ភាគទី7:ប្រចណ្ឌ

Beginne am Anfang
                                    

"ហ៊ឹម?????"កែវភ្នែកទាំងគូសម្លឹងមើលទៅទីនោះទាំងចម្ងល់មិចក៏មិនងងឹតខ្លាំងដូចយប់នោះ?ថែមទាំងមានពន្លឺភ្លឺព្រៀងៗអាចមើលពីទិដ្ឋភាពនៅខាងក្នុងវិមាននោះបានទៀតផង!បែបនេះក៏ល្អ!ព្រោះស្រួលរកផ្លូវចេញ!

ដើរអស់រយៈពេលមួយសន្ទុះធំនៅតែមិនដឹងគោលដៅរបស់ខ្លួន តើyiboនៅបន្ទប់ណា?ហើយគេមកដល់កន្លែងណាហើយ??

"អ្ហាយ....!!!"

វឹប.....

ស្រាប់តែពេលនោះក៏ប្រទះនឹងពីងពាងធំមួយក្បាលធំជាងក្បាលមនុស្សវារសម្ដៅទៅរកគេទើបxiao zhanភ័យពេកឈានជើងថយក្រោយបម្រុងនឹងរត់ស្រាប់តែទាក់ជើងដួលវិសនឹងបែកក្បាលតែមានអ្នកមកទប់ចង្កេះជាប់

វឹប...
ច្រូច....

រាងក្រាស់ក្រវីកាំបិតខ្លីប៉ុន្មានជុំគប់ទៅពីងពាងធ្វើឲ្យចាក់ទម្លុះរាងកាយពីងពាងងាប់បាត់តែម្ដងទៅ

កម្លោះតូចមិនហ៊ានបើកភ្នែកនោះទេ!គេកំពុងតែក្រឡាប់ខួរហើយ!មិចនឹងអាចមានពីងពាងធំយ៉ាងនេះទៅ?មិនតែប៉ុណ្ណោះមើលទៅដូចជាបីសាចថែមទៀតផង!នេះមិនមែននៅក្នុងរឿងទេណា

"ហឹុម...ក្រអូបណាស់!!"រាងក្រាស់លេចស្នាមញញឹមឱនស្រង់ខ្លិនពីកញ្ចឹងកសខ្ចីមួយនោះមើលទៅហាក់កំពុងតែពេញចិត្តនឹងវា

នៅពេលដែលឮសម្លេងអ្នកម្ខាងទៀតទើបxiao zhanប្រញាប់បើកភ្នែកហើយរើខ្លួនចេញពីនាយនិងសម្រួលឥរិយាបថឡើងវិញ

"ប្រុសស្អាត!មករកអីនៅទីនេះ?មិនខ្លាចស្លាប់ទេឬ?"haoxian

"គឺ...មិត្តរបស់ខ្ញុំបាត់ខ្លួន!ទើបខ្ញុំមករកគេ!ខ្ញុំបារម្ភពីគេ...គេបាត់ខ្លួនពេញមួយយប់ហើយ...ដោយសារតែខ្ញុំទើបទៅជាបែបនេះ!"xiao zhanនិយាយទាំងទឹកមុខសោកសៅបញ្ចាក់ថាមិនបានលេងសើចតែជាអារម្មណ៍ពិត jiyangហ៊ានប្រថុយមកទីនេះជាមួយគេ តែគេបែរជារត់ចោលjiyangទៅវិញ

"អរ...យើងដឹងថាគេនៅឯណា...."haoxuan

"ពិតមែន?កុំកុហកណា!"ស្នាមញញឹមស្រាលៗលេចឡើងទាំងក្ដីសប្បាយចិត្ត

"ប្រាកដណាស់ប្រុសស្អាត!តែត្រូវមានរង្វាន់!"រាងក្រាស់និយាយបណ្ដើរខិតទៅក្បែររាងតូចនិងក្រសោបចង្កេះគេបណ្ដើរ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Wo Geschichten leben. Entdecke jetzt