ភាគទី3:ចូលទៅក្បែរ

Start from the beginning
                                    

"ពេលនេះបុរសវ័យក្មេងដែលគ្មានអ្នកណាអាចដឹងពីអត្តសញ្ញាណពិតប្រាកដ គាត់បានឈានចូលលំដាប់ទី1ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតប្រចាំប្រទេស!អំណាចរបស់គាត់ជិតស្មើនឹងប្រធានាធឹបតី......"(ខ្ចិលសរសេរហា៎-,-)

"Wow...ក្រែងនេះជាwang yiboហី???"jiyang

"ឯងស្គាល់គេ?"xiao zhan

"នេះឯងទើបចេញពីស្រែមែនទេ?ទើបមិនស្គាល់គេបែបនេះ?"jiyangស្រែកដាក់រាងតូចតិចៗ តែអ្នកម្ខាងទៀតក្រវីក្បាល នៅពេលដែលគេដើរមកក៏ឃើញមានគេចុះផ្សាយពីរាងក្រាស់ច្រើនដែរ!ក្នុងចិត្តឆ្ងល់យ៉ាងខ្លាំង!ឥឡូវមកដល់ហាងកាហ្វេក៏ឃើញទៀត

"គេឈ្មោះwang yibo!ជាម្ចាស់វិមានត្រកូលwang ម្ចាស់ក្រុមហ៊ុន....និងម្ចាស់សណ្ឋាគារផ្កាយ5ដែលឯងទៅកាលពីយប់នោះ....ទ្រព្យសម្បត្តិមានមិនខ្វះ!តែគ្មានអ្នកណាបានឃើញមុខរបស់គេនោះទេ....មិនដឹងថារកស៊ីស្អីខ្លះទេទើបមានដល់ថ្នាក់នេះ!អ្នកខ្លះប្រឹងរកចង់មួយជីវិតហើយ មិនបានពាក់កណ្ដាលគេផង..."jiyang

"ឯងដឹងច្រើនម៉េស?"xiao zhan

"ល្បីជាងតារាទៅទៀត បើមិនដឹងទើបចម្លែក!"jiyang

"ឈប់សិន...ឯងថាគេជាអ្នកមានខ្លាំងត្រូវអត់?ចុះគេនៅទំនេរទេ?"xiao zhan

"តាមយើងដឹង...ដូចជាអត់ទាន់មានលិតទេ..កុំប្រាប់ថា..."jiyang

"យើងចង់ទាក់គេ...យកលុយមកចាយលេង!យើងខ្ចិលចាយលុយគ្រួសារណាស់!កុំឲ្យអ្នកស្រីxiaoថាយើងបំផ្លាយលុយគ្រួសារច្រើនពេក...ចឹងហើយមានតែលុយនៅខាងក្រៅ!"xiao zhan

"ឯងដឹងថាឯងដូចប្រុសលក់ខ្លួនដែរទេ?"jiyang

"តែម្នាក់តាស៎....ព្រោះគេមានលុយច្រើន...ហើយមើលទៅក៏សង្ហារ....ព្រោះយើងធ្លាប់ជួបគេកាលពីយប់នោះ!"xiao zhan

"ជួបពេលណា??"jiyang

"ជួបនៅពេលទៅកម្មពិធី....យើងក៏ទើបតែនឹកឃើញដែរ...គឺនៅពេលអំបាញ់មិញនេះពេលដែលឃើញរូបគេ...អញ្ចឹងបានចេះតែឆ្ងល់...មិចក៏មានអារម្មណ៍ថាប្រហែលៗ...ឥឡូវដឹងហើយ!"xiao zhan

"តែ....យើងឮគេនិយាយ....ថាម្ចាស់វិមានជាមនុស្សមិនប្រក្រតី!មានមនុស្សស្រីច្រើនណាស់បានស្លាប់ដោយសារគេក៏ព្រោះតែទៅក្បែរគេ....ក្នុងគំនិតយើង....គេអាចនឹងជាមនុស្សវិកលចរឹកព្រោះគ្មានមនុស្សធម្មតាឯណាអាចរស់នៅក្នុងវិមាននោះតែម្នាក់ឯងនោះទេ...ហើយវិមាននោះអាថ៍កំបាំងខ្លាំងណាស់...ឮគេថាមានសាកសពច្រើនណាស់បានកប់នៅក្បែរវិមាន!ហើយបើទៅដោយគ្មានការអនុញ្ញាតិ..គឺនឹងត្រូវម្ចាស់វិមានសម្លាប់យ៉ាងឃោឃៅ"jiyang

"ឯង.....ឯងថាយ៉ាងមិច?ម្ចាស់វិមានជាមនុស្សវិកលចរិក...?"រាងស្ដើងនិយាយបូកផ្សំនឹងទឹកមុខភ្ញាក់ផ្អើលជាពន់ពេក នេះបើឲ្យគេទៅក្បែរខ្លួនមនុស្សម្នាក់នោះ តើអាចមានជីវិតត្រឡប់មកវិញដែរទេ?បើសូម្បីតែមនុស្សស្រីក៏មិនលើកលែងផងនោះ

"ស្ដាប់ហើយឯងចង់ទៅដែរទេ?"jiyang

".....យើងនឹងទៅ...យើងមិនជឿថាគេឃោឃៅដល់ថ្នាក់នេះនោះទេ!ចាំមើលយើងនឹងស៊ើបឲ្យខ្ទេចមិនឲ្យសល់!"xiao zhan

"តិចគ្មានជីវិតមកវិញ?"jiyang

"ជឿជាក់លើយើងចុះ!តោះ!ឃ្លានហា!ទៅញ៉ាំអីទៅ!"និយាយរួចគេក៏ដឹកដៃមិត្តរបស់ខ្លួនចេញទៅក្រៅ

គេមិនជឿលើពាក្យចចាមរាមនោះទេ!ព្រោះយប់នោះរាងក្រាស់មិនមែនដូចjiyangនិយាយទេ!ពោលគឺចរឹកដូចទៅនឹងមនុស្សធម្មតាមិនបានខុសប្លែកអ្វីទាំងអស់!គេនឹងបញ្ចាក់ប្រាប់គ្រប់គ្នាថាអ្វីដែលពួកគេគិតគឺខុស!

គេនឹងរកមូលហេតុប្រាប់ដល់គ្រប់គ្នា ហើយក៏ចង់ឃើញថាម្ចាស់វិមាននោះមុខយ៉ាងមិច?ស្រួលមិនស្រួលមុខដូចក្រពើផងទេដឹងបានពាក់របាំងមុខមិនហ៊ានបង្ហាញឲ្យអ្នកដទៃឃើញ

សូមរង់ចាំភាគបន្ត.......

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now