ភាគទី11:រាត្រីដ៏ស្រស់ស្អាត

Start from the beginning
                                    

"ឬចង់ទាំងមិនទាន់ភ្លឺ??"yiboសើចដើមកតិចៗអស់សំណើចនឹងកាយវិការរបស់xiao zhan!គេដឹងខ្លួនតាំងពីxiao zhanយកដៃប៉ះនឹងផ្ទៃមុខរបស់នាយពីដំបូង!គឺទៅក្មេងពិតជាចង់ដឹងរឿងច្រើនពិតមែន!ស៊ូរៀវរកទូរសព្ទបន្ថែមទៀតមិនខ្លាចថាពេលនេះជាពេលយប់ឬថ្ងៃ

"ប្រុសចាស់ល្មោភណាស់!"xiao zhan

"ល្មោបដោយសារតែក្មេងហាច់ដែរនឹងហា!ដំបូងប្រកែកៗ តែចុងក្រោយបែរជាឲ្យបន្ថែមល្បឿន នៅហៅឈ្មោះគេមិនដាច់ទៀត!"yibo

"ប្រុសឆ្កួត!!កុំចេះតែថា!"xiao zhan

"អ្ហឹម....!"នាយទម្លាក់បបូរមាត់លើបបូរមាត់ស្ដើងតិចៗ ប្ដូរពីការច្រត់ដៃទៅជាការក្រសោបចង្កេះមួយក្ដាប់យ៉ាងណែនពោរពេញទៅដោយសេចក្ដីគ្រឺតខ្នាញ់

"ហុឹម...."xiao zhanមិនបានប្រកែកថែមទាំងថើបតបទៅវិញនិងលើកដៃស្រាក់កនាយជាប់ ពួកគេថើបក្រលាស់អណ្ដាតប្រឡែងគ្នាមិនគិតថានេះជាម៉ោង3យប់ក្ដី អ្វីដែលសំខាន់គឺដឹងតែផ្អែមសិនហើយ><

"ហុឹម...!"នៅពេលដែលថើបអស់ចិត្តyiboក៏សម្រេចចិត្តដកបបូរមាត់ចេញពីអ្នកក្រោមទ្រូង

"ខ្ញុំគេងលែងលក់ហើយ!"xiao zhan

"ចង់ទៅមើលខាងក្រៅទេ?"yibo

"អត់នោះទេ!ខ្ញុំខ្លាច!"xiao zhan

"មិនអីនោះទេ!"yiboក្រោកឈោងយករបាំងមុខមកពាក់ហើយលើកបីxiao zhanចេញពីបន្ទប់ដើម្បីទៅខាងក្រៅ

Xiao zhanផ្អែកក្បាលនឹងទ្រូងរបស់នាយដើម្បីស្ដាប់ចង្វាក់បេះដូងដែលកំពុងតែលោតប្រៀបបាននឹងតន្រ្តីឲ្យគេស្ដាប់កំដរនៅពេលរាត្រី ឆ្លងកាត់ការដើរកាត់បន្ទប់ផ្សេងៗនៅក្នុងវិមាន ធ្វើឲ្យxiao zhanព្រឺឆ្អឹងខ្នងមិនហ៊ានបើកភ្នែកសម្លឹងមើលអ្វីផ្សេង គេមានអារម្មណ៍ថាមានកែវភ្នែកជាច្រើនគូកំពុងតែសម្លឹងមើលមកកាន់ខ្លួនពីកន្លែងដែលងងឹត

មួយសន្ទុះធំក្រោយមកyiboក៏បាននាំរាងស្ដើងមកដល់ខាងក្រៅនៃវិមាន គេក៏ដាក់xiao zhanចុះ នាយទាញសៀវភៅក្រាស់មួយក្បាលចេញមកដោយប្រើវេទមន្តរបស់នាយធ្វើឲ្យxiao zhanចំហរមាត់សឹងមិនជឿនឹងភ្នែកថាអាចនឹងបានឃើញរឿងទាំងនេះកើតឡើងនៅចំពោះមុខខ្លួន

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now