"បើខ្ញុំប្រាប់ថាខ្ញុំជាទេវតាដែលនៅក្នុងខ្សែករបស់អ្នកនាងៗជឿខ្ញុំទេ???" Taehyung

"ទេវតាខ្សែក??? មិនអាចទៅរួចទេ!!!" Aru

[... Aru មិនជឿដោយសារទេវតាខ្សែកឯណាសង្ហារដល់ថ្នាក់នឹង... សូម្បី Admin ក៏មិនជឿដែរមែនទេអ្នក Reader??? ...]

"ហេតុអីមិនអាច??? អ្នកនាងអាចជឿថាមាខ្មោចព្រាយបិសាចតែហេតុអីមិនជឿថាខ្ញុំជាទេវតាដែលនៅខាងក្នុងខ្សែក???" Taehyung

"អារម្មណ៏ខ្ញុំប្រាប់ថាអញ្ចឹង"Aru

"អារម្មណ៍??ចុះបើខ្ញុំប្រាប់អ្នកនាងថាខ្ញុំជាទេវបុត្រហើយនឹងជាស្វាមីរបស់អ្នកនាង តើអ្នកនាងជឿខ្ញុំទេ??" Taehyung

"រឿងនេះគឺកាន់តែពិបាកនឹងជឿហើយ!!! ហើយខ្ញុំមិនអាចចេះតែជឿរឿងដែលលោកនិយាយបែបចំលែកៗអញ្ចឹងបានទេ... ប៉ុន្តែខ្ញុំពិតជាអរគុណរឿងកាលពីម្សិលមិញណាស់ដែលលោកបានជួយខ្ញុំ!!! ខ្ញុំលាសិនហើយ" Aru

"Aru... យើងគឺTae... យើងយល់ថាអ្នកនាងមិនជឿសម្ដីរបស់អ្នកណាម្នាក់ងាយៗនោះទេតែយើងនឹងនៅតាមការពារអ្នកនាងរហូត... ហើយបើអ្នកនាងត្រូវការឲ្យយើងជួយអ្នកនាងៗកាន់ខ្សែកនេះហើយហៅឈ្មោះរបស់យើងនោះយើងនឹងបង្ហាញខ្លួនចំពោះមុខរបស់អ្នកនាងភ្លាម" 

     និយាយចប់ Taehyung ក៏រលាយបាត់ស្រមោលទុកឲ្យនាងតូចឈរម្នាក់ឯងទាំងភាពភ្ញាក់ផ្អើល

"Tae... ទើបតែមកពីណាហេតុអីបាត់ស្រមោលទាំងមិនប្រាប់យើងអញ្ចឹង" Jim-hyung

"យើងមកពីក្រៅ" Taehyung

"មកពីជួបម្ចាស់ខ្សែកនោះមែនទេ" Seok-hyung

"គឺ..." Taehyung

"យើងយល់ពីការបារម្ភរបស់ព្រះអង្គតែទ្រង់មកនេះគឺដើម្បីភារកិច្ចផ្ទាល់ខ្លួន" Seok-hyung

"មែនហើយ!!! តែពេលនេះយើងគួរតែចេញទៅក្រៅទៅព្រោះខ្ញុំមានអារម្មណ៍ថាអផ្សុកណាស់" Jim-hyung

"បង្ករឿងមិនទាន់គ្រប់មែនទេម្ចាស់ប្អូន???" ​Jin-hyung

"បុត្រាធំកុំខ្ញាល់អីរឿងលើកមុនគឺមកពីយើងទេដែលនាំគេនោះ... បើទំនេរយើងនឹងទៅបកស្រាយជាមួយស្ដេចនាគមិនខាន"​ Taehyung

"អញ្ចឹងយើងក៏ចង់ចេញក្រៅដែរ!!! បានទេ​Jin-hyung???" Seok-hyung 

"បាន..." Jin-hyung

-->ឋានលើ<--

"ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះឥន្ទរ" Kookie-hyung

"ក្រោកឡើងទៅទេវតាទឹកកក" ព្រះឥន្ទរ

"ក្រាបទូល... តើហេតុអីបានជាព្រះឥន្ទរកោះហៅខ្ញុំម្ចាស់មកវិញមុនកាលកំណត់បែបនេះ???" Kookie-hyung

     [... Kookie-hyung មកវិញហើយ??? Kookie-hyung ជាទេតាទឹកកកណា!!!ចរិតម្នាក់នឹងសាហាវណាស់បើគេគិតថាម្នាក់នោះជាសត្រូវគេនោះគេនឹងមិនទុកម្នាក់នោះៗទេ!! តែទេវតាទឹកកកនឹងក៏គួរឲ្តស្រលាញ់ណាស់ដែរមិនសាហាវគ្រប់ពេលទេ... តើព្រះឥន្ទរហៅ Kookie-hyung  មកវិញបន្ទាន់យ៉ាងនេះដើម្បីអ្វី??? កុំភ្លេចរង់ចាំភាគបន្តណា ...]

~~~~To Be Continued~~~~

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Onde histórias criam vida. Descubra agora