ភាគទី21:ប្រុសចាស់ចរឹកក្មេង

Start from the beginning
                                    

គិតរួចបម្រុងនឹងក្រោកទៅយកទឹកស្រាប់តែមានដៃមាំក្រាស់មកក្រសោបចង្កេះគេពីក្រោយធ្វើឲ្យគេមិនបានទប់លំនឹងខ្លួនក៏ដួលពីលើនាយ ឯអ្នកខាងក្រោមពេលដែលរាងតូចដួលពីលើក៏រឹតរង្វង់ដៃឱបចង្កេះកម្លោះតូចយ៉ាងណែនព្រមទាំងយកមកអឹបជាប់ខ្លួនថែមទៀតផង

"ល...លោក....!!!"xiao zhanហៅឈ្មោះអ្នកម្ខាងទៀតស្រាលៗស្របពេលដែលផ្ទៃមុខរបស់ពួកគេទាំងពីកំពុងតែនៅជិតគ្នាសឹងតែខ្វះតែ2cmទៀតប៉ុណ្ណោះ ផ្ទៃមុខរបស់គេចាប់ផ្ដើមក្រហមពេលដែលដង្ហើមក្ដៅភាយចេញពីមុខរបស់នាយប៉ះដល់មុខរបស់គេ

រាងក្រាស់មិនមាត់ក៏ញញឹមស្រាលៗយ៉ាងស្រទន់ដាល់រាងតូចដែលនៅពីលើ ទោះនាយមិនអាចមើលឃើញតែនាយអាចស្មានដឹងថាxiao zhanកំពុងតែអៀននឹងខ្លួន

"លោកលេងល្បិច!លោកមិនបានសន្លប់ទេ!លែងខ្ញុំទៅ!"xiao zhan

"អ្នកណាថាយើងសន្លប់?"yibo

"ន...នេះខ្ញុំស្មានថាលោកសន្លប់ណាខំតែភ័យ!!!!ហឺយ...ប្រុសឆ្កួតនេះ!លែងទៅ!ថប់ដង្ហើមណាស់!"xiao zhan

"សុំឲ្យរាងយូរបន្តិចបានទេ?នៅឲ្យស្ងៀមណា..."នាយនិយាយបណ្ដើររឹតរង្វង់ដៃបណ្ដើរព្រមទាំងឈ្មុលទៅម្ដុំកញ្ចឹងករបស់រាងតូចស្រង់ក្លិនដ៏សែនក្រអូបដូចផ្កាទាក់ទាញនាយឲ្យឈ្លក់វង្វេងមិនអាចសូម្បីតែចង់បែកឆ្វេង

"អឹម...!"xiao zhanក្រហឹមដើមករួចសង្ងំឲ្យyiboប៉ះពាល់លើរាងកាយគេតាមចិត្ត ស្ដាប់សម្ដីដែលនាយនិយាយអំបិញមិញ គេអាចដឹងថានាយប្រាកដជាអស់កម្លាំងក៏ព្រោះតែសម្លេងគឺខ្សាវៗដូចជាហត់នឿយនឹងអ្វីមួយ

Xiao zhanយកដៃរបស់ខ្លួនច្បូតសក់នាយឡើងទៅលើថ្នមៗរួចញញឹុមស្រាលៗ ចង្វាក់បេះដូងរបស់គេក៏ចាប់ផ្ដើមលោតខុសចង្វាក់ម្ដងទៀត ហេតុអីក៏មានអារម្មណ៍ថាមានក្ដីសុខខ្លាំងបែបនេះដោយគ្រាន់តែឱបគ្នាសោះ?

មួយសន្ទុះក្រោយមក*

"អេ...ហេតុអីក៏មានអារម្មណ៍ថាចម្លែកៗម្លេស?"រាងតូចមានអារម្មណ៍ថាអាវរបស់គេប្រឡាក់អ្វីមួយនៅផ្នែកខាងក្រោយខ្នងទើបយកដៃទៅប៉ះរួចយកមកមើលឃើញថាប្រឡាក់ឈាមជាប់ដៃដែលប៉ះអំបិញមិញ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now