ភាគទី៣៦:ឃ្លាតឆ្ងាយ

Начните с самого начала
                                        

« អ្វីដែលចៅហ្វាយបានបញ្ជាឱ្យខ្ញុំរកពេលនេះគឺបានអស់ហើយបាទ ខ្ញុំបញ្ចូនវាចូលទៅក្នុងកុំព្យូរទ័ររបស់ចៅហ្វាយរួចរាល់ហើយ ចៅហ្វាយអាចឆែកមើលបាន » Jungkook ញោចញញឹមចុងមាត់បន្តិចពេលដែលឮអ្វីដែលគេចង់បាន គេដាក់ទូរស័ព្ទចុះវិញ រួចក៏ចាប់ផ្តើមពិនិត្យមើលតាមអ្វីដែលជំនិតប្រាប់យ៉ាងលឿន ។

« Game នេះពិតជាសប្បាយមែន » Jungkook ដាក់ខ្លួនទៅអង្គុយលើកៅអី បង្វិលទៅមើលទេសភាពនៅខាងក្រៅ ដោយមិនភ្លេចដៀងភ្នែកមើលរូបថតរបស់គូដណ្តឹងដែលគេបានតាំងទុកនៅទីនេះតាំងពីធ្វើផ្ទះនេះមក បែបមេះហើយទើបគេតែងតែហាមមិនឱ្យ Tae ចូលមកក្នុងបន្ទប់នេះនោះទេ ។

« Jung បងនៅខាងក្នុងទេ?? » សម្លេងហៅសព្វនាមដែលបានបន្លឺចេញពីក្រអូមមាត់ក្មេងតូចដែលកំពុងតែឈរនៅមុខបន្ទប់ធ្វើការបានទាក់ទាញអ្នកកម្លោះឱ្យភ្ញាក់ពីការភ្លឹកវិញ ដើរទៅបើកទ្វារបង្ហាញខ្លួននៅចំពោះមុខគេ ។

« អូនសុំទៅមន្ទីរពេទ្យបានទេ?? » Tae អោនមុខចុះ ហាមាត់សុំគេទាំងញ័របបូរមាត់តតាត់ មិនដឹងថាគេព្រមឬក៏គំហកឱ្យខ្លួននោះទេ ។

« កើតអី?? កូនធ្វើទុក្ខមែនទេ?? » ជំនួសឱ្យការយល់ព្រមនិងការអនុញ្ញាតិ Jungkook ក៏ចោទសួរទៅគេទាំងមិនអាចលាក់ការបារម្ភបាន សាងជាស្នាមញញឹមដល់ក្មេងតូចជាខ្លាំង ។

« គឺអត់ទេ ម៉ាក់មកទទួលអូន គាត់ចង់នាំអូនទៅ » Tae ក្រវីក្បាលតិចៗ ទើបប្រញាប់ងើបមុខមកនិយាយជាមួយគេវិញ ដោយសារតែ Jungkook មិនចូលចិត្តនិយាយជាមួយអ្នកណាហើយមិនមើលមុខគេនោះទេ ។

« ពេលណាមកវិញ?? » Jungkook ដកដង្ហើមធំបន្តិច មានអារម្មណ៍ថាដូចជាមិនដាច់ចិត្តឱ្យគេទៅទាល់តែសោះ តែធ្វើយ៉ាងមិចបើជាម៉ាក់ទៅហើយ គេមានតែអនុញ្ញាតិតែប៉ុន្នឹង ។

« ម៉ាក់មិនបានប្រាប់អូនទេ » Tae

« ចុះម៉ាក់នៅឯណា?? » Jungkook

« នៅខាងមុខផ្ទះ ជាមួយ Yaa ហើយនិង Naa »

« ចាំយើងជូនទៅត្រឹមមុខផ្ទះ ហើយត្រូវប្រញាប់មកផ្ទះវិញផង » និយាយចប់ Jungkook ក៏បណ្តើរគេចុះមកខាងក្រោម ទាំងដៃនៅអោបចង្កេះគេជាប់ ដោយមិនដឹងទាល់តែសោះថាកើតអ្វីបានជាខ្លួនធ្វើបែបនេះ ឬក៏ប្រហែលមកពីគេបារម្ភពីកូន??

គូដណ្តឹងចងចិត្ត ✔️Место, где живут истории. Откройте их для себя