"គ...គឺ... ខ្ញុំគ្រាន់បើហើយមិនអីទេ!!! តោះយើង Taehyung" Jimin

"ឈប់សិនJimin ខ្ញុំសុំនិយាយជាមួយលោកបន្តិចបានទេ" Aru

"អឺ... គឺបានមិនអីទេ.. Taehyung ឯងទៅមុនចុះ" Jimin

"លោកអាចនិយាយរឿងកាលពីលើកមុនបញ្ចប់បានទេ??? ខ្ញុំចង់ដឹងណាស់..." Aru

"អឺ...រឿងនេះគួរតែនិយាយតពីចំណុចណាទៅ...គឺនៅពេលនោះ Taehyung គេជួបនឹងគ្រោះថ្នាក់ប៉ុន្តែនារីម្នាក់នោះក៏រត់មករងវាជំនួស Taehyung ក្រោយមកនាងក៏ស្លាប់បាត់ទៅ ចំណែក Taehyung គេក៏ក្លាយជាមនុស្សម្នាក់ថ្មីដែលមិនដែលញញឹមនឹងទៅកន្លែងដែលមានមនុស្សច្រើននោះទេ... គេតែងតែសំងំលាក់ខ្លួនក្នុងបន្ទប់ដែលពោរពេញទៅដោយភាពងងឹតស្លប់គ្មានពន្លឺអ្វីទាំងអស់... អស់រយៈពេលជាយូរ.." Jimin និយាយរៀបរាប់ទាំងទឹកមុខរាបស្មើរពោរពេញទៅដោយភាពសោកសៅ....

"អញ្ចឹងបានជាប៉ុន្មានខែនេះគេមិនដែលនិយាយជាមួយខ្ញុំក្រៅពីការរៀន... ប្រហែលគេស្អប់ខ្ញុំរឿងដែលខ្ញុំចង់ចេះដឹងរៀងគេនោះហើយមើលទៅ..." Aru

"ប៉ុន្មានខែ???" Jimin

"ត្រូវហើយ!!!​ប្រហែល 5ខែមកនេះ... គិតតាមពីថ្ងៃដែលគាត់ជូនវាមកខ្ញុំ គាត់មិនដែលមើលមុខខ្ញុំចំម្ដងណាទេ" Aru

"យូរហើយ!!! Aruកុំគិតបែបនេះអី ប្រហែលជាគេមានទុកលំបាកអ្វីមួយហើយ" Jimin

"សង្ឃឹមអញ្ចឹងចុះ!!!​ អរ Jimin ខ្ញុំចង់ប្រាប់លោកថានៅខែក្រោយសាលាមានកម្មវិធីជប់លាងប្រចាំឆ្នាំដូច្នេះកុំអវត្តមានឲ្យសោះណា" Aru

"បាទបាន... អញ្ចឹងខ្ញុំលាអ្នកនាងទៅសិនហើយ"Jimin

''ចាស...''Aru

-->ឋានលើ<--

''Taehyung ទ្រង់ពិតជាក្លាហានពិតមែន... សូម្បីអាយុក៏ថ្លៃណាស់ដែរ''Jimin

''យើងផ្ទំអស់ប៉ុន្មានថ្ងៃហើយ'' Taehyung

''ជិត៦ថ្ងៃហើយ...​​ មិនបាច់បារម្ភទេស្រការដែលទ្រង់ជប់នោះគេមិនធ្វើឲ្យបែកការទេតែ...'' Jimin

''តែអីទៅ???" Taehyung

''តែគេធ្វើដូចជាមានគំនុំជាមួយព្រះនាងរបស់ទ្រង់អញ្ចឹង... មិននិយាយស្ដីជាមួយនាងពិសេសមុខក៏គេមិនមើលនាងដែររហូតនាងគិតថាទ្រង់ស្អប់នាងផង... ប៉ុន្តែយើងសូមសរសើរទ្រង់ណាស់ដែលបានរៀបចំមនុស្សក្លែងក្លាយទាំងនោះ...​ មុននេះយើងឆ្ងល់ថាទ្រង់យកស្រការធ្វើអ្វីច្រើនម្លេះតាមពិតពេលនេះយើងយល់ហើយ" Jimin

រាជបុត្រក្នុងសុបិន្ត[•SS1•]&gt;&lt;[•ចប់•]Where stories live. Discover now