ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ

Start from the beginning
                                    

"ឯងរវើរវាយពេកហើយ!!!"រាងស្ដើងក្រវីក្បាលបណ្ដេញគំនិតទាំងឡាយចេញរួចរៀបចំខ្លួនងូតដើម្បីសម្អាតកាយ

                ____________________

វិមានត្រកូលwang*

សម្លេងតន្រ្តីបានលាន់ឮសន្ធឹងពេញផ្ទៃបន្ទប់ដ៏ខ្មៅងងឹតមួយនោះបង្កើតបានជាបទភ្លេងពិរោះរណ្ដំគួរឲ្យចង់ស្ដាប់មិនចេះជិតណាយ

ដៃមាំក្រាស់លើកដេញលើព្យាណូមួយនោះថ្នមៗ នាយនៅតែរក្សាភាពស្ងៀមស្ងាត់របស់ខ្លួនក្រោមរបាំងមុខរបស់នាយមិនហ៊ាននិយាយស្ដីអ្វីឡើុយ ច្រើនម៉ោងហើយដែលនាយនៅក្នុងបន្ទប់មួយនេះ ពេលនេះម៉ោងប៉ុន្មានហើយ??ឈានចូលពេលព្រឹកឬនៅ??

ក្រាក....

"បងប្រុស!!!!"អ្នកជាប្អូនបើកទ្វាចូលទៅក្នុងបន្ទប់ដ៏ធំមួយនោះទាំងគ្មានការអនុញ្ញាតិ

"?"yiboជ្រួញចិញ្ចើមចូលគ្នាបញ្ឈប់ការដេញព្យាណូងាកក្បាលមកខាងក្រោយបន្តិច

"បងខានទៅក្រុមហ៊ុនជាង1ឆ្នាំហើយ!បុគ្គលិកច្រើនណាស់ដែលប៉ាន់ស្មានថាបងបានស្លាប់!ដូចនេះថ្ងៃនេះបងគួរតែបញ្ជាក់ប្រាប់ពួកគេថាបងមិនទាន់ទៅណា...គ្រាន់តែឈប់សម្រាកតែប៉ុណ្ណោះ!"haoxuan

"ទេ!"ពាក្យខ្លីតែមួយម៉ាត់បង្ហើបចេញពីបបូរមាត់របស់រាងសង្ហារ និយាយរួចនាយក៏បែរទៅខាងមុខវិញរួចលើកដៃដាក់លើព្យាណូ

"បើបងមិនទៅទេខ្ញុំនឹងដណ្ដើមក្រុមហ៊ុនពីបងយកមកគ្រប់គ្រង...ដណ្ដើមគ្រប់យ៉ាងធ្វើឲ្យបងធ្លាក់ខ្លួននិងដេញបងចេញពីវិមានមួយនេះ!"ប្អូនប្រុសសម្រេចចិត្តស្រែកប្រាប់ដល់បងរបស់ខ្លួន

"បើឯងចង់បាន..ក៏យកវាទៅ!"yiboតបហីៗរបៀបមិនបានខ្វល់នឹងពាក្យទាំងនោះ

"ល្អណាស់!!!ខ្ញុំក៏ដណ្ដើមxiao zhanពីបងដូចគ្នា!"haoxuan

"គេលែងជារបស់យើងទៀតហើយ!"yibo

"បងប្រុស!!!!!!!!!!!"haoxuanស្រែកទាំងធុញថប់ គេមិនអាចឲ្យបងរបស់គេធ្លាក់ចូលក្នុងភាពងងឹតបន្តទៀតបាននោះទេ

"...."yibo

"ខ្ញុំដឹងថាបងនៅស្រឡាញ់គេខ្លាំង....បងបានឲ្យខ្ញុំតាមដានគេ លួចការពារគេ...រយៈពេល1ឆ្នាំវាគ្រប់គ្រាន់ហើយ!ដល់ពេលដែលបងត្រូវការពារគេដោយខ្លួនឯងហើយ!"haoxuan

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now