលបើបានលឺហើយក៏ងាក ទៅមើលរូបថតរបស់អ្នកដែលស្លាប់ទៅហើយ
មុខមាត់គាត់អង់អាចមិនខុសពីប៉ាគេនោះទេ ។

« ហេតុអីប៉ាមិនប្រាប់ខ្ញុំពីរឿងនេះ? » Tae សួរឡើងទើបលោកប៉ាញញឹមបន្តិចហើយឲ្យDonghae នៅជាមួយ Dun សិនមុននឹងគាត់នាំរាងតូចទៅកន្លែងតម្កល់ធាតុរបស់អ្នកម៉ាក់ម្ដង ។

« ពីរឆ្នាំដូចជាលឿនខ្លាំងណាស់ ម៉ាក់កូនទៅនៅឋានសួគ៌ទុកឲ្យប៉ាកូនយើងនៅតែពីរនាក់អស់ពីរឆ្នាំហើយ Tae មានដឹងទេថាប៉ានឹកចង់ឃើញម៉ាក់កូនញញឹមទៀតណាស់ប៉ុន្តែគ្មានឱកាសទៀតទេ » រាងចំណាស់និយាយស្របពេលសម្លឹងមើលទៅរូបថត ប្រពន្ធជាមួយកូនប្រុស ។

« ឱកាសមិនមែនចេះតែមានទេជាពិសេសសម្រាប់មនុស្សខ្លះ ប៉ាអាចប្រាប់បានហើយនៅថាហេតុអី លាក់បាំងរឿងប្រពន្ធចុងប៉ា? ប៉ាចង់ទុកខ្ញុំឲ្យល្ងង់ដល់ពេលណាទៅ? នេះបើពូDun មិនប្រាប់ខ្ញុំទេ
ខ្ញុំប្រហែលត្រូវគេកុហកអស់មួយជីវិតហើយមើល ទៅនោះ » Tae ធ្វើមុខមិនពេញចិត្តឡើងមក ដឹងទេថាគេមានអារម្មណ៍ថាខុសណាស់ដែលធ្លាប់និយាយ មិនល្អដាក់ Donghae ទោះបីគេជាមនុស្សពូកែខឹងសម្ដីអាក្រក់មែនតែក៏ចេះមានហេតុផលដែរ ។

« រួចចុះហេតុអីបានជាកូនចង់ដឹង? បើកូនដឹងហើយកូននឹងអភ័យទោសឲ្យប៉ាអាក្រក់ម្នាក់នេះដែរទេ? »

« ប្រហែលហើយ នេះខ្ញុំនិយាយអាក្រក់ស្ដាប់ដាក់ ប៉ាខ្លួនឯងមករហូត ប៉ាស្មានថាខ្ញុំស្រួលចិត្តណាស់ទៅ ហ្អី? ប៉ាមិនដែលសួរនាំថាខ្ញុំមានអារម្មណ៍បែបណា មិនដែលដឹងថាពេលនៅម្នាក់ឯងខ្ញុំឯការ ខ្ញុំអផ្សុកចង់មានអ្នកនិយាយជាមួយ ចង់មានប៉ានៅក្បែរដូចគេ ប៉ាដឹងថាខ្ញុំច្រណែនអ្នកដទៃដែលគេមានប៉ាកំដរដែរទេ? ខ្ញុំចង់មានប៉ាដែលជាប៉ា មិនមែនជាប៉ាត្រឹមតែឈ្មោះទេ ហុឹកៗ...ប៉ាមានយល់អារម្មណ៍ខ្ញុំខ្លះដែរទេ? ហ៊ឺ... » ក្មេងតូចរៀបរាប់ទុក្ខលំបាកដែលខ្លួន បានជួបទាំងទឹកភ្នែកហូរប្រដេញគ្នា គេឯការគេរងារ ណាស់ ចង់មានអ្នកនៅក្បែរជាពិសេសលោកប៉ាតែ ម្នាក់ដែលគេនៅសល់ គេច្រណែនដែល Jimin អាចធ្វើខួបកំណើតឲ្យប៉ាគេ តែរាងតូចវិញសូម្បីពាក្យជូនពរក៏មិនអាចនិយាយទាំងដែលនៅក្នុងផ្ទះជាមួយគ្នា ជួបមុខ ញ៊ាំបាយជាមួយគ្នារាល់ថ្ងៃសោះ គេក៏ចង់បានភាពកក់ក្ដៅដូចប៉ាកូនគេដទៃដែរ ហេតុអីគ្មានអ្នកណាយល់ពីគេបែបនេះ?

« ប៉ាសុំទោស...ប៉ាសុំទោសកូន... » រាងចំណាស់ចូលទៅអោបបំពេញភាពកក់ក្ដៅក្នុងនាមជាឳពុកឲ្យទៅកូនប្រុសបណ្ដូលចិត្ត គាត់ក៏មិនខុសពីគ្នាប៉ុន្មាន ចង់ផ្ដល់អ្វីគ្រប់យ៉ាងដែលកូនសមនឹងទទួលបាន ណាស់តែមិនអាចព្រោះដឹងថា Tae ស្អប់គាត់ខ្លាំង ប៉ុណ្ណា គ្រាន់តែសង្ឃឹមថាយ៉ាងហោចណាស់គាត់អាចប៉ះប៉ូវសងឲ្យ Tae វិញមុនពេលដែលឱកាសត្រូវអស់មិនអាចធ្វើអ្វីបាន ។

To be continued.....🍑🧡

Continue Reading

You'll Also Like

100K 7.1K 39
ជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ...
125K 17.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
148K 12.3K 58
ស្នេហាកើតចេញពីការបោកប្រាស់...