"ម្ចាស់បងចុះពេលនេះAru យ៉ាងមិចហើយ??? "​Taehyung

------------------------

-->ឋានកណ្ដាល<--

#បន្ទប់សង្គ្រោះបន្ទាន់

"Aru  កូនដឹងខ្លួនហើយមែនទេ??? ចាំបន្តិចម៉ាក់ទៅហៅលោកគ្រូសិនណា" អ្នកស្រី Lee

"កូនស្រីរបស់អ្នកស្រីអស់អីហើយ... បើក្នុងរយៈពេល 2-3 ថ្ងៃនេះមិនមានអាការៈអ្វីនោះទេអ្នកស្រីអាចនាំអ្នកជម្ងឺទៅផ្ទះវិញបានហើយ..."​លោកគ្រូពេទ្

"ចាស!!! អរគុណលោកគ្រូពេទ្យណាស់"​ អ្នកស្រីLee

 "អញ្ចឹងខ្ញុំសុំទៅវិញហើយ"​លោកគ្រូពេទ្យ

"ចាស សូមអញ្ជើញលោកគ្រូពេទ្យ" អ្នកស្រីLee

"ម៉ាក់... កូននៅក្នុងមន្ទីរមែនទេម៉ាក់!!!" Aru

"ត្រូវហើយកូននៅក្នុងមន្ទីរពេទ្យ!! កូនសន្លប់អស់ 1ខែហើយ... ម៉ាក់បារម្ភពីកូនណាស់ កូនដឹងទេ" អ្នកស្រីLee

"ហេតុអីបានជាកូនសន្លប់ហើយមកគេក្នុងមន្ទីរពេទ្យមួយនេះអញ្ចឹងម៉ាក់" Aru

"កូនមិនចាំទេមែនទេកូនស្រី??? " អ្នកស្រីLee

"កូនមិនចាំទេ!!!​ គឺកូនគ្រាន់តែមានអារម្មណ៍ថាក្នុងមួយរយៈពេលនេះកូនបានសុបិន្តឃើញរឿងជាច្រើនដែលរឿងទាំងនោះធ្វើឲ្យកូនមានសេចក្តីសុខខ្លាំងណាស់... ប៉ុន្តែម៉ាក់ឆាប់និយាយមកថាកូនមានរឿងអី" Aru

"គឺកាលនោះជាថ្ងៃដែលកូនគេងយឺតម៉ោងទៅសាលានោះ...​ កូននឹងប៉ារបស់កូនបានជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករមកពីឡានក្រុងដាច់ហ្វ្រាំងមកបុកឡានរបស់កូននឹងប៉ា... ប៉ុន្តែសំណាងប៉ារបស់កូនគ្រាន់តែត្រូវរបួសបន្តិចបន្តួចប៉ុណ្ណោះ... ចំណែកកូនត្រូវគេងលក់អស់មួយខែហើយ... " អ្នកស្រី Lee

"ចុះពេលនេះប៉ាទៅណាហើយម៉ាក់" Aru

"ប៉ាទៅធ្វើការបន្តិចទៀតប៉ានឹងមកហើយ" អ្នកស្រី Lee

"ម៉ាក់តើអ្នកណាជាអ្នកពាក់ខ្សែកនេះឲ្យកូន??" Aru

"ម៉ាក់ក៏មិនដឹងដែរ‌‌!!! ដឹងត្រឹមថាក្រោយពេលកូនជួបគ្រោះថ្នាក់មកកូនក៏ពាក់វាបាត់ទៅហើយ...​ ខ្សែកនេះទោះខំដោះយ៉ាងណាក៏មិនចេញដែរ" អ្នកស្រី Lee

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now