ស្រាក្រហម 🍷

Start from the beginning
                                        

នៅក្នុងសួនច្បារផ្កាឈូករត័្ន Xaio Zhan កំពុងតែ គូររូបទេសភាពនៃផ្កា តែជំនាញនេះមិនមែនគាត់ចេះមកជាយូរហើយទេ តែគាត់បានរៀនគូររូបកាលពីជីវិតមុននៅអាយុ 20 ឆ្នាំ តែបើនិយាយពីឥឡូវគាត់ទើប18 ឆ្នាំទេ

Xaio Zhan មើលរូបដែលខ្លួនគូររួច ទាំងញញឹមដាក់រូបគំនូរ

"ការពិតទៅខ្ញុំក៏មានប្រយោជន៍ដែលតើ!តែមកគូររូបបែបនេះធ្វើឲ្យខ្ញុំនឹកសាលាហើយ!" ការពិតណាស់ដោយសារតែ កាលពីមុនXaio Zhan រវល់តែតាម Zhao cheng គាត់រៀនមិនចប់ហើយក៏ត្រូវ Yibo ចាប់មកឃុំទៀត

" បើឲ្យទៅសុំ Yibo ទៅរៀនវិញពិបាកបន្តិចហើយ! គាត់មិនទុកចិត្តខ្ញុំទេ!តែអនាគតខ្ញុំមិនអាចបំផ្លាញ់ម្ដងទៀតទេ!" Xaio Zhan សម្លឹងមើលទៅផ្ទះធំ ទាំងដកសង្ហើមធំ

ពេលយប់🌃

Xaio Zhan ដើរចុះឡើងនៅពីមុខបន្ទប់ Yibo ទើបដាច់ចិត្តគោះទ្វារទាំងស្ទាក់ស្ទើរ។ Yibo បើកទ្វារឲ្យ Xaio Zhan តែមិននិយាយអីទើប Xaio Zhan ដើរចូលទៅក្នុងតែម្ដង។ ពេលដែលចូលទៅទើបដឹងថា មិនមែនមានតែ Yibo ទេ លោក mo Yan ដែលជាអ្នកជំនេញសណ្ដំ ក៏នៅទីនោះដែរ Yibo តែងតែត្រូវការគាត់ដើម្បីសណ្ដំចិត្តឲ្យស្ងប់បានដេកលក់។

លោកMo Yan ក៏ដើរចេញទៅក្រៅចំណែក Yibo ក៏ទៅអង្គុយលើសាឡុង ចាក់ស្រាក្រហមមកផឹក វាជាទម្លាប់របស់គាត់

"មានការអី!?" Yibo

"ការពិតទៅ...ខ្ញុំ..ចង់និយាយពីទំនាក់ទំនងរបស់ពួកយើង!!" Xaio Zhan

Yibo មិននិយាយតែងើយមើយមុខ Xaio Zhan ដែលឈរនៅពីមុខ

"ខ្ញុំដឹងថាលោកមិនជឿទុកចិត្តខ្ញុំទេ!ខ្ញុំតែងតែចង់រត់តែវាគ្រាន់តែជាពីមុនតើ!ខ្ញុំក៏ដេកជាមួយលោកហើយ ខ្ញុំរត់ក៏មិនផុតពីកណ្ដាប់ដៃលោកដែរ!!" Xaio Zhan ព្យាយាមពន្យល់តែ Yibo ដូចជាមិនចាប់អារម្មណ៍សោះ

"និយាយពីគោលបំណងឯងទៅ!" Yibo

" ខ្ញុំ...ខ្ញុំចង់ទៅរៀនវិញ!!" សម្ដីរបស់ Xaio Zhan ធ្វើឲ្យ Yibo បង្ហាញទឹកមុខមិនពេញចិត្តយ៉ាងច្បាស់

"ខ្ញុំដឹងថាលោកមិនជឿជាក់ខ្ញុំទេ!តែខ្ញុំចង់បន្តការសិក្សាពិតមែន!" Xaio Zhan

ស្នេហ៍ដូចទឹកឃ្មុំ (ចប់)Where stories live. Discover now