ភាគទី18:គ្រប់គ្រង

Start from the beginning
                                    

"ស្លាប់...ស្លាប់.....!!!!!!"នាយហាក់ដូចទៅនឹងមនុស្សឆ្កួតកំពុងតែញៀននឹងការខ្វាចរាងកាយរបស់មេធ្មប់ ឈាមទាំងអស់ត្រូវបានខ្ទាតទៅលើផ្ទៃមុខនិងរបាំងមុខរបស់នាយ ស្របពេលនោះស្នាមញញឹមវិកលចរឹករំលេចឡើងលើផ្ទៃមុខរបស់នាយដូចគ្នា

"ហឺស...ហឺស....!!!!!!!!!!!"កំពុងតែសប្បាយនឹងការខ្វាចនាងបែរជាត្រូវបានអ្វីមួយហោះមកបុករាងកាយរបស់គេធ្វើឲ្យបើងខ្ទាតទៅម្ខាង

ស្រមោលមួយនោះក៏ចាប់លើកបីរាងកាយអ្នកដែលជិតផុតដង្ហើមរត់គេចចេញពីទីនោះត្រឹមមួយប៉ព្រិចភ្នែកដោយមិនអាចឲ្យពួកគេតាមទាន់

Yiboក្រោកឡើងយកដៃម្ខាងជូតឈាមចេញរួចក្រវីក្បាលក្រលាស់សក់ដែលសើមដោយឈាមរបស់មេធ្មប់ធ្វើឲ្យតំណក់ឈាមធ្លាក់មកលើដីម្ដងបន្តិចៗ

"សម្លាប់ពួកគេ!"ryukនិយាយឡើងថើរៗល្មមអាចឮដល់ត្រចៀករបស់yibo

រាងក្រាស់បង្ហាញវេមន្តលើដៃរបស់នាយផ្ដុំជារង្វង់រួចរត់យ៉ាងលឿនបំផុតទៅរកអ្នកដែលឈរភ្លេចខ្លួនទាំង2នាក់

បុម....

"អ្ហឹក....!!!!"haoxuanត្រូវyiboដាក់មួយយុទ្ធសិល្បដែលនាយផ្ដុំជារង្វង់អំបិញមិញធ្វើឲ្យគេត្រូវដួលទៅលើដីក្អួតឈាមចេញមក ហេតុអីក៏កម្លាំងខ្លាំងដល់ថ្នាក់នេះ????គេងើបពីដីមិនរួចនោះទេប្រៀបបានដូចជាដុំថ្មយ៉ាងធំកំពុងតែសង្កត់លើរាងកាយរបស់គេ

"ហ្ហឺសៗ...ដល់វេនឯងហើយ!!!!"yiboសើចរបៀបមនុស្សឆ្កួតម្ដងទៀតរួចបង្ហាញយុទ្ធសិល្បសារជាថ្មីនិងរត់ទៅរករាងស្ដើង រាងតូចបិតភ្នែកទទួលនឹងរឿងដែលបម្រុងនឹងកើតឡើងលើខ្លួន

"អ...អត់នោះទេ!!!!!!!"នាយស្រាប់តែបញ្ឈប់ទង្វើរដែលខ្លួនបម្រុងនឹងធ្វើ គេចាប់ផ្ដើមដឹងសតិម្ដងទៀត

"..."xiao zhanពេលដែលទទួលបានថាគ្រប់យ៉ាងកំពុងតែស្ងប់ស្ងាត់ទើបគេបើកភ្នែកឡើងសម្លឹងមើលទៅអ្នកចំពោះមុខខ្លួន

"រ...រត់ទៅ!!!!"នាយព្យាយាមហើបមាត់និយាយប្រាប់ដល់រាងតូចទាំងដែលខ្លួនឯងពិបាកសឹងតែស្លាប់ ទោះជាយ៉ាងណាគេមិនអាចឲ្យxiao zhanមានគ្រោះថ្នាក់ម្ដងទៀតនោះទេ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now