ភាគទី26:មានប្រពន្ធ?

Start from the beginning
                                    

"លោកប្ដី!!!!!"សម្លេងស្រួយស្រឹបហៅពីក្រោយខ្នងរាងស្ដើងធ្វើឲ្យអ្នកដែលឈរបែរខ្នងត្រូវងាកទៅក្រោយតាមប្រភពនៃសម្លេង

"បងត្រឡប់មកវិញហើយ!!!!"អ្នកដែលមាននាមជាប្រពន្ធក៏រត់ទៅក្រសោបរាងសង្ហារយ៉ាងណែននិងមានដានទឹកភ្នែកដក់ជាប់លើថ្ពាល់ពោរពេញទៅដោយក្ដីនឹករឮក

"កំពុងតែមានពូជមានពង្សផងហេតុអ៏ក៏ហ៊ានហក់លោតបែបនេះ?ចុះបើប៉ះពាល់ដល់អាកំហូចទៅអូនប្រុងគិតយ៉ាងមិច?"

"ព...ពិតជាលោកមែន...."xiao zhanបោះជំហ៊ានឈានជើងថយក្រោយសឹងមិនជឿនឹងភ្នែក គេកំពុងសុបិន្តមែនទេ???រាងក្រាស់មានប្រពន្ធហើយ???អត់ទេ!!ភ្ញាក់ឡើង!!វាមិនមែនជាការពិតនោះទេ!

ផាច់ៗៗ...

Xiao zhanលើកដៃទះកំភ្លៀងខ្លួនឯងខ្លាំងៗជាច្រើនកំភ្លៀងឲ្យភ្ញាក់ពីសុបិន្តមួយនេះ

"អេ...នេះឯងជាអ្នកណា???"រាងក្រាស់ព្រលែងប្រពន្ធរបស់ខ្លួនរួចងាកមកនិយាយជាមួយនឹងរាងតូច

"ល..លោកមើលខ្ញុំឃើញ???"xiao zhanបញ្ឈប់អ្វីដែលខ្លួនកំពុងតែធ្វើហើយងាកសម្លឹងមើលទៅអ្នកដែលសួរគេអំបិញមិញ

"ឯងមិនមែនជាខ្មោចឯណា..."

"ខ...ខ្ញុំឈ្មោះxiao zhan!"xiao zhan

"អូរ...រីករាយដែលបានស្គាល់ណាxiao zhan!នេះជាប្រពន្ធរបស់ខ្ញុំ!"នាយនិយាយស្របពេលដៃម្ខាងក្រសោបចង្កេះរបស់ប្រពន្ធខ្លួនថ្នមៗ

"ខ្ញុំរំខានអ្នកទាំង2ដែរទេ????"xiao zhan

"អត់នោះទេ!មោះចូលមកក្នុងមក!"អ្នកមាននាមជាប្រពន្ធចេញពីរង្វង់ដៃរាងក្រាស់រួចដើរមកកាន់ដៃរាងតូចនិងញញឹមស្រាលៗស្របពេលជំហ៊ានជើងបោះចូលទៅក្នុងផ្ទះ ឯអ្នកដែលមាននាមជាប្ដីក៏ដើរទៅតាមក្រោយ

ពេលចូលទៅដល់ខាងក្នុងអ្នកទាំង3ក៏ដាក់ខ្លួនអង្គុយលើសាឡុងរាងៗខ្លួននិងរក្សាភាពស្ងៀមស្ងាត់

"អ្នកទាំង2..រៀបការយូរឬនៅ?"xiao zhan

"ជាង10ឆ្នាំហើយ!"ប្រពន្ធ

"អញ្ចឹងចុះកូនរបស់អ្នកទាំង2?"xiao zhan

"និយាយលាក់បាំងអី....ខ្ញុំក៏ទើបតែមានគភ៌នាពេលថ្មីៗនេះដែរ.."ប្រពន្ធ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now