«ខ្ញុំថាយើងទៅវិញទៅបើប៉ូលីសមកទាន់យើងច្បាស់ ជាចូលគុកទាំងអស់គ្នាហើយ»Sasuki ស្រែកសម្លុតអ្នកជាចៅហ្វាយហើយព្យាយាមអូសគេទៅឡានប៉ុន្តែ Kris រឹងទទឹងមិនចង់ទៅតាម

«យើងមិនទៅទេ ហឹក ហឹក ដរាបណាយើងនៅរស់យើងនៅតែចង់បាន Tae មកនៅក្បែរយើង ហឹក លែងយើងទៅពួកអាចង្រៃយ៍»នៅទីបំផុតនាយក៏ ដាច់ចិត្តសម្រក់ទឹកភ្នែកចេញមកអោយកូនចៅឃើញ បញ្ជាក់ពីវិប្បដិសារីរបស់នាយដែលខ្លួននាយបានសាងវាឡើងដោយផ្ទាល់

«ចៅហ្វាយបានហើយ...ឈប់ចង់បានមនុស្សដែល គេមិនបានស្រលាញ់ចៅហ្វាយទៅ ចៅហ្វាយមិន ឃើញទេហេស៎គេស្មោះស្មគ្រ័ជាមួយគ្នាដល់ថ្នាក់ ហ៊ានស្លាប់ជាមួយគ្នា?? ឈប់បំផ្លាញខ្លួនឯងដោយ សារគេទៅចៅហ្វាយ»ពេលដែលឃើញចៅហ្វាយខ្លួនធ្លាក់ក្នុងសភាពបែបនេះហើយ Sasuki ក៏គ្មានអីនិយាយក្រៅពីលួងលោមគេដែរ

«បើគេស្រលាញ់ចៅហ្វាយមែនមិនមែនគេស្រែកក្ដែងៗដាក់មុខចៅហ្វាយថាគេជិតរៀបការជាមួយអ្នកផ្សេងទេ...ត្រូវចាំថាស្នេហាមិនអាចបង្ខំបានឡើយទោះជាចៅហ្វាយទៅយកគេបានមកវិញមែនប៉ុន្តែ ចៅហ្វាយមិនអាចទាញយកចិត្តនិងបេះដូងរបស់គេ មកបានទេព្រោះចិត្តនិងបេះដូងរបស់គេបាននៅជា មួយអ្នកផ្សេងដែលជាមនុស្សដែលគេស្រលាញ់ហើយ»ប្រយោគទាំងប៉ុន្មានដែល Sasuki និយាយចេញមកដូចយកទឹកជះកណ្ដាលមុខ Kris អោយ ស្វាងពីឆ្គួតយ៉ាងអញ្ចឹង

«ខ្ញុំស្ដាយណាស់ ស្ដាយដែលមិនអាចហាមឃាត់ចៅ ហ្វាយតាំងពីដំបូង..បើពេលនោះខ្ញុំហាមចៅហ្វាយ ម្ល៉ោះហើយពេលនេះចៅហ្វាយមិនមែនមកយំសោក បោកខ្លួនដោយសារមនុស្សដែលគេមិនដែលអោយតម្លៃចៅហ្វាយបែបនេះទេ»ប៉ុន្មានឃ្លានេះកាន់តែធ្វើ អោយបេះដូង Kris ឈឺឆៀបៗដូចមានគេយកកាំបិត មកឆ្កៀលយ៉ាងអញ្ចឹង

«ពួកយើងទៅវិញទៅអោយគ្រប់យ៉ាងវាចប់ត្រឹមនេះចុះ»Sasuki លួងលោមអ្នកជាចៅហ្វាយហើយលើកគេអោយឡើងឈរត្រង់ខ្លួនមុននឹងគ្រាគេដើរ ទៅឡានតែ...

ផាំង ផាំង«សម្លេងស្នូរកាំភ្លើងបានលាន់ឡើងផ្អើលអស់សត្វស្លាប គ្រាប់សំណរពីរគ្រាប់ចេញមកពីលើអាកាសក៏ហោះលឿនស្លេវមកចាក់ទម្លុះស្មារួមទាំងចង្កេះខាងស្ដាំរបស់ Kris បណ្ដាលអោយនាយដួលព្រូសទៅលើដី»

"My Beloved Brother"Where stories live. Discover now