"អូខា ច៎ា... សូមត្រៀមគ្រឿងសំអាងរបស់អ្នក" ខ្ញុំងើបអង្កូយព្រឹប ដាក់ទូរស័ព្ទលើក្តារបញ្ឈរទូរស័ព្ទ ហើយធ្វើត្រាប់តាម ការណែនាំរបស់ចែខ្មែរ មុខដូចកូរ៉េ នៅក្នុងទូរស័ព្ទខ្ញុំ។
"តែប៉ុននឹងជាការស្រេច" ស្រីស្រស់និយាយ រួចខាំបបូរមាត់ ដោយមានពន្លឺអេហ្វិច ផ្លេកៗ រោយមកពីលើកញ្ចក់ទូរស័ព្ទ។ ខ្ញុំងាកមកមើលមុខខ្លួនឯងវិញ។
ឆ្កែ នៅតែឆ្កែ...
ខ្ញុំងាកទៅមើល របស់របរដែលខ្ញុំ បានទិញមកទុកនៅលើគ្រែ។ នេះអញធ្វើតាមគាត់ច្បាស់ក្រឡែត! តិចអញទិញរបស់ក្លែងក្លាយទៅ?! ខ្ញុំគិតនៅក្នុងចិត្ត បេះដូងលោតឌុកៗ ដូចកំពុងរត់ម៉ារ៉ាតុនខ្លាចថា លុយដែលខ្ញុំចាយទាំងប៉ុន្មាន គឺគ្មានន័យអ្វីសោះ។
វឺត!!!!!!!
ខ្ញុំងើយទៅមើល ឃើញពាក្យថា "ព្រះមាតា" នៅលើកញ្ចក់ទូរស័ព្ទ។
"ថីម៉ែ?" ខ្ញុំសួរ។
"អឺ ម៉ាក់ហៅបាយ ម៉េចអត់ចុះមោរចឹង?" ខ្ញុំផ្តួលខ្លួនទៅលើគ្រែ ចំផ្នែកដែលគ្មានគ្រឿងសំអាង ហើយសម្លឹងទៅមើលពិដានខាងលើ ព្រោះថាអាសំឡេងរ៉ូងរ៉ាំងពីលើនោះហើយ ដែលជាមូលហេតុ។
"ភ្លៀងម៉ែ ចាំតិច ទៅឡូវហើយ"។
"អូខេ លឿនមោរ"។
ខ្ញុំទុកទូរស័ព្ទចោល ហើយដើរទៅលាងមុខចេញ។ ចាំមើលសុំលុយឳថែមសិន...
ឥដ្ឋនៅក្នុងផ្ទះឡើងត្រជាក់ស្រឹប ដូចដើរនៅលើទឹកកក។ ខ្ញុំសម្រេចចិត្តដើរទៅបិទបង្អួច ព្រោះខ្លាចទឹកភ្លៀងទទឹកសើមឥដ្អ អាចរអិលដួល។ បង្អួចនោះគឺស្ថិតនៅមិនឆ្ងាយពីបន្ទប់ដេកខ្ញុំប៉ុន្មានទេ ប៉ុន្តែវានៅជិតខ្លោងទ្វារបន្ទប់មួយទៀត ដែលទុកសម្រាប់ឱ្យភ្ញៀវ ឬសមាជិកគ្រួសារដែលមកលេង ប្រើប្រាស់។ នៅម្តុំនោះពុំសូវមាននរណា ទៅអើតពើរនោះទេ។ មានតែម៉ាក់ ដែលពេលខ្លះ ថ្ងៃសៅរ៌ អាទិត្យអី គាត់ឆ្លៀតទៅបោសជូតកន្លែងនឹង ដូច្នេះហើយបានជានៅទីនោះ វាងងឹតស្លុប ហើយស្ងាត់ច្រងំ។
ចម្ងាយរវាងខ្ញុំ និងបង្អួច កាន់តែជិត សំឡេងបន្ទរនៃទឹកភ្លៀងពីខាងក្រៅកា់តែខ្លាំងឡើងៗ។ ភាពត្រជាក់ៗ នៅបាតជើង បានវារឡើងមកដល់ឆ្អឹងខ្នងរបស់ខ្ញុំ បំបែកអារម្មណ៌របស់ខ្ញុំ ទៅជាព្រឺខ្ញាក់ៗទៅវិ-ញ។ ខ្ញុំមិនបានគិតអីផ្តេសផ្តាសទេ ពេលនោះ! គ្រាន់តែចង់បិទបង្អួចនោះឱ្យជិត ហើយស្ទុះទៅស៊ីបាយតែប៉ុណ្ណោះ!ខ្លាចស្អី ផ្ទះឯងសោះ!
![](https://img.wattpad.com/cover/236615902-288-k617820.jpg)
VOCÊ ESTÁ LENDO
One Strange Dream
Ficção Histórica(Short Film Idea) A girl named Thavy was transported to the Khmer Rouge(Cambodia 1975-1979) era known as Pol Pot.