ភាគទី4:រៀបការ?

Start from the beginning
                                    

តែ....ឈប់សិន!!!ហេតុអីរឿងគេជាមនុស្សមិនប្រក្រតីបែរជាគ្មានអ្នកណាចុះផ្សាយ?ឬjiyangកុហកគេ!

រាងតូចចូលទៅឆែកមើលរឿងទាក់ទងនឹងរាងក្រាស់ ពិតជាមិនដូចអ្វីដែលjiyangប្រាប់គេពិតមែន!គ្មានរឿងអាស្រូវរបស់គេនោះទេ ហើយប្រវត្តរបស់នាយគឺបិតជិតឆែកមិនឃើញអ្វីសូម្បីតែឪពុកម្ដាយរបស់រាងក្រាស់

ខ្ចិលគិតច្រើនក៏ក្រោកទៅងូតទឹកសម្អាតខ្លួនកុំឲ្យស្អុះស្អាប់តែម្ដងទៅ

ល្ងាចឡើង*

បន្ទាប់ពីសម្រាកគ្រប់គ្រាន់រាងតូចចុះមកក្រោមដើម្បីទទួលទានអាហារពេលល្ងាច តែអ្វីដែលភ្ញាក់ផ្អើលនោះគឺឃើញវត្តមានរបស់ឪពុករបស់គេអង្គុយរង់ចាំគេនៅផ្ទះបាយ

"ប៉ាមកដល់លឿនម្លេស?????"xiao zhanដើរទៅអង្គុយក្បែរគាត់

"ឯងឈ្លោះគ្នាជាមួយម៉ាក់ឯងទៀតហើយ?"លោកម្ចាស់xiao

រាងតូចនិងអ្នកស្រីxiaoដែលអង្គុយអមសងខាងគាត់ងាកមុខចេញព្រមគ្នា

"សម្រួលគ្នាទៅ!ជាគ្រួសារតែ1មិនគួរណាឈ្លោះប្រកែកប្រកាន់គំនិតគ្នារៀងខ្លួននោះទេ!គាត់ជាម៉ាក់កូន!កូនត្រូវស្ដាប់គាត់!ហើយអូនក៏គួរតែរៀនយល់ពីកូននិងឲ្យសេរីភាពទៅកូនខ្លះផង!"អ្នកជាប្ដីព្យាយាមនិយាយសម្រុះសម្រួល តែអ្នកទាំង2ស្ដាប់មិនចូលត្រចៀករាងខ្លួន

"ប៉ាខំជិះមកសុខចិត្តទុកការងារចោលដើម្បីមកជួបអ្នកទាំង2!ហេតុអីក៏ធ្វើបែបនេះ?ធ្វើឲ្យប៉ាខកចិត្តហើយ!"លោកម្ចាស់xiaoទម្លាក់ទឹកមុខចុះ

"អូនសុំទោស!បងកុំធ្វើមុខបែបនេះអី!"អ្នកស្រីxiaoលួងលោមទៅកាន់ប្ដីរបស់គាត់

"បងស្ត្រេសណាស់!រឿងខាងក្រៅធ្វើឲ្យឈឺក្បាល ឥឡូវមករឿងក្នុងគ្រួសារមិនយល់ចិត្តគ្នាទៀត!"លោកម្ចាស់xiao

"ប៉ាពិសារបាយសិនទៅ!កុំទាន់គិតរឿងផ្សេងអី!"xiao zhanចាប់ម្ហូបឲ្យឪពុករបស់គេ

"ប៉ាលេបមិនចូលនោះទេ!"លោកម្ចាស់xiao

"អូនដួសឲ្យ!បងញ៉ាំទៅណា!"អ្នកជាប្រពន្ធក៏ចាប់ម្ហូបដាក់ចានគាត់ដូចគ្នា

"ត្រូវហើយ!ប៉ាពិសារសិនទៅ!"រាងស្ដើងដួសបញ្ចុកគាត់រហូតដល់គាត់ព្រមបើកមាត់ទទួលយកអាហារដែលរាងតូចផ្ដល់ឲ្យ

"ហឹម....."អ្នកស្រីxiaoនិងxiao zhanញញឹមតិចៗពេលឃើញគាត់ញ៉ាំអាហារ

"ប៉ានឹងម៉ាក់ពិភាក្សារួចហើយ!គឺឲ្យឯងរៀបការព្រោះប៉ាចាស់ហើយ!ប៉ាចង់បានចៅ!"លោកម្ចាស់xiao

"អត់....អត់ទេ!ខ្ញុំនៅក្មេង!ខ្ញុំមិនទាន់ចង់បានទេ!"xiao zhanដាក់ស្លាបព្រាចុះប្រកែកហាដាច់គឺមិនយក

"គេលែងខ្វល់នឹងអាយុហើយ!"លោកម្ចាស់xiao

"ពួកយើងចង់បានចៅ!"អ្នកស្រីបន្តពីក្រោយ

"តែ....តែ....ខ្ញុំមិនចង់យក...អឺ....ខ្ញុំ....ខ្ញុំមានអ្នកដែលខ្ញុំលួចស្រឡាញ់ហើយ.....!"រាងស្ដើងចេះតែនិយាយឲ្យតែរួចពីមាត់ គេមិនទាន់មើលឃើញអ្នកណានោះទេ តែបើមិនដោះសារគឺមិនកើត!ណាមួយគេមិនចង់បាត់បង់សេរីភាពរបស់ខ្លួនទេ

"អ្នកណា?"លោកម្ចាស់xiao

"គឺ....គឺ.....wang...wang yibo!!!!"xiao zhanនឹកឃើញឈ្មោះរាងក្រាស់មុនគេក៏និយាយចេញមកតែម្ដងទៅ

"មិនបាន!គេជាមនុស្សប្រុស!ណាមួយឋានៈគេខ្ពស់ណាស់!ជាពិសេសគឺគ្មានប្រវត្តច្បាស់លាស់!ប៉ាមិនព្រមជាដាច់ខាត!"លោកម្ចាស់xiao

"ម៉ាក់ក៏មិនព្រមដូចគ្នា!"អ្នកស្រីxiao

"តែ...តែពួកកូនជ្រុលជ្រួសនឹងគ្នារួចហើយ.....ហឹម..."រាងស្ដើងដាច់ចិត្តនិយាយចេញមកទាំងមុខចាប់ផ្ដើមក្រហម

គាត់ទាំង2ពេលដែលឮសឹងតែប្រេះទ្រូង!នេះកូនប្រុសរបស់គាត់គិតស្អីទៅ?បើលេចឮដល់ខាងក្រៅតើគិតយ៉ាងមិច

"កូនធ្លាប់ឃើញមុខគេដែរទេ?"អ្នកស្រីxiao

Xiao zhanមិនមាត់ក្រវីក្បាលតិចៗ

"គេជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សគ្រោះថ្នាក់!ពួកយើងមិនគួរប្រថុយឲ្យxiao zhanទៅគេនោះទេ!"លោកម្ចាស់xiao

"អញ្ចេះចុះល្អទេ?រឿងរបស់កូនគ្មានអ្នកណាដឹងក្រៅពីម៉ាក់ប៉ានិងyiboទេ!អញ្ចឹងហើយម៉ាក់និងប៉ាមិនប្រាប់អ្នកណា!ហើយរកនារីដ៏ល្អម្នាក់មករៀបការនឹងកូន!កូនគិតយ៉ាងមិចដែរ?កូនជាមនុស្សប្រុសមិនខូចខាតអីនោះទេ!"អ្នកស្រីxiao

រាងស្ដើងមិនបង្ហើបមាត់ដោះសារលែងកើត គេត្រូវធ្វើយ៉ាងមិចទៅ???គាត់និយាយក៏ត្រូវ!គេជាមនុស្សប្រុសមិនខាតបង់អ្វីនោះទេ!តែគេមិនចង់បាត់បងសេរីភាពទាំងក្មេងមិនទាន់អស់សប្បាយនោះទេ!

ឱព្រះអើយ!!!សូមជួយគេផង!ចាំគេសែនក្បាលជ្រូកឲ្យ!!!!

សូមរង់ចាំភាគបន្ត....

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now