ព្រះអាទិត្យបន្ទាប់ខ្លួនម្ដងបន្តិចៗ បញ្ចេញពន្លឺជាសចូលមកក្នុងបន្ទប់ដ៏ប្រណីតមួយក្លាយជាពណ៌មាស់។ ក្មេងប្រុសអង្គុយនៅយ៉មុខបន្ទប់ដូចរាល់ដងភ្នែកសម្លឹងមើលភ្នំដែលជាប់ជើងមេឃ។
វីឡាមួយនេះអាចមើលឃើញទាំងក្រុមអគារធំៗ និងទាំងក្រុមភ្នំខ្ពសៗ Xaio Zhan លើកកែវតែក្ដៅក្រេបបន្តិចហើយក៏ញញឹមបែបមានក្ដីសុខ។
កិបកិប.....
សម្លេងសម្រិបជើងពីក្រោយខ្នងបង្វែរអារម្មណ៍ Xiao Zhan ឲ្យងាកបែរមើលដោយធ្វើភ្នែកជ្រិមកណ្ដាលទី ព្រោះបុរសរាងស្ដើងដែលឈរនៅពីមុខ
"សួរស្ដីក្មេងតូច!!!នៅចាំខ្ញុំដែរទេ!!"
"AnTi Aniya...."
Anti ញញឹមទទួលតែ Xiao Zhan មិនស្រួលចិត្តប៉ុន្មានទេដែលឃើញស្នាមញញឹមមួយនេះ គាត់បាត់មុខយូរហើយក្នុងវត្តមានវីឡាមួយនេះតែពេលនេះបែរជាមករកគាត់លបៗបែបនេះមានបំណងអាក្រក់ឬអត់ក៏មិនដឹង ។
Anti អស់សំណើចសើចខឹកៗ ពេលដែលឃើញទឹកមុខមិនស្រណុករបស់ក្មេងនៅចំពោះមុខ គាត់មិនបានមកក្នុងគោលបំណងអាក្រក់អីទេ គ្រាន់តែមកលេងតាមបែបធម្មតា ហើយដើរចូលមកនេះក៏មិនបានជួបអ្នកណានៅក្នុងផ្ទះនេះដែរទើបដើរមករក Xiao Zhan តែម្ដង
គាត់អង្គុយចុះលើសាឡុងដែលដាក់ទុកលំហែរនៅយ៉មុខបន្ទប់ទាល់មុខ Xiao Zhan ផងដែរ ហើយក៏ហុចប្រអប់មួយដែលទំនងជាប្រអប់នំ តែមិនដឹងនំអ្វី
"នេះ!!!ខ្ញុំមិនអាចមកសួរសុខទុក្ខដោយដៃទទេរបានទេ!!"
Xiao Zhan ទទួលប្រអប់នំទាំងមិនបានស្ទាក់ស្ទើតែទឹកមុខបញ្ជាក់ថាមិនសូវជាចង់ប៉ុន្មានទេ។ ដោយក្ដីចង់ដឹងចង់ឃើញ គាត់ក៏បើកប្រអប់នំយឺតៗរហូតដល់អាចឃើញនំនិងស្រង់ក្លិនបាន
នំប៉ាវប្រហែលជា8 ដុំតម្រៀបគ្នា មានរំលេចពណ៌ផ្សេងៗនិងរសជាតិផ្សេងៗ ក្លិននៃរស់ជាតិទាំងអស់ចូលគ្នា គ្រាន់តែក្លិននំប៉ាវក៏អាចធ្វើឲ្យអារម្មណ៍ Xiao Zhan ធូរស្រាលបានដែរ
"បងប្រុសរបស់ឯងធ្លាប់ប្រាប់ខ្ញុំថា...ឯងចូលចិត្តនំប៉ាវបំផុត!!សង្ឃឹមថាឯងនឹងចូលចិត្តវា!!"
YOU ARE READING
ស្នេហ៍ដូចទឹកឃ្មុំ (ចប់)
Romanceទឹកឃ្មុំគឺមានរស់ជាតិផ្អែមនិងស្អិត ចុះបើស្នេហាមនុស្សពីរអ្នកដូចជាទឹកឃ្មុំវិញនោះតែវា ទៅជាយ៉ាងណាវិញ គ្រាន់តែស្រមៃក៏មានក្ដីសុខ
