« SHORT NOVEL »
" JEONGGUK .. JEONGGUKIE .. "
" Jeongguk អ្ហា៎ ភ្ញាក់ឡើង .. Jeongguk ! " សម្លេងរំខានធ្វើឲ្យដំណេកដ៏ស្កប់ស្កល់របស់ម្ចាស់ឈ្មោះរលាយខ្ទេចគ្មានសល់ អ្នកកម្លោះបម្រាស់ខ្លួនតិចៗហើយក៏គេងបែរទៅម្ខាងមុននឹងទាញភួយក្រាស់ឃ្មឹកមកឃ្លុំជិតតាំងពីក្បាលដល់ចុងជើង ដើម្បីគេចពីនាងតូចដែលកំពុងរញ៉េរញ៉ៃនៅក្បែរនោះ
" Jeonggukkkkk អ្ហា៎ !!!! " នាងតូច Yeonha បង្អូសហៅឈ្មោះរាងក្រាស់មួយដង្ហើមវែងរួចក៏បោចភួយនោះចេញពីខ្លួនគេ
" កុំរំខានបងមួយថ្ងៃបានទេ ? " គេរអ៊ូរង៉ូវៗហើយក៏ងើបអង្គុយទាំងមីងមាំងហើយក៏លើកដៃមកខ្ទប់មាត់ដែលកំពុងតែសឹងរហែកដល់គុម្ពត្រចៀក មុនពេលដែលសម្លេងរំខានសសៃប្រសាទគេបន្លឺឡើងជាថ្មី " អូនឃ្លាន !! "
Jeongguk ងាកទៅសម្លក់អ្នកដែលអង្គុយពេបមាត់ក្បែរខ្លួនទាំងទឹកមុខធុញទ្រាន់ មុនពេលកញ្ឆក់កន្សែងពីដៃនាងហើយដើរចូលបន្ទប់ទឹកបាត់ ។
" ចំមែនក្មេងម្នាក់នេះ ! " សម្លេងរអ៊ូលាន់ឡើងបន្ទាប់ពីនាយទាញទ្វារបន្ទប់ទឹកបិទជិត ។ គេគ្រវីក្បាលទាំងក្រពុលមុខ ដែលត្រូវមករស់នៅជាមួយនឹងក្មេងមិនគ្រប់ទឹកដែលតែងតែអុកឡុកខួរក្បាលគេរាល់ថ្ងៃបែបនេះ ។
កន្លងទៅប្រហែល 15 នាទី នាយសង្ហារក៏ចេញពីបន្ទប់ទឹកវិញជាមួយនឹងកន្សែងសដែលក្របួចជាប់ត្រឹមចង្កេះ ព្រលែងមួយកំណាត់ខ្លួន គេកាន់កូនកន្សែងតូចមកជូតសក់សើមៗរបស់ខ្លួនហើយក៏ងាកទៅរកនាងតូចដែលអង្គុយខ្វែងជើងនៅលើពូកទាំងជ្រួញចិញ្ចើម
" ហើយម៉េចក៏មិនចុះទៅខាងក្រោមមុនទៅ ? " Jeongguk ឧទានដោយសម្លេងរឹងកំព្រឹសស្របពេលដែលដើរទៅទាញអាវសឺមីពីក្នុងទូមកពាក់
" ចង់នៅមើលបង .. " នាងច្រម៉ក់ញាក់ចិញ្ចើមខិលតាមទម្លាប់មុនពេលចុះពីលើពូកហើយរត់វឹងទៅឱបចង្កេះក្រាស់ពីខាងក្រោយធ្វើឲ្យអ្នកដែលត្រូវក្រសោបងាកមកមើលទាំងភ្ញាក់ផ្អើល តែក៏មិនមាត់ ហើយទាញសម្លៀកបំពាក់មកស្លៀក បណ្ដោយឲ្យនាងឱបថើបពីក្រោយតាមអំពើចិត្ត ប៉ុន្តែមិនយូរគេក៏ស្រាប់តែស្រែកទាំងភ្ញាក់ក្រញ៉ាង " អូនធ្វើស្អីនឹង Yeonha ? "
