" មិនបាច់នឹកគេទេ គេងវិញទៅ " Delvite និយាយឡេីងក្នុងបំណងលួងលោមគេ តែគេក៏យំលេីសដេីម ធម្មតាទៅហេីយគេតែងតែបែបនេះរាល់ពេលដែលនៅឆ្ងាយពីJungkook គេយំសស្រេកសស្រាក់មិនបាត់នោះទេ ទេីបគេគ្រប់គ្នាសម្របតាមព្រមឱ្យនៅជិតJungkookវិញ បេីមិនចឹងទេគេយំទាល់ទឹកភ្នែកចេញជាឈាមឯណោះ
" បងDel..ហុឹក..ខ្ញុំចង់ទៅរក..ហុឹក..Jungវិញ " Tae លេីកដៃទៅអង្រួនដៃអាវគេតិចៗ បែបសុំគេឱ្យសម្របតាមខ្លួន
" អាDel ឯងលាក់គូដណ្តឹងយេីងនៅឯណា??? " សម្លេងស្រែកគំហកបន្លឺឡេីងខ្លាំងៗ ប្រភពសម្លេងគឺច្បាស់ណាស់ថាគេកំពុងតែនៅខាងក្រោម Delviteប្រលែងរាងតូចចេញពីដៃបន្តិច រួចក៏ក្រោកឈរដេីរទៅរកប្រភពសម្លេង
" Jungមកយកខ្ញុំទៅហេីយ..ហុឹកៗ.. " Tae បន្លឺឡេីងទាំងញញឹមស្រស់ ស្រវេស្រវាក្រោកចេញទៅតាមDelviteទាំងដេីរសឹងមិនត្រង់ផ្លូវ តែគេនៅតែទ្រាំដេីរទៅដដែល
" ឯងមករកស្អី?? " Delvite ចោទសួរទៅគេទាំងមុខមាំ នឹកឃេីញសភាពTaehyungម្តងៗ គេក្តៅសឹងតែឆេះម្តងៗទៅហេីយ មនុស្សដូចគេខ្វាក់ភ្នែកមេីលមិនឃេីញរបស់ល្អ បែបនឹងសមតែធ្វេីឱ្យគេរាងចាលខ្លះទេីបបាន
" រកស្អីជារឿងយេីង សំខាន់យេីងមកយកគូដណ្តឹងយេីង ឆ្កែខ្លះវាលួចមក យេីងក៏មកយករបស់យេីងទៅវិញ " Jungkook បន្លឺឡេីងទាំងមុខមាំទៅវិញ សង្កត់សម្តីត្រង់ពាក្យរបស់យេីងកាន់តែខ្លាំង បែបចង់បញ្ជាក់ថាគេជាម្ចាស់
" នៅទីនេះគ្មានគូដណ្តឹងឯង យេីងឃេីញតែក្មេងដែលធ្លាក់ក្នុងអាងទឹកតែប៉ុណ្ណោះ យេីងក៏យកមក មានបញ្ហាជាមួយឯងហ្ហេស?? " Delvite ដេីរមកឈរទល់មុខគេទាំងញាក់ចញ្ចេីមម្ខាងបែបឌឺដងគេ ក្តាប់ដៃយ៉ាងណែនសម្លឹងមុខគេមិនដាក់ភ្នែក
" មកពីឆ្កែវាយកមកទេីបត្រូវ... " Jungkook ញាក់ចញ្ចេីមម្ខាងដាក់គេវិញ ក្រវាសភ្នែកទៅសម្លឹងក្មេងតូចដែលកំពុងតែត្រូវDelviteរាំងផ្លូវមិនឱ្យចូលមកខ្លួនទាំងញញឹមចុងមាត់
" ឯង " បញ្ចប់ប្រយោគDelviteក៏យាដៃឡេីងវៃគុម្ពថ្ពាល់ខាងស្តាំរបស់Jungkookមួយទំហឹង ធ្វេីឱ្យអ្នកដែលមិនបានដឹងខ្លួន ក៏រេខ្លួនទៅតាមកម្លាំងដៃរបស់គេ
YOU ARE READING
គូដណ្តឹងចងចិត្ត ✔️
Romanceទោះបីជាគេមានសព្វនាមជាមនុស្សឆ្គួត ក៏គេមិនដែលភ្លេចពាក្យថា"បងស្រឡាញ់អូន"ដែរ Jeon Jungkook x Kim Taehyung Author : AERA ROSAA ( សៀម លីហ័ង) Date : ២៦/០៨/២០២០ - ០១/១១/២០២០
ភាគទី៩:មករកប៉ាឆាប់ៗណាកូនសម្លាញ់
Start from the beginning
