_Sasuki រួមទាំងកូនចៅផ្សេងទៀតបើកភ្នែកធំៗក្រោយពេលដែលឃើញចៅហ្វាយខ្លួនរងរបួសពួក គេក៏ងាកទៅរកប្រភពសម្លេងនៃគ្រាប់កាំភ្លើងក៏ឃើញឧទ្ធមាគចក្រខ្នាតតូចមួយគ្រឿងកំពុងហោះឆ្វែលភ្នំហើយបើតាមពួកគេស្មាននោះគ្មាននរណាក្រៅពីកូន ចៅរបស់ Jimin ទេ

«វីវរហើយ!! ពួកវាមកដល់ហើយ...ឆាប់ឡើងឡានអោយលឿនឡើង»Sasuki ស្រវេស្រវាបើកទ្វារឡានមុននឹងរុញចៅហ្វាយខ្លួនចូលទៅខាងក្នុងឡានឯខ្លួនបម្រុងនឹងឡើងឡានហើយតែ...

ផាំង«មួយគ្រាប់ពីផ្នែកខាងលើនៃអាកាសបានបាញ់តម្រង់មកត្រូវដើមទ្រូងខាងស្ដាំរបស់នាយធ្វើអោយគេដួលខ្ពោកទៅលើដីភ្លាមៗទាំងឈាមក្រហមច្រាលចាប់ផ្ដើមហូរមកច្រោកៗ»

«លោកបង»កូនចៅឯទៀតពេលដែលឃើញលោក បងរបស់ខ្លួនត្រូវគ្រាប់បែបនេះក៏រហ័សចូលទៅជួយគ្រាគេឡើងមុននឹងដកកាំភ្លើងដែលសៀតនឹងចង្កេះពួកគេលើកតម្រង់ទៅកាន់ឧទ្ធមាគចក្រនោះ

_នៅពេលនេះសម្លេងស្នូរកាំភ្លើងបាញ់ទៅបាញ់មករវាងកូនចៅ Kris និង Jimin ក៏បន្លឺឡើងផ្អើលអស់ឋានទាំងបីបណ្ដាលអោយសត្វព្រៃរួមទាំងសត្វស្លាបរួ សរាន់បណ្ដើរគ្នារត់ចូលទៅលាក់ខ្លួនពួនអាត្មានៅក្នុងរូងរៀងៗខ្លួនដោយសារខ្លាចសម្លេងនៃការបាញ់នោះ

វ៉េវ វ៉េវ«សម្លេងសុីរ៉ែននៃឡានប៉ូលីសបានបន្លឺឡើងមួយតង់ទៀតបង្កអោយកូនចៅ Kris ដែលកំពុងសកម្មក្នុងការបាញ់គ្នាតតាំងនឹងកូនចៅ Jimin ដែល នៅលើឧទ្ធមាគចក្រនោះបង្អាក់សកម្មភាពងាកទៅ មើលប្រភពសម្លេងក៏ឃើញឡានប៉ូលីសចំនួនប្រាំ មួយគ្រឿងមកឈប់សំចតពីក្រោយឡានពួកគេ»

«ឆាប់នាំគ្នាដាក់អាវុធចុះភ្លាម»លោកអធិការដែលជាអ្នកទទួលប្រចាំការនៅតំបន់នេះក៏ស្រែកបញ្ជាទៅកូន ចៅនាយ Kris ទាំងសម្លេងរឹងកំព្រឹសដោយមិនភ្លេចលើកដៃជាសញ្ញាអោយកូនចៅខ្លួនលើកកាំភ្លើងឡើងតម្រង់ទៅជនល្មើស

«ងាយពេកទេដឹង»កូនចៅ Kris ម្នាក់ក្នុងចំណោមកូនចៅទាំងអស់បានបន្លឺសម្លេងឡើងហើយក៏បង្វែរកាណុងកាំភ្លើងខ្លីតម្រង់ទៅក្រុមប៉ូលីសនោះ

«អោយយើងចាប់តាមសម្រួលឬក៏ចង់ឈឺខ្លួន?» លោកអធិការ

«ដេកស្រមៃទៅ»គេញញឹមចុងមាត់មុននឹងលើក ដៃជាសញ្ញាអោយគ្នាវាបាញ់តទល់ជាមួយប៉ូលីសតែជាអកុសលអីកាំភ្លើងពួកវាសុទ្ធតែអស់គ្រាប់ដោយ សារតែពួកវាចំណាយទៅលើការបាញ់តតាំងជាមួយក្រុម Ethan

"My Beloved Brother"Where stories live. Discover now