Part24: ប្រចណ្ឌ !!

Começar do início
                                        

// Skip // 

   នាឡិការដែលភ្ជួរនៅលើជញ្ជាំងក៏ចេះតែរ៉េចុះឡើង រីឯម៉ោងក៏ចេះតែដើរដូចជាពេលវេលាដូចគ្នាពួកគេ ទាំងអស់គ្នានាំគ្នាញាំអីរួចរាល់ក៏បន្តធ្វើការរហូតដល់រួចរាល់ដូចគ្នាដែរ ។ 
" បងអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះ " អុីឈិន ឈរអរគុណគ្រប់គ្នានៅខាងមុខហាងដែលបានរៀបចំ
រួចរាល់ ។ 

" នេះក៏ជាការងាររបស់ពួកយើងដែរ " ជុងគុក 
" បើចឹងពួកយើងបំបែកគ្នាត្រឹមនេះហើយណា " ឌី នាងនិយាយរួចក៏ដើរចេញទៅព្រោះថ្ងៃនេះនាងក៏បានយកឡានមកជាមួយដែរមិនពិបាកឲជីមីនជូនទៅដូចជាលើកមុននោះទេ ។ 
" អាគុកយើងដើរទិញអីសិនល្អទេ ? " បានជាមកផ្សារទំនើបទាំងមូលហើយបើសិនជាមិនបានដើរទិញអីដូចជាស្តាយពេលវេលាខ្លាំងណាស់ ។ 
" បើចឹងបងសុំចូលរួមផងតើបានទេ ? " អុីឈិន មិនទាន់បានចេញទៅណាក៏សុំពួកគេចូលរួមតែម្តងទៅយ៉ាងណាក៏បាននៅជិតមនុស្សដែលនាយស្រលាញ់ផងដែរ ។ 
" បាទប្រាកដជាបាន " ជុងគុក ងក់ក្បាលញញឹមយល់ ស្របរឿងអីដែរថាមិនបានគ្នាកាន់តែច្រើនដើរផ្សារក៏កាន់តែសប្បាយសំខាន់ឲតែមានលុយទៅបានហើយ ។ 

   ពួកគេទាំងបីចំណាយពេលវេលាដើរផ្សារទិញនេះ
ទិញនោះមិនឈប់ជាពិសេសគឺជីមីននិងរាងតូចនោះតែម្តងឃើញអីបន្តិចមិនបានឲតែរបស់ណាស្អាតដឹងតែគេចមិនផុតពីពួកគេឡើយ ។ 
" អេ!!អាគុកនោះដូចជាប្តីរបស់ឯងតើមែនទេ ? " ជីមីន ងាកភ្នែកតែបន្តិចក៏ឃើញដូចជាប្តីរបស់រាងតូចបណ្តើរជាមួយនិងមនុស្សម្នាក់តាមមើលទៅប្រហែលជាមនុស្សស្រីថែមទៀតផងបានជាគេងាកទៅប្រាប់រាងតូច ។ 
" ជាគេពិតមែន " ជុងគុក ងាកទៅតាមដៃដែលអ្នក
ជាមិត្តបានចង្អុលក៏បានឃើញថាជាប្តីរបស់គេនិងសង្សាររបស់គេពិតមែនទឹកភ្នែកដែលមិនបានព្រាង
ទុកក៏ស្រក់មកដោយមិនដឹងខ្លួនថេយ៉ុងនាយទៅធ្វើ
ការតែមិចក៏មកបណ្តើរសង្សារគេនៅផ្សារទំនើបទៅ
វិញ ? 
" ស្រីម្នាក់នោះគឺជាអ្នកណា ? " អុីឈិន សួររាងតូច
ដែលកំពុងតែឈរសម្រក់ទឹកភ្នែកមើលទៅសកម្មភាពប្តីរបស់គេពីចម្ងាយ ។ 
" កុំខ្វល់ពីគេអីយើងទៅហាងផ្សេងវិញល្អជាង " ជុងគុក ប្រញាប់ដើរចេញទៅមុនបើមិនចឹងទេគេអាចជាទឹកភ្នែកលិចហាងមួយនេះជាមិនខានទេអ្នកណាទៅទ្រាំបានដែលឃើញមនុស្សដែលខ្លួនស្រលាញ់នៅជាមួយនិងស្រីផ្សេងបែបនេះគេក៏ដឹងថាខ្លួនគេមកក្រោយតែពេលនេះគេពិតជាមិនអាចទ្រាំបានទៀតពិតមែនថេយ៉ុងក៏ធ្លាប់ប្រាប់ដូចគ្នានេះគឺជាលទ្ធផលដែលរាងតូចមិនព្រមលែងលះជាមួយនិងនាយដោយ
ខ្លួនឯងជួបរឿងបែបនេះមិនប្រាកដថាតទៅមុខអាចនិងលើសដើមជាងនេះទៀតក៏ថាបានដែរ ។ 
" ជុងគុកឯងokទេ ? " ហេតុតែបារម្ភពីមិត្តទោះបីជាមិនដឹងថាស្រីម្នាក់ដែលដើរជាមួយនិងរាងក្រាស់នោះជាអ្នកណាតែពេលនេះមិត្តរបស់គេគឺសំខាន់ជាងមើលចុះយំឡើងហើមភ្នែកបាត់ទៅហើយ ។ 
" អឹម " ជុងគុក ព្យាយាមញញឹមតែវាមិនសូវសម
សម្រាប់អ្នកម្ខាងទៀតដែលមើលមកកាន់ខ្លួន ។ 
" បងថាចាំបងជាអ្នកជូនជុងគុកទៅផ្ទះវិញល្អជាង " អុីឈិន 
" បាទ!!បើចឹងបងមើលគេឲខ្ញុំផងណា " ជីមីន 
" យើងទៅសិនហើយអាមីន " ជុងគុក 
" តោះ " អុីឈិនដើរអមដោយរាងតូចដើរទៅចំណត
ឡានដែលនាយចតទុកនៅខាងក្រោម ។ 
" ជុងគុកប្រយ៉ាត់ " ដើរបានបន្តិចស្រាប់តែមានក្រុម
ក្មេងៗប៉ុន្មាននាក់រត់កាត់ពួកគេបិះធ្វើឲរាងតូចដួលទៅហើយព្រោះគេអាល័យតែដើរភ្លឹកមិនដឹងថាគិតអ្វី នេះសំណាងហើយដែលអុីឈិនចាប់អោបស្មាររបស់រាងតូចគេចទាន់កុំអីគេអាចជានិងដួលមិនខានទេ ។
" អេ!! ថេយ៉ុងនោះដូចជាប្រពន្ធបងតើមែនទេ ? " សាលីណា នាងក៏បានងាកឃើញរាងតូចជាមួយនិង
ប្រុសម្នាក់នោះដូចគ្នាមើលទៅពួកគេដូចជាកំពុងតែ
អោបថើបគ្នាព្រោះមើលពីចំហៀងបានឃើញបែបនិង
ពិតមែនជាឪកាសល្អនាងក៏ប្រាប់ទៅរាងក្រាស់ដើម្បីឲ
នាយខឹងស្អប់និងរាងតូចក៏ថាបានដែរកំហឹងនៅក្នុងខ្លួនក៏កើតឡើងមកភ្លាមៗពេលដែលបានឃើញទិន្នភាពដែលនៅចំពោះមុខមិនជាឆ្ងាយពីនាយប៉ុន្មានទេរាងតូចនិយាយមិនស្តាប់គ្នាសោះនាយខំហាមហើយថាហាមមិនឲទៅពាក់ព័ន្ធរឺក៏និយាយជាមួយនិងមនុស្សប្រុសផ្សេងដែលមិនមែនជានាយតែនេះគេនៅតែមិនព្រមស្តាប់លទ្ធផលមិនល្អនោះទេ ។ ដោយឃើញនាយក្តាប់ដៃយ៉ាងណែនបែបនេះកាន់តែធ្វើឲនាងពេញចិត្តថែមលើសដើមនេះនាងមិនទាន់និងបានធ្វើអ្វីផងរាងក្រាស់ក៏ខឹងនិងរាងតូចដល់ថ្នាក់នេះទៅហើយ….។ 


#JK🐰 

   

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Onde histórias criam vida. Descubra agora