"Sunoo លោកនាំអ្នករាល់គ្នាមកទីនេះមានបញ្ហាអីមែនទេ"​Taehyung

"គឺខ្ញុំម្ចាស់ទទួលបញ្ជារមកនាំព្រះអង្គម្ចាស់ទីពីរទៅឋានលើវិញ" តារាផ្កាយSunoo

"គឺម្ចាស់បងយើងជាអ្នកបញ្ជារលោកឲ្យមកមែនទេ???"​ Taehyung

"សូមទ្រង់យាងទៅតាមខ្ញុំម្ចាស់តាមសម្រួលទៅបើមិនដូច្នេះទេខ្ញុំម្ចាស់អាចនិងល្មើសដាក់ទ្រង់បន្តិចហើយ" តារានិករផ្កាយSunoo

"យើង..." Taehyung

"ស្ដេចយាងព្រះអង្គទីពីរ" តារានិករផ្កាយSunoo

---10នាទីក្រោយ---

"Taehyung លោកនៅទីណា??? ហេតុអីចូលចិត្តលេងបិទពួនម្លេស... ឆាប់ចេញមក" Aru

"ព្រះនាងនិស្ស័យ" Joon-hyung

"ព្រះអង្គម្ចាស់ធំ!!!"  Aru

"ខានជួបគ្នាជាង​ 300ឆ្នាំហើយ Aru" Joon-hyung

"តើ ព្រះអង្គTaehyung មានរឿងហើយមែនទេ???" Aru

"ប្រហែលហើយ..." Joon-hyung

"ចុះហេតុអីទ្រង់ក៏យាងចុះមកដែរ???  ហើយពេលនេះ Taehyung ទ្រង់នៅឯណា??" Aru

"ទ្រង់ត្រូវគេចាប់ខ្លួនទៅឋានលើវិញហើយ...​ ចំណែកយើងមកនេះគឺចង់មកលុបការចងចាំរបស់ទ្រង់វិញ... នេះជាបញ្ជាររបស់ព្រះឥន្ទរយើងមិនអាចប្រកែកបានទេ!!! សុំទោសផងណានិស្ស័យ"​ Joon-hyung

"មុននឹងលុបការចងចាំរបស់ខ្ញុំម្ចាស់ៗសុំសរសេរសំបុត្រផ្ញើតាមទ្រង់ទៅឲ្យTaehyungបានទេ???" Aru

"បាន..." Joon-hyung

Aru បានសរសេរសំបុត្រមួយរួចក៏ហុចទៅJoon-hyung បន្ទាប់ពីទទួលសំបុត្រនោះរួច Joon-hyung ក៏ចាប់ផ្ដើមលុបការចងចាំរបស់នាងតូចចោលបន្ទាប់មកទៀតក៏រលាយបាត់ខ្លួនទៅ...

-->ឋានលើ<--

#សាលប្រជុំក្នុងដំណាក់ធំ

"ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះឥន្ទរនឹងព្រះម៉ែ" Taehyung

"មកដល់ហើយមែនទេព្រះអង្គទីពីរក្នុងឋានរាត្រី"​ ព្រះឥន្ទរ

"ក្រាបទូល..." Taehyung

"ព្រះឥន្ទរហេតុអីក៏ត្រូវហៅTaehyung មកដំណាក់នេះ!!! តើមានបញ្ហារអីមែនទេ???" ព្រះម៉ែ

"យើងខ្លាចទ្រង់ថាយើងលម្អៀងទើបហៅទ្រង់មកស្ដាប់ការកាត់ក្ដីទៅលើបុត្រល្មើសច្បាប់របស់ទ្រង់" ព្រះឥន្ទរ

"តើ​ Taehyung ល្មើសច្បាប់អ្វីទៅព្រះឥន្ទរ" ព្រះម៉ែ

"ព្រមទទួលកំហុសទេ Taehyung " ព្រះឥន្ទរ

"គឺ... ព្រម...តែព្រះឥន្ទរខ្ញុំម្ចាស់" Taehyung

"បានបើទ្រង់ព្រមទទួលកំហុសទៅហើយយើងយល់ដល់ទ្រង់ទើបមានកំហុសលើកទីមួយនិងបច្ចុប្បន្នរបួសទ្រង់មិនទាន់ជាស្រួលបួលដូច្នេះយើងប្រកាស់ឃុំខ្លួនទ្រង់រយះពេល 100ឆ្នាំដោយមិនអាចទៅណាបានក្រៅពីរាជដំណាក់របស់ទ្រង់នោះឡើយ" ព្រះឥន្ទរ

~~~~To Be Continued ~~~~

[... តើ Taehyung សុខចិត្តនឹងការដាក់ទោសមួយនេះដែរទេ???​ ភាគក្រោយនឹងមានតួថ្មីៗប៉ុន្មាននាក់ទៀតព្រោះតួដែលចេញនៅភាគក្រោយគឺតំណាងឲ្យតារានិករទាំង12 ចំណែកនៅក្នុងភាគនេះគឺ Admin បានចេញតួ 2ហើយនៅសល់ 10នាក់ទៀតជាអ្នកណាខ្លះ??? កុំភ្លេចណា!!! ...]

🎤Awake

👦🏻By_JIN

(យប់មិញ Admin ច្រឡំដៃចុច Post ទាំងសរសេរមិនទាន់ចប់អញ្ចឹងហើយ Admin ក៏សរសេរបង្ហើយរួចក៏ upload ម្ដងទៀតទៅសង្ឃឹមថាអ្នករាល់គ្នានឹងចូលចិត្តរួចកុំភ្លេចvote ឲ្យ Admin ម្នាក់មួយផងណាអ្នក reader ជាទីស្រឡាញ់💜)

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now