"មិនបាច់តវ៉ាអ្វីច្រើនទេ!!! យើងនឹងដាក់ពិន័យទ្រង់ឲ្យនៅក្នុងដំណាក់ពិចារណាកំហុសរយៈពេល 1ខែដោយមិនឲ្យជួបអ្នកណាជាដាច់ខាត..." Joon-hyung

"មិនបានទេម្ចាស់បង... ខ្ញុំម្ចាស់មិនព្រមទេ... ខ្ញុំម្ចាស់មិនព្រមជាដាច់ខាត!!! ខ្ញុំម្ចាស់មិនអាចរស់នៅដោយគ្មាននាងបានទេ...  នាងជាជីវិតរបស់ខ្ញុំម្ចាស់!! នាងជាដង្ហើមរបស់ខ្ញុំម្ចាស់... ជាង300ឆ្នាំមកនេះខ្ញុំរស់មិនស្មើនឹងស្លាប់ផង... សុំមាតាជួយបុត្រផង... ជួយបុត្រផងមកមាតា... មាតា" Taehyung

"បុត្រា... តែនេះបុត្រពិតជាខុសមែនណា!!! មាតាមិនដឹងថាជួយបុត្រយ៉ាងមិចទេ..." ព្រះម៉ែ

"បើសូម្បីមាតាក៏មិនជួយបុត្រទៅហើយ... បុត្រក៏មិនដឹងថានៅដកដង្ហើមរស់ដើម្បីអ្វីទៀតដែរ!!! និស្ស័យយើងលាព្រះនាងហើយបើមានជាតិក្រោយចាំជួបគ្នាទៀត!!!"
   
    និយាយចប់ Taehyung ក៏ជប់ដាវរបស់ខ្លួនចេញមកហើយបម្រុងនឹងសម្លាប់ខ្លួនទៅហើយតែក៏ត្រូវអ្នកគ្រប់គ្រង់ខាងវិន័យនៅឋានអគ្គីជួយទាន់ពេល

"Taehyung ហេតុអីធ្វើដល់ថ្នាក់នេះ!!!"​​ Seok-hyung

"អ្នកទាំងអស់គ្នាដែលនៅក្នុងដំណាក់នេះសុទ្ធតែបង្ខំខ្ញុំម្ចាស់ទៅហើយ... សូម្បីមាតាក៏អញ្ចឹង!!! នេះជាជម្រើសចុងក្រោយរបស់ខ្ញុំម្ចាស់ហើយ" Taehyung

"បុត្រ!!" ព្រះម៉ែ

"Taehyung នេះមិនមែនជាកំហុសអ្វីធំដុំទេ... តែទ្រង់ទៅឋានកណ្ដាលហើយនៅប្រើសិល្ប៍ច្រើន... ទ្រង់ដឹងថាវាប៉ះពាល់ដល់ទ្រង់ខ្លាំងប៉ុណ្ណាទេ???" Seok-hyung

"មែនហើយ!!!" Joon-hyung

"តែខ្ញុំម្ចាស់..." Taehyung

"យើងមានយោបល់ល្អមួយសង្ឈឹមថាអ្នករាល់គ្នាព្រមទាំងព្រះម៉ែយល់ស្របនឹងយោបល់នេះ" Gi-hyung

"ព្រះអង្គ​ Gi-hyung ទ្រង់ក៏យាងមកដែរមែនទេ!!!" Joon-hyung

"បុត្រឆាប់មានបន្ទូលមក Gi-hyung" ព្រះម៉ែ

"គឺយើងអាចឲ្យ Taehyung ទ្រង់នៅឋានកណ្ដាលបានតែយើងអាចបិទយុទ្ធសិល្ប៍របស់ទ្រង់ចោលទៅនោះអាចថាលែងជាបញ្ហាអ្វីទៀតហើយ " Gi-hyung

រាជបុត្រក្នុងសុបិន្ត[•SS1•]><[•ចប់•]Where stories live. Discover now