កិច្ចសន្យាស្នេហ៍អន្លង់ទឹកភ្នែក
ភាគទី៤
ហ្គេមរបស់គេ
«កុំប្រាប់អ្នកណាថាខ្ញុំច្រឡំដេកជាមួយនាង...» ម្ចាស់រាងកាយរឹងមាំបង្ហេីបពាក្យសម្តីគ្មានធម៌មេត្តាទៅកាន់នាងតូចដែលកំពុងដេកយំលេីគ្រែស្របពេលដែលឱនរេីសអាវដែលបោះមកលេីឥដ្ឋមុននេះមកពាក់ឱ្យតែបានៗសិនព្រោះវាដាច់ឡេវអស់ទៅហេីយ។
«ខ្ញុំថាពូដូចជាហួសហេតុពេកហេីយ...» លោកពូដ៍សែនល្អរបស់នាងលែងដូចមុនទៀតហេីយ គេអាចនិយាយគ្រប់ពាក្យបានឱ្យតែអាចធ្វេីឱ្យនាងស្ពឹកខួរបានស្របពេលដែលតាំងពីតូចដល់ធំនាងតែងតែរស់នៅជាមួយការថ្នាក់ថ្នម ពាក្យសម្តីផ្អែមល្ហែម ទេីបពេលដែលមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលថ្នាក់ថ្នមនាងដូចជាលោកពូម្នាក់នេះផ្លាស់ប្តូរពីបាតដៃមកខ្នងដៃបែបនេះធ្វេីឱ្យនាងមិនអាចទទួលយកបាន។
«ហួសហេតុត្រង់ណា? ដេកជាមួយគ្នានេះវាជារឿងដែលគួរតែយកទៅប្រកាសណាស់មែនទេ? ខ្ញុំគ្រាន់តែជួយដាស់តឿន ព្រោះឃេីញថានាងពូកែយករឿងផ្ទាល់ខ្លួនទៅពិភាក្សារជាមួយអ្នកផ្ទះ ទេីបខ្ញុំខ្លាចនាងយករឿងនេះទៅនិយាយដែរ...» មួយឃ្លានេះគេមិនបានចង់បញ្ឈឺនាងតែគេនិយាយទៅតាមការពិតលេីអ្វីដែលគេគិតឃេីញ។ ពីមុននាងជាកូនក្មេងដែលគួរឱ្យស្រឡាញ់ណាស់តែអាចដោយសារពេលធំឡេីងមិនចេះគិតអីឱ្យវែងឆ្ងាយ ផ្តេីមចេះល្បិចច្រេីនតាមតែអារម្មណ៌ក្មេងឈាមរាវក៏ថាបាន។
«ខ្ញុំមិនឆ្គួតទេ! ហេីយបេីខ្ញុំប្រាប់មែន...ខ្ញុំនឹងទៅប្តឹងប៉ូលីសថាពូចាប់រំលោភខ្ញុំយកតែម្តង...» ពាក្យគម្រាមទាំងទឹកភ្នែកបែបចង់យកឈ្នះរបស់នាងមិនបានធ្វេីឱ្យលោកពូកំណាចព្រឺអីផ្ទុយទៅវិញវាបែជាធ្វេីអោយគេចង់សេីចទៅវិញ...
«ហឹហឹ...ទៅប្តឹងទៅ...ខ្ញុំក៏ចង់ដឹងដែរថាប៉ូលីសនៅសៀងហៃ ណាខ្លះដែលហ៊ានចាប់ខ្ញុំ...ហេីយខ្ញុំក៏ចង់ឃេីញនាងខ្មាស់គេដូចគ្នា...» ទោះបីជាពាក្យគម្រាមរបស់នាងស្តាប់ទៅកំប្លែងហាក់ដូចក្មេងទេីបចេះនិយាយ តែគេមិនលេងសេីចអីជាមួយនាងវិញឡេីយ ព្រោះគេលែងចូលចិត្តនាងដូចមុនហេីយ!
«ហេតុអីពូចិត្តអាក្រក់ដាក់ខ្ញុំបែបនេះ? » ឈីងជឺ សួរទាំងទន្ទឹងរង់ចាំចម្លេីយ។ តេីពាក្យសម្តីរបស់គេមួយឃ្លាណាដែលមិនបំបាក់ទឹកចិត្តរបស់នាងទេ?
«ចុះហេតុអីនាងចិត្តអាក្រក់ដាក់ស៊ូយាន? ហេតុអីនាងព្យាយាមបំបែកបំបាក់ខ្ញុំ និងស៊ូយាន? ទាំងដែលនាងដឹងហេីយថាពួកយេីងជាពូក្មួយ ដែលគ្រាន់តែរៀបការក្លែងក្លាយ...ហេតុអីនាងព្យាយាមចង់បានអ្វីដែលមិនគួរកេីតឡេីង? ហាន ឈីងជឺ នាងកុំបាច់ខំប្រេីទឹកភ្នែកក្លែងក្លាយរបស់នាងមកសម្តែងទាមទារក្តីអាណិតពីខ្ញុំទេ...ខ្ញុំគ្មានកូនចិត្តអាណិតនាងសូម្បីតែមួយភាគរយ...តែបេីចិត្តស្អប់...ខ្ញុំស្អប់នាងឡេីងអារម្មណ៌ស្អប់ទាំងនោះវាកាយកប់អារម្មណ៌មនោសច្ចេតនាពូក្មួយយេីងពីមុនឱ្យលិចបាត់អស់ទៅហេីយ...» ស្តាប់ហេីយឈីងជឺ មានអារម្មណ៌ថាវិលមុខនឹងការរៀបរាប់ហូរហែររបស់គេ ព្រោះវាគ្មានចំណុចមួយណាដែលជាទង្វេីដែលនាងបានសាងឡេីយ។ អារម្មណ៌ស្អប់បានកាយកប់អារម្មណ៌មនោសច្ចេតនាពូក្មួយឱ្យលិចបាត់ហេីយ? វាកេីតឡេីងដោយរបៀបណាទៅ?
«ខ្ញុំមិនបានធ្វេីអីពិតមែន...ខុសពីអ្វីដែលពូចោទប្រកាន់...ផ្ទុយទៅវិញខ្ញុំព្យាយាមលាក់បាំងរឿងរបស់លោកពូ និងអ្នកមីងស៊ូយាន ពីគ្រប់គ្នាទៅវិញទេ...ពូខ្លួនឯងទេដែលមិនចេះប្រយ័ត្ន! » នាងតូចនៅតែព្យាយាមតវ៉ាដាក់គេរកយុត្តិធម៌ឱ្យខ្លួនឯងព្រោះដូចអ្វីដែលបានចោទប្រកាន់ និងសាងឡេីងតាំងពីរៀបការមកនាងព្យាយាមធ្វេីគរថ្លង់រហូត គេឱ្យទៅឆ្វេងៗ ស្តាំៗស្របតាមទាំងអស់ តែចុងក្រោយបែជារងការចោទប្រកាន់លេីសដេីមថាជាមេនាំរឿងទាំងដែលគេខ្លួនឯងទៅបណ្តេីរស្រីស្នេហ៍ដោយបេីកជំហរឱ្យអ្នកស្គាល់គ្នាឃេីញសោះ!
«ខ្ញុំមិនប្រយ័ត្ន? តែរឿងវាចៃដន្យពេកទេ? ល្ងាចមិញនាងព្យាយាមទាមទារឱ្យខ្ញុំបំពេញតួរនាទីជាស្វាមីទាំងដែលមុនពេលរៀបការពួកយេីងបានធ្វេីកិច្ចសន្យាជាមួយគ្នារួចហេីយ...ហេីយប្រកែកគ្នាមិនទាន់បានប៉ុន្មានផងបងស្រីក៏ទៅរករឿងជេរស្តីស៊ូយាន...វាប្រហែលជាមិនចៃដន្យដល់ថ្នាក់នេះទេ...» គេនិយាយទៅតាមតែអ្វីដែលគេសន្និដ្ឋានយល់ដោយមិនស៊េីបឱ្យដឹងច្បាស់ជាមុន ធ្វេីឱ្យឈីងជឺ នៅតែព្យាយាមគ្រវីក្បាលមិនទទួលយកអ្វីដែលគេចោទប្រកាន់។
«ខ្ញុំមិនបានធ្វេីទេ...មិនបានធ្វេីពិតមែន...»
«តាំងពីពេលដែលពួកយេីងមិនទាន់រៀបការមកម្ល៉េះ...បងស្រីតែងតែប្រេីនាងឱ្យទៅតាមខ្ញុំ សឹងតែគ្រប់ពេលដែលខ្ញុំជូនស៊ូយាន ទៅដេីរលេង...ហេីយនាងក៏ធ្វេីតាម...នាងរាយការណ៌គ្រប់រឿងទាំងអស់ទៅប្រាប់ម៉ាក់របស់នាង តែខ្ញុំមិនខ្វល់ព្រោះគិតថានាងនៅក្មេងគ្រាន់តែធ្វេីតាមបញ្ជាមនុស្សធំ ទេីបតែពេលនេះដែលខ្ញុំយល់ថាការពិតទៅនាងក៏ជាមនុស្សម្នាក់ដែលចង់បំបែកបំបាក់ខ្ញុំ និងស៊ូយាន ដែរ...នាងធ្វេីបែបនេះធ្វេីអីទៅហាន ឈីងជឺ? ឬនាងដឹងថានាងមិន...» បានជាប់សាច់ឈាមជាមួយត្រកូលហាន...?
ប្រយោគចុងក្រោយគេមិនបង្ហេីបសួរទៅកាន់នាង ព្រោះមិនចង់ឱ្យរឿងកាន់តែរញ៉េរញ៉ៃ ឯចិត្តមួយទៀតក៏ស្រែកប្រាប់ថានាងប្រហែលជាមិនដឹងនោះទេ ព្រោះរឿងផ្ទៃក្នុងគ្រួសារគ្មានអ្នកដ៍ទៃដឹងឡេីយ សូម្បីតែនាង និងឈីងសៀ។
«លោកពូចង់និយាយពីអី? » ឈីងជឺ កេីតចម្ងល់ជាលេីកទីពីរតាមកាយវិការទាក់ទេីរបស់គេ ទេីបចង់សួរបញ្ជាក់។
«គ្មានស្អីទេ...ហេីយខ្ញុំក៏គ្មានស្អីត្រូវបកស្រាយឱ្យនាងដឹងដែរ ក្មេងចង្រៃដូចជានាងយកជាសាច់ការមិនបាន ខាតតែពេលវេលា! »
«ខាតដែលខំចំណាយបីបួនម៉ោងរំលោភខ្ញុំដោយចេតនាមែនទេ? » នាងមិនចង់យកកិត្តយសខ្លួនឯងមកបន្ទាបបន្ថោកដេីម្បីផ្ចាញ់ផ្ចាល់ជាមួយគេឡេីយតែនាងដឹងថាមនុស្សដូចជាគេបែបនេះកាន់តែធ្វេីខ្សោយគេកាន់តែបានចិត្ត!
«សួរបែបនេះគិតថាខ្ញុំសប្បាយអរជាមួយស្រីអន់ៗគ្មានជាតិដូចជានាងមែនទេ? សាបឆឹង បានតែបរិសុទ្ធ...អន់ជាងស៊ូយាន ឆ្ងាយណាស់! » បន្ទាបតម្លៃរបស់នាងដោយយកនាងទៅប្រៀបធៀបជាមួយមិត្តស្រីរបស់គេរួចហេីយនាគមាស ដែលពេលនេះប្រែមកជានាគកំណាចក៏បែខ្នងដេីរចេញពីបន្ទប់របស់ក្មួយស្រីបាត់ទៅ។ គេមិនខ្វល់ថានាងទទួលយកសម្តីរបស់គេបានឬអត់ឡេីយដែលសំខាន់ពេលនេះគេដឹងត្រឹមថាគេលែងទុកមុខឱ្យនាងបានចិត្តអីទៀតហេីយ។ នេះគ្រាន់តែជាមេរៀនត្រួសៗដែលគេចង់ផ្តល់ឱ្យនាងតែប៉ុណ្ណោះ តែបេីថ្ងៃក្រោយនាងថ្លេីមធំហ៊ានបង្ករឿងទៀត គេនឹងនិយាយកាពិតប្រាប់នាងឱ្យអស់ ហេីយដល់ពេលនោះគេមិនខ្វល់ឡេីយថានាងអាចនឹងខូចចិត្តដែលដឹងថាខ្លួនមិនមែនជាក្មួយស្រីបង្កេីតរបស់គេ ហេីយក៏មិនខ្វល់ពីអារម្មណ៌អ្នកផ្ទះទៀតដែរបេីសិនជានាងរត់ចេញពីផ្ទះ ព្រោះដល់ពេលនោះសុខទុក្ខរបស់នាងមិនមែនជាអ្វីដែលគេគួរឈឺក្បាលជាមួយបន្តឡេីយ។
មកដល់បន្ទប់របស់គេភ្លាមហាន ទូជាន ក៏ដោះអាវដែលដាច់ឡេវខ្ទិចខ្ទីនោះចេញពីខ្លួនបោះចូលទៅក្នុងកន្ត្រកខោអាវប្រឡាក់ រួចដេីរទៅទូបេីកយកឈុតគេងមកស្លៀកវិញម្តងដោយអារម្មណ៌នៅតែមួរម៉ៅមិនប្រែជាពិសេសវាកាន់តែម៉ួម៉ៅឱ្យតែគិតដល់រឿងមុននេះ!
គេចាំបានថាមុនពេលដែលបែខ្នងចេញមកនោះភរិយាជេីងល្អរបស់គេដែលពេលនេះបានជ្រុលជ្រួសជាមួយគ្នាដោយចេតនា បានខាំមាត់សម្លក់គេដោយមិនចុះញោមអីបន្តិចឡេីយ!
«អ្នកណាថាស្លូត? » គេសួរខ្លួនឯងទាំងដែលគេខ្លួនឯងនេះហេីយដែលតាំងពីតូចដល់ធំតែងតែគិតថានាងស្លូតរហូតមក ទេីបថ្ងៃនេះដែលគេបានដឹងថាការពិតទៅនាងមិនបានស្លូតឡេីយកន្លងមកនាងគ្រាន់តែគោរពគេតែប៉ុណ្ណោះ!
ដែលជេរស្តីឱ្យនាងមុននេះ គឺជាអារម្មណ៌ក្តៅចិត្តពិតៗរបស់គេ ដោយមិនបានបង្ខំខ្លួនឯងឱ្យត្រូវតែសម្តីអាក្រក់ដាក់នាងឡេីយ ព្រោះគេពិតជាមួរម៉ៅនឹងនាងពិតមែន។ តាំងពីតូចដល់ធំគេមិនដែលថាឬស្តីឱ្យនាងសូម្បីតែមួយម៉ាត់ ធ្វេីខុសអ្វីមួយគេតែងតែប្រដៅប្រាប់តាមសម្រួល តែនាងខ្លួនឯងទេដែលមួយរយៈក្រោយនេះតាំងខ្លួនជានាគញីចង់មកប្រឡែងជាមួយនាគឈ្មោលដូចជាគេ!
គ្មានជាតិ? សាបឆឹង?
«ហឺស! » សុខៗគេក៏លេីកដៃឡេីងមកទះមាត់របស់ខ្លួនឯងតិចៗពេលដែលនឹកឃេីញដល់ពាក្យសម្តីដែលជះទៅលេីនាងឱ្យចេះតែបានៗមុននេះ ទាំងដែលការពិតអ្វីដែលគេទទួលបានពីរាងកាយបរិសុទ្ធមុននេះវាធ្វេីឱ្យគេចាប់ចិត្តដកមិនរួចទៅវិញទេ! ត្បិតតែអាយុរបស់នាងនៅតិច ប៉ុន្តែរាងកាយរបស់នាងស្អាតមិនចាញ់តារាប៉ុន្មានឡេីយ ពីក្បាលដល់ចុងជេីងស្អាតគ្មានកន្លែងទាស់ ហេីយក៏មិនបដិសេធថាស៊ូយាន ក៏ប្រៀបមិនបាននឹងនាងដូចគ្នា...
«បរិសុទ្ធតែកាយ...តែចិត្តគំនិតមិនបរិសុទ្ធ...» នាងនៅក្មេងបែបនេះមិនគួរណាល្បិចច្រេីនទាល់តែសោះ តែយ៉ាងណាក៏ដឹងថានេះមិនមែនជាកំហុសរបស់នាងទាំងស្រុងតែក៏ជាកំហុសរបស់មនុស្សចាស់ដូចគ្នា...
«ចង់មេីលឃេីញខ្ញុំ និងនាង មានភាពស្និទ្ធស្នាលនឹងគ្នាដូចប្តីប្រពន្ធមែនទេន? ល្អ...ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វេីឱ្យមេីល...»
គេនឹងបំពេញបំណងគ្រួសារជូនដូចប្រាថ្នា បេីជ្រុលជាគ្រប់យ៉ាងដេីរមកដល់ដំណាក់កាលនេះទៅហេីយ គេក៏ចាក់បណ្តោយទៅតាមហ្នឹងដូចគ្នា!
