Episode 2 : ស្រាតឬអត់ ??

Start from the beginning
                                    

  " សូមស្វាគមន៍អ្នកប្រុសតូច ! " បុគ្គលិកស្រីអោនគំនាបដាក់រាងក្រាស់ពេលឃើញគេបើកទ្វាចូលមក ។ មិនបាច់ប្រាប់ក៏ដឹងថាត្រកូលរបស់ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 គឺធំណាស់ដែរ ។

  " ជួយរើសសម្លៀកបំពាក់អោយគេពីរបីកំភ្លេរទៅ ... ! " 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 និយាយហើយក៏រុញ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 អោយទៅបុគ្គលិកនោះ ឯរាងតូចវិញធ្វើមុខឡេងឡង់ព្រោះមិនចង់ទៅតាមបុគ្គលិកក៏មិនចង់បានខោអាវថ្មីអីដែរ ។

  " ឆាប់ទៅៗ.... " ពេលឃើញទឹកមុខមាំដែលបញ្ជាយ៉ាងដាក់កំហិត 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ក៏ព្រមទៅរើសសម្លៀកបំពាក់ ។ កែវភ្នែកមូលក្រឡង់ក៏ងើយសម្លឹងមើលខោអាវស្អាតៗជាច្រើនដែលព្យួរតម្រៀបគ្នាយ៉ាងមានរបៀបរៀបរយជាទីបំផុត ។

  " អ្នកប្រុសស្រឡាញ់ឈុតមួយណាដែរ ? "

  " អឺ...គឺ.... "

  " ភ្លេចប្រាប់ជួយរើសឈុតសម្រាប់ទៅកម្មវិធីជប់លៀងបានទេ ? " ស្របពេលដែល 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 កំពុងវិលវល់ព្រោះមិនដឹងយកឈុតណា 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ក៏ចូលមកប្រាប់ ភ្លេចទៅថាល្ងាចនគេត្រូវទៅកម្មវិធីជប់លៀងរបស់គ្រួសារ 𝙵𝚊𝚛𝚒𝚍𝚊 ដែលធ្វើឡើងសម្រាប់ស្វាគមន៍ នាងប្រឡប់មកពី 𝙿𝚊𝚛𝚒𝚜 វិញ ។

  " ចាស៎បានអ្នកប្រុស "

10 𝙼𝚒𝚗𝚞𝚝𝚎𝚜 𝙻𝚊𝚝𝚎𝚛 ....

  𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 អង្គុយចាំ 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ប្រហែលជា 10 នាទី ក៏សាងភាពមួម៉ៅបន្តិចបន្តួចព្រោះគេមិនចូលចិត្តរងចាំអ្វីឡើយ ប៉ុន្តែពេលដែលបុគ្គលិកបើកវាំងននកែវភ្នែកខ្មៅនឹលក៏សម្លឹងមើលទៅរាងតូចដែលស្ថិតក្នុងឈុតក្រ័រហ្សេពណ៌ប្រាក់យ៉ាងស្រស់ស្អាត ។ ពីក្បាលរហូតដល់ចុងជើងគឺល្អឥតខ្ចោះតែម្តង ។

  " ពេញចិត្តទេអ្នកប្រុស ? "

  " ល្អ...យកមកឈុតនិងចុះ "

  " ចាស៎.... !! "

  𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐 ដែលគិតតែឈ្ងោកមុខក៏ភ្ញាក់ព្រើតពេលដែលចង្កេះត្រូវ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ទាញយកទៅកៀកនិងគ្នា ។ កែវភ្នែកមូលក្លំបើកធំៗតាមអារម្មណ៍ដែលភ្ញាក់ផ្អើល ប៉ុន្តែក៏សាងភាពគួអោយស្រឡាញ់សម្រាប់កែវភ្នែករបស់ 𝙹𝚞𝚗𝚐𝚔𝚘𝚘𝚔 ដូចគ្នា ។

You've reached the end of published parts.

⏰ Last updated: Sep 19, 2020 ⏰

Add this story to your Library to get notified about new parts!

❤️🔞 បម្រើស្នេហ៍ Alpha 🔞❤️Where stories live. Discover now