ភាគទី8:ស្នងដំណែង

Start from the beginning
                                    

"ក្រែងចង់ដឹងពីមូលហេតុដែលយើងពាក់របាំងមុខឬ?"yibo

"លោកនឹងប្រាប់ខ្ញុំមែនទេ?"xiao zhan

"ត្រូវហើយ!"yibo

"និយាយមកខ្ញុំចាំស្ដាប់!"xiao zhan

"រង្វាន់..."yibo

"ជាអី?"xiao zhan

"1តឹក!"yibo

"ល..លោក?"xiao zhan

"អត់ទៅអញ្ចឹង!"រាងក្រាស់និយាយទាំងរំភើយហើយដើរទៅអង្គុយលើកៅអីនិងដាក់ជើងលើតុ

"ខ្ញុំថាកុំអីហី....."xiao zhanបង្អូសសម្លេងអង្វររាងក្រាស់

"តាមចិត្ត!"នាយញញឹមចុងមាត់ មុននេះហ៊ានធ្វើបាបនាយ អញ្ចឹងហើយពេលនេះនាយក៏ត្រូវតែសងសឹកវិញដែរ

"ហូយ.......!"រាងស្ដើងដើរទៅអង្គុយពីលើរាងក្រាស់ហើយព្រលេះឡេវអាវរបស់ខ្លួនបានប៉ុន្មានគ្រាប់ក៏ត្រូវអ្នកម្ខាងទៀតនិយាយកាត់

"មិនបាច់ទេ!យើងអស់ចំណង់ហើយ!"yiboលើកដៃទប់ដៃរាងតូច

"ប្រុសឆ្កួត!!!ខំតែភ័យ!!!ឥឡូវប្រាប់បានទេ?"xiao zhan

"មើលមាត់.....អត់......ចង់.....!"yibo

"ខ្ញុំស្អប់លោក!!!!!"xiao zhanស្រែកដាក់yiboរួចក្រោកដើរចេញពីនាយទៅក្រៅបន្ទប់ ឯyiboគ្រវីក្បាលអស់សំណើចតិចៗនិងដើរទៅតាមក្រោយ

"Zhan....!!"yibo

"ចេញឲ្យឆ្ងាយ!!!!!"xiao zhanបន្ថែមល្បឿនរត់ទៅមុខធ្វើឲ្យyiboរត់ទៅតាម

ជើងទាំងគូចេះតែរត់រហូតដល់ជណ្ដើរមួយឡើងទៅខាងលើ xiao zhanក៏ឡើងទៅតាមរហូតដល់កំពូលនៃវិមាន ខ្ពស់ខ្លាំងណាស់!ទម្រាំឡើងទៅដល់គេវិសនឹងអស់ខ្យល់ទៅហើយ! ស្នាមញញឹមស្រាលៗចាប់ផ្ដើមរំលេចឡើងលើផ្ទៃមុខស្រទន់ ព្រះអើយ!ស្អាតខ្លាំងណាស់!ពេលទៅដល់កំពូលនៃវិមានអាចមើលឃើញពីទេសភាពនៅខាងក្រៅនិងដើមឈើដុះព័ទ្ធជុំវិញវិមាន!

គេដាក់ដៃទាំងគូច្រត់ពីលើបង្កាន់ដៃព្រមទាំងបិតស្រូបយកខ្យល់អាកាសពីទីនោះ នៅពេលនោះក៏មានអារម្មណ៍ថាកក់ក្ដៅហាក់មាននរណាម្នាក់មកក្រសោបប្រាណរបស់គេពីក្រោយ រាងស្ដើងបើកភ្នែកនឹងបែរក្រោយមើល

"យ៉ាងមិច?អនាគតប្ដីឱបមិនបានឬ?"yiboរឹតរង្វង់ដៃឱបរាងតូចហើយឱនទៅស្រង់ក្លិនពីកញ្ចឹងកសខ្ចីមួយនោះ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now