ប្រវិត្ត គីម ថេរយ៉ុង💔

13.3K 745 9
                                        

គីម ថេរយ៉ុង កូនប្រុសតែមួយគត់របស់គ្រួសារត្រកូលគីម កូនប្រុសតែមួយគត់ដែលប៉ាម៉ាក់ស្រឡាញ់ថ្នាក់ថ្នមដូចត្បូងកែវ ព្រោះតែចរឹកស្លូតបូត ចិត្តស្មោះត្រង់ដូចក្រដាស.ស ដោយសារតែចំណងចាស់ៗដែលជាអ្នកស្គាល់គ្នា ក៏បានធ្វេីឱ្យគេជាប់ឈ្មោះជាគូដណ្តឹងរបស់កូនច្បងត្រកូលចន ពីដំបូងគេក៏មិនបានមានចិត្តអ្វីលេីJungkookនោះដែល តែដោយសារតែតាមប៉ាម៉ាក់គេក៏ស្របតាមដោយមិនមាត់អ្វីមួយម៉ាត់ ប៉ុន្តែអ្នកណាទៅស្មានដឹងក្មេងម្នាក់នេះបានលង់ស្រឡាញ់គេ ស្រឡាញ់ដល់ថ្នាក់ដកចិត្តមិនរួច ស្រឡាញ់គូដណ្តឹងចិត្តខ្មៅម្នាក់នោះងប់ងល់ដល់ថ្នាក់មេីលមិនឃេីញពីទង្វេីអាក្រក់របស់គេនោះទេ មិនយូរប៉ុន្នានក្រោយពីម៉ាក់ប៉ារបស់Taeបានលាចាកលោកទៅ គេក៏ត្រូវបានអ្នកស្រីJeonនាំមកនៅក្នុងភូមិគ្រឹះ គាត់ហាក់ដូចជាពេញចិត្តនឹងក្មេងដ៏សែនស្លូតបូតមួយនេះណាស់ គាត់តែងតែចេញមុខការពារគេរហូតរាល់ពេលដែលJungkookរករឿងគេ ថ្ងៃខ្លះទោះបីជាTaeមិនធ្វេីអីខុស គេក៏កម្រោលមកធ្វេីបាបមិនឱ្យលោះមួយថ្ងៃណានោះទេ មានឋានៈជាគូដណ្តឹងតែគេមិនដែលមានចិត្តស្រឡាញ់អាណិត មានតែស្អប់ ស្អប់សឹងតែចង់សម្លាប់ក្មេងម្នាក់នេះចោលទៅហេីយ ។

Taeមិនដែលមានចិត្តចង់ចេញទៅណាក្រៅពីក្នុងភូមិគ្រឹះនោះទេ ព្រោះតែខ្លាចJungkookគិតថាគេមានបំណងចង់រត់ចេញ ម្យ៉ាងគេមានចរឹកពូកែខ្លាចនេះខ្លាចនោះស្រាប់ គេមិនដែលចង់ស្គាល់អ្នកណាក្រៅពីJungkookនោះទេ រាល់ថ្ងៃចង់គេធ្វេីបាបយ៉ាងមិចក៏ខ្លួនមិនដែលប្រកាន់ខឹងដែល សូម្បីតែគំនិតគិតថាឈប់ស្រឡាញ់គេ ចង់ចាកចេញពីគេតែ1%ក៏គ្មាននៅក្នុងខួរដែល មានតែចង់នៅក្បែរ នៅជិត សាងគ្រួសារជាមួយតែប៉ុណ្ណោះ ។

ក្មេងកម្សត់មានជំងឺសេីរស្បែកម្យ៉ាងនោះគឺ រាល់ពេលដែលគេនៅហាលក្តៅយូរ ស្បែកគេក៏ប្រែទៅជាក្រហមងាំង ស្រួលមិនស្រួលគេអាចនឹងដល់សន្លប់ នេះក៏ជាហេតុផងម្យ៉ាងដែលគេមិនចេញទៅណាដែល ព្រោះគេខ្លាចជំងឺរេីឡេីង អំពេីទុក្ខដល់គេដល់ឯង សង្គមខាងក្រៅក៏គេមិនដែលឈានជេីងចូល សំងំនៅតែក្នុងផ្ទះ ដល់ថ្នាក់មនុស្សគ្រប់គ្នាហៅគេថាជាមនុស្សឆ្គួត គិតថាដោយសារតែគេឆ្គួតទេីបអ្នកនៅក្នុងគ្រួសារមិនឱ្យគេចេញមកខាងក្រៅ ក៏គេនៅតែមិនមាត់សុខចិត្តឱ្យគេថាឱ្យតាមចិត្ត ព្រោះគេមិនដែលយកចិត្តទុកដាក់ ។
___________
បេីសិនជាមិនយល់ត្រង់ណាអាចcmtសួរខ្ញុំបានណាអ្នកទាំងអស់គ្នា😊❤️
RöSää♥︎

គូដណ្តឹងចងចិត្ត ✔️Tempat di mana cerita hidup. Terokai sekarang