ភាគទី13:មេធ្មប់

Start from the beginning
                                    

"អ្ហឺស...ឈឺសឺត.....!!!!!!"រាងតូចប្រឹងដកដៃចេញបែរជាត្រូវជាន់ខ្លាំងលើសដើម

"ជាមនុស្សរបស់wang yiboឬ???ឯងស្អាតយ៉ាងនេះសោះទើបyiboស្រឡាញ់ដល់ថ្នាក់នេះ គួរតែលុបបំបាត់ឯងចេញពីពិភពលោកនេះល្អទេ???"ម្រាមដៃវែងសស្លេកស្ដើងចេញសសៃដូចខ្មោចងាប់7ថ្ងៃចាប់លើកចង្ការxiao zhanឡើងឲ្យសម្លឹងមើលទៅនាង

"សួស្ដី...ក្មេងតូច!!!!ហឺសៗ..."ស្នាមញញឹមគួរឲ្យខ្លាចបានរំលេចឡើងលើផ្ទៃមុខរបស់នាង ផ្សែងពណ៍ស្វាយភាយពេញរាងកាយរបស់នាងនិងមានពន្លឺចេញមកតិចៗ សត្វក្អែកហោះមកទុំលើស្មានាងនិងទទះស្លាបម្ដងបន្តិចៗដូចគ្នា

"ន...នាងជាអ្នកណា????"xiao zhanញ័របបូរមាត់សួរផងខ្លាចផង គេមិនដែលឃើញអ្នកណាសដល់ថ្នាក់ដូចទៅនឹងក្រដាសដល់ថ្នាក់នេះនោះទេ!បូករួមនឹងកែវភ្នែកដ៏កំណាចរបស់នាងកាន់តែធ្វើឲ្យគេរន្ធត់

វឹប....

"អ្ហាយ.......!!!!!!"រាងកាយតូចត្រូវបានមេធ្មប់ចាប់អូសចេញទៅទីណាត់ទីណែងសម្ដៅរកផ្ទះរបស់នាងបាត់ មិនថាប្រឹងរើបម្រះយ៉ាងណាក៏មិនអាចទៅរួច គេពិតជាមិនយល់ពីខ្លួនឯងហេតុអីមកចាញ់កម្លាំងមនុស្សស្រីបែបនេះ??

ដុំថ្មធំមួយធ្លាក់ចំក្បាលគេធ្វើឲ្យគេសន្លប់ភ្លាមៗនៅនឹងកន្លែងដោយសារតែនាងបានប្រើវេទមន្តបញ្ជារវាមកឲ្យធ្លាក់ចំកណ្ដាល់ក្បាលរាងតូចបណ្ដាលឲ្យហូរឈាមជ្រាបចេញពីក្បាលរបស់គេ

ពេលនោះគេលែងដឹងពីអ្វីទាំងអស់ គ្រប់យ៉ាងងងឹតស្លុងមើលអ្វីក៏មិនឃើញ

Skip.......

វិមានត្រកូលwang*

ប្រាវ......

សម្លេងធ្លាក់បែកកែវបន្លឺឡើងធ្វើឲ្យអ្នកអង្គុយមើលសៀវភៅនៅលើតុត្រូវងាកមកចាប់អារម្មណ៍នឹងវាវិញម្ដង ហេតុអីមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តបែបនេះ??ហាក់ដូចជាមានអ្វីកំពុងតែកើតឡើង

នាយលើកទូរសព្ទចេញមកមើល គេទើបដឹងច្បាស់ថារាងស្ដើងបានទាក់ទងមកគេ តែគេបិតsilentទើបមិនបានឮសម្លេងទូរសព្ទរោទ៍

រាងសង្ហារចុចទាក់ទងទៅរាងស្ដើងជាច្រើនលើកជាច្រើនសារនៅតែមិនចូល ប្រាកដជាមានអ្វីមិនស្រួលជាមិនខាន!

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now