ភាគទី13:មេធ្មប់

Start from the beginning
                                    

ទីតៗ....

គេក៏សម្រេចចិត្តតេទៅប៉ារបស់xiao zhan

"អាឡូ????"លោកម្ចាស់xiao

"តើxiao zhanនៅផ្ទះដែរទេ?"yibo

"គេចេញមករកលោកហើយ!គេថាទៅគេងនៅទីនោះ!គេចេញពីផ្ទះតាំងពីម៉ោង6!"លោកម្ចាស់xiao

ប្រាវ.....

រាងក្រាស់ចាប់បោកទូរសព្ទចោលទាំងកំហឹង xiao zhanមិនទាន់មកដល់ ប្រាកដជាត្រូវមេធ្មប់ចង្រៃនោះសណ្ដំនិងចាប់យកទៅជាមិនខាន កែវភ្នែកទាំងគូចាប់ផ្ដើមប្រែពណ៍ម្ដងបន្តិច!

រៀងរាល់ចន្លោះម៉ោងចាប់ពី6ដល់10យប់ បើមានអ្នកណាធ្វើដំណើរឆ្លងកាត់ទីនោះតែម្នាក់ឯង គឺជាឱកាសរបស់មេធ្មប់ដើម្បីប្រើវិជ្ជាសណ្ដំឲ្យចូលទៅក្នុងព្រៃជ្រៅរួចចាប់យកទៅតែម្ដង!!អ្នកដែលត្រូវមេធ្មប់នោះចាប់បានសុទ្ធតែគ្មានជីវិតត្រឡប់មកវិញ!ចុះxiao zhan????

បើចង់មកទីនេះហេតុអីមិនផ្ដល់ដំណឹងប្រាប់ដល់គេមុន????កាលកន្លងមកនាយបានបានប្រើវេទមន្តបំភាន់ភ្នែកនាងកុំឲ្យនាងមើលឃើញនៅពេលដែលxiao zhanមកទីនេះតែឯង!តែថ្ងៃនេះបែរជាភ្លេចពីរឿងនេះ!ទើបអាចឲ្យមេធ្មប់ចាប់គេយកទៅដោយងាយខ្លាំងបែបនេះ!

Skip....

ផ្ទះមេធ្មប់*

ក្នុងផ្ទះមើលទៅរាងចាស់ទ្រុធទ្រោមហាក់បីដូចជាមិនបានជួសជុលឬសម្អាតវាទាល់តែសោះ អ្នកដែលសន្លប់នៅក្បែរជញ្ជាំងក៏ត្រូវដឹងខ្លួនឡើងវិញ

ត្របកភ្នែកទាំងគូចាប់ផ្ដើមបើកឡើងម្ដងបន្តិចៗអាចមើលឃើញពីផែងខ្នងរបស់ស្រីគ្រោងរ៉ូបពណ៍ក្រហមលាយនឹងពណ៍ខ្មៅម្នាក់នៅខាងមុខឆ្នាំងស្លធំមួយនិងមានក្អែកមួយទុំនៅលើស្មា

"ន..នាងជាអ្នកណា???"xiao zhanបង្ហើបមាត់សួរទាំងគ្មានកម្លាំងព្រោះទើបនឹងត្រូវក្បាលមួយដុំថ្ម សំណាងហើយមិនបែកនោះ

"យើងជាអ្នកណាមិនសំខាន់!អីដែលសំខាន់គឺផ្លាស់ប្ដូរឯង!!"មេធ្មប់បែរខ្នងភ្លាមអាចធ្វើឲ្យxiao zhabដឹងពីរូបសម្រស់របស់នាងភ្លាម នាងដើរទៅចាប់អូសរាងតូចសម្ដៅទៅរកឆ្នាំងស្លមួយនោះ

"ន...នាងចង់ធ្វើអី????"xiao zhan

"បោះឯងចូលឆ្នាំងនឹងណាអាល្ងើ!!!!ឲ្យតែពាក់ព័ន្ធនឹងyiboគឺយើងមិនទុកនោះទេ!!!"នៅពេលដែលនាងរំលឹកដល់ឈ្មោះរបស់រាងក្រាស់ គឺកែវភ្នែករបស់នាងពោរពេញទៅដោយគុំនំហាក់គុំគួនខ្លាំងដល់ថ្នាក់សម្លាប់មនុស្សពាក់ព័ន្ធនឹងyibo

"អត់ទេ!!!កុំ!!!!"xiao zhanស្រែកឡើងទាំងតក់ស្លុតនៅពេលដែលត្រូវនាងចាប់បោះចូលឆ្នាំងស្លមួយនោះ គេមិនទាន់ចង់ស្លាប់នោះទេ!គេមិនទាន់ចង់ចាកចេញពីរាងក្រាស់ដូចគ្នា នំដែលគេធ្វើលើកដំបូងនាយមិនទាន់បានភ្លក់នោះទេ តែវាហួសពេលហើយ....ទឹកភ្នែកមួយតំណក់ហូរកាត់ផែលថ្ពាល់របស់គេស្រក់ចុះមកក្រោម ចុងក្រោយក្នុងខួរក្បាលនៅតែគិតពីរាងក្រាស់

ប្រូង......

(បើបានចូលឆ្នាំងហើយគឺសល់តែឆ្អឹងតែប៉ុណ្ណោះ!អ្វីៗទាំងប៉ុន្មានគឺត្រូវរលាយខ្ទេចគ្មានសល់)

Skip.......

Yiboរត់ចេញពីទីនោះគោលបំណងទៅរកព្រៃជ្រៅគឺជាផ្ទះរបស់មេធ្មប់តែម្នាក់ឯង អំឡុងពេលដែលដើរក្នុងព្រៃស្រាប់តែ...

ឌឹប....

"អ្ហឹក....អឺស...ហឺស...!!!!!!!"នាយប្រឹងងើបឡើងក្រោយពីត្រូវខ្សែវល្លិជាច្រើនចាប់ព័ទ្ធជើងរបស់នាយជាប់

"ចាំយើង.....zhan!!!!!"ក្នុងទ្រូងខាងឆ្វេងរបស់នាយកំពុងឈឺខ្ទគៗហាក់ដូចជាកំពុងតែបាត់បង់របស់ដ៏សំខាន់ក្នុងជីវិត តំណក់ទឹកថ្លាមួយតំណក់ស្រាប់តែចេញពីវង្វង់កែវភ្នែករបស់នាយទាំងដែលវាខានបញ្ចេញមកជាច្រើនឆ្នាំ នាយលើកដៃក្រវាសវាចេញ ហេតុអីសុខៗស្រាប់តែហូរស្រក់ចុះមកគ្មានមូលហេតុបែបនេះ???នាយខ្ទប់ទ្រូងប្រឹងងើបឡើងនិងទាញសៀវភៅកម្រាស់ក្រាស់មួយចេញមក

សូមរង់ចាំភាគបន្ត.....

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now