សីិុត សីុត សីុត
ពេលនេះខ្ញុំកំពុងចាក់ទឹកដោះគោចូលទៅក្នុងតែបៃតងរបស់ខ្ញុំ ខ្ញុំលើកទឹកដោះគោក្រដាសឃើញហួសថ្ងៃកំណត់ បាត់ទៅហើយ
ខ្ញុំឈរសម្លឹងមើលតែបៃតងដែលខ្ទិចដោយសារតែស្នាដៃខ្ញុំផ្ទាល់ អើយ ទឹកដោះគោដុំៗអណ្ដែតពេញកែវតែ
មិនគិតច្រើនខ្ញុំយកវាទៅចាក់ក្នុងធុងសម្រាម ទាំងប្រអប់ទឹកដោះគោដែលផុតកំណត់នោះ
ឃ្លាន ឃ្លាន ក្រពះខ្ញុំកូរគ្រូកៗចង់ញាុំស្អីក៏គ្មាន មី គ្មានអ្វីក្រៅពីមីទេសំណព្វប៉ែតខ្ញុំដាំទឹកថ្មីឆុងមីញាុំ
ពេលកូនៗលែងធ្វើទុក្ខខ្ញុំកាន់ទូរសព្ទ័ផ្ញើសារទៅម៉ាក់របស់ខ្ញុំ ម៉ាក់របស់ខ្ញុំជា nurse ក្នុងមន្ទីពេទ្យរដ្ឋមួយគាត់តែងតែចេញទៅធ្វើការមុនពេលខ្ញុំទៅសាលាធ្វើការថែមម៉ោងមកដល់ផ្ទះយឺតជាងខ្ញុំពីរម៉ោងជានិច្ច
ខ្ញុំផ្ញើសារឲ្យគាត់ពេលត្រឡប់មកវិញ ទិញទឹកដោះគោនិងរបស់ញាុំមកផ្ញើព្រោះក្នុងទូរទឹកកកអស់របស់ញាុំហើយ
សំងំមើលទូរទស្សន៍ឡើងចប់មួយរឿងហើយ នៅតែមិនទាន់ឃើញគាត់មកដល់ទៀត
ខ្ញុំពិតជាកម្សត់ឯកាណាស់ ទោះបីជាខ្ញុំមិនធ្លាប់ធុញក៏ដោយ តាំងតែពីបងប្រុសរបស់ខ្ញុំ ហូស៊ុក រៀនចប់វិទ្យាល័យកាល ពីឆ្នាំមុនខ្ញុំនៅតែម្នាក់ឯង
បងប្អូនតែងតែមិនសូវត្រូវគ្នាប៉ុន្មានទេ ខ្ញុំក៏ដូចគ្នាតែខ្ញុំចង់និយាយថានឹកគាត់ខ្លាំងណាស់
អាប្រែតនោះមិនដែលសូវខលមកលេងទេ ព្រោះគាត់រវល់ ត្រូវធ្វើការផងរៀនផង
7200 ឆ្នាំក្រោយមក
យ៉ូ និយាយលេងទេពីរម៉ោងក្រោយសំឡេងសាុំត្រចៀក ហេឡូ ហេឡូ គាត់តែងតែស្រែកជំទាលមកខ្ញុំ
ខ្ញុំក្រោកឈរសំដៅទៅផ្ទះបាយទាញថង់គ្រឿងទេសយករបស់ចេញមកដាក់ក្នុងទូរទឹកកក
ម៉ាក់ទាញកំសៀវមកដាំទឹកឆុងតែពាន់ឆ្នាំ ល្វីងដូចប្រម៉ាត់ជីងចក់ក្នុងផ្ទះ ជះក្លិនឈ្ងុយពេញផ្ទះបាយខ្ញុំក៏ឆុងតែបៃតងរបស់ខ្លួនឯងម្ដងទៀតហើយបើកគ្របទឹកដោះគោចាក់ចូលដើរទៅសំកុកមើលរឿងភាគបន្ដ
