꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

נכתב על ידי Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... עוד

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី១៦

3.3K 284 0
נכתב על ידי Axnnie_Jjang

_ ក្រោយជិះសេះហោះលេងហើយ Jungkook ក៏នាំពីរនាក់បងប្អូនទៅដើរមើលនេះមើលនោះរហូត ទាល់តែមេឃបាក់ងងឹតចូលមកដល់ ។

« ទាំងពីរនាក់ឃ្លានហើយនៅ? » រាងក្រាសសួរឡើងពេលឃើញទឹកមុខ Donghae មើលទៅដូចជាឃ្លានតែមិនហ៊ាននិយាយ ។

« លោកនាំដើរតាំងតែមេឃភ្លឺរហូតដល់មេឃងងឹតវិញហើយចេះសួរថាឃ្លានឬអត់ទៅកើត អត់ចេះមើលទឹកមុខមនុស្សទេហ្អេ៎? » Tae ដាក់មួយម៉ាត់ៗ ឲ្យរាងក្រាសចុកដល់បេះដូងតែម្ដង កុំថាតែ Donghae សូម្បីតែ Tae ខ្លួនឯងក៏ឃ្លានចង់ដាច់ពោះវៀនដែរ មិនដឹងជា Jungkook ចង់នាំគេដើរដល់ ពេលណាទេ សង្ស័យតែដើរដល់ម៉ោង២ភ្លឺផងក៏មិន ដឹង ។

« នៅក្បែរនេះមានហាងបឺហ្គឺរមួយដែរបើអ៊ីចឹងពួក យើងទៅញ៊ាំទៅ » ថាហើយរាងក្រាសក៏នាំពួកគេ ទៅទីនោះភ្លាម ។

« អង្គុយទៅចាំខ្ញុំទៅកម្ម៉ង់អីមកញ៊ាំ » Jungkook ប្រាប់រួចក៏ដើរទៅកន្លែង order របស់ញ៊ាំដោយឬកពារសុភាពបុរសពេញលក្ខណៈធ្វើឲ្យ Tae លួច នឹកឆ្ងល់ហើយថាហេតុអីបានជានាយល្អនឹងគេព្រមទាំងយកចិត្តទុកដាក់នឹងគេគ្រប់ពេលបែបនេះទាំងដែលកន្លងមកខ្លួនបញ្ចេញចរិតមិនសមរម្យរហូតតែ Jungkookនៅតែមុខក្រាសតាមគេឲ្យទាល់តែបាន។

« ម្នាក់ហ្នឹងរោគចិត្តទេដឹង? » រាងតូចលាន់មាត់តិចៗ ព្រមទាំងដៀងភ្នែកតាមមើល Jungkook ពីក្រោយធ្វើឲ្យ Donghae កំពុងចុចទូរស័ព្ទលឺហើយងាកមក ភ្លាម ។

« បងប្រុសថាម៉េច? » Donghae

« គ្មានស្អីទេ ឯងនៅក្មេងកុំចេះដឹងរឿងគេពេកហើយអាទូរស័ព្ទនេះក៏កុំសូវលេងពេកដែរប្រយ័ត្នតែរៀនមិនចេះ ម៉ាក់ឯងខ្មាសគេទៅ យើងនឹងសើចឲ្យណាណីម្ដង » Tae ស្ដីឲ្យអាល្អិតរួចក៏អង្គុយឱបដៃ ទាំងមុខស្មើៗទើប Donghae ទុកទូរស័ព្ទចូលកាតាបវិញ ។

« អរគុណ » Jungkook ញញឹមអរគុណអ្នកលក់មុននឹងដើរមករករាងតូចវិញដោយមានកាន់ថាសដែលពោរពេញទៅដោយបឺហ្គឺរ ភ្លៅមាន់ និងកូកាជាច្រើនផងដែរ ។

« អួយ៎!! » នៅសុខៗស្រាប់តែស្រីម្នាក់ដើរមកប៉ះនឹងដៃ Jungkook តែក៏សំណាងល្អដែលមិនជ្រុះរបស់ក្នុងថាសគ្រាន់តែវ៉ែនតារបូតចេញពីភ្នែកនាយ ប៉ុណ្ណោះ ។

« សុំទោសផងលោក ខ្ញុំដើរមិនប្រយ័ត្ន » ស្រីស្រស់សុំទោសព្រមទាំងជួយរើសវ៉ែនតាឲ្យនាយក៏ប្រទះនឹងភ្នែកជាំរបស់ Jungkook នាងខំទប់សើចភ្លាម ។

« មិនអីទេ មិនមែនជាកំហុសអ្នកនាងទេ » រាងក្រាសញញឹមមុននឹងទទួលវ៉ែនតាពីនាងហើយក៏ដើរ សំដៅទៅរករាងតូចវិញ ។

« មកដល់ហើយ!! » Jungkook

« ហូ៎ ច្រើនខ្លាំងណាស់ » Donghae

« ចឹងញ៊ាំឲ្យច្រើនៗទៅ ចង់ញ៊ាំអីកម្ម៉ង់បានតាមចិត្តទុកឲ្យពូជាអ្នកប៉ាវចុះ » Jungkook

« អរគុណលោកពូ » Donghae

« ឆាប់ញ៊ាំទៅ » Jungkook និយាយរួចទើបពួកគេ នាំគ្នាញ៊ាំ តែរាងតូចញ៊ាំផងមើលទូរស័ព្ទផងញ៊ាំមិនត្រង់មាត់ឡើងប្រឡាក់មាត់អស់ទើបរាងក្រាសទាញ ក្រដាសទៅជូតមាត់ឲ្យ ។

« លោកធ្វើស្អីហ្នឹង? » Tae សួរបែបច្រឡោតៗធ្វើឲ្យ Jungkook ក្នាញ់ចង់តែចាប់ទាញថ្ពាល់ហែក លេងទេ។

« ញ៊ាំដូចក្មេងប្រឡាក់មាត់អស់ហើយ កុំរវល់តែ មើលទូរស័ព្ទពេកប្រយ័ត្នប្រឡងធ្លាក់ ខ្ញុំចាប់វាយគូទមិនខាន » រាងក្រាសនិយាយឯ Donghae ក៏សើចចេញមកតែខំទប់ មុននេះ Tae ទើបតែប្រដៅគេ ហើយទេឥឡូវនេះក៏ត្រូវ Jungkook ប្រដៅវិញម្ដងថែមទាំងចង់ចាប់វាយគូទទៀត គូទបងប្រុសគេប៉ោងល្អណាស់បើបានវាយច្បាស់ជាលោតផ្លោតៗល្អមើល មិនខានទេ ។

« សើចស្អី? » រាងតូចងាកទៅសម្លក់អាល្អិតទើប Donghae អង្គុយត្រង់ខ្លួនខំទប់សើចកុំឲ្យ Tae ខឹង ។

« និយាយស្អីឆ្កួតៗ » Tae ងាកមកថាឲ្យរាងក្រាស ម្ដងមុននឹងទាញក្រដាសមកជូតមាត់ខ្លួនឯងកុំឲ្យគេ មើលងាយទៀត តែJungkook មិនព្រមឈប់រក រឿងគេសោះនៅលើកកែវកូកាមកដាក់នៅចំពោះ មុខចង់បញ្ចុកគេថែមទៀត គិតថាគេជាក្មេងអាយុ៥ឆ្នាំទើបតែចូលមកញ៊ាំបឺហ្គឺរក្នុងហាងលើកទីមួយឬយ៉ាងម៉េចបានជា Take care ស្អីសម្បើមថ្នាក់នេះ??

« យ៉ាងម៉េចទៀតហើយ? » Tae

« ញ៊ាំទៅកុំឲ្យស្រេកទឹក » Jungkook

« តែស្រេកទឹកខ្ញុំចេះផឹកខ្លួនឯងហើយ » Tae ធ្វើមុខធុញទ្រាន់បម្រុងទាញបឺហ្គឺរមកញ៊ាំតែនាយ សង្ហារនៅតែមុខក្រាសតាមរញ៉េរញ៉ៃគេទាល់តែបាន ។

« ឲ្យឆាប់ឡើង » Jungkook

« ហុឺយ...!! » ដោយខ្ចិលឈ្លោះ រាងតូចក៏ហារមាត់ ឲ្យគេបញ្ចុកកូកាតាមចិត្តធ្វើឲ្យ Jungkook និង Donghae ញញឹមឡើងមកជាមួយគ្នាដែលបាន ឃើញ Taeចេះចុះចាញ់ម្ដងហើយម្ដងទៀតបែបនេះ។

« ចង់ទៅណា? » បន្ទាប់ពីញ៊ាំរបស់លើថាសអស់ Jungkook ក៏សួរឡើងពេលឃើញរាងតូចក្រោកឈរ ។

« ទៅបន្ទប់ទឹក » Tae ឆ្លើយរួចក៏ដើរទៅបន្ទប់ទឹក មែនទើបរាងក្រាសនាំ Donghae ទៅគិតលុយអាហារជាមួយគ្នារួចចាំរាងតូចមកវិញនឹងអាលបាន ទៅផ្ទះតែម្ដង ។

_ Tae ចូលបន្ទប់ទឹកធ្វើអ្វីៗរួចរាល់ហើយក៏ដើរចេញមកវិញ ចៃដន្យក៏បានលឺសម្លេងស្រីពីរនាក់និយាយគ្នាពីរឿងខ្លះនៅបន្ទប់ទឹកស្ត្រីជាប់គ្នាទើបគេពួនចាំស្ដាប់ភ្លាម ។

« ប្រុសម្នាក់ហ្នឹងសង្ហារអើយសង្ហារបានជាយើងធ្វើជាដើរទៅប៉ះហ្នឹងណាឯង មិនដែលឃើញទេសង្ហារជាងពួកតារាទៅទៀត » ស្រីដែលដើរប៉ះ Jungkook មុននេះនិយាយប្រាប់ទៅមិត្តនាងទាំងដៃកំពុងលាបក្រែម ដែលប៉ះគ្នាជាមួយ Jungkook មុននេះគ្រាន់តែជាល្បិចរបស់នាងប៉ុណ្ណោះ ។

« មែនក៏អី? ឯងនិយាយចឹងធ្វើឲ្យយើងចង់ឃើញមុខគេដែរហើយ » ស្រីជាមិត្តតបទៅវិញ ។

« តែយើងថាមើលតែរាងបានហើយមិនបាច់មើល មុខទេព្រោះភ្នែកគេពេលដោះវែនតាចេញណា៎
អូ៎ហូយ...ឡើងជាំដូចត្រូវប្រពន្ធដាល់ចឹង យើងនេះខំទប់កុំឲ្យសើចនៅមុខគេទៀតផង » Girl 1

« គេសង្ហារចឹងច្បាស់ជាមានស្រីក្រៅហើយប្រពន្ធតាមទាន់វាយឲ្យទៅជាចឹងទេដឹង? » Girl 2

« មិនដឹងដែរតែគួរឲ្យចង់សើចមែនទែន ហាហា » នាងនិយាយហើយសើចគឹលឡើងមក ។

« យើងទៅសិនហើយមានការរវល់ » Girl 2

« អឺទៅៗ យើងចូលបន្ទប់ទឹកសិនចាំទៅតាមក្រោយ » ពួកនាងបំបែកផ្លូវគ្នាដោយស្រីនោះដើរចូលបន្ទប់ ទឹករីឯរាងតូចដែលលួចស្ដាប់លឺពួកនាងនិយាយគ្នាហើយក៏មួរម៉ៅឡើងមកភ្លាមមិនដឹងព្រោះមូលហេតុអីឲ្យប្រាកដ ប្រហែលមកពីខឹងដែលពួកនាងលួចចាប់អារម្មណ៍ Jungkook ឬព្រោះតែពួកនាងថាគេជា ប្រពន្ធរបស់ Jungkook ទេដឹង?

« ប្រពន្ធចឹងហ្អេ៎? ហុឹស! » Tae ញញឹមចុងមាត់ពត់ម្រាមដៃចូលគ្នាដូចជារកនឹកល្បិចធ្វើបាបស្រីនោះបានហើយ ។

« ឡា ឡា ឡា ♪♪ » ស្រីនោះអង្គុយនោមបណ្ដើរ ឆ្លៀតច្រៀងបណ្ដើរទាំងមិនដឹងថាមាន Tae កំពុងតែកាន់ធុងទឹកឡើងលើចានបង្គន់នៅបន្ទប់ក្បែរគ្នាមុន នឹងអើតមើលឃើញនាងអង្គុយឆ្លៀតឱកាសនាងមិនចាប់ភ្លឹក រាងតូចក៏លើកធុងនោះចាក់ស្រោចទឹកជោគក្បាលនាងភ្លាម ។

ឈូ....

« អ្ហាយ៎!!! ស្អីគេហ្នឹង? » នាងស្រែកប្រកាច់ប្រកិន ពេញហ្នឹងបម្រុងងើបមុខមើលអ្នកបង្កហេតុតែ Tae ក៏បោះធុងនោះគ្របក្បាលនាងជិតឈឹងមើលអ្វីលែងឃើញហើយរហ័សចុះពីចានបង្គន់ដើរចេញពីទីនោះទាំងពេញចិត្តជាខ្លាំង ។

« ឯងជាអ្នកណា? មកធ្វើបែបនេះដាក់យើងធ្វើអីទៅ? នែ៎!!! » នាងស្រែកសួរថែមទាំងគោះទ្វារ ផាំងៗព្រោះមុននឹងរាងតូចយកដែកវែងមកឃាំងជាប់ពីខាងក្រៅហើយ ទម្រាំតែនាងចេញមកបានមិនដឹងថាពេលណានោះទេ ។

< ងុឺត!! > រថយន្តទំនើបបើកមកឈប់នៅពីមុខភូមិគ្រឹះ Kim ស្របពេលដែល Donghae នៅបាំងក្រោយគេងលក់ទៅហើយ ។

« អេ៎ក្រោក!! » Tae ដាស់ប្អូនតែ Jungkook ក៏ឃាត់ព្រមទាំងធ្វើសញ្ញាកុំឲ្យដាស់ មើលទៅគេ ច្បាស់ជាហត់នឿយពេញមួយថ្ងៃហើយទើបនាយ បើកទ្វារឡានហើយដើរទៅលើកអៀវ Donghae ដាក់លើខ្នង ។

« នាំខ្ញុំទៅបន្ទប់ Donghae ទៅ » រាងតូចក៏នាំផ្លូវ នាយទៅបន្ទប់អាល្អិតមុននឹងបើកទ្វារឲ្យគេអៀវ Donghae យកទៅដាក់នៅលើគ្រែហើយឲ្យមីង Yung មកជួយផ្លាស់ខោអាវឲ្យរួចនាំគេចេញមកវិញ ។

« លោកនៅចាំត្រង់ហ្នឹងសិនហើយ » Tae ប្រាប់រួចក៏ដើរទៅបន្ទប់ខ្លួនដែលនៅឆ្ងាយពីបន្ទប់ Donghae បន្តិចរួចក៏ដើរចេញមកវិញដោយមានកំប៉ុងអ្វីម្យ៉ាងមកជាមួយ ។

« ណេះ!! » រាងតូចហុចវាឲ្យនាយធ្វើមុខឆ្ងល់តែក៏ រហ័សទទួលវាភ្លាម ។

« អីហ្នឹង? » Jungkook

« ថ្នាំយកទៅលាបភ្នែកទៅ ស្អែកបាត់ជាំហើយ » Tae ប្រាប់ទាំងមិនមើលមុខនាយឡើយ ឯរាងក្រាស លឺចឹងក៏ញញឹមភ្លាម ។

« បារម្ភពីខ្ញុំមែនទេ? » Jungkook

« គ្មានទេ គ្រាន់តែខ្លាចស្អែកលោកនាយកឃើញភ្នែកលោកហើយសួរដេញដោលមានបញ្ហាដល់ខ្ញុំ ប៉ុណ្ណោះ » Tae

« បើដឹងចឹងហើយថ្ងៃក្រោយឈប់ប្រើដៃប្រើជើងទៀត » Jungkook

« និយាយស្អីស្ដាប់មិនយល់ ទៅផ្ទះលោកវិញទៅ » ថារួច Tae ក៏ដើរចូលបន្ទប់ហើយទាញទ្វារបិទតែក៏ មិនភ្លេចមើលរាងសង្ហារដែលឈរញញឹមដាក់គេឡើងពព្រាយ ។

« ឡប់ៗ »

< ក្រឹប > នាយតូចចោលពាក្យជេរនាយបន្តិចទើបចាក់គន្លឹះទ្វារបិទទុកឲ្យ Jungkook ឈរញញឹមម្នាក់ឯង ក្មេងនេះឃើញឆ្នាស់ចឹងទេតែក៏មានទឹកចិត្តបារម្ភ ពីគេដែរតើស មាត់រឹងនិយាយថាមិនបានបារម្ភតែតាមពិតគេអាចមើលដឹងពីទឹកចិត្ត ឃើញគេវេទនា បើកឡានដោយសារពាក់វ៉ែនតាបិទបាំងបានជាឲ្យថ្នាំមកលាបបែបនេះ មាត់រឹង ចរិតរឹងរូសមានះចង់តែឈ្នះតែធាតុពិតមានភាពកក់ក្ដៅចំពោះអ្នកដទៃ បែបនេះហើយជាប្រភេទមនុស្សដែលនាយពេញចិត្តបំផុត ។

To be continued.....❣️💕✨

המשך קריאה

You'll Also Like

148K 12.3K 58
ស្នេហាកើតចេញពីការបោកប្រាស់...
1K 122 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
351K 23.7K 69
ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin ...
73.1K 4.8K 41
"ពួកអ្នកនិងត្រូវសងខ្ញុំវិញគ្រប់យ៉ាង!!"ថេហ្យុង "បងនិងធ្វើអោយអូនមានស្នាមញញឹមនិងត្រឡប់មកស្រលាញ់បងដូចពីមុនវិញ"ជុងហ្គុក ការសម្ដែងបោកប្រាស់និងយកស្នេហាក្មេង...