---3ថ្ងៃក្រោយមក---

"អ្នកជម្ងឺអាចចេញពីមន្ទីរពេទ្យបានហើយ.. សូមអ្នកស្រីជួយទៅបំពេញបែបបទចេញពីមន្ទីរពេទ្យផង" អ្នកគ្រូពេទ្យ

"ចាស... អ្នកគ្រូពេទ្យបន្តិចទៀតខ្ញុំនឹងទៅបំពេញ" អ្នកស្រី Lee

"អញ្ចឹងខ្ញុំសុំទៅក្រៅវិញហើយ" អ្នកគ្រូពេទ្យ

"ចាស សូមអញ្ជើញអ្នកគ្រូពេទ្យ" អ្នកស្រី Lee

"ម៉ាក់... ថ្ងៃនេះកូនចង់ទៅសាលា" Aru

"មិនបានទេកូនស្រី" អ្នកស្រី Lee

"ម៉ាក់..." Aru

  ការអង្វរក៏របស់កូនស្រីដែលលាយលំជាមួយកែវភ្នែកដ៏គួរឲ្យអាណិតក៏បានធ្វើឲ្យអ្នកម្ដាយម្នាក់ទន់ចិត្តនឹងរឹកពាររបស់កូនស្រីខ្លួន

"បានៗ ម៉ាក់យល់ព្រម... តែបើមិនសូវស្រួលខ្លួនត្រូវប្រាប់ម៉ាក់ភ្លាម នោះម៉ាក់នឹងនាំកូនមកផ្ទះវិញ!!! យល់ព្រមទេអ្នកនាង Aru" អ្នកស្រី Lee

"ចាស... ​ម៉ាក់" Aru

-->ឋានរាត្រី<--

#ដំណាក់អង្គម្ចាស់ធំ

   កងរង្វង់មួយដែលបានបង្ហាញពីសកម្មភាពរបស់នាងតូចក៏បានរសាត់បាត់ នៅសល់តែបុរសម្នាក់ដែលឈរសម្រក់ទឹកភ្នែករួចក៏បន្លឺឡើងមក

"រឿងដែលកើតឡើងក្នុងមួយរយៈពេលនោះគ្រាន់តែជាសុបិន្តទេមែនទេម្ចាស់បង!!! " Taehyung

"នេះជាបញ្ជាររបស់ព្រះឥន្ទរ... យើងក៏បានត្រឹមតែធ្វើបែបនេះ...​ មុនពេលយើងលុបការចង់ចាំរបស់នាងៗក៏បានទុកសំបុត្រមួយនេះឲ្យឯងដែរណា Taehyung " Joon-hyung

ក្រោយពេលTaehyung  ទទួលសំបុត្រនេះហើយក៏បានដើរចេញទៅដំណាក់របស់ខ្លួនបាត់

---------------------

#ដំណាក់រាត្រីសង្គ្រាមអង្គម្ចាស់ទីពីរ

Taehyung ក៏អង្គុយចុះរួចក៏ចាប់ផ្ដើមបើកសំបុត្រនោះអាន

[  អង្គម្ចាស់ទីពីរ... នេះជាសំបុត្រពីរខ្ញុំម្ចាស់Aru ខ្ញុំម្ចាស់ដឹងថាព្រះអង្គនឹងមិនសប្បាយទេនៅពេលដែលត្រូវមកទទួលពិន័យបែបនេះព្រោះព្រះអង្គមិនធ្លាប់ធ្វើខុសនឹងច្បាប់ឋានលើពីមុនមកនោះទេ... ទោះបីនេះជាពិន័យតូចឬធំក៏ដោយក៏ព្រះអង្គត្រូវតែទទួលដែរ ព្រោះព្រះអង្គជាអ្នកធ្វើខុស... មិនយូរទេខ្ញុំម្ចាស់នឹងទ្រង់ប្រហែលជាអាចជួបគ្នាវិញហើយ.. ត្រូវចាំថាកុំបង្ករកំហុសអ្វីទៀតអីពិសេសកុំធ្វើអ្វីដើយមិនបានគិតមុនឲ្យសោះ... ព្រះអង្គត្រូវតែមានសុខភាពល្អនៅពេលដែលខ្ញុំម្ចាស់ជួបទ្រងម្ដងទៀត‌‌!!!​​ ថែរក្សាព្រះកាយឲ្យបានល្អផងណាអង្គម្ចាស់... ខ្ញុំម្ចាស់លាហើយ‌‌‌!!!  ]

"ព្រះនាងរបស់យើង..." Taehyung

-------------------------

"មាតា..." Taehyung

"បុត្រាមានការអ្វីមែនទេ!!!"​ ព្រះម៉ែ

"មាតា.. គឺបុត្រចង់បានយុទ្ធសិល្ប៍របស់បុត្រមកវិញ" Taehyung

"មិនបានទេបុត្រ" ព្រះម៉ែ

"មាតា..." Taehyung

"ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះម៉ែនឹងព្រះអង្គម្ចាស់ទីពីរ" អាដូស

"ឯងមានការអ្វីមែនទេ អាដូសហេតុអីដូចប្រញាប់ខ្លាំងម្លេស"​Taehyung

"ក្រាបទូលព្រះអង្គម្ចាស់គឺព្រះឥន្ទរបានកោះហៅព្រះអង្គម្ចាស់ឲ្យទៅគាល់ទ្រង់ជាបន្ទាន់នៅសាលប្រជុំធំ" អាដូស

"មានរឿងអីទៅហេតុអីត្រូវទៅបន្ទាន់យ៉ាងនេះ" Taehyung

"ខ្ញុំម្ចាស់ក៏មិនដឹងច្បាស់ដែរក្រាបទូល"​ អាដូស

"Taehyung ​បុត្រឆាប់ទៅភ្លាមទៅណា" ព្រះម៉ែ

"ក្រាបទូលមាតា... តោះអាដូសឆាប់នាំយើងទៅភ្លាមទៅ" Taehyung

#សាលប្រជុំធំ

"ខ្ញុំម្ចាស់​ Taehyung សូមក្រាបថ្វាយបង្គំព្រះឥន្ទរ " Taehyung

"ឆាប់ក្រោកឡើងមក" ព្រះឥន្ទរ

"តើព្រះឥន្ទរមានកិច្ចការអ្វីជាមួយខ្ញុំម្ចាស់ដែរទៅ"​ Taehyung

"ថ្ងៃនេះយើងហៅទ្រង់មកគឺចង់ឲ្យទ្រង់ទៅកំចាត់ពពួកបិសាចដែលកំពុងមានសកម្មភាពធ្វើបាបមនុស្សលោកនៅឋានកណ្ដាល" ព្រះឥន្ទរ

"ប៉ុន្តែខ្ញុំម្ចាស់មិនមានយុទ្ធសិល្ប៍អ្វីទេតើឲ្យខ្ញុំម្ចាស់កំចាត់ពួកវាបានយ៉ាងមិចទៅព្រះឥន្ទរ" Taehyung

"ត្រូវហើយ!!! យើងភ្លេចថាយុទ្ធសិល្ប៍របស់ទ្រង់បិទបាត់ទៅហើយ"​ ​ព្រះឥន្ទរ

~~~~To Be Continued~~~~

[... តើព្រះនិងធ្វើអ្វីបន្ត?? ឬត្រូវប្ដូរមនុស្សជំនួស Taehyung??? ...]

[... Magic Shop ...]

[... By_OT7 ...]

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Onde histórias criam vida. Descubra agora