ភាគទី៤២:តួនាទីជាប៉ា

Start from the beginning
                                        

« ឮទេ?? » Jungkook ផ្ទួនសំណើរឡើងទាំងលើកចញ្ចើមម្ខាងឡើង សកម្រាមដៃចង្អុលចុះទៅចាប់ផ្ងើយចង្ការរាងតូចឡើងបន្តិច ដើម្បីកុំឱ្យគេហាមាត់ប្រកែកបាន ។

« ឮ...ឮ...ហើយ... » Tae ព្រិចភ្នែកតិចៗ ព្យាយាមគេចក្រសែរភ្នែកពីគេ ព្រោះតែមិនហ៊ានសម្លឹងចំ ។ កាលដែលបានឃើញកាយវិការអៀនប្រៀនរបស់រាងតូចបែបនេះ Jungkook ក៏ភ្លេចខ្លួនញោចញញឹមចេញមក ដកខ្លួនចេញវិញ រួចទើបបោះជំហានដើរទៅបន្ទប់ទឹកបាត់ ។

Tae ប្រញាប់ស្រវេស្រវាក្រោកយ៉ាងលឿន លួចដកដង្ហើមធូរទ្រូងពេលដែលគេទៅបាត់ អម្បាញ់ខ្លួនទាំងអៀន ទាំងភ័យសឹងតែគាំងម្តងៗទៅហើយ ។ រង្វង់មុខតូច ក៏ងាកមកមើលកូនរបស់ខ្លួនទាំងពីរវិញ ទើបឃើញថាកូនស្រីពៅគេងលក់បាត់ទៅហើយ រវល់តែផ្តោតអារម្មណ៍ទៅលើ Jungkook គេមិនទាំងដឹងផងថាកូនគេងតាំងពីពេលណា លើកដៃស្រឡូនស្អាតទៅអង្អែលសក់កូនថើរៗ បម្រុងនិងអោនទៅថើបកូន តែ...

« Tae ឆាប់ឡើង បងចាំយូរហើយ » Tae ងើបមុខឡើងមកវិញ ទាំងខាំមាត់សម្លក់មាត់ទ្វារបន្ទប់ទឹកមិនដាក់ភ្នែក ។ចូលទៅមិនទាន់បាន ៣ នាទីស្រួលបួលផងគេក៏ស្រែកថាចាំយូរ និយាយត្រង់គេរឿងច្រើនជាងកូនក្មេងទៅទៀត ។

« ទៅហើយៗ » Tae សកដៃទៅទាញភួយមកដណ្តប់ឱ្យ Taeguu ត្រឹមទ្រូង រួចទើបងាកមករៀបចំកន្លែងកូនស្រីតូចវិញម្តង ។ ប្រញាប់ក្រោកឈរដើរចូលទៅក្នុងបន្ទប់ទឹកទាំងលួចភ័យក្នុងចិត្តតិចតួច ដោយខ្លាចថាគេនិងធ្វើផ្តេសផ្តាសមកលើខ្លួន ទោះជាពេលនេះដឹងហើយថាគេជាប្តី តែយ៉ាងណាក៏នៅតែភ័យដដែល ភ្លាមៗបែបនេះគ្មានអ្នកណាធ្វើខ្លួនត្រូវនោះទេ ។

« អាយយ!! » រាងតូច កន្ញ្រាក់ខ្លួនក្រញាងស្រែកឡើងអស់មួយសម្លេង ព្រោះតែភ្ញាក់ផងភ័យផងពេលដែលមានដៃមួយគូសកមកទាញចង្កេះខ្លួនមកអឹបនិងផែនទ្រូងហាប់ណែនពោរពេញទៅដោយសាច់ដុំយ៉ាងណែនណាប់ សាកសមអត់ខ្ចោះដែលគេអាចធ្វើឱ្យស្រីៗមិនចេះតិចអ្នក ញាប់ញ័រ ប្រគល់ខ្លួនប្រាណឱ្យដល់កន្លែងឯណោះ តែគេតែងតែបដិសេធគ្រប់មនុស្ស គេរងចាំតែ គូដណ្តឹងចងចិត្ត ម្នាក់នេះតែមួយគត់ អ្នកណាក៏គេមិនត្រូវការដែរ ។

គូដណ្តឹងចងចិត្ត ✔️Where stories live. Discover now