« បានហើយៗ ម៉ោះ!! មកអង្គុយទីនេះចាំប៉ាៗមកវិញ » Tae លើកដៃមកខ្ទប់ក្បាល មួយថ្ងៃៗតែពីរនាក់នេះគេវល់ចង់ត្រឡប់ខួរទៅហើយ បើនៅក្នុងពោះចេញមកមួយទៀតគេច្បាស់ជាឆ្គួតមិនខានទេ ។
« ប៉ាៗអូនទេ » Taekie ស្ទុះរត់ត្រុយ តោងឡើងទៅអង្គុយលើសាឡុង ទន្ទឹងចាំផ្លូវប៉ាមកពីធ្វើការវិញ ។
« ប៉ាៗបងទេ » Taeguu រត់មកឡើងអង្គុយដែរ
« បស់អូន »
« បស់បង »
« Appa ហុិកៗ អាបងថាប៉ាៗបស់គាត់ »
« ប៉ាៗរបស់ពួកកូនទាំងពីរនាក់ណា កុំដណ្តើមគ្នាឮទេ?? ជាបងប្អូននិងគ្នាពួកកូនត្រូវស្រឡាញ់គ្នាឱ្យបានច្រើនៗ ប្រយ័ត្នប៉ាពួកកូនមក ប៉ាវៃណាពួកកូនឈ្លោះគ្នាបែបនេះ »
« Appa កុំប្រាប់ប៉ាៗណា » Taeguu ងើយមុខទៅសម្លឹងមុខរាងតូចភ្លឹសៗ ខ្លាចថា Appa និងប្រាប់ប៉ាពីរឿងដែលខ្លួនប្រកែកជាមួយប្អូន បើមិនចឹងសុីនំផាច់ទៀតហើយ ។
« បើពួកកូននៅតែឈ្លោះគ្នា Appa ប្រាប់ប៉ាហើយ » Tae អោបដៃចូលគ្នាសម្លឹងមុខកូនទាំងពីរឆ្លាស់គ្នាទៅវិញទៅមក ។
« អត់ទេ ពួកកូនស្រឡាញ់គ្នា »
៚ ងុឺត ៚
« ប៉ាៗ » គ្រាន់តែបានឮសម្លេងឡានចតឈប់ភ្លាម ក្មេងៗទាំងពីរក៏ហក់ចុះពីលើសាឡុងរត់ទៅខាងក្រៅយ៉ាងលឿន ។ បន្ទាប់ពីនឿយហត់ពីការងារនៅក្រុមហ៊ុនដល់ថ្នាក់នាយក្រពុលមុខជាខ្លាំង លោកប៉ារូបសង្ហារបោះជំហានចូលមកខាងក្នុងខណៈដែលកូនៗក៏រត់ចេញមករកគេដូចគ្នា ។ Jungkook បន្ទាបជង្គង់ចុះបន្តិចត្រដាងដៃចាំទទួលកូនទាំងមានស្នាមញញឹមនិងធឹងនៅលើមុខ ទោះជាគេនឿយហត់យ៉ាងណានៅពេលដែលមកដល់ផ្ទះ គេតែងតែញញឹមចេញគ្រប់ពេល ។
« មានរពឹសឬអត់ថ្ងៃនេះ?? ធ្វើបាប Appa ទៀតហើយទេដឹងកូនកំហូច?? » Jungkook ពរកូនស្រីដើរចូលមកខាងក្នុង ចំណែកឯកូនប្រុសវិញគេក៏អៀវពីក្រោយ ។ នៅពេលដែលចូលមកដល់ខាងក្នុងគេក៏រេភ្នែករកមើលរាងតូច នាយអើតមើលទៅផ្ទះបាយបន្តិចទើបឃើញគេកំពុងតែធ្វើម្ហូបនៅខាងក្នុង ។
« កូនឡើងទៅនៅលេងខាងសិនទៅ បន្តិចទៀតប៉ាឡើងទៅតាមក្រោយណា សឺត!! សឺត!! » Jungkook ដាក់កូនចុះពីលើដៃវិញ អោនទៅថើបថ្ងាស់ពួកគេម្នាក់មួយខ្សឺត ។ នាយតាមមើលកូនរហូតដល់ពួកគេឡើងទៅដល់ខាងលើផុត ទើបគេដើរទៅរកគូដណ្តឹងដែលនៅខាងក្នុងវិញ ។
Jungkook សកដៃទៅអោបចង្កេះរាងតូចពីក្រោយ ដាក់មុខទៅអឹបនិងចន្លោះ.កក្រអូបប្រហើររបស់គេ បិទភ្នែកសំងំស្រង់ក្លិនខ្លួនគេមកឱ្យបាត់អស់ការនឹករលឹក ។
« បងខ្លាំងហត់ទេ?? » នៅពេលដែលគេដកមុខចេញវិញ Tae ក៏បង្វែរខ្លួនមកឈរទល់មុខគេ លើកដៃទៅអង្អែលមុខគេថើរៗដោយមិនភ្លេចសួរនាំគេផងដែរ គ្រាន់តែឃើញក៏ដឹងថាគេហត់ ប៉ុន្នានថ្ងៃនេះនៅក្រុមហ៊ុនមានបញ្ហា គេក៏ត្រូវទៅចាត់ចែងក្នុងនាមជាម្ចាស់ក្រុមហ៊ុនដោយផ្ទាល់ ដំបូងគេមិនចង់ទាំងទៅផង ព្រោះគេបារម្ភប្រពន្ធកូននៅឯផ្ទះ តែ Tae ក៏ប្រាប់ឱ្យគេទៅ លួងគេទម្រាំតែគេសម្របខ្លួនតាមដល់ថ្នាក់ពីរ បីថ្ងៃឯណោះ ។
« ហត់ណាស់ដែរ តែពេលបានជួបអូនបាត់ហត់អស់រលីង » Tae សើចបន្តិចនៅពេលដែលឮប្រយោគរបស់គេ ចេះមកផ្អែមល្ហែមធ្វើឱ្យខ្លួនអៀនទាល់តែបានពិតមែន ។ Jungkook មិនមាត់រួចទើបអោនទៅលើកបីរាងតូចឡើងដាក់គេឱ្យទៅអង្គុយលើសាឡុងជាមុន ទើបនាយផ្តេកក្បាលទៅគេងកើយភ្លៅស្រឡូនតាមក្រោយ ។
« នៅក្រុមហ៊ុនយ៉ាងមិចហើយ?? »
« ប្រហែលប៉ុន្នានថ្ងៃទៀតចប់ហើយ បងនិងបានមកគេងអោបអូនដូចមុន នឹកប្រពន្ធសឹងស្លាប់ទៅហើយ »
« អ្នកណាប្រពន្ធបង?? ពួកយើងនៅមិនទាន់រៀបការនោះទេ » Tae ដាក់ដៃទៅអង្អែលសក់គេថ្នមៗ សម្លឹងមុខគេបែបទារចម្លើយ ។
« ពួកយើងរៀបការហើយតាំងពីកំណើត Guu មកម្ល៉េះ » លោកប៉ារូបសង្ហារចាប់ដៃតូចៗរបស់គេមកថើបថ្នមៗ បន្ទាប់ពីពួកគេនិយាយគ្នាលេងអស់ពេលជាយូរ Jungkook ក៏លង់លក់នៅលើភ្លៅរបស់ Tae ដោយដៃនៅអោបពោះរាងតូចជាប់ ។ គ្រាន់តែមើលក៏ដឹងថាគេហត់ខ្លាំងប៉ុណ្ណា ប៉ុន្នានយប់នេះគេក៏មិនសូវគេង គេគិតតែពីធ្វើការរហូត ប្រាប់ឱ្យគេសម្រាកខ្លះក៏គេមិនព្រមសម្រាកទៀត ក្បាលរឹងដូចដែកអញ្ចឹង ។
______________________
TO BE CONTINUED... 🙏🏻♥️
#ស្រឡាញ់អ្នកអាន 🤟💕
AERA ROSAA ఌ
YOU ARE READING
គូដណ្តឹងចងចិត្ត ✔️
Romanceទោះបីជាគេមានសព្វនាមជាមនុស្សឆ្គួត ក៏គេមិនដែលភ្លេចពាក្យថា"បងស្រឡាញ់អូន"ដែរ Jeon Jungkook x Kim Taehyung Author : AERA ROSAA ( សៀម លីហ័ង) Date : ២៦/០៨/២០២០ - ០១/១១/២០២០
ភាគទី៤៩ : នឹកប្រពន្ធសឹងស្លាប់ទៅហើយ
Start from the beginning
